ព័ត៌មាន

ឧត្តម​សេនីយ៍​ឯក​ មុំ​ សោ​ភ័ណ្ឌ​ បើក​វគ្គ​មធ្យ​ម​ឋាន​លេខា ​ជំនាន់ទី​១​
នាយកដ្ឋានព័ត៌មាន(៣)
268
2962

        នាយក​ដ្ឋាន​ភូមិ​សាស្ត្រ​ ក្រសួង​ការ​ពារ​ជាតិ ​បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​ថ្នាក់​មធ្យម​ឋាន​លេខា ​និង​សនា​ធិការ​ផែន​ទី ​ជំនាន់​ទី​១​ ​ឆ្នាំ​២០២២​ ដល់​សិក្ខា​កាម​ មក​ពី​បណ្តា​អង្គភាព​ទូទាំង​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​នា​ព្រឹក​ថ្ងៃ​ទី​២​០ ខែ​កញ្ញា​ នេះ ​ស្ថិត​ក្រោម​អធិបតី​ភាព​ ឧត្តម​សេនីយ៍​ឯក​ មុំ សោភ័ណ្ឌ អនុ​រដ្ឋ​លេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​ពិជ័យ​សេនា​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​។​

        ក្នុង​សុន្ទរកថា​ ឧត្តម​សេនីយ៍​ឯក​ ទេព ចំរើន នាយក​ នាយក​ដ្ឋាន​ភូមិ​សាស្ត្រ ​បាន​ឲ្យ​ដឹង​ថា​៖ កាល​ពីឆ្នាំ​២០១៩​ កន្លង​មក​ នាយក​ដ្ឋាន​ភូមិ​សាស្ត្រ​ បា​ន​ប្រែក្លាយ​ពី​វគ្គ​បំប៉ន​រយៈ​ពេល​៣​ខែ ​ទៅជា​វគ្គ​បណ្តុះ​បណ្តាល​ថ្នាក់​បឋម ​រយៈ​ពេល​៩​ខែ ​ហើយ​វគ្គ​នេះ​ត្រូវ​បាន​ពង្រីក​ប្រែក្លាយ​ទៅ​ជាវគ្គ​បណ្តុះ​បណ្តាល​កម្រិត​មធ្យម​ឋាន​លេខា​ និង​សេនា​ធិការ​ផែន​ទី​ ជំនាន់​ទី​១​ សំដៅ​អភិវឌ្ឍន៍​ធន​ធា​នមនុស្ស​ របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​។​ ឆ្លើយ​តប​លើក​កម្ពស់​សមត្ថ​ភាព​ នាយ​ទាហាន​លើ​វិស័យ​ជំនាញ​ភូមិ​សាស្ត្រ​ និង​បច្ចេក​ទេស​ផែន​ទី​ឱ្យ​បាន​ល្អ ​និង​យល់​ក្នុង​ការ​ប្រើប្រាស់​ផែន​ទី​។​ ហើយ​ចេះ​បច្ចេកទេស​ធ្វើ​ព្រំដែន​ជា​មួយ​ប្រទេស​ជិត​ខា​ង ដើម្បី​ចូល​រួម​ក្នុ​ងកម្ម​វិធី​កែ​ទម្រង់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ របស់​រា​ជរដ្ឋាភិបាល។​ ជាក់​ស្ដែង ​វគ្គ​មធ្យម​ជំនាន់ទី​១​នេះ​ មាន​រយៈ​ពេល​១៨​ខែ​ ដែល​មាន​សិក្ខាកាម​រួម​ចំនួន​ ៧០​រូប​ ដោយ​បាន​ជ្រើស​រើស​ពី​គ្រប់​កង​ឯកភាព​ទូទាំង ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ជា​ពិសេស​ក​ងឯកភាព ​បម្រើ​ការ​ងា​រប្រយុទ្ធ​។​

        ឧត្តម​សេនីយ៍​ឯ​ក​ មុំ សោភ័ណ្ឌ បាន​ថ្លែង​ថា​៖ វគ្គ​ហ្វឹក​ហ្វឺ​នបណ្តុះ​បណ្តាល​មធ្យ​ម​ឋាន​លេខា​ និង​សេនា​ធិការ​ផែន​ទី​នៅ​ពេល​នេះ​ គឺជាកា​រ​ចូល​រួម​យ៉ាង​សកម្ម ​ក្នុង​កម្ម​វិធី​កែ​ទម្រង់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ អនុវត្ត​តាម​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់​កាល​ទី​​៤​ រប​ស់រាជ​រដ្ឋាភិបាល ​ដែល​មាន​សម្តេច​​តេជោ ​ហ៊ុន សែន ជា​ប្រមុខ​ដឹក​នាំ​ដ៏​ឆ្នើម​ សំដៅ​ពង្រីក​ពង្រឹង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​មួយ ​មាន​គុណភា​ព​ខ្ពស់​ សមត្ថភាព​គ្រប់​គ្រាន់​សក្តិ​សម​ជា​កងទ័​ព​អាជីព​ពិត​ប្រាកដ​បំរើ​បា​នល្អ​ភារកិច្ច​ការ​ពារ​មាតុ​ភូមិ ​និង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ក្នុង​ពេល​បច្ចុប្បន្ន​ ក៏​ដូច​ទៅ​អនាគត​។​

       ឯកឧត្តម​ បាន​លើក​ឡើង​ថា​៖ កន្លង​ទៅថ្មីៗ​នេះ​ វិបត្តិ​ជំ​ងឺឆ្លង​កូវីដ​-​១​៩ ​បាន​នឹង​កំពុង​បន្ត​រីក​រាល​ដាល ​ឆ្លង​បណ្តា​ប្រទេស​នានា​ នៅ​លើ​ពិភព​លោក​ ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ​ ប៉ុន្តែ​សម្តេច​តេជោ ​នាយ​ក​រដ្ឋមន្ត្រី ​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត ​និង​ដាក់​ចេញ​នូវ​វិធាន​ការ​ម៉ឺង​ម៉ាត់​ ដាច់​ខាត​ និង​ហ្មត់​ចត់​ បាន​ធ្វើឱ្យ​ស្ថាន​ភាព​​ជំងឺ​កាចសា​​ហាវ​នេះ មាន​ភាព​ធូ​ស្រាល​រហូត​បច្ចុប្បន្ន​នេះ ​និង​បាន​សម្រេច​បើក​ជា​ប្រក្រតី​ភាព​ប្រទេស​ឡើង​វិញ​លើ​គ្រ​ប់​វិស័យ ​ដោយ​រ​ស់​នៅ​ក្នុង​បរិបទ​ថ្មី​នៃ​ជំងឺ​កូវីដ​-​១៩ ​និង​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្ជួន​ ៣​កុំ ​និង​៣​ការ​ពារ​។​ តាង​នាម​សម្តេច​ពិជ័​យ​សេនា ​ទៀ បាញ់, ឧត្តម​សេនីយ៍​ឯ​ក មុំ សោភ័ណ្ឌ បាន​សំដែង​នូវ​ក្តី​រីក​រាយ​ចំពោះ​នាយ​ទាហាន ​នាយ​ទាហាន​រ​ង ពល​ទាហាន ​ក្នុង​នាយក​ដ្ឋាន​​ភូមិ​សាស្ត្រ​ ដែល​បាន​ពុះពារ​ ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​បំពេញ​ភារកិច្ច ​សំដៅ​ពង្រីក​វិស័យ​ឯកទេស​វិទ្យា​សាស្ត្រ​មួយ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ រួម​ចំណែក​ក្នុង​ការកែ​ទម្រង់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ប្រក​បដោយ​ប្រសិទ្ធិ​ភាព​ ដែល​បាន​អនុវត្ត​យ៉ាង​ត្រឹម​ត្រូវ​តាម​ផែន​ការ​ហ្វឹក​ហ្វឺនប្រចាំ​ឆ្នាំ​របស់​ខ្លួន​ ក្នុង​ការ​ចាត់​តាំង​ បើក​វគ្គ​ហ្វឹក​ហ្វឺន​ បំប៉ន​វគ្គ​បណ្តុះ​បណ្តាល​មធ្យម​ឋាន​លេខា ​ជំនាញ​ភូមិ​សាស្ត្រ​ និង​សេនា​ធិការ​ផែន​ទី​ ​ពិសេស​បា​នបណ្តុះ​បណ្តាល​ វគ្គ​បឋម​ឋាន​លេខា ​និង​សេនាធិ​ការ​ផែន​ទី​ ទៅ​ជាវគ្គ​បណ្តុះ​បណ្តាល​មធ្យម​ឋាន​លេខា ​និង​សេនាធិការ​ផែន​ទី​ ជំនាន់​ទី​១ ​នា​ពេល​នេះ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ