ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ប្រជុំ​ដក​ពិសោធន៍​លើ​ការ​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ នៃ​កិច្ច​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​លើក​ទី​១៦​ ឆ្នាំ​២០២២​
នាយកដ្ឋានព័ត៌មាន(៣)
225
2908 សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ប្រជុំ​ដក​ពិសោធន៍​លើ​ការ​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ នៃ​កិច្ច​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​លើក​ទី​១៦​ ឆ្នាំ​២០២២​

       នា​ព្រឹក​ថ្ងៃ​ទី​២១ ​ខែ​កក្កដា ​ឆ្នាំ​២០២២ ​នៅ​ទី​ស្តីការ​ក្រសួង​ការ​ពារ​ជាតិ​ គណៈ​កម្មាការ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ (ADMM) ​លើក​ទី​១៦​ ឆ្នាំ​២០​២២​ បាន​បើក​កិច្ច​ប្រជុំ​ដក​បទ​ពិសោធន៍​លើ​ការ​រៀប​ចំ​ធ្វើជា​ម្ចាស់​ផ្ទះ ​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​(ADMM) លើក​ទី​១៦​ កាល​ពី​ខែ​មិថុនា ​ឆ្នាំ​២០២២​កន្ល​ង​ទៅ​នេះ ​ស្ថិត​ក្រោម​អធិបតី​ភាព​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ព្រម​ទាំង​មាន​វត្ត​មាន​អញ្ជើញ​ចូល​រួម​ផង​ដែរ​ពី​សំណាក់ ​ឯកឧត្តម​ រដ្ឋ​លេខា​ធិការ ​អគ្គ​មេ​បញ្ជាការ​រង​នៃ​ ខ.ភ.ម ​និង​ឯកឧត្តម​ ជា​អគ្គនាយក ​អគ្គនាយក​ដ្ឋាន​ និង​មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ​ជា​ច្រើន​រូប​ទៀត​។​

        នៅ​ក្នុង​ឱកាស​នោះ ​អង្គ​ប្រជុំ​បាន​តាម​ដាន​ស្តាប់​នូវ​របាយការណ៍​បូក​សរុប​របស់​ នាយ​ឧត្តម​សេនីយ៍ ​ណឹម ​សុវត្ថិ​ អគ្គ​នាយក ​អគ្គនាយក​ដ្ឋាន​នយោ​បាយ ​កិច្ចការ​បរទេស ​និង​ជា​ប្រធាន​អនុ​គណៈ​កម្មាការ​រៀប​ចំ​ខ្លឹម​សារ ​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​(ADMM) ​លើកទី​១៦​។​ របាយ​ការណ៍​រប​ស់​ នាយ​ឧត្តម​សេនីយ៍ ​សំ ​វណ្ណ​ថន​ ឧត្តម​ក្រុម​ប្រឹក្សា​ការ​ពារ​ជាតិ​ អគ្គ​លេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​អនុ​គណៈកម្មាការ​ពិធី​ការ​ និង​បដិ​សណ្ឋា​កិច្ច​ នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ (ADMM) លើក​ទី​១៦​។ របាយ​ការណ៍​របស់​ ឧត្តម​សេនីយ៍​ឯក​ លី​ កុសល ​ប្រធាន​អនុ​គណៈ​កម្មការ​ធានា​ នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ (ADMM) ​លើក​ទី​១៦​ និង​របាយ​ការណ៍​របស់​ នាយ​ឧត្តម​សេនីយ៍​ ​សៅ ​សុខា ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​ខ.ភ.ម​ មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​ប្រធាន​អនុ​គណៈ​កម្មការ​សន្តិសុខ ​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​(ADMM) ​លើក​ទី​១៦​។​

        មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ ​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ បាន​លើក​ឡើងថា​៖ ៦​ ខែ​កន្លង​មក​នេះ​ ក្រសួង​ការពារ​ជាតិ​ និង​ ខ.ភ.ម​ មាន​ការងារ​​ជា​ច្រើន​ ដែល​ត្រូវ​បំពេញ ​និង​ទទួល​បាន​ជោគ​ជ័យ​គួរ​ជាទីមោទនៈ ​ក្រោយ​ពី​មាន​កា​រថម​ថយ​នូវ​បញ្ហា​ការ​រាត​ត្បាត​ជម្ងឺ​កូវីដ​១៩​ កម្ពុជា​បាន​រៀបចំ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​លើក​ទី​១៦​ ឆ្នាំ​២០២២​ ដោយ​ផ្ទាល់ ​ដែល​កន្លង​មក​នេះ​នៅ​បណ្តា​ប្រទេស​នានា​ ការ​រៀប​ចំ​កិច្ចប្រជុំ​ធ្វើ​ឡើង​ត្រឹ​មតែ​តាម​ប្រព័ន្ធ​វីដេអូ​អន​ឡាញ​ប៉ុណ្ណោះ។​ ក្រៅ​ពី​នេះ ​យើង​បាន​រៀបចំ​បញ្ចុះ​បឋម​សីលា​នៅ​មូលដ្ឋាន​សមុទ្រ​រា​ម ចូ​ល​រួម​ការងារ​ចុះ​ជួយ​មូល​ដ្ឋាន​ភូមិ ​ឃុំ ​និង​បាន​ចូល​រួម​យ៉ាង​សស្រាក់​សស្រាំ​នៅ​លើ​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​ អាណត្តិ​ទី​៥​ ​កាលពី​ថ្ងៃទី​៥​ ខែ​មិថុនា ​ប្រកប​ដោយ​ជោគ​ជ័យ​ជា​បន្ត​បន្ទាប់​។​ សម្តេច​ពិជ័យ​សេនា​ បាន​ចាប់​អារម្ម​ណ៍​ថា៖ តាម​រយៈ​ការ​ស្រោច​វ៉ាក់​សាំង​របស់​រាជ​រដ្ឋាភិបាល​ ការ​រាត​ត្បាត​ជម្ងឺ​កូវីដ​-​១​៩ ​កម្ពុជា​ មិន​មាន​អ្នក​ឆ្លង​ជម្ងឺ​សោះ​អស់​ជាង​២​ខែ ​ឥឡូវ​ប្រទេស​កម្ពុជា​ហាក់​បី​មាន​ការ​ឆ្លង​ឡើង​វិញ​ តែ​អាការៈ​អ្នក​ជម្ងឺ​ទាំងអស់​​មិ​ន​​ធ្ងន់ធ្ងរ​នោះទេ​ ​ប៉ុន្តែ ​ខ.ភ.ម​ យើង​ត្រូវ​បន្ត​ការ​បំផុស​ និង​ជម្រុញ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​យើង​ ឲ្យ​មក​ទទួល​យក​វ៉ាក់​សាំង​បង្កា​ជម្ងឺ​កូវីដ-១៩​ នូវ​ដុស​ជម្រុញ​ជា​បន្ត​ទៅ​ទៀត​តាម​ការ​អំពាវ​នាវ​របស់រាជ​រដ្ឋា​ភិបាល​។​ សម្តេច​ពិជ័យ​សេនា​ បាន​មាន​ប្រសាសន៍​ដែរ​ថា​៖ ថ្ងៃ​នេះ ​មាន​រយៈពេល​១​ខែហើ​យ​ ដែល​កម្ពុជា​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រធាន​ប្តូរ​វេន ​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ (ADMM) ​លើកទី​១៦​ ឆ្នាំ​២០២២​ កាល​ពី​ខែ​មិថុនា​កន្លង​មក​ ចំ​ពេល​ដែល​ស្ថាន​ភាព​សលក​លោក​ និង​តំបន់​មាន​បញ្ហា​ស្មុគ​ស្មាញ​បំផុត ​ជាក់​ស្តែង​បញ្ហា​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ និង​បញ្ហា​សង្គ្រាម​រុស៊្សី​-​អ៊ុយ​ក្រែន​។​

        ជា​មួយ​គ្នា​នេះ​ សម្តេ​ចពិជ័យ​សេនា​ ទៀ ​បាញ់​ ក៏​បាន​សម្តែង​នូវ​ការ​កោត​សរសើរ​ និង​អំណ​រ​អរគុ​ណ​ចំពោះ ​អនុ​គណៈកម្មការ​ ក្រុម​ការ​ងារ​ និង​ស្ថាប័ន​ជំនាញ​ពាក់​ព័ន្ធ​ ពិសេស​នាយកដ្ឋាន​អាស៊ាន​ ដែល​បាន​ខិត​ខំ​ពុះពារ​ក្នុ​ងការ​រៀប​ចំ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​(ADMM) ​លើក​ទី​១៦​ ឆ្នាំ​២០២២ ​ហើយ​ក៏​បាន​ជម្រុញ​ដល់​អនុគណៈ​កម្មការ​ ក្រុម​ការ​ងារ​ និង​ស្ថាប័ន​ជំនាញ​ពាក់​ព័ន្ធទាំង​អ​ស បន្ត​ចូល​រួម​បំពេញ​តួនាទី​ភារកិច្ច​ឲ្យ​បាន​ល្អ ​ដែល​នៅ​ពេល​ខាង​មុន​នេះ​ នឹ​ងមាន​រៀប​ចំ​កិច្ច​ប្រជុំ​ចំនួន ​៤​ទៀត ​ក្នុង​នោះកិ​ច្ច​ប្រជុំ​សំខាន់ ​គឺ​មាន​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​បូក​ និង​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ក្រៅ​ផ្លូវ​ការ ​ដែល​យើង​ត្រូវ​រៀប​ចំ​ឲ្យ​ជោគ​ជ័យ ​តាម​របៀប​វីរៈ​ដែល​បាន​គ្រោង​ទុក​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ