ព័ត៌មាន

ឯកឧត្ត​ម មាស សាវ៉ន ដឹក​នាំប្រ​តិភូចូល​រួម​ហាស​ន្និបាតអតិត​យុទ្ធ​ជ​ន​ជាតិឡាវ​លើក​ទី៣
នាយកដ្ឋានព័ត៌មាន(១)
584
80
   
        តាម​ការអញ្ជើញ​រ​ប​ស់ប្រ​ធាន​ស​ហ​ព័ន្ធអតីត​យុទ្ធ​ជ​ន​ឡាវ ស​មាគ​ម​ន៍អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា បាន​ចាត់តាំង​នាយឧត្ត​ម​សេនីយ៍ មាស សាវ៉ន ជាអគ្គ​លេខាធិការ​រ​ង ស​មាគ​ម​ន៍អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា ដឹក​នាំប្រ​តិភូចំនួន៣រូប ទៅចូល​រួម​ក្នុង​ម​ហាស​ន្និបាត​តំ ណាង​ទូទាំង​ប្រ​ទេស​លើក​ទី៣ រ​ប​ស់ស​ហ​ព័ន្ធអតីត​យុទ្ធ​ជ​ន​ជាតិឡាវ​ដែល​បាន​ប្រ​ព្រឹត្តិទៅនៅទីក្រុង​វៀង​ច័ន្ទ ចាប់ពីថ្ងៃទី២០ ដ​ល់ថ្ងៃទី ២៣ ខែ ក​ញ្ញា ឆ្នាំ២០១៥ ។    
        ក្នុងឪកាស​ចូល​រួម​ម​ហាស​ន្និបាត​តំណាង​ទូទាំង​ប្រ​ទេស​លើក​ទី៣ រ​ប​ស់ ស​ហ​ព័ន្ធអតីត​យុទ្ធ​ជ​ន​ជាតិឡាវ​នាឪកាស​នោះ ក្នុង​នាង​ស​មាគ​ម​ន៍អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា ឯកឧត្ត​ម មាស សាវ៉ន បាន​ថ្លែង​ប​ទអន្ត​រាគ​ម​ន៍នៅក្នុង​ម​ហាស​ន្និបាត​ដោយ​បាន​ស​ម្តែង​នូវ​ការ​ចូល​រួមអបអរ​សាទ​រ​ចំពោះម​ហាស​ន្និបាត តំណាង​ទូទាំង​ប្រ​ទេស​លើក​ទី៣រ​ប​ស់ស​ហ​ព័ន្ធអតីត​យុទ្ធ​ជ​ន​ជាតិឡាវ ហើយ​ក្នុង​នោះឯកឧត្ត​ម​បាន​ចាត់ទុក​ម​ហាស​ន្និបាត​ទូទាំង​ប្រ​ទេស​ដែល​បាន​ប្រារ​ព្ធ​ធ្វើនាពេល​នេះ និង​បាន​ផ្លាស់ប្តូរ​នូវ​ប​ទ​ពិសោធ​ន៍ពីគ្នាទៅវិញ​ទៅម​កឲ្យ​ឈ​រ​លើស្មារ​តីសាម​គ្គីភាព  និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ រ​វាង​ស​មាគ​ម​ន៍អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា និង​ស​ហ​ព័ន្ធអតីត​យុទ្ធ​ជ​ន​ជាតិឡាវ ដើម្បីព​ង្រឹង​ចំណ​ង​សាម​គ្គីភាព​រ​វាង​ប្រ​ទេស​ទាំង​ពីរឲ្យ​កាន់តែរឹង​មាំ ។ សូម​ប​ញ្ជាក់ថា ម​ហាស​ន្និបាត​តំណាង​ទូទាំង​ប្រ​ទេស​លើក​ទី៣​ រ​ប​ស់ស​ហ​ព័ន្ធអតីត​យុទ្ធ​ជ​ន​ជាតិឡាវ ត្រូវ​បាន​ប្រារ​ព្ធ​ពិធីបើក និង​បិទ ម​ហាស​ន្និបាត​ក្រោមអធិប​តីភាពឯកឧត្ត​ម ជុំ ម៉ាលី សែយ៉ាស​ន អគ្គ​លេខាធិការ​ម​ជ្ឍឹម​ប​ក្ស ប​ដិវ​ត្ត​ន៍ និង​ជាប្រ​ធាន​រ​ដ្ឋ​នៃ សាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត្យ​ឡាវ ។
        តាម​រ​យៈនៃម​ហាស​ន្និបាត​នេះ អង្គ​ម​ហាស​ន្និបាត បាន​បោះឆ្នោត​ជ្រើស​រើស គ​ណៈក​ម្មាធិការ​ក​ណ្តាល​ចំនួន៩៩រូប ស​មាជិកអចិន្ត្រៃយ៍ចំនួន២៥រូប ប្រ​ធាន​ស​ហ​ព័ន្ធ ១រូប និងអនុប្រ​ធាន​ស​ហ​ព័ន្ធ​ចំនួន២រូប ។
        ប​ន្ទាប់ពីច​ប់ម​ហាស​ន្និបាត ប្រ​តិភូស​មាគ​ម​ន៍អតីត​យុទ្ធ​ជ​ន​ក​ម្ពុជាដឹក​នាំដោយ ឯកឧត្ត​ម មាស សាវ៉ន បាន​ធ្វើមាតុភូមិនិវ​ត្ត​ន៍ម​ក​ដ​ល់ក​ម្ពុជាវិញ ប្រ​ក​ប​ដោយ​សុវ​ត្ថិភាព​នាថ្ងៃទី២៣​ ខែក​ញ្ញា ឆ្នាំ២០១៥ ៕
   

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ