ព័ត៌មាន

ឯកឧត្ត​ម នាង ផាត ចូល​រួម​ក្នុង​វេទិការអនុរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិជ​ប៉ុន-អាស៊ាន​លើក​ទី៧ នៅទីក្រុង​សាប៉ូរ៉ូ ប្រ​ទេស​ជ​ប៉ុន
នាយកដ្ឋានព័ត៌មាន(១)
569
76
កិច្ច​ប្រ​ជុំវេទិការអនុរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិជ​ប៉ុន-អាស៊ាន លើក​ទី៧ត្រូវ​បាន​ប្រារ​ព្ធ​ធ្វើនៅទី ក្រុង​សាប៉ូរ៉ូ (Sapporo) ប្រ​ទេស​ជ​ប៉ុន​ចាប់ពីថ្ងៃទី០៦ ដ​ល់ថ្ងៃទី០៨ ខែក​ញ្ញា ឆ្នាំ២០១៥ ។ អញ្ជើញ​ចូល​រូម​ក្នុង​កិច្ច​ប្រ​ជុំវេទិការអនុរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិជ​ប៉ុន-អាស៊ាន លើក​ទី៧ នៅទីក្រុង​សាប៉ូរ៉ូនាឪកាស នោះគ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាដឹក​នាំដោយឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍នាង ផាត រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ និងឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ប៉ែន ផ​ល​ពិសិដ្ឋ អគ្គ​លេខាធិការ​រ​ង ក្រ​សួង​ការ​ពារ​ជាតិ ។ កិច្ច​ប្រ​ជុំនេះត្រួវ​បាន​ដឹក​នាំដោយឯកឧត្ត​ម តូ គូជី (ToKuchi) អនុរ​ដ្ឋ​ម​ន្រ្តីក្រ​សួង ការ​ពារ​ជាតិជ​ប៉ុន ។
        កិច្ច​ប្រ​ជុំវេទិការអនុរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិជ​ប៉ុន-អាស៊ាន លើក​ទី៧ ឆ្នាំ២០១៥ នេះត្រូវ បាន​ដំណើរ​ទៅប្រ​ក​ប​ដោយ​ភាព​រ​លូន និង​ទ​ទួល​បាន​ជោគ​ជ័យ ក្រោម​ប​រិយាកាស មិត្ត​ភាព ភាព​ស្និត ស្នាល ស្រ​ប​តាម​រ​បៀប​វីរៈដែល​បាន​គ្រោង​ទុក។កិច្ច​ប្រ​ជុំបាន​ដំណើរ​ដោយ​មាន​ការ​ពិភាក្សា គ្នាយ់ាង​ផុស​ផុល​ពីប​ណ្តាអនុរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិប្រ​ទេសអាស៊ាន​ដែល​បាន​ចូល​រួម​ជាមួយ​នឹង​ប្រ​ទេស​ជាម្ចាស់ផ្ទះស្តីអំពីតួនាទីរ​ប​ស់ជ​ប៉ុន​ជាមួយអាស៊ាន​លើវិស័យ​ស​ន្តិសុខ ។ នៅក្នុង​កិច្ច​ពិភាក្សាស្រ​ប​ទៅតាម រ​បៀប​វីរៈនៃកិច្ច​ប្រ​ជុំ គ្រ​ប់ប្រ​តិភូដែល​បាន​ចូល​រួម​បាន​ក​ត់ស​ម្គាល់ថា៖ ប​ញ្ហាស​ន្តិសុខ​លំហ​រ​ស​មុទ្រ​គឺ មានឥទ្ធិព​ល​យ៉ាង​ខ្លាំង​ទៅលើ សេដ្ឋ​កិច្ច និង​ស​ន្តិសុខ នៅក្នុង​តំប​ន់ ។ ទ​ន្ទឹម​នឹង​នេះ កិច្ច​ពិភាក្សាបាន​ធ្វើ ការ​ផ្លាស់ប្តូរ​ទ​ស្ស​នៈទៅលើវិធាន​ការ​ស​ម្រាប់លើក​កំព​ស់ស​ន្តិសុខ​លំហ​រ​ស​មុទ្រ និង​ស​ន្តិសុខ​លើផ្ទៃអា កាស និង​ការ​ពិភាក្សាអំពីការ​ខិត​ខំប្រឹង​ប្រែង​ក្នុង​ការ​ធ្វើឲ្យ​ប្រ​សើរ​ឡើង​ក្នុង​ការ​ឆ្លើយ​ត​ប​ការ​ជួយ​ស​ង្រ្គោះ គ្រោះម​ហ​ន្ត​រាយឲ្យ​បាន​ទាន់ពេល​វេលា។សូម​ប​ញ្ជាក់ថា៖ប្រ​ទេស​ជ​ប៉ុន​គឺជាដៃគូរ​យុទ្ធ​សាស្រ្ត​យូរអង្វែង ដែលអាស៊ាន​ត្រូវ​ការ ដែល​មិន​ត្រឹម​តែជាដៃគូរ​យុទ្ធ​សាស្រ្ត​ផ្នែក​ន​យោបាយ និង​សេដ្ឋ​កិច្ច​ប៉ុណ្ណោះទេ ថែម​ទាំង​លើវិស័យ​ន​យោបាយ និង​ស​ន្តិសុខ​ផ​ង​ដែរ ។
        នាឪកាស​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំវេទិការអនុរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិជ​ប៉ុន-អាស៊ាន​លើក​ទី៧ នៅទីក្រុង​សាប៉ូរ៉ូពេល​នោះ ឯកឧត្ត​ម នាង​ ផាត ឯកឧត្ត​ម ប៉ែន ផ​ល​ពិសិដ្ឋ ព្រ​ម​ទាំង​ប​ណ្តាប្រ​តិភូ ម​ក​ពីប្រ​ទេសអាស៊ាន​ទាំងអស់បានអញ្ជើញ​ទៅទ​ស្ស​នាមូល​ដ្ឋាន​ទ័ពអាកាស​រ​ប​ស់ក​ង​ទ័ព​ជើងអាកាស ជ​ប៉ុន នៅទីក្រុង សាប៉ូរ៉ូ ផ​ង​ដែរ ។ក្នុងឪកាស​ស្នាក់នៅ និង​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​វេទិការអនុរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិ ជ​ប៉ុន-អាស៊ាន លើក​ទី៧ នៅប្រ​ទេស​ជ​ប៉ុន ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ នាង ផាត ក៏បាន​ជួប​ពិ ភាក្សាការ​ងារ​ទ្វេភាគីជាមួយឯកឧត្ត​ម ហ៊ី ឌឺ ជី តូ គូ ជី (HiDeoChIToKuoChi) អនុរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិ ជ​ប៉ុន ។ នៅក្នុង​ជំនួប​នោះ ឯកឧត្ត​ម ​តូ គូ ជី បាន​ស​ម្តែង​ការ​ស្វាគ​ម​ន៍ចំពោះ ឯកឧត្ត​ម នាង ផាត ដែល បាន​ម​ក​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំវេទិការអនុរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិជ​ប៉ុន-អាស៊ាន លើក​ទី៧ នៅប្រ​ទេស​ជ​ប៉ុន ។ ឯកឧត្ត​ម​បាន​ចាត់ទុក​ការ​ចូល​រួម​ពីគ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជានាព​ល​នេះគឺមាន​សារៈសំខាន់ ស​ម្រាប់ចែក​រំលែក​នូវ​ទ​ស្ស​នៈ ប​ទ​ពិសោធ​ន៍ ដែល​ទាក់ទ​ង​ទៅនឹង​កិច្ច​ការ​ផ្សេងៗដែល​កើត​មាន​ឡើង​នៅក្នុង​តំប​ន់ ។ មាន​ម​តិឆ្លើយ​ត​ប​វិញ ឯកឧត្ត​ម នាង ផាត បាន​ប​ញ្ជាក់ថា៖ វេទិការអនុរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិជ​ប៉ុន-អាស៊ាន ដែល​ជ​ប៉ុន​ធ្វើជាម្ចាស់ផ្ទះនាពេល​នេះ គឺមាន​សារៈសំខាន់ស​ម្រាប់ធ្វើការ​ពិភាក្សា ផ្លាស់ប្តូរ​យោប​ល់ ការ​ប​ង្កើន​នូវ​ជំនឿទុក​ចិត្ត ដើម្បីនាំម​ក​នូវ​ស​ន្តិភាព និង​ស្ថេរ​ភាព​នៅក្នុង​តំប​ន់ ។ ​ឯក ឧត្ត​ម នាង ផាត ក៏បាន​លើក​ឡើង​ពីកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក្រ​សួង​ការ​ពារ​ជាតិទាំង​ពីរ ក​ម្ពុជា -ជ​ប៉ុន ដែល​ក្នុង​រ​យៈពេល​ក​ន្ល​ង​ម​ក ជ​ប៉ុន​បាន​ជួយ​ដ​ល់ក​ម្ពុជាលើការ​ប​ង្កើន​ស​ម​ត្ថ​ភាព​ដ​ល់ក​ង​ក​ម្លាំង​មួក​ខៀវ ក​ម្ពុជាធ្វើឲ្យ​ពួក​គេចេញ​ទៅបំពេញ​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិទ​ទួល​បាន​ជោគ ជ័យ នាំម​ក​នូវ​កិត្តិយ​ស​ជូន​ជាតិមាតុភូមិក​ម្ពុជា ។
        នៅក្នុងឪកាស​នោះដែរ ឯកឧត្ត​ម នាង ផាត ក៏បាន​ជួប​ពិភាក្សា ការ​ងារ​ជាមួយ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍​​ឯក​បំរុង ង្វៀន ជីវិញ អនុរ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម​ប​ន្ត​ទៀត ។ នៅក្នុង​ជំ​ នួប​នោះ ភាគីទាំង​ពីរ​ក៏បាន​ចាត់ទុក​វេទិការអនុរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិជ​ប៉ុន-អាស៊ាន លើក​ទី៧ នេះមាន សារៈសំខាន់ដែល​បាន​រួម​ចំនែក​នាំម​ក​នូវ​ប​រិយាកាស មិត្ត​ភាព សាម​គ្គីភាព ភាព​ស្និត​ស្នាល ការ​ក​សាង ជំនឿទុក​ចិត្ត ជាពិសេស កិច្ច​ស​ហ​ប្រ​តិប​ត្តិការ រ​វាង​ជ​ប៉ុន និងអាស៊ាន ការ​ព​ង្រឹង​លើវិស័យ​ស​ន្តិសុខ ។
        ក្រៅអំពីការ​វាយ​ត​ម្លៃអំពីស​ភាព​ការ​ណ៍រូម​ក្នុង​តំប​ន់ និង​ក្រៅតំប​ន់ ឯកឧត្ត​ម នាង ផាត និងឯកឧត្ត​ម ង្វៀន ជីវិញ ក៏បាន​លើក​រឿង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង​ពីរ ប្រ​ជាជ​ន​នៃប្រ​ទេស ទាំង​ពីរ ក​ម្ពុជា-វៀត​ណាម ដែល​ធ្លាប់មាន​ប្រ​ពៃណីសាម​គ្គី-ស​ហ​ការ​គ្នាតាំង​ពីយូរ​យារ​ណាស់ម​ក​ហើយ ហើយ​ប​ច្ចុប្ប​ន្ន​នេះ ប្រ​ទេស​ទាំង​ពីរ​បាន​ប​ន្ត​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​គ្នាយ៉ាង​ជិត​ស្និត នាំម​ក​នូវ​ការ​រីក ច​ម្រើន​ដ​ល់ប្រ​ទេស​ទាំង​ពីរ ក​ម្ពុជា -វៀត​ណាម ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ