ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ឡាវ​
នាយកដ្ឋានព័ត៌មាន(៣)
321
2955 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ឡាវ​

         ក្នុង​ឱកាស​អញ្ជើញ​ធ្វើ​ទស្សនៈ​កិច្ច​ជា​ផ្លូវ​ការ​ និង​មិត្តភាពនៅ​សាធារណរដ្ឋ​ប្រជាធិប​តេយ្យ​ប្រជា​មាន​និត​ឡាវ ​និង​ចូល​រួមក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពា​រ​ជាតិ ​៣ ​ប្រទេស​ កម្ពុជា វៀតណាម ឡាវ នៅប្រទេស​ឡាវ នៅព្រឹក ថ្ងៃទី​១៤​ ខែ​កញ្ញា ​ឆ្នាំ​២០២២ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​បាន​ជួប​ប្រជុំ​ទ្វេភាគី​ជា​មួយ ​នាយ​ឧត្តម​សេនីយ៍ ​ចាន់សាម៉ន ចាន់ញ៉ាឡាត ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការ​ពារ​ជាតិ​ឡាវ ​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ក្រសួង​ការ​ពារ​ជាតិ​ឡាវ ​ទី​ក្រុង​វៀង​ចន្ទ័​។

         ក្នុង​ជំនួ​ប​នោះ ​នាយ​ឧ​ត្ត​មសេ​នីយ៍​ ចាន់​សាម៉​ន​ ចាន់​ញ៉ាឡា​ត ​បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​សម្តេច​ពិជ័​យសេនា​ ដែល​បា​នដឹកនាំ​គណៈ​ប្រតិភូ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ មក​បំពេញ​ទស្សនៈកិច្ច​នៅប្រទេស​ឡាវ ​ដើម្បី​ពង្រឹង​ចំណង​មិត្ត​ភា​ព​ជា​ប្រពៃណី​ដ៏​ថ្លៃថ្លា​ រវាង​រដ្ឋាភិបាល​ទាំង​ពីរ​ កងទ័​ពទាំងពី​រ​កម្ពុជា​ ឡាវ ជា​បង​ប្អូន​។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ការ​ពារ​ជាតិ ​ឡាវ ​បាន​ចាត់​ទុក​ទស្សនៈកិ​ច្ច​នេះ​ថា​ ជានិមិត្ត​រូប​ដ៏​សំខាន់ ក្នុ​ងការរួ​ម​ចំណែក​ដ៏​ធំធេង​ ក្នុង​ការ​ពូន​ជ្រុំ​នូវចំណង​មិត្តភាព ​និង​កិច្ចសហប្រតិបត្តិការ​ រវាង​បក្ស​ទាំង​ពីរ ​កង​ទ័ព​ទាំង​ពីរ​ និង​ប្រជាជន​ប្រទេស​ទាំង​ពីរ​ អោយ​កាន់​តែជិតស្និត​ថែម​ទៀត ​ជាពិសេសលើ​វិស័យ​ការ​ពារ​ជាតិ ការ​ងារ​សន្តិសុខ​នៃ​កង​ទ័ព​ទាំង​ពីរ​។ ឯកឧត្តម ចាន់​សាម៉ន​ ចាន់​ញ៉ាឡា​ត​ ក៏បា​ន​សំដែង​ការ​គាំទ្រ​ចំពោះ​កម្ពុជា​ដែល​បាន​ធ្វើជាម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​អាស៊ាន​ និង​បាន​ខិ​តខំ​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​ជា​ច្រើន​ ដែល​បាន​កើត​ឡើងនៅ​ក្នុង​អាស៊ាន​នា​ពេល​កន្លង​មក​នេះ​។ ក្នុង​នាម​រដ្ឋាភិបាល ​និង​កង​ទ័ព​ប្រជាជន​ឡាវ​ ឯកឧត្តម​ បាន​ថ្លែងអំណរ​គុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ និង ​ខភម​ ដែល​បា​នជួយ​ឧបត្ថម្ភ​ដល់​ឡាវ​នា​ពេល​កន្ល​ង​មក​ ជា​ពិសេស​ការ​ផ្តល់​ជំនួយ​ក្នុង​កា​រជួយ​ទប់​ស្កាត់​កា​រឆ្លង​រីក​រាល​ដាល​ជំងឺ​កូវីដ​ ១៩ ​នៅ​ប្រទេស​ឡាវ​។

          មាន​មតិ​ឆ្លើយ​តប​វិញ ​សម្តេច​ពិជ័​យសេនា ​ទៀ បាញ់ បាន​បញ្ជាក់​ថា៖​ ទោះ​បី​មាន​ការ​រីក​រាល​ដាល​ នៃជំងឺ​កូវីដ​-​១៩​យ៉ាង​ណាក្តី​ ប៉ុន្តែ​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ កម្ពុជា ឡាវ នៅតែបន្ត​សហការ​រួម​គ្នា​យ៉ាង​ស្អិត​រមួត ​ក្នុងភាព​អ្នក​ជិត​ខាង​ល្អ​ មិត្តភាព​ជា​ប្រពៃណី ​សំដៅ​លើក​កម្ពស់​ទំនាក់​ទំន​ងឱ្យ​ដល់​កម្រិត​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ ​និង​យូរ​អង្វែង ​សំដៅ​ពង្រឹង​ និង​ពង្រីក​ចំណង​មិត្តភាព​ សាមគ្គី​ភាព​ និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការ​ពារ​ជាតិ​។​ សម្តេច​ពិជ័យ​សេនា ​មាន​ជំនឿជឿ​ជាក់​ថា​៖ នៅក្រោយ​អំឡុងពេ​លវិបត្តិ​ជំងឺ​កូវីដ-១៩​មាន​ការ​ធូរ​ស្រាល​ ពិសេស​ក្រោយ​កិច្ច​ប្រជុំ​នា​ពេល​នេះ​ ប្រទេស​យើង​ទាំង​ពីរ ​ពិត​ជា​មាន​ភាព​ចាំបា​ច់ ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ត្រៀម​ខ្លួន​ឱ្យបាន​ល្អ​ពង្រឹង​ ការ​ទំនាក់​ទំន​ង និង​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់​តែ​ជិត​ស្និទ្ធ ​ក្នុង​ភាព​ជាអ្នក​ជិត​ខា​ងល្អ​ រវាង​កម្ពុជា​-​ឡាវ ​ដែល​ជា​គ្រឹះ​សម្រាប់​នាំម​ក​នូវ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ និង​ភាព​សុខសាន្ត​របស់​ប្រទេស​ជាតិ​យើ​ង ដោយ​បន្ត​ខិត​ខំ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​​ វិស័យ​ការ​ពារ​ជាតិ​ទាំង​នយោបា​យ ​សន្តិសុ​ខ​ ការ​ទំនា​កទំន​ងការ​ទូតយោធា​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​ថែម​ទៀត​។​ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែង​អំណរ​គុណយ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​រដ្ឋាភិបាល ​កង​ទ័​ព និង​ប្រជាជ​នឡា​វ​ ពិសេស ​ឯកឧត្តម​ រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​ឡាវ​ ដែល​ជានិច្ច​កាល​ តែង​តែ​គាំទ្រ​ និង​សហការ​ល្អ​ជា​មួយ​រាជរ​ដ្ឋាភិបាល ​កង​ទ័ព​ និង ប្រជា​ជន​កម្ពុជា​ បាន​លើកក​ម្ពស់​ចំណង​សាមគ្គីភាព​ជា​បង​ប្អូន​ និង​ភាព​ជាដៃគូ​សហប្រតិបត្តិការ​កង​ទ័ពប្រទេស ​ទាំង​ពី​រ កម្ពុជា-ឡាវ។ ​នៅ​ក្នុង​ឱកា​សនោះ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ និង ​នាយ​ឧត្តម​សេនីយ៍ ចាន់​សាម៉ន ​ចាន់​ញ៉ា​ឡាត ​បានធ្វើជា​គណៈ​អធិបតី​ក្នុង​ពិធិ​ចុះ​ហត្ថ​លេខាលើ​ពិធី​សារកិច្ច​សហប្រតិបត្តិការ​ រវាង​ក្រសួង​ការ​ពារ​ជាតិ​ប្រទេស​ទាំង​ពីរ​ ​កម្ពុ​ជា ឡាវ ​ផង​ដែរ​ ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ