ព័ត៌មាន

សម្តេ​ច​ពិជ័យ​សេនា​ ទៀ បា​ញ់ ​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​៣​ប្រទេស​ នៅ​ឡាវ​
នាយកដ្ឋានព័ត៌មាន(៣)
377
2953 សម្តេ​ច​ពិជ័យ​សេនា​ ទៀ បា​ញ់ ​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​៣​ប្រទេស​ នៅ​ឡាវ​

       រសៀល​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា ​ឆ្នាំ​២០២២ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួង​​ការ​ពារ​ជាតិ ​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ នៃ​កង​យោធ​ពល​ខេម​ភូមិន្ទ​ ទៅ​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ ៣ ​ប្រទេស​ កម្ពុជា.​វៀតណាម.​ឡាវ ​ដែល​កិច្ច​ប្រជុំ​នេះ​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​សាធារណ​​រដ្ឋ​ប្រជាធិប​តេយ្យ ​ប្រជា​មានិ​ត ​ឡាវ ​ចាប់​ពីថ្ងៃ​ទី​១៣​ ដល់​ទី​១៦​ ខែ​កញ្ញា ​ឆ្នាំ​២០២២​។ ជូន​ដំណើរ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​នៅ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​ក្នុង​ឱកាស​នោះ​រួម​មាន​៖ ​នាយ​ឧត្តម​សេនីយ៏​​ រដ្ឋលេខា​ធិការ​, អនុ​រដ្ឋ​លេខា​ធិការ​​, អគ្គ​នាយក​ចំណុះ ​ក្រសួង​ការ​ពារ​ជាតិ​​, អគ្គ​មេ​បញ្ជាការ​, ​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​, ជើង​ទឹក ​និង​ជើង​អាកាស​ជា​ច្រើ​ន​រូប​។

        ក្នុ​ង​គំរោង​ការ​ បំពេញ​ការ​ងារ​នោះ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដែល​ដឹក​នាំ​ ដោយ​ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​​ក្រសួង​ការ​ពារ​ជាតិ ​នឹងអញ្ជើញចូល​ជួប​សំដែង​ការ​គួរ​សម​ជា​មួយ​ ឯ.ឧ​ នាយ​ឧត្តម​សេនីយ៍ ​ចាន់​សាម៉​ន​ ចាន់​ញ៉ា​ឡាត ​ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តី ​ការ​ពារ​ប្រទេស​ឡាវ​ និង​ឯកឧត្តម​ ថងលុន ស៊ីសុលីត អគ្គ​លេខា​ធិការ​ ក្រុម​ប្រឹក្សា​ភិបាល​មជ្ឈឹម​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ ​និង​ជា​ប្រមុខ​រដ្ឋ​ នៃ​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ ​ប្រជា​មា​និត​​ឡាវ​។

        គណៈ​ប្រតិភូ​ជាន់​ខ្ពស់ នៃ​កង​យោធ​ពល​ខេម​ភូមិន្ទ​ ក៏​មាន​កិច្ច​ប្រជុំ​ទ្វេ​ភាគី ​និង​ពិធី​ចុះ​ហត្ថ​លេខា​លើ ​ពិធី​សារ​ កិច្ច​សហប្រតិបត្តិការ​ រវាង​ក្រសួង​ការ​ពារ​ជាតិ​ទាំង​ពីរ​កម្ពុ​ជា​-​ឡាវ ​ផង​ដែរ​។ បន្ទាប់​មក​គណៈ​ប្រតិភូ​ក៏​បាន​ចូល​រួម​ក្នុង​ពិធី​បើក​ និង​ទស្សនា​ការ​សម្ដែង​លំហាត់​ហ្វឹក​ហ្វឺន​សង្គ្រោះ​គ្រោះ​មហន្តរាយ​រួម​គ្នា​ ៣​ ប្រទេស​កម្ពុជា.​ឡាវ.​វៀតណាម ​ដែល​ប្រព្រឹត្ត​ឡើង​នៅ​វិទ្យាស្ថាន​របស់​ភ័ស្តុភា​​ណាំ​​ហ៊ុម​​​។

        ឆ្លៀត​ឱកាស​ក្នុង​ការ​បំពេញ​ការ​ងារ​នៅ​សាធារណរដ្ឋ​ប្រជាធិប​តេយ្យ​ប្រជា​មា​និត​​ឡាវ ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដែល​ដឹក​នាំ​ដោយ​ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧបនា​យក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ក៏​ឆ្លៀត​ឱកាស​អញ្ជើញ​ទៅ​សំណេះ​សំណាល​ជា​មួយ​សិក្ខា​កាម​ និង​និស្សិត​ កម្ពុជា​ ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ឡាវ​ផង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ