ព័ត៌មាន

ពិធី​បិទ​សិក្ខា​សាលា​បូក​សរុប​លទ្ធផល​ការ​ងារ​សម្ព័ន្ធ​មេត្រី​ភាព​ រវាង​អង្គភាព​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ​ជា​មួយ​ស្ថាប័ន​ អង្គភាព​ស៊ី​វិល​ឆ្នាំ​២០២១​ និង​ឆមាស​ទី​១​ ឆ្នាំ​២០២២​
នាយកដ្ឋានព័ត៌មាន(៣)
193
2966 ពិធី​បិទ​សិក្ខា​សាលា​បូក​សរុប​លទ្ធផល​ការ​ងារ​សម្ព័ន្ធ​មេត្រី​ភាព​ រវាង​អង្គភាព​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ​ជា​មួយ​ស្ថាប័ន​ អង្គភាព​ស៊ី​វិល​ឆ្នាំ​២០២១​ និង​ឆមាស​ទី​១​ ឆ្នាំ​២០២២​

         នា​រសៀល​ថ្ងៃ​ទី​២៩​ ខែ​កញ្ញា ​ឆ្នាំ​​២០២១​ នៅ​សាល​ប្រជុំ​​ទីស្តី​ការ​ក្រសួង​ការ​ពារ​ជាតិ​ មាន​រៀប​ចំ​ពិធី​បិទ​សិក្ខា​សាលា ​បូក​សរុប​លទ្ធផល​ការ​ងារ​សម្ព័ន្ធ​មេត្រី​ភាព ​រវាង​អង្គភាព​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ជា​មួយ​ស្ថាប័ន​អង្គ​ភាព​ស៊ីវិល​ឆ្នាំ​២០២១​ និង​ឆមាស​ទី​១ ​ឆ្នាំ​២០២២​ ក្រោម​អធិបតី​ភាព​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​។

          លោក​ជំទាវ​ ដាំ ដារីនី រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​ និង​ប្រធាន​ក្រុម​ការ​ងារ​សម្ព័ន្ធ​មេត្រី​ភាព​ រវាង​អង្គភាព​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ជា​មួយ​ស្ថាប័ន​អង្គភាព​ស៊ី​វិល​ បា​ន​លើក​ឡើង​អំពី​គោល​បំណង​ នៃ​អង្គ​ សិក្ខា​សាលា​ធ្វើ​ឡើង​ ដើម្បី​លើក​កម្ពស់​គុណ​ភាព​ និង​ប្រសិទ្ធភាព​នៃ​ទំនាក់​ទំនង​ កិច្ច​ការ​សម្ព័ន្ធ​មេត្រី​ភាព​ ក៏​ដូច​ជា​ការ​តម្រង់​ទិស​ការងារ​ឱ្យ​ចំ​គោល​ដៅ​តាម​រយៈ​នៃ​ការ​រក​ឱ្យ​ឃើញ​នូវ​គន្លឹះ​ នៃ​បទ​ពិសោធន៍​ល្អៗ​ សំដៅ​ជំរុញ​លើក​ទឹ​កចិត្ត​ គៀងគ​រ​ឱ្យ​មាន​ការ​ ចូលរួ​ម​សកម្ម​ផុល​ផុស​ពី​ដៃគូ​សម្ព័ន្ធ​មេត្រី​ភាព ​ក្នុង​ការ​ជួយ​ឧបត្ថម្ភ​ ក៏​ដូច​ជា ការ​លើក​កម្ពស់ ​ជីវភាព ​កង​ទ័ព​ និង​គ្រួសារ​កង​ទ័ព​ផង​ដែរ​។

          ក្នុ​ង​ឱកាស​នោះ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ ​ថ្នាក់​ដឹក​នាំ ​មេ​បញ្ជាការ ​មេ​បញ្ជាការ​រង​ នាយ​ទាហាន​ជំនាញ ​សមាជិក​សមាជិការ​នៃ​អង្គ​សិក្ខា​សាលា​របស់​យើង​ទាំង​អស់​ ដែល​បាន​បំពេញ​ការ​ងារ​ដ៏​មមា​រ​ញឹក​ក្នុង​រយៈ​ពេល​ខ្លី​ក៏​ពិត​មែន​ ប៉ុន្តែ​សម្រេច​បាន​លទ្ធផល​ជា​ផ្លែផ្កា​គួរ​ជា​ទី​មោទនៈ​។​   សម្តេច​ពិជ័យ​សេនា​ បាន​បន្ថែម​ទៀត​ថា៖​ តាង​នាម​រាជ​រដ្ឋាភិបាល ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ក្នុង​នាម​សម្តេច​ផ្ទាល់ ​សូម​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ ​តំណាង​ស្ថាប័ន ​អង្គភាព​ស៊ីវិល ​និង​វិស័យ​ឯកជន​ សប្បុរស​ជន​នានា​ ជា​ដៃ​គូ​សម្ព័ន្ធ​មេត្រី​ភាព​ទាំង​អស់​ ដែល​ជា​និច្ចកាល​នៅ​តែ​បន្ត​យក​ចិត្ត​ទុក​ដាក់​ចូល​រួម​សហការ​ជួយ​ឧបត្ថម្ភ​ ដល់​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ដែល​ទង្វើ​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ក្នុង​សាមគ្គី​ជាតិ​ដ៏​រឹង​មាំ​ ក្រោម​ពាក្យ​ ស្លោក ​«ស្រឡាញ់​គ្នា​ក្នុង​គ្រា​ក្រ​ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​មាន​អាសន្ន​»។ សម្តេច ​ពិជ័យសេ​នា​ បានប​ញ្ជាក់​បន្ថែម​ទៀត​ថា៖​ ការ​ងារ​ចង​សម្ព័ន្ធ​មេត្រី​ភាព​ពិត​ជា​មាន​សារៈ​សំខាន់ ​បាន​ឆ្លើយ​តបទៅ​នឹ​ងវិធាន​ការ​យុទ្ធសាស្រ្ត​នា​នា​ របស់​រាជ​រដ្ឋាភិបាល​ ដែល​បាន​ដាក់​ចេញ​ក្នុង​ស្ថានភា​ពលំ​បាក​ចំពោះ​មុខ ​ក្នុង​ស្ថាន​ភាព​ ដែល​ប្រទេស​ជាតិ​ជួប​ប្រទះ​នូវ​ព្រឹត្តិការណ៍​ដ៏​លំបាក ​ហើយ​ការងារ​សម្ព័ន្ធុ​មេត្រី​ភាព​ខាង​លើ​នេះ​ជាស្មារតី​មហា​សាមគ្គី​ជាតិ​ បាន​កើត​ឡើង ​យ៉ាង​សកម្ម​ផុល​ផុស​ក្រោម​ចក្ខុ​វិស័យ​គតិ​បណ្ឌិត​របស់​ សម្តេច​តេជោ​នាយក​រដ្ឋមន្រី្ត​ដ៏​គួរ​ឱ្យ​ស្ងប់​ស្ងែង​នោះ​គឺ ​វប្បធម៌​ចែក​រំលែក​ ពី​ស្ថាប័ន​រដ្ឋ​ទៅ​ឯកជន ​ពី​ដៃ​គូ​អភិវឌ្ឍ​ និង​អង្គការ ​សមាគម​ក្រៅ​រដ្ឋាភិបាល​ទៅ​ប្រជាជន​, ពី​អ្ន​កមាន​ធ​នធាន​សប្បុរស​ជន​ទៅ​សង្គម​ជាតិ​ និង​ពល​រដ្ឋ​ដែល​ងាយ ​រងគ្រោះ​នៅ​តាម​មូល​ដ្ឋាន​។​ សកម្មភាព​ដ៏​ផុល​ផុស​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញថា​ ការ​ងារ​សម្ព័ន្ធ​មេត្រី​ភាព​ របស់​យើង​ពេល​នេះ​ និង​ទៅ​ថ្ងៃ​ខាង​មុខ​ នៅ​តែ​បន្ត​រក្សា​បាន​ប្រពៃណី​ល្អ​ជា​ «វប្បធម៌ចែករំលែក» ក្នុងការ​ចូល​រួមចំណែក​ កសាង​ពង្រឹង​លើ​វិស័យ​ការពា​រ​ជាតិ​ក៏ដូ​ច​ជា​ការ​កែ​ទម្រង់ ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ