ព័ត៌មាន

គណៈ​ប្រតិភូ​អូស្ត្រា​លី​ទស្សនកិច្ច​សិក្សា​នៅ​សាលា​នាយ​ទាហាន​សកម្ម​
នាយកដ្ឋានព័ត៌មាន(៣)
261
2923 គណៈ​ប្រតិភូ​អូស្ត្រា​លី​ទស្សនៈ​កិច្ច​សិក្សា​នៅ​សាលា​នាយ​ទាហាន​សកម្

        នៅថ្ងៃ០៨ ខែសីហា ឆ្នាំ២០២២ នេះគណៈប្រតិភូអូស្ត្រាលីមួយក្រុមដឹកនាំដោយលោក ស្រី ប៉ាទ្រីសា ឌីយ៉ា( Patricia Dias ) នាយកស្តីទី ដែនគោក អាស៊ីអគ្នេយ៍ នៃក្រសួងការពារជាតិអូស្ត្រាលី បានមកធ្វើ ទស្សនកិច្ចនៅសាលានាយទាហានសកម្ម ។ អញ្ជើញទទួល គណៈប្រតិភូនាឱកាសនោះមាន ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម និងឯកឧត្តម នាយករង នាយការិយាល័យពាក់ ព័ន្ធមួយចំនួនចូលរួមផងដែរ។

         យោងមតិស្វាគមន៍របស់ ឯកឧត្តម ប៊ុត សុភាព នាយកសាលា បានរំលេចដោយសង្ខេបស្តីពីស្នាដៃ និងសមិទ្ធិផលដែលសាលាសម្រេចបាននាពេលកន្លងមក ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូដែលបានយកពេលវេលាដ៏មានតម្លៃដើម្បីធ្វើទស្សនៈកិច្ច នៅសាលានាយទាហានសកម្ម ធ្វើអោយនាយទាហានសកម្ម មិនអាចបំភ្លេចបាននៅគុណតម្លៃជាច្រើនដែលរដ្ឋាភិបាល និងកងទ័ពអូស្ត្រាលីបានរួមចំណែកស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជា និងបន្តជួយកសាង ប្រទេសកម្ពុជា ពីបាតដៃទទេរហូតមានការរីកចំរើនលើគ្រប់វិស័យដូចបច្ចុប្បន្ននេះពិសេសជួយ បណ្ដុះ បណ្តាលនាយទាហានជូនក្រសួងការពារជាតិកម្ពុជាជារៀងរាលឆ្នាំ។ ដោយឡែកសាលា នាយទាហានសកម្ម បច្ចុប្បន្នក៏កំពុងតែសិក្សាភាសាអង់គ្លេសក្រោមជំនួយឧបត្ថម្ភរបស់មិត្តអូស្ត្រាលីផងដែរ។

        ឯកឧត្តមប៊ុត សុភាព ក៏បានសំណូមពរឱ្យកងទ័ពអូស្ត្រាលីបន្តជួយឧបត្ថម្ភនូវតម្រូវការ ចាំបាច់របស់សាលាដូចជា៖ ស្នើអាហាររូបកណ៍ឱ្យនិស្សិននាយទាហានសកម្មបានទៅបណ្តុះ បណ្តាលនៅប្រទេសអូស្ត្រាលីឱ្យបានច្រើន ជួយសំភារៈសិក្សាផ្នែកភាសាអង់គ្លេស គ្រូភាសា អង់គ្លេស មកប្រចាំការនៅសាលាក៏កាន់តែប្រសើរ។ មានប្រសាសន៍ឆ្លើយតបនា ឱកាសនោះលោកស្រី ( Patricia Dias ) ក៏បានថ្លែងអំណរគុណចំពោះសាលានាយទាហាន សកម្ម ដែលបានអនុញ្ញាតិឱ្យគណៈប្រតិភូរបស់លោកស្រីបានមកធ្វើទស្សនៈកិច្ច នាឱកាស នេះប្រកបដោយភាពស្និតស្នាលជាទីបំផុត។ លោកស្រីប្រធានគណៈប្រតិភូក៏ បានជំរាប់ជូនថ្នាក់ដឹកនាំសាលាថា ៖ ចំពោះសំណូមពរមួយចំនួនដែលលោកស្រីមានលទ្ធិភាព លោកស្រី និងផ្ដល់ជូននាពេលខាងមុខប៉ុន្តែចំពោះបញ្ហាមួយចំនួនដែលលោកមិនមានលទ្ធិភាពដោះស្រាយលោកស្រីនិងលើកសុំស្នើនេះជូនក្រសួងការពារជាតិអូស្រាលីដើម្បីដោះស្រាយ ។ បន្តមកគណៈប្រតិភូក៏បានធ្វើដំណើរទស្សនៈកិច្ច នៅហេដ្ឋារចនាសម្ព័ន្ធនានារបស់សាលា និងពិសារបាយសាមគ្គីប្រកបដោយភាពរីករាយស្និតស្នាលបំផុត ៕