ព័ត៌មាន

កម្លាំង​សង្គ្រោះ​គ្រោះ​មហន្តរាយ​ អនុសេនាធំ​លេខ​ ៩១១​ (៧២៣) ​បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ចូល​រួម​ធ្វើ​លំហាត់​ហ្វឹក​ហ្វឺន​សង្រ្គោះ​គ្រោះ​មហន្តរាយ​ ៣​ ប្រទេស ​កម្ពុជា​-​ឡាវ-​វៀត​ណាម
នាយកដ្ឋានព័ត៌មាន(៣)
366
2959 កម្លាំង​សង្គ្រោះ​គ្រោះ​មហន្តរាយ​ អនុសេនាធំ​លេខ​ ៩១១​ (៧២៣) ​បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ចូល​រួម​ធ្វើ​លំហាត់​ហ្វឹក​ហ្វឺន​សង្រ្គោះ​គ្រោះ​មហន្តរាយ​ ៣​ ប្រទេស ​កម្ពុជា​-​ឡាវ-​វៀត​ណាម

         ក្នុ​ង​ឱកាស​អញ្ជើញ​ធ្វើ​ទស្សនៈ​កិច្ច​ជា​ផ្លូវ​ការ​ និង​មិត្ត​ភាព​ នៅ​សាធារណរដ្ឋ​ប្រជាធិប​តេយ្យ​ប្រជា​មាន​និត​ឡាវ​ និង​ចូល​រួម​​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ ៣​ ប្រទេស​ កម្ពុជា​ វៀត​ណាម​ ឡាវ ​នៅ​ប្រទេស​ឡាវ ​នៅ​ព្រឹក ថ្ងៃទី​១៥​ ខែក​ញ្ញា​ ឆ្នាំ​២០២២ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ ចូល​រួម​ក្នុង​ពិធី​បិទ​លំហាត់​ហ្វឹក​ហ្វឺ​នសង្រ្គោះ​គ្រោះ​មហន្ត​រាយ​ ៣​ ប្រទេស ​កម្ពុជា​-​ឡាវ​-​វៀត​ណាម​ នៅ​ប្រទេស​ឡាវ ​ដែល​នៅ​ក្នុង​ពិធី​បិទ​លំហាត់​នេះ ​មាន​ការ​ចូល​រួម​ពី​ ឯកត្តម ​ថងលុន ស៊ីសុលីត អគ្គ​លេខា​ធិការ​ក្រុម​ប្រឹក្សា​ភិបាល​មជ្ឈឹម​បក្ស​ប្រជាជន​បដិវត្ត​ឡាវ​ និង​ជា​ប្រមុខ​រដ្ឋ​ឡាវ ​និង ​មាន​ការ​ចូល​រួម​ពី​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ឡាវ ​វៀត​ណាម​ផង​ដែល។ 

         សូម​បញ្ជាក់​ថា៖​ នៅ​ក្នុង​លំហាត់​ហ្វឹ​កហ្វឺន​សង្រ្គោះ​គ្រោះ​មហន្តរាយ​ ៣​ ប្រទេស​ កម្ពុជា​-​ឡាវ-​វៀត​ណាម ​ប្រទេស​កម្ពុជា​ បាន​បញ្ជូន​កម្លាំង​សង្គ្រោះ​គ្រោះ​មហន្តរាយ ​អនុសេនាធំ​លេខ​ ៩១១​(៧២៣) ​របស់​បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស ​កង​ទ័ព​ជើង​គោក​ ចំនួន ​៥២​ នាក់ ​រួមនឹង​ប្រធាន​ក្រុម​ដឹក​នាំ​ធ្វើ​លំហាត់​ សរុប​ទាំង​អស់​ចំនួន ​៦០ នាក់ ​ទៅ​ចូល​រួម​ជា​មួយ​កម្លាំង​សង្គ្រោះ​គ្រោះ​មហន្តរា​យ កង​ទ័ព​ប្រជាជន​ឡាវ ​និង​វៀត​ណាម​ ដែល​បាន​ដំណើរ​ការ​ចាប់​ពី​ថ្ងៃ​ទី​១០​ ដ​ល់ថ្ងៃទី​១៥​ ខែ​កញ្ញា ​ឆ្នាំ​២០២២ ​នៅ​វិទ្យាស្ថាន​ភស្តុភា​ណាំ​ហ៊ំ​ កង​ទ័ព​ប្រជាជ​ន​ឡាវ​។

         នៅ​ក្នុង​ពិធី​បិទ​លំហាត់​ហ្វឹក​ហ្វឺន​សង្រ្គោះ​គ្រោះ​មហន្តរាយ​ ៣ ​ប្រទេស ​កម្ពុជា​-​ឡាវ​-​វៀត​ណាម​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ទាំង​ ៣ ​ប្រទេស​ កម្ពុជា ​វៀត​ណាម​ ឡាវ ​បាន​ទស្សនា​ការ​សំដែង ​សកម្មភាព​ហ្វឹ​កហ្វឺន​សង្រ្គោះគ្រោះ​មហន្តរាយ​ ដោយ​មាន​ប្រើ​ប្រាស់​នូវ​ឧទ្ធម្ភាគ​ចក្រ​ ចំនួន ​៥ ​គ្រឿង​ របស់​កង​ទ័ព​អាកាស​ប្រជាជន​ឡាវ​ និង ​កង​ទ័ព​ប្រជាជន​វៀត​ណាម​ និង​ទូក​ល្បាត​ចំនួន ​៥​គ្រឿង ​ទូក​ស្មាច់​ចំនួន​ ១៨ ​គ្រឿង ​និង​ទូក​ពង​ ៨​គ្រឿង​។ ក្រៅ​ពី​នេះ​បាន​ប្រើ​ទូក​បុក​ច្រាំង ​ប្រភេទ​ PTS ​គឺជា​ទូក​ដែល​អា​ចផ្ទុក​កម្លាំង ​និង​ជញ្ចូន​កម្លាំង​បាន​ទាំង​ផ្លូវទឹក​ និង​ផ្លូវ​គោក​។ ទូក​នេះ​មាន​សមត្ថភាព ​អាចប្រើ​​ប្រាស់​សម្រាប់​​ជួ​យសង្គ្រោះ​អ្ន​កដែល​ជួប​គ្រោះ​ថ្នាក់​ និង ​អាច​ដឹ​កជញ្ជូន​ប្រជាជន,​ សត្វ​ចិញ្ចឹម​, យាន​ជំនិះ​ និង ​របស់​ផ្សេងៗ​ទៀត ​ដោយ​អា​ចបើក​បរ​កាត់​ខ្សែ​ទឹក​ហូរ​ខ្លាំង​ និង​ឧបសគ្គ​ផ្សេងៗ​បាន​យ៉ាង​ងាយ​ស្រួល។

         ការ​សំដែ​ងលំ​ហាត់​នា​ពេល​នោះ​ បាន​បង្ហាញ​ក្រុម​ល្បាត​ផ្លូវ​ទឹក​របស់​កង​ទ័ព​ទាំង​ ៣​ ប្រទេស ​ដែល​បាន​ចេញ​ស្វែ​ង​រក​ និង​ជួយ​សង្គ្រោះ​អ្នក​ដែល​ជួប​គ្រោះ​ថ្នាក់​ដោយ​ទឹក​ជំនន់​។ ក្រុម​សង្គ្រោះ​ខាង​ផ្លូវ​ទឹក​ ចេញទៅ​ជួយ​សង្គ្រោះ​អ្ន​កដែល​លង់​ទឹក​ ដោយ​បា​នប្រើប្រាស់​អ្ន​កមុជ​ទឹក​។ ដោយ​ឡែក​កង​កម្លាំង​សុខា​ភិបាល,​ កង​កម្លាំង​វិស្វកម្ម,​ និង​កង​កម្លាំង ​ទ័ព​អាកាស ​នៃ​កង​ទ័​ពទាំង​​៣​ប្រទេស​ កម្ពុជា-​ឡាវ-​វៀតណាម ​បាន​ត្រៀមជា​ស្រេច​ក្នុងការ​ជួយ​សង្រោះ។​

         សូម​បញ្ជាក់​ផង​ដែរ​ថា៖​ លំហាត់​ហ្វឹក​ហ្វឺ​ន​សង្គ្រោះ​គ្រោះ​មហន្តរា​យរួម​គ្នា​ នៃ​កង​ទ័ព​ទាំង​ ៣ ​ប្រទេស​កម្ពុជា​ ឡាវ ​វៀត​ណាម​ ដែល​បាន​​ដំណើរ​ការ​ម​កតាំង​ពី​ថ្ងៃទី​១​០​ ដ​ល់ថ្ងៃទី១​៥​ ខែ​កញ្ញា ​ឆ្នាំ​២០២២​ ត្រូវ​បាន​បញ្ចប់​ និងទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​ តាម​គោល​ដៅ​ និង​ផែន​កា​រហ្វឹក​ហ្វឺន​ ដែល​បាន​គ្រោង​ទុក​ និង​ធានាបា​ននូវ​សុវត្ថិភាព​១០០%​។ លំហាត់​ហ្វឹក​ហ្វឺ​ន សង្គ្រោះ​គ្រោះ​មហន្តរា​យរួម​គ្នា​ ​នៃក​ង​ទ័ព​ទាំង​ ៣​ ប្រទេស​ លើ​ក​នេះ ​បាន​កើត​ឡើង ​និង​សម្រេច​ បាន​លទ្ធផល​ល្អ​ គឺ​ដោយ​មាន​ការ​ដឹក​នាំ​ពី​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ដែល​បាន​ឃើញ​សារៈ​សំខាន់​នៃ​ការ​ងារ​សង្គ្រោះ​ទាំង​នេះ​។ 

        នៅក្នុង​ពិធី​បិទ​លំហាត់​ហ្វឹកហ្វឺ​ន​សង្រ្គោះ​គ្រោះ​មហន្តរា​យ ៣ ​ប្រទេស ​កម្ពុជា-​ឡាវ-​វៀតណាម ​ឧត្តមសេនីយ​ទោ​ ចាន់ថន សនតាក់អាត អនុ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ប្រទេស​ឡាវ​ បាន​ថ្លែង​ថា៖ ​ទោះ​បី​ជាកា​រ​ហ្វឹ​ក​ហ្វឺន​សង្រ្គោះ​គ្រោះ​មហន្តរា​យ​រួម​គ្នា​ ទាំ​ង​៣ ​ប្រទេស​ នេះ​ជា​លើក​ដំបូង,​ ប៉ុន្តែ​បាន​ផ្តល់​នូវ​ មេ​រៀន​ និង​ការ​ចែ​ករំលែក​ និង ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​។ ឯកឧត្តម​ បញ្ជាក់​ទៀតថា​៖​  កា​រសហការ​គ្នា​រវាង​កង​ទ័ព​ទាំង​ ៣ ​កម្ពុជា​ឡាវ ​វៀត​ណាម​ ក្នុង​ការ​ហ្វឹកហ្វឺន​សង្រ្គោះ​គ្រោះ​មហន្តរាយ​នៅ​លើក​នេះ ​ទោះបី​ជាលើក​ដំបូង ​ប៉ុន្តែ​វា​មាន​អត្ថន័យ​ធំ​ធេង​ សម្រាប់​កង​ទ័ព​ទាំង​ ៣ ​ប្រទេស ​ព្រោះ​ថា៖​ ក្រៅ​ពី​បាន​ផ្លាស់ប្ដូ​រ​មេរៀ​ន បទ​ពិសោធ ​ភាព​ស្ទាត់​ជំនាញ​ក្នុងការ​ងារ​ហើ​យ នៅ​បាន​ផ្លាស់​ប្ដូរផ្នែក​វប្បធម៌, ​កីឡា ​និង​ប្រពៃណី​ទំនៀម​ទំលាប់​រួម​គ្នា​ទាំង​ការ​ពង្រីក​ សាមគ្គីភាព ​ទំនាក់​ទំនង​មិត្តភាព ​និង​ភាព​យល់​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ស្និត​រមួត​ឡើង​បន្ថែ​មទៀត​។ មូល​ដ្ឋាន​គ្រឹះនៃ​ការ​សហការ​គ្នា​ដ៏​ល្អ​ នឹង​បា​នបន្ត​ប្រតិបត្តិ​លំហាត់​ហ្វឹក​ហ្វឺ​ងរួម​គ្នា​បន្ត​ទៅ​ថ្ងៃ​អនាគត​ ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ