ព័ត៌មាន

នាយ​ឧត្ត​ម​សេនីយ៍ ​ម៉ឹង​ សំ​ផន​ ដឹក​នាំ​កិច្ច​ប្រជុំ​ក្រុម​ការ​ងារ​ កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ​របស់​ក្រសួង​ការ​ពារ​ជាតិ
នាយកដ្ឋានព័ត៌មាន(៣)
172
2928 នាយ​ឧត្ត​ម​សេនីយ៍ ​ម៉ឹង​ សំ​ផន​ ដឹក​នាំ​កិច្ច​ប្រជុំ​ក្រុម​ការ​ងារ​ កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ​របស់​ក្រសួង​ការ​ពារ​ជាតិ

        នៅ​ទី​ស្តី​ក្រសួង​ការ​ពារ​ជាតិ​ ព្រឹក​ថ្ងៃ​ទី​១៨ ​ខែ​សីហា ​ឆ្នាំ​២០២២​ នេះ បាន​បើក​កិច្ចប្រជុំ​ក្រុម​ការ​ងា​រ កែ​ទម្រង់​ការ​គ្រប់​គ្រ​ងហិរញ្ញ​វត្ថុ​សាធារណៈ ​របស់​ក្រសួង​ការ​ពារ​ជាតិ​ ស្ថិត​ក្រោម​អធិបតី​ភាព​ នាយ​ឧត្តម​សេនីយ៍ ​ម៉ឹង ​សំ​ផន​ រដ្ឋ​លេខាធិការ​ក្រសួង​ការ​ពារ​ជាតិ​ និ​ង​ជា​ប្រធាន ​គណៈ​កម្មការ​កំណែ​ទំរង់​ គ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ​ក្រសួង​ការ​ពារ​ជាតិ​ ព្រម​ទាំង​មាន​ការ​ ​អញ្ជើញ​ចូល​រួម​ពី ​ឯកឧត្តម​ អគ្គ​នាយក ​អគ្គនាយក​រង ​នាយក ​​នាយក​រង​ មេ​ញ្ជាការ ​មេ​បញ្ជាការ​រង​ និង​នាយ​ទាហាន​ទទួល​បន្ទុក​ការ​ងារ​ជំនាញ​ហិរញ្ញវត្ថុ​ ជា​ច្រើន​រូប​ទៀត​។

​         ថ្លែង​បើក​កិច្ច​ប្រជុំ​នា​ឱកាស​នោះ ​នាយ​ឧត្ត​ម​សេនីយ៍ ​ម៉ឹង​ សំ​ផន​ បាន​បញ្ចាក់​ថា៖ ​គោល​បំណង​នៃ​កិច្ច​ប្រជុំ​ក្រុម​ការ​ងារ​កែ​ទម្រង់​ការ​គ្រប់​គ្រង ​ហិរញ្ញ​វត្ថុ ​សាធារណៈ​ ​គឺ​ដើម្បី​ត្រួត​ពិនិត្យ​ការងារ​ និង​ការ​អនុវត្ត​ការ​ងារ​គ្រ​ប់​គ្រង​ ហិរញ្ញ​វត្ថុ ​សាធារណៈ ​អោយ​ដល់​ថ្នាក់​ដឹក​នាំ ​ក៏​ដូចជា​នាយ​ទាហាន​ទទួល​បន្ទុក ​ការ​ងារ​ជំនាញ​ហិរញ្ញវត្ថុ​ ដើម្បី​ជំរុញ​ អោយ​ការ​អនុវត្ត​ ភារកិច្ច​ ជំនាញ​ហិរញ្ញ​វត្ថុ ​អោយ​ចំគោ​ល​ដៅ​ ស្រប​តាម​ការ​ណែ​នាំ​របស់​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្វវត្ថុ ​និង​រាជ​រដ្ឋាភិបាល ​បាន​ដាក់​ចុះ ​ធ្វើ​យ៉ាង​ណាអោ​យ​ការ​ងារ​គ្រប់​គ្រង​ ហិរញ្ញវត្ថុ ​សាធារណៈ ប្រព្រឹត្ត​ទៅ​អោយ​បាន​លទ្ធផល​ល្អ​។

         ឆ្លៀត​ក្នុ​ងឱកាស​នោះ​ ឯកឧត្តម ម៉ឹង សំផន បាន​ជំរុញ​អោយ ​តាម​អង្គភាព ​នីមួយៗ ​ត្រូវ​ធ្វើការ​គ្រប់​គ្រង​ ការ​ងារ​ហិរញ្ញវត្ថុ​អោយ​បាន​ត្រឹម​ត្រូវ​ ដើម្បី​ប្រើ​ប្រាស់​ ថវិការ​ការ​ពារ​ជាតិ​ អោយ​បាន​សម​ស្រប​ សន្សំ​ សំចៃ ​និង​មាន​គណីយ​ភាព​។ ​ឯកឧត្តម ​បាន​បន្ត​ថា៖​ ការ​ចំណាយ​ថវិកា ​ការ​ពារ​ជាតិ​ មាន​ការ​​វិវត្តន៍​ទៅ​តាម​ឆ្នាំ​នីមួយៗ ​ស្រប​តាម​ផែន​ការ​ជំនាញ ​និង​ទៅ​តាម​ប្រភេទទ័​ព​ និង​ទៅ​តាម​ជំនាញ​ខុសៗ​គ្នា​ ហើយ​ការ​​​កែ​ទម្រង់​គឺ ​ធ្វើ​ឡើង ​អោយ​សម​ស្រប​ តាម​ច្បាប់​ គ្រប់​គ្រង​ ហិរញ្ញ​វត្ថុ​សារណៈ​។

         ឯកឧត្ត​ម​ ម៉ឹង​ សំ​ផន​ ក៏​បាន​លើក​ឡើង​ពី​គោល​នយោបាយ​ដឹក​នាំ​របស់​រាជ​រដ្ឋាភិបាល ​ដែល​មាន​ សម្តេច តេជោ ហ៊ុន សែន ជានាយក​រដ្ឋមន្ត្រី ​ដែល​បាន​ធ្វើ​អោយ​ប្រទេស​ជាតិ​ទទួល​បាន​នូវ​ សុខ​សន្តិភាព ​និងការ​អភិវឌ្ឍន៍​រីក​ចំរើន ​លើ​គ្រប់​វិស័យ ​ជា​ពិសេស​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ​ទោះ​បី​ជា​ក្នុង​ពេល​ដែល​សកល​លោក​ក៏​ដូច​ជា​ប្រទេស​កម្ពុ​ជាជួ​ប​វិបត្តិ​ នៃ​ជម្ងឺ​ឆ្លង​រាត​ត្បាត​កូវីដ​-​១៩ ​យ៉ាង​ណា​ក្តី​ ​ក្រោម​ការ​ដឹក​នាំ​ដ៏​ប៉ិនប្រសព្វ​របស់​ សម្តេច​តេជោ ​ហ៊ុន សែន ​បាន​ធ្វើ​អោយ​សេដ្ឋកិច្ច​ជាតិ ​មាន​ការ​ងើប​ឡើង​វិញ ​គួរ​កត់​សំគាល់ ​ហើយ​រាជ​រដ្ឋាភិបាល​បាន​បង្កើន​ប្រាក់​បៀវត្សរ៍​ជា​បន្ត​បន្ទាប់​ ដល់​កង​កំលាំង​ប្រដាប់​អាវុធ ​មន្ត្រី​រាជ​កា​រ កម្មករ​ ដែលបាន​ រួម​ចំ​ណែក ​លើក​កំពស់​ជីវភាព​រស់​នៅ​កាន់​តែ​ប្រសើ​ជាង​មុន។

          ក្នុង​កិច្ច​នា​ប្រជុំ​នា​ឱកាស​នោះ​ដែរ​ ក៍​បាន​ធ្វើ​ការ​ពិភាក្សា​ ផ្លាស់​ប្តូរ​យោបល់​គ្នា​ទៅ​វិញ ​ទៅ​មក​ ជុំវិញ​ការ ​អនុវត្ត​ការ​ងា​រ គ្រប់​គ្រង​ហិរញ្ញវត្ថុ​ សាធារណៈ ​នៅ​ក្នុង​ក្រសួង​ការ​ពារ​ជាតិ​ ដើម្បី​ធ្វើ​យ៉ាង​ណា​ អោយ​ការ​អនុវត្ត ​ជំនាញ​ហិរញ្ញវត្ថុ​នេះ ​បាន​ត្រឹម​ត្រូវ​ ស្រប​ទៅ​តាម ​ច្បាប់​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ​ដែល​បាន​ដាក់​ចុះ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ