ព័ត៌មាន

នាវាក​ង​ទ័ព​ជើង​ទឹកឥណ្ឌានិង​ចូល​ច​ត​នៅកំពុង​ផែក្រុង​ព្រះសីហ​នុនាខែវិច្ឆិកា ឆ្នាំ ២០១៥
នាយកដ្ឋានព័ត៌មាន(១)
570
79


ឯកឧត្ត​ម​ Naveen Srivastava  ឯកអគ្គ​រ​ដ្ឋ​ទូត​តែង​តាំង​ថ្មី នៃសាធារ​ណ​រ​ដ្ឋឥណ្ឌា ប្រ​ចាំនៅក​ម្ពុជា ក្នុងឪកាស​ចូល​ជួប​សំដែង​ការ​គួរ​ស​ម​ជាមួយ ឯ. នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ជាតិ នាថ្ងៃ​ទី ២២​ខែ ក​ញ្ញា ឆ្នាំ ២០១៥ បាន​ជំរាប​ជូន ឯកឧត្ត​ម ទៀ បាញ់ថា ៖ នាវាក​ង​ទ័ព​ជើង​ទឹកឥណ្ឌា នឹង​ម​ក​ចូល​ច​ត​នៅកំពុង​ផែក្រុង​ព្រះសីហ​នុ នាខែ វិច្ឆិកា ឆ្នាំ ២០១៥ ខាង​មុខ​នេះ ។ ឯកអគ្គ​រ​ដ្ឋ​ទូតឥណ្ឌា បានអោយ​ដឹង​ទៀត​ថា ៖ ក្រុម​គ្រូយោធាចារ្យ​ក​ង​ទ័ពឥណ្ឌា ទើប​តែបាន​ម​ក​ដ​ល់ក​ម្ពុជាក្នុង​ពេល​ថ្មីៗនេះ ដើម្បីជួយ​ប​ណ្តុះប​ណ្តាល​ជំនាញ​រ​ក្សាស​ន្តិភាព និង ជំនាញ​ដោះបំផ្លាញ​គ្រាប់មីន រ​យៈពេល​ពីរ​ស​ប្តាហ៍ដ​ល់កំលាំង​មួក​ខៀវ​ក​ម្ពុជា ។ នៅក្នុង​ជំនួប​នោះ ឯកឧត្ត​ម​ Naveen Srivastava បាន​ប​ញ្ចាក់ថា៖ ឥណ្ឌានឹង​ប​ន្ត​នូវអ្វីដែល​បាន​ស​ហ​ការ​ជាមួយ​ក​ម្ពុជាក​ន្ល​ង​ម​ក ដូច​ជាការ​ប​ណ្តុះប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​ដ​ល់ ខ​ភ​ម ការ​ផ្លាស់ប្តូរ​ទ​ស្ស​នៈកិច្ច និង​ការ​ប​ញ្ជូន​សិក្ខាកាម
ក​ម្ពុជាទៅរៀន​នៅឥណ្ឌា​។ ឯកឧត្ត​ម​បាន​ស​ង្ក​ត់ធ្ង​ន់ថា ៖ ក្នុង​បេស​ក​ក​ម្ម​ការ​ទូត​នៅក​ម្ពុជា​ឯកឧត្ត​ម​នឹង​ខិត​ខំព​ង្រឹង មិន​ត្រឹម​តែចំណ​ង​មិត្ត​ភាព​ដែល​មាន​ក​ន្ល​ង​ម​ក​នោះទេ ក្នុង​នោះប​ញ្ហាស​ន្តិសុខ​ក៍ជាប​ញ្ហាសំខាន់ផ​ង​ដែល ដែល​ប​ណ្តាល​ប្រ​ទេស​នានាកំពុង​តែប្រ​ឈ​ម ទាំង​ស​ន្តិសុខ​ប្រ​ពៃណី និង ស​ន្តិសុខ​មិន​ប្រ​ពៃណី ដែល​ទាម​ទាអោយ​មាន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​គ្នាអោយ​បាន​ជិត​ស្និត។ ឆ្លៀត​ក្នុងឪកាស​នោះ ឯកឧត្ត​ម​ Naveen Srivastava ក៏បានអញ្ជើញ ឯ. ទៀ បាញ់ទៅទ​ស្ស​នៈកិច្ច​ជាផ្លូវ​ការ​នៅសាធារ​ណ​រ​ដ្ឋឥណ្ឌាផ​ង​ដែល។ មាន​ម​តិឆ្លើយ​ត​ប​វិញ ឯ.  ទៀ បាញ់ បាន​សំដែង​ការ​ស្វាគ​ម​ន៍ចំពោះ ឯកឧត្ត​ម​ Naveen Srivastava ដែល​បាន​ម​ក​បំពេញ​បេស​ក​ក​ម្ម​ការ​ទូត​នៅក​ម្ពុជា ។ ឯកឧត្ត​ម​ ទៀ បាញ់ បាន​ចាត់ទុក​តំណើរ​ទ​ស្ស​នៈកិច្ច រ​ប​ស់ អនុប្រ​ធានាធិប​តីឥណ្ឌានៅក​ម្ពុជានាពេល​ថ្មីៗក​ន្ល​ង​ទៅនេះ បាន​ប​ញ្ជាក់កាន់តែច្បាស់ថែម​ទៀត​ពីចំណ​ង​មិត្ត​ភាព​និង កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ប្រ​ទេស​ទាំង​ពីកាន់តែជិត​ស្និទ្ធ ។ឯកឧត្ត​ម​ បាន​ប​ញ្ជាក់ប​ន្ថែម​ថា៖ ក​ង​កំលាំង​មួក​ខៀវ​ក​ម្ពុជា ដែល​បាន​ចេញ​ទៅបំពេញ​បេស​ក​ក​ម្ម​លើក​តំបូង​នៅប្រ​ទេស​ស៊ូដ​ង់គឺបាន​ទ​ទួល​ការ​ស​ហ​ការ​ល្អពីក​ង​ទ័ពឥណ្ឌាដែល​បំពេញ​ភារ​កិច្ច​នៅទីនោះ ។ ឯកឧត្ត​ម ទៀ បាញ់​ បានឯក​ភាព​តាម​ការអញើ្ជ​ញ​រ​ប​ស់ឯកឧត្ត​ម ឯកអគ្គ​រ​ដ្ឋ​ទូតឥណ្ឌាប្រ​ចាំក​ម្ពុជាដែល​បានអញ្ជើញឯកឧត្ត​មអោយ​ទៅធ្វើទ​ស្ស​នៈកិច្ច​ជាផ្លូវ​ការ​នៅប្រ​ទេស ឥណ្ឌា ដោយឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី បាន​ស​ន្យាថា និង​រ​ក​ពេល​ស​ម​ស្រ​ប​ណាមួយ​សំរាប់ចេញ​ទៅបំពេញ​ទ​ស្ស​នៈកិច្ច​នៅប្រ​ទេសឥណ្ឌានេះ ។

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ