ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍​ ឯល ​វ៉ាន់​សា​រ៉ាត ​បិទ​វគ្គ​ឋាន​លេខា ​និង​សេនា​ធិការ​ផែន​ទី​ ជំនាន់​ទី​៣​
នាយកដ្ឋានព័ត៌មាន(៣)
215
2933 នាយ​ឧត្តម​សេនីយ៍​ ឯល ​វ៉ាន់​សា​រ៉ាត ​បិទ​វគ្គ​ឋាន​លេខា ​និង​សេនា​ធិការ​ផែន​ទី​ ជំនាន់​ទី​៣​

        នាយ​ឧត្តម​សេនីយ៍ ​ឯល​ វ៉ាន់​សា​រ៉ាត​ រដ្ឋ​លេខាធិការ ​ក្រសួង​ការ​ពារ​ជាតិ​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​បាន​អញ្ញើញ​ជា​អធិបតី​ភាព​ ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះ​បណ្តាល​បឋម ​មុខ​វិជ្ជា​ឋានលេខា​ និង​ការ​ងារ​សេនា​ធិការ​ផែន​ទី ​ជំនាន់​ទី​៣​ នា​ព្រឹក​ថ្ងៃទី២២​ ខែ​សីហា ​ឆ្នាំ​២០២២​ នៅ​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​ភូមិ​សាស្ត្រយោ​ធា​ ស្ថិត​ក្នុង​ខណ្ឌ​ច្បារ​អំពៅ ​រាជ​ធានី​ភ្នំពេញ​។

        យោង​តាម​របាយ​ការណ៍​បូក​សរុប​បញ្ច​ប់​វគ្គ​ ឧត្ត​មសេនីយ៍​ឯ​ក ទេព ​ចំរើន​ អគ្គ​លេខា​ធិការ​រង​ នាយក ​នាយក​ដ្ឋាន​ភូមិ​សាស្ត្រ​ ក្រសួង​ការ​ពារ​ជាតិ​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹ​ង​ថា៖ មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​ភូមិ​សាស្ត្រ​យោធា ​របស់​នាយក​ដ្ឋាន​ភូមិ ​សាស្ត្រ​ បាន​ដំណើរ​ការ​ហ្វឹក​ហ្វឺន​ជា​រៀង​រាល់​ឆ្នាំ ​គិត​ចាប់​ពី​ឆ្នាំ​១៩៩៩ ​មក​ដល់​ឆ្នាំ​២០១៨ ​បាន​ចំនួន​២០​វគ្គ​៖​ វគ្គ​បំប៉ន​ឋាន​លេខា ​និង​ការ​ងារ​សេនា​ធិការ​ផែន​ទី​ ដែល​មាន​សិក្ខា​កាម​ចូល​រួម​ប្រមាណ ​២​ពាន់​នាក់​។​ ដោយ​ឡែក ​វគ្គ​បណ្តុះ​បណ្តាល​កម្រិត​បឋម ​ជំនាន់​ទី៣​នេះ ​មាន​សិក្ខា​កាម​ចំនួន​៨០​រូប​ ដែល​ភាគ​ច្រើន​មក​ពី​កង​ឯក​ភាព​នៅ​ជួរ​មុខ​ បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគ​ជ័យ​។​ ក្នុង​នោះ​ទទួល​បាន​លទ្ធផល​និទ្ទេស​ល្អ​ប្រសើរ ​មាន​ចំនួន ​២២​រូប​, ល្អ​ ៣០​រូប​, ល្អ​បង្គួរ​ ១៨​រូប ​និង​ទទួល​បាន​និទ្ទេស​មធ្យម​ មាន​ចំនួន​ ១០​រូប​។​

        នាយ​ឧត្តម​សេនីយ៍ ​ឯល​ វ៉ាន់​សា​រ៉ាត​ បាន​មាន​ប្រសាសន៍​ថា​៖ ទោះបី​កន្លង​មក​មាន​ការ​កើត​ឡើង​នូវ​វិបត្តិ​ជំងឺ​កូវីដ​-​១៩ ​ដែល​បាន​រាត​ត្បាត​ទូទាំង​ពិភព​លោក​ និ​ង​នៅ​ក្នុ​ង​ព្រះ​រាជាណា​ចក្រ​កម្ពុជា​យើង​ក៏​ដោយ ​ប៉ុន្តែ​សកម្មភាព​ការ​ងារ​ របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​នៅតែ​ដំណើរ​ការ​ជា​ប្រក្រតី​ តាម​កម្ម​វិធី​នយោបាយ​ចតុ​កោណ ​ដំណាក់​កាល​ទី៤​ បទ​បញ្ញ​ និង​អនុសាសន៍ ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល ​ប្រកប​ដោយ​ជោគ​ជ័យ​។ ក្រោម​ការ​ដឹក​នាំ​ដ៏​ត្រឹ​ម​ត្រូវ​ និង​ឈ្លាស​វៃ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​ សម្តេច​តេជោ ​ហ៊ុន ​សែន ​និង​ការ​ដឹក​នាំ​ផ្ទាល់​ របស់​សម្តេច​ពិជ័យ​សេនា ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ធានា​បាន​នូវ​កិច្ច​ការ​ពារ​ជាតិ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​រក្សា​បាន ​នូវ​អធិបតេយ្យ​ជាតិ ​និង​បូរណ​ភាព​ទឹក​ដី​សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម​ល្អ​ប្រសើរ​។​ ប្រទេស​ជាតិ ​មាន​ការ​អភិវឌ្ឍន៍​លូត​លាស់​លើ​គ្រប់​វិស័យ​។

        ឯកឧត្តម​ ឯល ​វ៉ាន់​សារ៉ាត ​បាន​បញ្ជាក់​ថា​៖ ការ​ងារ​ភូមិ​សាស្ត្រ​ជា​កែវ​ភ្នែក​ ខភម ​បាន​បន្ត​ពង្រឹង​ប្រៀប​ការ​ពារ​ជាតិ​ លើ​គ្រប់​វិស័យ ​នៅ​តាម​តំបន់​ព្រំ​ដែន​ធ្វើ​ការ​ល្បាត​ជា​ប្រចាំ​ ដើម្បី​ត្រួត​ពិនិត្យ​គ្រប់​គ្រង​សភាព​ការណ៍​ទទួល​ខុស​ត្រូវ​ក្នុង​ភូមិ​សាស្ត្រ​ទទួល​ខុស​ត្រូវ ​និង​ចូល​រួម​ទប់​ស្កាត់​បទ​ល្មើស​ផ្សេងៗ ​ដែល​ផ្ទុយ​ នឹង​ច្បាប់ ​ព្រម​ទាំង​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អ​ជា​មួយ​ប្រទេស​ជិត​ខាង​ ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​ដែល​កើត​ឡើង​ដោយ​សន្តិវិធី​។​ ទន្ទឹម​និង​ការ​អនុវត្តន៍​ភារកិច្ច​ខាង​លើ ​ខភម ​នៅ​តែចា​ត់​ទុក​ការ​ងារ​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល​ជំនាញ​ឯកទេស​ពិសេស​ជំនាញ​ផែន​ទី​ភូមិ​សាស្ដ ​គឺ​ជា​ជ្រុង​អាទិភាព​មួយ ​នៃកា​រ​កែ​ទម្រង់​របស់​ខ្លួន​សំដៅធ្វើ​​ទំនើប​កម្ម និង​បង្កើន​សមត្ថភាព​ ជំនាញ​វិជ្ជា​ជីវៈ​យោធិន ​ដើម្បី​ធានាកិ​ច្ច​ការ​ពារ​ជាតិ​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​ នូវ​អធិប​តេយ្យ ​បូរណ​ភាព​ទឹក​ដី​ សន្តិភាព ​សន្តិសុខ ​សណ្តាប់​ធ្នាប់​សាធារណៈ ​ក៏​ដូច​ជា​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​។​ បច្ចុប្បន្ន​ការងារ​ហ្វឹក​ហ្វឺន​បាន​ដើរ​តួនាទីជា​យុទ្ធសាស្ត្រ​យ៉ាង​សំខា​ន់ ក្នុង​ការ​ពង្រឹង​ខឿន​ការ​ពារ​ជាតិ​ តាម​រយៈ​ការ​ផ្តល់​ចំណេះដឹ​ង ​និងពុ​ទ្ធិពិត​ប្រាកដ​ឱ្យ​ដល់​កង​ទ័ព​ ពិសេស​យោធិន​វ័យ​ក្មេ​ង ​ដែល​ជា​អ្ន​កបន្ត​វេន​ជំនាន់​ក្រោយ​ ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ