ព័ត៌មាន

និស្សិត​វគ្គ​ការ​ពារ​ជាតិ​ ជំនាន់​ទី​១៦​ ចុះ​សិក្សា​ទី​លាន​ជាក់​ស្តែង​ ស្រុក​ដង​ទង់​
នាយកដ្ឋានព័ត៌មាន(៣)
202
2912 និស្សិត​វគ្គ​ការ​ពារ​ជាតិ​ ជំនាន់​ទី​១៦​ ចុះ​សិក្សា​ទី​លាន​ជាក់​ស្តែង​ ស្រុក​ដង​ទង់​

       និស្សិត​ វគ្គ​បណ្តុះ​បណ្តាល​យុទ្ធ​សាស្ត្រ​ការ​ពារ​ជាតិ​ ជំនាន់​ទី​​១៦​ មហា​វិទ្យាល័យ​ការ​ពារ​ជាតិ​ នៃ​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ ​បាន​ចុះ​សិក្សា​លើ​ទីលាន​ជាក់​ស្តែង​នៅ​ភូមិ​សាស្រ្ត​ព្រៃ​ភ្នំ​ ស្តី​អំពី​កិច្ច​ប្រតិបត្តិការ​សឹក​ ថ្នាក់​កង​ពល​ធំ​ថ្មើរ​ជើង​វាយ​លុក​ខ្មាំង​ការ​ពារ​ទី​តាំង​រឹង​មាំ ​នា​ព្រឹក​ថ្ងៃ​ទី២២ ​ខែ​កក្កដា ​ឆ្នាំ​២០២២ ​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ដង​ទង់​ ខេត្ត​កំពត ​ក្រោយ​ពី​បាន​សិក្សា​ផ្នែក​ទ្រឹស្តី ​ស្តី​អំពី​វិទ្យាសាស្ត្រ​យោធា ​នៅ​ក្នុង​ថ្នាក់​រួច​មក​នោះ។​

        ការ​ចុះ​សិក្សា​លើ​ទីលាន​អនុវត្ត​ជាក់​ស្តែង​នៅ​ភូមិ​សាស្រ្ត​ព្រៃ​ភ្នំ​ ស្ថិត​ក្នុ​ងស្រុក​ដង​ទង់​ ខេត្ត​កំពត​នា​ពេល​នេះ ​គឺបាន​ធ្វើឡើងដោយ​មាន​ដឹក​នាំ​ពី​សំណាក់ ​ឧត្តមសេនីយ៍ទោ យិន ឆៃលី សាកល​វិទ្យាធិការ​រង​ នៃ​សាកល​វិទ្យាល័យ​ការពារ​ជាតិ ​និង​ជា​នាយក ​មហា​វិទ្យាល័យ​ការ​ពារ​ជាតិ ​និងឧត្តម​សេនីយ៍​ទោ​ រស់​ សុគន្ធ ​យោធា​ចារ្យ​ថ្មើរ​ជើង​ ព្រម​ទាំង​បុគ្គលិក​ យោធា​ចារ្យ​ នៃ​មហា​វិទ្យាល័យ​ការ​ពារ​ជាតិ​ ប្រមាណ ​១៨​រូប​ទៀត។​

        វគ្គ​បណ្តុះ​បណ្តាល​យុទ្ធសាស្ត្រ​ការពារ​ជាតិ​ ជំនាន់ទី​១៦​នេះ​ មាន​រយៈ​ពេល​ ១​ឆ្នាំ ​មាន​និស្សិត​ជា​នាយ​ទាហាន​នៃ ​ខ.ភ.ម​ ចូល​រួម​សិក្សា​រៀន​សូត្រ​មាន​ចំនួន ៩​៨ ​នាក់​ ក្នុង​នោះស្រី​ចំនួន ​៧នា​ក់​ មក​ពី​បណ្តា​ប្រភេទ​ទ័ព​ ចំណុះ​ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​បញ្ជាការ​ដ្ឋាន ​បណ្តា​ប្រភេទ​ទ័​ព យោធ​ភូមិ​ភាគ​ និង​កង​ពល​ ដែល​វគ្គ​នេះ​នឹង​ត្រូវ​បញ្ចប់​ នៅ​ចុង​ឆ្នាំ​២០២២​ខាង​មុខ​។​ ជាក់​ស្តែង ​និស្សិត​ទាំង​ ៩៨​នា​ក់​នេះ​ មាន​ឋានន្តរស័ក្តិ ​ថ្នាក់​ឧត្តមសេនីយ៍​ទោ​ ៤នាក់ ​(ស្រី១នាក់), ឧត្តម​សេនីយ៍​ត្រី​ ១២​នាក់​ (ស្រី២នាក់), វរសេនីយ៍​ឯ​ក ២៨​នាក់​ (ស្រី២នាក់), វរសេនីយ៍​ទោ ​៣៦​នាក់​ (ស្រី​១​នាក់​) ​វរសេនីយ៍​ត្រី​ ១៨​នាក់​ (ស្រី១​នាក់​)​។

        ឧត្ត​មសេនីយ៍​ទោ​ យិន​ ឆៃលី ​នាយក ​មហា​វិទ្យាល័យ​ការ​ពារ​ជាតិ​ នៃ​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​៖ ការរៀបចំ​ឲ្យ​និស្សិត​របស់​យើ​ងចុះ​សិក្សា​លើ​ទីលាន​អនុវត្ត​ជាក់​ស្តែង ​ឡើងធ្វើ​ក្នុងគោល​បំណង​វាស់​ស្ទង់​សមត្ថភាព ​និង​ចំណេះ​ដឹង​របស់​និស្សិត​ ដែល​បានសិក្សា​នៅ​ក្នុង​ថ្នា​ក់​អស់​រយៈ​ពេល​ ៤​ខែ​កន្លះ​កន្លង​មក​នេះ​ ដោយ​បាន​សិក្សា​បញ្ចប់​នូវ​វិទ្យា​សាស្ត្រ​សង្គម​ ហើយ​នៅ​ក្នុង​ខែក​ក្កដា​នេះ​ និស្សិត​ទាំង​អស់​បាន​សិក្សា​នូវ​មេរៀន​វិទ្យាសាស្ត្រ​យោធា​ ថ្នាក់​ការ​ពារ​ជាតិ ​ពិសេស​ចង់​ឲ្យ​និស្សិត​នៃ​ ខ.ភ.ម​ ចេះ​ធ្វើការ​គូស​វាស​ផែន​ទីនៅ​ក្នុង​ថ្នា​ក់ យក​មក​ធ្វើ​ការ​ប្រៀបធៀបនៅ​លើ​ភូមិ​សាស្ត្រ​ជាក់​ស្តែង ​មាន​ការ​ខុស​គ្នា​យ៉ា​ងណាខ្លះ​។

        ជា​ការ​កត់​សម្គាល់​សម្រាប់​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​ ដែល​មាន ​នាយ​ឧត្តម​សេនីយ៍​សាស្ត្រា​ចារ្យ​ ជា​ តារា ទីប្រឹក្សា​ផ្ទា​ល់ សម្តេច​តេជោ​ ​ហ៊ុន ​សែន​ នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ទទួល​បន្ទុកជា​សា​កល​វិទ្យាធិការ ​សាកល​វិទ្យាល័យ​ការ​ពា​រជាតិ​ តែង​តែ​ចាត់​បញ្ជូន​សិក្ខកាម​យោធា​រប​ស់​សាកលវិទ្យាល័យ​ ចុះ​ទៅ​សិក្សា​ជាក់ស្តែង​នៅ​លើ​ទីលាន​ ដើម្បី​រៀន​បន្ថែម​ទៀត ​ក្រៅ​ពី​រៀន​ទ្រឹស្តី​នៅ​ក្នុង​សាលា​ ទាំង​នេះ​ជា​ការ​ពង្រឹង​សមត្ថភាព​របស់​សិក្ខាកាម​កាន់​តែ​ប្រសើរ​ឡើង។​

         និស្សិត​ វគ្គ​ការពារ​ជា​តិ ជំនាន់​ទី​១៦​ បាន​ចុះធ្វើ​កម្មសិក្សា​នៅ​ទីលាន​ ហ្វឹ​ក​ហាត់​ជាក់​ស្តែង​ខេត្ត​កំពត ​ក្រោម​ប្រធាន​ប​ទ កិច្ច​ប្រតិបត្តិការ​ថ្នាក់​កង​ពល​ធំ​ថ្មើរ​ជើង​វាយ​លុក​ ខ្មាំង​ត្រៀម​ការពារ​ទី​តាំង​ នៅ​តំបន់​ភូមិ​សាស្ត្រព្រៃ​ភ្នំ​ ដែល​ជា​មេរៀន​ឧទ្ទេសនាម​របស់​យោធា​ចារ្យ​ណែ​នាំ​ ឧត្តម​សេនីយ​ទោ​ រស់​ សុគន្ធ​ នាយ​សេនា​ធិការ​ហ្វឹក​ហ្វឺ​ន សាកល​វិទ្យាល័យ​ការពារ​ជាតិ​។​ កា​រចុះទីលាន​ហ្វឹ​កហាត់​ជាក់​ស្តែង ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់ ​សម្រាប់​និស្សិត​ និង​សិក្ខា​កាម​ នៃ​ខ.ភ.ម​ របស់​យើង​ ដើម្បី​ប្រៀបធៀប​ទ្រឹស្តី ​និង​ការ​អនុវត្ត​ជាក់​ស្តែង​នា​ពេល​ខាង​មុ​ខ​។​ តាម​ការ​វា​យតម្លៃ​របស់​ ឯកឧត្តម ​នាយក​មហា​វិទ្យាល័យ ​យិន ឆៃលី បាន​បញ្ជាក់​ផង​ដែរ​ថា​៖ ក្រោយ​ពេល​បញ្ចប់​វគ្គ និស្សិតវគ្គ​បណ្តុះ​បណ្តាល​យុទ្ធសាស្ត្រ​ការ​ពារ​ជាតិ​ ពេល​ចេញ​ទៅ​បម្រើ​ការ​ងារ​នៅ​តាម​អង្គភាព​របស់​ខ្លួន​វិ​ញ គឺ​និស្សិ​ត​របស់​យើង​ចេះដឹក​នាំ​បញ្ជា​ដល់​កង​កម្លាំង​ចំណុះ​សិទ្ធ​របស់​ខ្លួន​ ចេះ​កសាង​សេចក្តី​សម្រេច​ចិត្ត​ក្នុង​ការ​អនុវត្ត​ការងារ​ប្រយុទ្ធ​ និង​ត្រៀម​ប្រយុទ្ធ​ តាម​បទ​បញ្ជា​របស់​ថ្នាក់​លើ​ដែល​បា​នប្រគល់​ជូន​មក​នោះ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ