ព័ត៌មាន

ឯកឧត្តម​ នាង ​ផាត​ ជួប​អនុព័ន្ធ​យោធា​ជប៉ុន​
នាយកដ្ឋានព័ត៌មាន(៣)
204
2936 ឯកឧត្តម​ នាង ​ផាត​ ជួប​អនុព័ន្ធ​យោធា​ជប៉ុន​

        នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​សីហា ​ឆ្នាំ​២០២២ ​នាយ​ឧត្តម​សេនីយ៍ ​នាង​ ផាត​ រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ​ ក្រសួង ​ការ​ពារ​ជាតិ​ បាន​អនុញ្ញាត​ឲ្យ​ លោក​វរសេនីយ៍​ឯក​ អ៊ី​ស៊ី​ហា​រ៉ា​ ម៉ា​សា​ណា​អូ ​នាយ​ការិយាល័យ​សេនា​នុព័ន្ធ​ជប៉ុន​ ប្រចាំ​កម្ពុជា​ ដែល​មាន​និវេសដ្ឋាន​នៅ​ទី​ក្រុង​ហា​ណូយ ​ប្រទេស​វៀត​ណាម​ ចូល​ជួប​សម្ដែង​ ការ​គួរ​សម​ និង​បង្ហាញ​មុខ ​។

​         ក្នុង​ឱកាស​នោះ ​លោក​វរសេនីយ៍​ឯក​ អ៊ី​ស៊ី​ហា​រ៉ា​ ម៉ា​សា​ណា​អូ ​បាន​សម្ដែង​ការ​អរគុណ​ចំពោះ ​ឯកឧត្តម​រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ ​ដែល​បា​នអនុញ្ញាត​ឲ្យ​រូប​លោក ​ចូល​ជួប​សម្ដែង​ការ​គួរ​សម​ក្នុង​ឱកាស​នេះ​។​ លោក​បាន​លើក​ឡើងថា​ ក្នុង​រយៈ​ពេល​ម​កដល់​ព្រះ​រាជាណាចក្រ​កម្ពុជា ​លោក​មាន​ការ​ចាប់​អារម្មណ៍​ និង​វាយ​តម្លៃ​ខ្ពស់ ​ចំពោះ ​វិធាន​ការ​ដ៏​ល្អ​របស់​កម្ពុជា​ក្នុង​ការ​ទប់​ស្កា​ត់​ជំងឺ​កូវិដ.១៩​កន្លង​មក​ និង​កម្ពុជា​មាន​ភាព​រីក​ចម្រើន ​ក្រោម​​កា​រដឹក​នាំ​របស់​ សម្ដេច​តេជោ ​ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​។ លោក​បាន​ បញ្ជាក់​ថា៖​ យោងតា​ម​ការ​អនុវត្ត​អនុស្សារណៈ​ រវា​ង​ក្រសួង​ការ​ពារ​ប្រទេស​ទាំង​២ ​យើង​បាន​ ពង្រឹង​ពង្រីក ​ចំណង​ទាក់​ទង​ កិច្ច​សហប្រតិបត្តិការ​ នៃ​ការ​រឹត​ចំណង​សាមគ្គី​ភាព​មិត្ត​ភាព​ រវាង​កង​ទ័ព​ទាំង​ពីរ​ជប៉ុន​ និង​កម្ពុជា​ ឲ្យ​កាន់តែ​មាន​ភាព​ជិត​ស្និទ្ធ​។​ លោក​សង្ឃឹម​ថា៖​ ក្រសួង​ការ​ពារ​ជាតិ ​និង​ខ.ភ.ម​ នឹង​ជួយ​សំរួល​ដល់​ការ​ងារ​របស់​លោក​ដែល​មក​ បំពេញ​ភារកិច្ច​ ទទួល​បាន​ជោគ​ជ័យ​​។

         មាន​ប្រសាសន៏​តប​ក្នុង​ឱកាស​នោះ ​នាយ​ឧត្តម​សេនីយ៏ ​នាង​ ផាត​ បាន​បញ្ជាក់​ថា៖ ​រវាង​កង​ទ័ព​យើង​ទាំង ​២ ​ជប៉ុន ​និង​ខ ភ ម ធ្លាប់​មាន​ប្រវត្តិ​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិ​ការ​ល្អ ​ជា​មួយ​គ្នា​​តាំង​ពី​យូរ​ណាស់​មក​ហើយ។​ ហើយ​យើង​នឹង​បន្ត​ពង្រឹ​ង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​នេះ ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​។​ ឯកឧត្តម​ បាន​បន្ត​ទៀតថា៖​ ចាប់​តាំង​ពី​ដើមរៀង​មក​ រាជ​រដ្ឋាភិបាល​ជប៉ុន​តែង​តែ ​ផ្តល់​ជំ​នួយ​ទាំង​ការងារ​នយោបាយ ​និង​សេដ្ឋកិច្ច​ដល់​កម្ពុជា​ជា​រៀង​រហូត ​ហើយ​នៅ​តែ​បន្ត​ជួយ​កម្ពុជា​ជា​រៀង​រហូត​។ កង​ទ័ព​ជប៉ុន ​តែង​តែ​ជួយ ​ឧបត្ថម្ភ​ទាំង​ស្មារតី​, ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស ​និង​ជា​សំភារៈ ​ពិសេស​នាយ​ទាហាន ​ជាន់​ខ្ពស់​ របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​មួយ​ចំនួន ​ដែល​បាន​បញ្ចប់​​ការសិក្សា​នៅ​ប្រទេស​ជប៉ុន ​ហើយ​បាន​មក​បំពេញ​ការ​ងារ​យ៉ាង​ល្អ​។ ឯក​ឧត្ត​ម ក៏​បាន​ថ្លែង​អំណរ​គុណ​ ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ជប៉ុន ​ដែល​បាន​អញ្ជើញ​មក​ចូល​រួម​ក្នុងកិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ អាស៊ាន​លើក​ទី​១៩​កន្លង​ទៅ​ និង​មាន​ជំនឿថា​ តាម​រយៈ ​នាយ​ការិយាល័យ​អនុព័ន្ធ​យោធា​ថ្មី​ កង​ទ័ព​ប្រទេស​ទាំង​ពីរ​នឹង​បន្ត​ពង្រឹង​ចំណង​សាមគ្គីភាព​ មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​ល្អ​ បន្ថែម​ទៀត​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ