ព័ត៌មាន

លោក​ជំទាវ​បណ្ឌិ​ត​ ដាំ ​ដារី​នី ​ជួប​ប្រតិភូ​នៃ​សា​លា ​លី ​កា្វ​ន់​យូ ​សឹង្ហ​បូរី​
នាយកដ្ឋានព័ត៌មាន(៣)
242
2964 លោក​ជំទាវ​បណ្ឌិ​ត​ ដាំ ​ដារី​នី ​ជួប​ប្រតិភូ​នៃ​សា​លា ​លី ​កា្វ​ន់​យូ ​សឹង្ហ​បូរី​

      កាល​ពី​រសៀល​ថ្ងៃ​ទី​​២​០ ខែ​កញ្ញា​ ឆ្នាំ​២០២២ ​លោក​ជំទាវ​បណ្ឌិត​ ដាំ ដារីនី រដ្ឋ​លេខា​ធិការ ​ក្រសួង​ការ​ពារ​ជាតិ ​បាន​អនុញ្ញាត ​ឲ្យ​គណៈ​ប្រតិភូ​នៃ​សាលា លី ​កា្វន់​យូ ​(Lee Kaun Yew School of Public Policy) ដែល​ដឹក​នាំ​ដោយ ​លូ ​ឡូ ​(Mr. Louis Low) នាយក​ផ្នែក​ទំនាក់​ទំនង​តំបន់ ​និង​ភាព​ជា​ដៃ​គូ​ នៃ​សាធារណ​រដ្ឋ​​សង្ហឹ​បុរី​ និង​សហការី​ចូល​ជួប​សំ​ដែង​ការ​គួរ​សម ​និង​ពិភាក្សា​កា​រងា​រ ​នៅ​ទីស្តី​ការ​ក្រសួង​។ 

      ក្នុង​ឱកាស​នោះ​លោក​ Louis Low ​បាន​ថ្លែង​​អំណរ​គុណ​ដល់​លោក​ជំទាវ​បណ្ឌិត​​ ដែល​ឆ្លៀត​ឱកាស​ដ៏​មមា​ញឹក​អនុញ្ញាត​ ឲ្យ​ប្រតិភូ​របស់​លោក​បាន​ចូល​ម​កសំដែង​ការ​គួរ​សម​នា​ពេល​នេះ​។ លោក​បាន​បន្ត​​ថា៖ ដោយ​មើល​ឃើញ​ព្រះ​រាជាណាចក្រ​កម្ពុជា ​មាន​ការ​អភិវឌ្ឍ​ និង​រីក​ចំរើន​យ៉ាង​ឆាប់​រហ័ស​ ក្រោម​ការ​ដឹក​នាំរ​បស់​ សម្តេច​តេ​ជោ ​ហ៊ុន សែន ប្រមុខ​រាជ​រដ្ឋាភិបាល​សព្វ​ថ្ងៃ ​ពិសេស​លើ​វិស័យ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ដូច្នេះ​ជំនួស​មុខ​ឲ្យ​ថ្នាក់​ដឹក​នាំ​ សាលា ​លី ​កា្វន់​យូ​ លោក​មាន​គំរោង​ផ្តល់​អាហា​រ​រូបកណ៍ ​មួយ​ចំនួន ​សំរាប់​នាយ​ទាហាន ពល​ទាហាន ​ដែល​មាន​សមត្ថភាព​ឲ្យ​ចូល​មក​សិក្សា​ថ្នាក់​អនុបណ្ឌិត​ រយៈ​ពេល​១​ឆ្នាំ​ និង​២​ឆ្នាំ នៅ​សាលា ​លី​ កា្វ​ន់​យូ​។ ចំពោះ​ការ​ជ្រើស​រើស​នាយ​ទាហាន​ ពល​ទាហាន​ ដែល​ត្រូវ​ជ្រើស​រើស​ចូល​សិក្សា ​លោក លូ ឡូ (Louis Low) បាន​បញ្ជាក់​ថា៖​ ត្រូវ​បាន​បញ្ចាប់​ថ្នាក់​បរិញ្ញាប័ត្រ​ និង​មាន​កំរិត​ភាសា​អង់​គ្លេស​ចាប់​ ៧​ចុច​ឡើង​ទៅ​​។

       មាន​ប្រសាសន៏​ក្នុង​ឱកាស​នោះ ​ជំនួស​មុខ​ឲ្យ​ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧប​នាយករ​ដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​លោក​ជំទាវ​រដ្ឋ​លេខា​ធិការ ​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ ចំពោះ​សាលា ​លី ក្វាន់យូ ​ដែល​ជា​​សាលាល្បី១​ ក្នុង​តំបន់​ និង​ពិភព​លោក​ ដែល​បាន​គិ​តគូ​រ​ក្នុង​ការ​ផ្តល់​អាហា​ររូប​ករណ៍​ចំពោះ​ក្រសួង​ការ​ពារ​ជាតិ​នា​ពេល​នេះ​។​ លោក​ជំទាវ​បាន​បញ្ជាក់​ថា៖ សព្វ​ថ្ងៃ​នេះ ​នាយ ​និង​ពល​ទាហាន ​នៃ ​ខ.ភ.ម​ បាន​នឹង​កំពុង​ខិត​ខំ​ធ្វើ​កំណែរ​ទំរង់​ក្នុង​ជួរ​កង​ទ័​ព ដើម្បី​ដើរ​ឲ្យ​ទាន់​សម័យ​នៃ​បច្ចេក​វិទ្យា​ទំនើប​ ដូច​កង​ទ័​ពនៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​ និង​កង​ទ័ព​លើ​សាកលលោក​ផង​ដែរ​។ ហេតុ​ដូច្នេះ​ហើយ​ បាន​ជាក​ង​ទ័ព​ចាំ​បាច់​ត្រូវ​ការ​សិក្សា ​ដើម្បី​បង្កើន​ចំណេះ​ដឹង​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​។ លោក​ជំទាវ​រដ្ឋលេខា​ធិការ ​សន្យា​ថា​នឹង​ធ្វើ​ការ​ផ្សព្​វផ្សា​យ​ដល់​ថ្នាក់​ដឹ​ក​នាំ នា​យទាហាន​ និង​នាយ​ទាហាន​រ​ង ដែល​មាន​បំណង់​ចង់​បន្តការ​សិក្សា​ ដើម្បី​បង្កើន​នូវចំណេះ​ដឹង​ និង​ជំនាញ​ឲ្យ​កាន់​តែ​មាន​ល្អ​ប្រសើរ​សម្រាប់​ចូល​រួម​គ្រប់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ