ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​ឯកអគ្គ​រដ្ឋ​ទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថ​ភាព​ សហ​ព័ន្ធ​រុស្សី​
នាយកដ្ឋានព័ត៌មាន(៣)
129
2965 សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​ឯកអគ្គ​រដ្ឋ​ទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថ​ភាព​ សហ​ព័ន្ធ​រុស្សី​

        សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពា​រជាតិ ​បាន​អនុញ្ញាត​ឱ្យ​ ឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly BOROVIK) ឯកអគ្គ​រដ្ឋ​ទូត​វិសាមញ្ញ​ និ​ងពេញ​សមត្ថភាព​ សហ​ព័ន្ធ​រុស្សី​ ចូល​ជួបសម្តែង​ការ​គូរ​សម​ និង​ពិភាក្សា​ការ​ងារ​ នៅទីស្តីការ​ក្រសួង​ការពារ​ជាតិ ​ក្នុង​ទី​ក្រុង​ភ្នំពេញ កា​ល​ពីរសៀលថ្ងៃទី ២៧​ ខែ​កញ្ញា​ ឆ្នាំ​២០២២ ​កន្លង​ទៅ​នេះ ​ដើម្បី​ផ្លាស់​ប្តូរ​យោបល់​គ្នា​ថា​តើ ​ក្រោយ​វិបត្តិកូវី​ដ-​១៩ ជា​សកល ​មានភាព​ធូរ​ស្រាល​ឡើងវិ​ញ ​ក្រសួង​ការ​ពារ​ប្រទេស​ទាំង​ពីរ ​កម្ពុជា​-​រុស្ស៊ី ​នឹង​បន្ត​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​យោធា​លើ​វិស័យ​ហ្វឹក​ហ្វឺន​ សំដៅ​លើក​កម្ពស់​សមត្ថភាព​ ខភម​ ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​មួយ​កម្រិ​ត​ទៀត ​សម្រាប់​ឆ្នាំ​២០២២​ និង​ឆ្នាំ​ខាង​មុខ​ៗ​ទៀត​​។

         នៅក្នុង​ជំនួប​នេះ ​ឯកឧត្តម​ អាណាតូលី បូរ៉ូវីក បាន​ថ្លែង​អំណរ​គុណ ​ចំពោះ​សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ រួម​និង​ថ្នាក់​ដឹក​នាំ​ទាំង​អស់​ ដែល​បាន​ផ្ដល់​ពេលវេលា ​អនុញាតិ​ឱ្យ​ឯកឧត្តម​ រួម​និង​សហរី បា​ន​ចូល​ជួប​សម្ដែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​មួយ​ចំនួន​ ដើម្បី​បាន​ផ្លាស់​ប្តូរ​យោប​ល់​គ្នា​ ក្រោយ​វិបត្តិ​កូវីដ-១៩​ ​ជាសកល​មាន​ភាព​ធូរ​ស្រាល​ ក្នុង​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​យោធា ​លើវិ​ស័យ​ហ្វឹ​ក​ហ្វឺន ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​ សំដៅ​លើក​កម្ពស់​សមត្ថភាព​កង​យោពល​ខេម​រភូមិន្ទ ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​មួយ​កម្រិត​ទៀត​ សម្រាប់​ឆ្នាំ​២០២២​ និង​ឆ្នាំ​ខាង​មុខៗ​ទៀត​ ពិសេស​ការ​លើក​កម្ពស់​ទំនាក់​ទំនង ​កិច្ច​សហប្រតិបត្តិការ​ រវាង​សហពន្ធ័​​រុស្ស៊ី​ និង​កម្ពុជា​ ឱ្យ​កាន់​តែ​មាន​ភាព​ចិត្ត​ស្និទ្ធ​។ ឯកឧត្តម ​ឯកអគ្គ​រដ្ឋទូត ​សហព័ន្ធ​រុស្ស៊ី ​បាន​ជម្រាប​ជូន​សម្តេច​ពិជ័យ​សេនា ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ​អំពី​ទំនាក់​ទំនង​រវា​ង​រុស្ស៊ី ​និង​កម្ពុជា ​គឺជា​ទំនាក់​ទំនង​ដ៏​ល្អ​ដែល​មាន​ជា​មួយ​គ្នា​តាំង​ពីយូរ​លុង​ណាស់​មក​ហើយ​។ ឯកឧត្តម បាន​មាន​ប្រសាសន៍​ថា​ ទំនាក់​ទំនង​ការ​ទូត​រវាង​រុស្សី ​ជា​មួយ​កម្ពុជា​ គិត​មក​ទល់​ពេល​នេះ​ គឺ​មាន​រយៈ​ពេល​ ៦៦​ឆ្នាំ​ហើយ​។

          ពាក់​ព័ន្ធ​ដល់​បញ្ហា​សន្តិសុខ ​តំបន់​ សម្រាប់​រុស្ស៊ី ​ដែល​បច្ចុប្បន្ន​កំពុង​តែ​មាន​បញ្ហា​វិវាទ​ជា​មួយ​ អ៊ុយ​ក្រែន​ ឯកឧត្តម​ ឯកអគ្គ​រដ្ឋទូត ​ក៏​បាន​ជម្រាប​ជូន​សម្ដេច​ពិជ័យ​សេនា ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ថា​ បញ្ហា​នេះ​គឺ​បញ្ហា​ ​ដដែលៗ ​ដែល​បង្ក​ឡើងពី​រ​ការ​ជ្រៀត​ជ្រែក​ វាត​ទី​អំណាច​ភូមិ​សាស្ត្រ​នយោបាយ ​ចង់គ្រ​ប់​គ្រង​ពិភព​លោក​ របស់​បណ្ដា​ប្រទេស​មហា​អំណាច​លោកខាង​លិច​មួយ​ចំនួន ​ដោយ​យក​អ៊ុយ​ក្រែន​ ដែល​ជា​អតីត​រដ្ឋ​មួយ​របស់​សូវៀត ​ធ្វើ​ជា​អាយ៉ង​ បង្ក​ឲ្យមាន​ការ​ប្រល័យ​ពូជ​សាសន៍ ​លើ​ជាតិ​សាសន៍​អ្នក​និយម​និយាយ​ភាសា​រុស្ស៊ី ​នៅលើ​​ទឹក​ដី​អ៊ុយ​ក្រែន​ ដែល​ជា​អតីត​រដ្ឋ​មួយ​របស់​សហភាព​សូ​វៀត​។ រុស្ស៊ី ​ពុំ​ដែល​មាន​ចេតនា ​ឬ​មហិច្ឆតា ចូ​ល​ជ្រៀត​ជ្រែក​បង្ក​បញ្ហា​ជា​មួយ​បណ្ដា​ប្រទេស​ណាមួ​យនៅ​លើ​ពិភព​លោ​កឡើយ​។ រុស្ស៊ី​ចង់​ឃើញ​ពិភព​លោក​ទាំង​មូល​មាន​សន្តិភាព ​រស់​នៅ​ប្រកប​ដោយ​ភាពសុខ​ដុមរម្យ​នា និង​កា​រអភិវឌ្ឍ​រី​កចម្រើន​ ដោយ​គ្មាន​ការ​ជ្រៀត​ជ្រែក​ចូល​កិច្ច​កា​រផ្ទៃ​ក្នុ​ងរបស់​ប្រទេស​នីមួយៗ​ និង​ដណ្ដើ​មហែក​ហួរ​ភូមិ​សាស្ត្រ​នយោ​បាយ ​ដល់​ប្រទេស​ណា​មួយ​ឡើយ​។ ឯកឧត្តម ឯ​កអគ្គរដ្ឋទូត​រុស្ស៊ី ​បាន​សំដែ​ងការ​អរគុណ​ចំពោះក​ម្ពុជា​ ដែ​លបាន​យល់​អំពី​បេសកម្ម​ពិសេស​ចាំ​បាច់​រប​ស់​រុស្សី ​នៅ​អ៊ុយ​ក្រែន​ ក្នុង​ការ​លុបបំបាត់​ការ​គំរាម​កំហែង​ដល់​សន្តិសុខ ​និង​ការ​ប្រល័យ​ពូជ​សាសន៍ ​សម្រាប់​ពល​រដ្ឋ​ រុស្សី​ និង​អ្នក​និយម​និយាយភាសា​រុស្ស៊ី​ នៅ​អ៊ុយ​ក្រែន​។ ឯកឧត្តម ​ឯកអគ្គ​រដ្ឋ​ទូត​សហព័ន្ធ​រុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា​ ក៏​បាន​សំ​ដែង​ការ​ចូល​រួមអបអរសាទរ​ចំពោះ​កម្ពុជា ​ដែល​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ និង​ជា​ប្រធាន​កិច្ច​ប្រជុំ​អាស៊ាន ​និង​កិច្ច​ប្រជុំ​អាស៊ាន​បូក ​សម្រាប់​ឆ្នាំ​២០២២​នេះ​។ 

        ជាការ​ឆ្លើយ​តប​ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​យល់​ស្រប​ជា​មួយ​នឹង​អ្វី​ដែល​ឯកឧត្តម​ ឯកអគ្គ​រដ្ឋទូត​ សហព័ន្ធ​បាន​លើក​ឡើង​អំពី​ទំនាក់​ទំនង​ល្អ​រវាង​កម្ពុជា​ និង​រុស្ស៊ី ​និង​បាន​ថ្លែ​ង​អំណរ​គុណ​ដល់​ ​រដ្ឋា​ភិបាល ​កង​ទ័ព​ ក៏​ដូច​ជា​ប្រជាជន​រុស្សី ​ដែលបា​នជួយ​ដល់​ប្រទេស​កម្ពុជា​កន្លង​មក​ ជា​ពិសេស​នៅ​ក្នុង​ទសវត្សរ៍ ​៨០ ​ដែល​កម្ពុជា​ពេល​នោះ​ កំពុង​តែ​ជួប​វិបត្តិ​ជា​ច្រើន​បន្ទាប់​ពី​រំដោះ​ប្រទេស​កម្ពុជា​ ចេញ​ពី​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល ពត​។ សម្ដេច​ពិជ័យ​សេនា​បាន​បញ្ជាក់​ថា ​៖​ កាល​នោះ​មាន​ប្រទេស​តិច​តួច​ណាស់ ​ដែល​ទទួល​ស្គាល់​កម្ពុជា​ ក្នុង​សម័យនោះ​​។ ប៉ុន្តែ​រុស្សី​ជា​មិត្ត​ដែល​បា​នជួយ​កម្ពុជា​រហូត​មក​។ នៅ​ក្នុង​ជំនួយ​ដែល​រុស្ស៊ី​ កាល​នោះជា​​អតីត​សហភាព​សូវៀ​ត​បាន​ជួយ​ គឺ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​សម្រាប់​ស្វែង​រក​សុខ​សន្តិភាព​ ស្ថិរភាព ​និង​ការ​អភិវឌ្ឍ ​ជា​ពិសេស​ជំនួយ​លើ​វិស័យ​អប់រំ​ ដែល​បាន​បណ្តុះ​បណ្តាល​នូវ​ធន​ធា​នមនុស្ស​ល្អៗ​ សម្រាប់​បម្រើ​ការ​ងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បា​នជួយ​ជំរុញ​ឲ្យ​កម្ពុជា​រីក​ចម្រើន​រហូត​មក​ដល់​ពេល​នេះ​​។ លើ​ស​ពី​នេះទៅ​ទៀត​ សម្តេច​ ក៏​បាន​សំដែង​នូវ​ការ​អបអរសាទរ​ចំពោះ​រុស្ស៊ី​ផង​ដែ​រ ដែល​បា​នរក​ឃើញ​វ៉ាក់​សាំង​ប្រឆាំង​នឹង​ជំងឺ​ Covid-19 ហើ​យបាន​រួម​ចំណែក​ផ្ដល់​នូវ​វ៉ាក់សាំង​មួយ​ចំនួនធំ​ដល់​កម្ពុជា​ ថែម​ទៀត​ផង​។ 

        ពាក់​ព័ន្ធ​ដល់​បញ្ហា​ជម្លោះ ​រវាង​រុស្សី​ និង​អ៊ុយ​ក្រែន​ សម្ដេច​ពិជ័យ​សេនា ​បាន​ស្នើ​តាម​រយៈ​ឯកឧត្តម​ ឯកអគ្គរដ្ឋ​ទូត ​ទៅកាន់​ថ្នាក់​ដឹក​នាំ​ប្រទេស​ទាំង​ពីរ​ឲ្យ​ព្យាយាម​ស្វះ​ស្វែ​ងរ​កដំណោះ​ស្រាយ​តាម​រយៈ​ការ​ជួប​ចរចា​គ្នា​ ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ ដើម្បី​បញ្ជៀស​បាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​​ដោយ​​កម្លាំង​យោធា ​និង​សព្វា​វុធ​ ដែល​នាំឲ្យ​មាន​មហន្តរាយ​ វិនាសកម្ម​បាត់​បង់​អាយុ​ជីវិត​ប្រជា​ជន​ និង​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ គ្រប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ នានា​ ដែល​យើង​បាន​ខិ​តខំ​កសាង​ និង​អភិវឌ្ឍន៍​រី​កចម្រើន​រហូត​មក​ដល់​ពេ​លនេះ​។ សម្ដេច​ពិជ័យ​សេនា ​សង្ឃឹម​យ៉ាង​មុ​តមាំ​ថា​​ ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​ ភាគី​ទាំង​ពីរ​ និង​ជួប​ចរចា​គ្នា​ ដើម្បី​ស្វែង​រ​កដំណោះ​ស្រាយ​ដ៏ល្អ​ណាមួ​យ​ក្នុង​ការ​បញ្ច​ប់សង្គ្រា​មនេះ​ ដើម្បី​កសាង​ប្រទេស​ឡើង​វិញ​។ ពាក់​ព័ន្ធ​ដល់​ការ​អញ្ជើញ​របស់​ ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ ដែល​ជា​ប្រធាន​ និង​ជា​ម្ចាស់​ផ្ទះ​រាល់​កិច្ច​ប្រជុំ​អាស៊ាន​សម្រាប់​ឆ្នាំ​ ២០២២​ នេះ ​ដល់​ថ្នាក់​ដឹក​នាំក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​ ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ថ្នា​ក់​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​នៅ​ចុង​ឆ្នាំ​ ២០២២​ នេះ ​ឯកឧត្តម ​ឯកអគ្គ​រដ្ឋ​ទូត​ បាន​ជម្រាប​ជូន​សម្ដេច​ពិជ័យ​ថា​ ឯកឧត្តម​ បាន​ធ្វើ​កំណត់​ទូត​ជ​ម្រា​បជូ​ន​ដល់​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​រួច​រាល់​ហើយ​ នៅ​តែកា​រ​ឆ្លើយ​ត​ប ​ប៉ុណ្ណោះ ​ពីប្រមុខ​ថ្នាក់​ដឹ​កនាំ​ការពា​រ​ជាតិ​រុស្សី ​ដល់​កម្ពុជា​ ៕