ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍​ សឹង​ សំណាង ​បើក​វគ្គ​បំប៉ន​គ្រូ​បង្គោល​អប់រំ​ចិត្ត​សាស្ត្រ​
នាយកដ្ឋានព័ត៌មាន(៣)
200
2911 នាយ​ឧត្តម​សេនីយ៍​ សឹង​ សំណាង ​បើក​វគ្គ​បំប៉ន​គ្រូ​បង្គោល​អប់រំ​ចិត្ត​សាស្ត្រ​

      នាយ​ឧត្តម​សេនីយ៍​ សឹង​ សំ​ណាង ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​ខ.ភ.ម. មេ​បញ្ជាការ ​កង​ទ័ព​ជើង​អាកាស ​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុ​ង​ពិធី​បើក​វគ្គ​បំប៉ន​គ្រូ​បង្គោល​អប់រំ​ចិត្ត​សាស្ត្រ​ និង​ខ្សែ​រយៈ​ជំនាញ​ការិយាល័យ​ទី​៥ ​ប្រចាំ​ឆ្នាំ​២០២២ ​របស់​បញ្ជាការ​ដ្ឋាន​ក​ងទ័​ពជើង​អាកាស ​នា​ព្រឹក​ថ្ងៃ​ទី​២៥​ ខែ​កក្កដា​ ឆ្នាំ​២០២២ ​នៅ​សាល​ប្រជុំ​មូល​ដ្ឋាន​ពោធិ៍​ចិន​តុង​។​

លោក​វរសេនីយ៍​ឯក​ ផេង ​កន្ធាន​ នាយ​រង​ការិយាល័យ​អប់រំ​ព័ត៌​មាន​ ស្នង​ការ​ដ្ឋាន​ហ្វឹក​ហ្វឺន​ និង​ឃោសនា​ព័ត៌​មាន

       លោក​វរសេនីយ៍​ឯក​ ផេង ​កន្ធាន​ នាយ​រង​ការិយាល័យ​អប់រំ​ព័ត៌​មាន​ ស្នង​ការ​ដ្ឋាន​ហ្វឹក​ហ្វឺន​ និង​ឃោសនា​ព័ត៌​មាន​ បាន​អាន​ផែន​ការ​ សច្ចាប័ន​ ស្តី​ពី​ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២២ ​បាន​ឲ្យ​ដឹង​ថា​ វគ្គ​បំប៉ន​គ្រូ​បង្គោល​អប់រំ​ចិត្ត​សាស្ត ​និង​ខ្សែ​រយៈ​ជំនាញ​ការិយា​ល័យ​ទី​៥​ ប្រចាំ​ឆ្នាំ​២០២២ ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​អាកាស ​មាន​រយៈ​ពេល​៥​ថ្ងៃ ​ពី​ថ្ងៃ​ទី​២៥​ ដល់​ថ្ងៃ​ទី​២​៩ ខែ​កក្កដា​ ឆ្នាំ​២០២២ ​ហើយ​មាន​នាយ​ទាហាន​ជា​គ្រូ​បង្គោល​អប់រំ​ចិត្ត​សាស្ត្រ​ និង​ខ្សែ​រយៈ​ជំនាញ​ការិយាល័យ ​ទី​៥​ ចូល​រួម​ចំនួន ​២៤​០​នាក់​ ក្នុង​គោល​បំណង ​បន្ត​ជម្រុញ​អនុវត្ត​ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ​ ក្នុង​ឆ្នាំ​២០២២​ ឲ្យ​បាន​ខ្លាំង​ក្លា​ និង​ផុស​ផុល​ ដើម្បី​ឲ្យយោធិន​ម្នាក់ៗ​ភ្ជាប់​ជា​ប់ពី​តួនាទី ​ភារ​កិច្ច​របស់​ខ្លួន ​ប្ដេជ្ញា​ចូល​រួម​ប្រឆាំង​ដាច់​ខាត​ រាល់​ការ​បំផុស​ញុះ​ញ៉ុង​របស់​ក្រុម​ពួក​អគតិ ​ដែល​មាន​ចេតនា ​ប៉ុន​ប៉ង ​បំផ្លិច​បំផ្លាញ ​ផ្តួល​រំលំ​រាជ​រដ្ឋាភិ​បាល​ស្រប​ច្បាប់​។​ ចូល​រួម​អនុវត្ត​ឲ្យ​បាន​ម៉ឺង​ម៉ាត់​ តាម​អនុសាសន៍​របស់​ សម្តេច​តេជោ ​និ​ង​ការ​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​-​១៩ ​ពិសេស​ត្រូវ​ខិត​ខំ​បំពេញ​ការងារ​ដោយ​ស្មារតី​ភ្ញាក់​រលឹក​ និង​ទទួល​ខុស​ត្រូវ​ខ្ពស់​ មាន​ទឹក​ចិត្ត​ស្មោះ​ត្រង់​ ក្នុ​ង​បុព្វ​ហេតុ​ការ​ពារ​ជាតិ​មាតុភូមិ។​

នាយ​ឧត្តម​សេនីយ៍​ សឹង​ សំ​ណាង ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​ខ.ភ.ម. មេ​បញ្ជាការ ​កង​ទ័ព​ជើង​អាកាស


       នាយ​ឧត្តម​សេនីយ៍ ​សឹង​ សំ​ណាង​ អគ្គ​មេ​បញ្ជាការ​រ​ង មេ​បញ្ជាការ​ កង​ទ័ព​ជើង​អាកាស ​បាន​ថ្លែង​ក្នុង​ឱកាស​នោះ​ថា​ វ​គ្គ​នេះ​បាន​ប្រព្រឹត្ត​ឡើង ​ក្នុង​សភាព​ការណ៍​ដែល​ព្រះ​រាជាណាចក្រ​កម្ពុជា​យើង​ បាន​ងើប​ឡើង​វិញ​ពី​វិបត្តិ​ដ៏​ធ្ងន់​ធ្ង​រ នៃ​ជំងឺ​កូវីដ-​១៩ ​អស់​រយៈ​ពេល​២​ឆ្នាំ​ នៃ​ការ​ឆ្លង​រាត​ត្បាត ​នៃជំ​ងឺដ៏​កាច​សាហាវ​នេះ​ ហើយ​ក្នុង​ស្ថាន​ភាព​ដែល​ប្រទេស​ជាតិ​ កំពុង​សម្រេច​បាន​នូវ​សមិទ្ធិផល​ថ្មី​ៗ​ទៀត ​ក្នុង​ការ​អភិវឌ្ឍ​ខឿន​សេដ្ឋកិច្ច​សង្គម ​និង​ក្នុង​សភាព​ការ​ណ៍​ដែល​ទូទាំ​ង​ប្រទេស​ កំពុង​អបអរ​សាទរ​យ៉ាង​ក្លៀវ​ក្លា​ ចំពោះ​ជោគ​ជ័យ​ នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​ អាណត្តិ​ទី​៥​ កាល​ពី​ថ្ងៃ​ទី​០៥ ​ខែ​មិថុនា ​កន្លង​ទៅ​នេះ ​ដែ​លបាន​ប្រព្រឹត្ត​ទៅដោយ​រលូន ​គ្មាន​អំពើ​ហឹង្សា ​និង​ត្រូ​វ​បាន​អ្ន​ក​សង្កេត​ការណ៍​ជា​តិ អន្តរ​ជាតិ​ វាយ​តម្លៃ​ថា​ជាកា​របោះ​ឆ្នោត​មួយ ​មាន​លក្ខណៈ​ប្រជាធិប​តេយ្យ ​សេរី ​យុត្តិធម៌ ​គ្មាន​អំពើ​ហឹង្សា ​ដែល​អាច​ទទួល​យក​បាន​។​

       ឯកឧត្តម​ បាន​កោត​សរសើ​រចំពោះ​នា​យទាហាន ​ដែល​មាន​តួនាទី ​ភារកិច្ច ​ជំនាញ​ផ្នែក​អប់រំ​ចិត្ត​សាស្ត្រ​ នៃ​កង​ទ័ព​ជើង​អាកាស​ ដែល​កន្លង​មក​បាន​ខិ​តខំ​ប្រឹង​ប្រែង​យក​អស់​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​សម្រេច​នូវ​ភារកិច្ច ​បាន​យ៉ាង​ល្អ​ប្រសើរ។​ ជាក់​ស្ដែង​បាន​ធ្វើ​ការងារ​អប់រំ​ចិត្ត​សាស្ត្រ​នេះ​ជា​និរន្តភា​ព​ គឺ​បាន​ធ្វើ​ការ​អប់រំ​ផ្សព្វ​ផ្សាយ ​តាម​រយៈ​ពេល​ប្រជុំ​ខែ ​ពេល​គោរ​ព​ទង់​ជាតិ​ និង​តាម​រយៈ​ប្រព័ន្ធ​ព័ត៌​មាន​វិទ្យា​ជា​ដើម​។​ ផ្ដើម​ចេញ​ពី​ការ​ងារ​នេះ ​ធ្វើ​ឱ្យបញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​អាកាស ​កសាង​បាន​នូវ​ទំនុក​ចិត្ត​រវា​ងថ្នាក់​ក្រោម​ និង​ថ្នាក់​លើ​ មាន​ការ​សាមគ្គី​ភាព​ ឯកភាព​ផ្ទៃ​ក្នុង​រឹង​មាំ​ និង​សហការ​គ្នា​បាន​យ៉ាង​ស្អិត​ល្មួត​ សម្រេ​ចបា​នជោគ​ជ័យ​នូវ​រាល់​ភារកិច្ច​ទៅ​តាម​ផែន​កា​រ និង​ប​ទបញ្ហា​ដែល​បាន​ប្រគល់​ជូន​។​

        ក្នុ​ង​នាម​ថ្នាក់​ដឹក​នាំ ​ឯកឧត្តម សឹង សំណាង បាន​សំណូមពរ​ដល់​នាយ​ទាហាន​ ជា​គ្រូ​បង្គោល ​ដែល​សុទ្ធ​សឹង​ជា​អ្ន​កមាន​សមត្ថភាព​ ជំនាញ​ច្បាស់​លាស់​ ស្ទាត់​ជំនាញ ​រួម​និង​បទ​ពិសោធន៍​អប់រំ​ចិត្ត​សាស្ត្រ​ ចាំ​បាច់​ត្រូវ​ប្រមូល​ផ្តុំ​អារម្មណ៍​ យក​ចិត្ត​ទុក​ដាក់​ប្រឹង​ប្រែង​រៀន​សូត្រ​ ត្រង​ត្រាប់​ និង​ឈ្វេង​យល់​ឲ្យ​បា​នស៊ី​ជម្រៅ​ថែមទៀត ​នូវ​គ្រប់​មេរៀន​ដែល​គ្រូ​ឧទ្ទេស​នា​ម ដើម្បី​ពាំ​នាំ​យក​នូវ​រាល់​ខ្លឹម​សារ​ និង​គោល​បំណង​សំខាន់ៗ ​នៃ​ឯកសារ​អប់រំ​នា​ពេល​នេះ​ ទៅ​ផ្សព្វ​ផ្សាយ​បន្ត​ដល់​យោធិន ​នៅ​អង្គភាព​រប​ស់​ខ្លួន ​ដើម្បី​ពង្រឹង​ផ្នែ​កស្មារតី​សតិ​អារម្មណ៍​ និង​គោល​ជំហរ​នយោបាយ​ចិត្ត​សាស្ត្រ​ ឲ្យ​កាន់​តែ​រឹង​មាំប​ន្ថែម​ទៀត​ ព្រោះ​កត្តា​ខ្លាំង​ និង​ជ័យ​ជំនះ​ ស្ថិត​លើ​អង្គ​សំខាន់​ពីរ​ គឺ​ទី​១​ មនុស្ស ​និង​ទី​២​ សម្ភារៈ​ ហើយ​មិន​អាច​ខ្វះ​អង្គណា​មួយ​ឡើយ ​ព្រោះ​វា​ត្រូវ​ដើរ​ទន្ទឹម​ជា​មួយ​គ្នា​ ដូច្នេះ ​ចាំបា​ច់ត្រូវ​ពង្រឹង​ផ្នែក​នយោបាយ​ចិត្ត​សាស្ត្រ​ឲ្យ​បាន​ខ្លាំង​ក្លា​ និង​ជាប់​ជា​ប្រចាំ ​ពិសេស​ត្រូវ​ក្តាប់​ ឲ្យ​បាន​នូវ​សតិ​អារម្ម​ណ៍​របស់​យោធិន​ក្រោម​ឱវាទ​រប​ស់ខ្លួន​ឲ្យ​បាន​ម៉ឺងម៉ា​ត់ ​និង​ដោះ​ស្រាយ​ឱ្យ​បាន​ទាន់​ពេល​វេលា ​ដើម្បី​ជៀស​វាង​នូវ​សកម្មភាព​អសកម្ម​ទាំង​ឡាយ​ ដែល​អាច​កើត​ឡើង​ជាយ​ថា​ហេតុ ៕ ​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ