ព័ត៌មាន

លោក​វរនាវី​ឯក​ Daumas Federic អនុព័ន្ធ​យោធា​បារាំង​ប្រចាំ​កម្ពុជា​ សំ​ដែងកា​រ​គួរ​សម​ ឯកឧត្តម​ នាង​ ផាត​
នាយកដ្ឋានព័ត៌មាន(៣)
313
2895 លោក​វរនាវី​ឯក​ Daumas Federic អនុព័ន្ធ​យោធា​បារាំង​ប្រចាំ​កម្ពុជា​ សំ​ដែងកា​រ​គួរ​សម​ ឯកឧត្តម​ នាង​ ផាត

       នៅ​ព្រឹក​ថ្ងៃ​ទី​២​៧ ខែ​មិថុនា ​ឆ្នាំ​២០២២​​ នៅ​ទី​ស្តីការ​ក្រសួង​ការពារ​ជាតិ​ នាយ​ឧត្តម​សេនីយ៍​ នាង​ ផាត​ រដ្ឋលេខា​ធិការ​ប្រចាំ​ការ​ ក្រសួង​ការ​ពារ​ជាតិ ​បាន​អនុញាតិ​ឲ្យ​​ លោក​វរនាវីឯក​ ដូម៉ាស់ ​ហ្វេដេ​រិ​ក (Daumas Federic) អនុព័ន្ធ​យោធា​បារាំង​ ប្រចាំ​កម្ពុជា​ ដែល​មាន​និវេសនដ្ឋាន​នៅ​ទី​ក្រុង​ហា​ណូយ ​ប្រទេស​វៀត​ណាម ​ចូល​ជួប​សំ​ដែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​។

        ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ នាង​ ផាត​ បាន​លើក​ឡើង​អំពី​ចំណង​មិត្តភាព ​ជា​ប្រវត្តិ​សាស្ត្រ​ រវាង​ប្រទេស​ទាំង​ពី​រ​ ដោយ​រក្សា​បាន​នូវ​កិច្ច​សហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ ​និង​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ប្រទេស​បារាំង ​និង​ប្រជាជន​បារាំង ​ដែល​កន្លង​មក​តែង​តែ​បាន​ផ្តល់​នូវការ​គាំទ្រ​ ទាំង​ស្មារតី​ សម្ភារៈ​ជួយ​ជ្រោ​មជ្រែង​កម្ពុជា ​ទាំង​ក្នុង​ដំណាក់​កាល​ស្វែង​រក​សន្តិភាព ​និង​ក្នុង​ដំណើរ​ការ​កសាង​អភិវឌ្ឍ​ប្រទេស​កម្ពុជា ​ហើយ​នៅ​ក្នុង​ស្ថាន​ភាព​វិបត្តិ​នៃ​ជំងឺ​កូវីដ​-​១៩ ​កន្លង​ម​កនេះ ​ប្រទេស​បារាំង​ក៏​បាន​ជួយ​ដល់​កម្ពុជា​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នៃ​ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​កូវីដ​-១៩ ​តាម​រយៈ​ការ​ឧបត្ថម្ភ​ជា​ថវិកា ​ដល់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​កិច្ចការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩​។ ជា​មួយ​គ្នា​នេះ​ នៅ​ក្នុង​វិស័យ​ការពារ​ជាតិ​វិញ​ កង​ទ័ព​បារាំង ​តាម​រយៈ​ស្ថា​ន​ឯកអគ្គ​រដ្ឋទូត ​និង​អនុព័ន្ធ​យោធា​ប្រចាំ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ក៏​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ​ក្នុង​ការ​ជួយ​បណ្តុះ​បណ្តាល​ និង​ការ​កសាង​សមត្ថ​ភាព​យោធិន​កម្ពុជា​ នៅ​សាលា​នាយ​ទាហាន​សកម្ម​ត្មាត​ពង​ ស្ថាប័ន​កង​រាជ​អាវុធ​ហត្ថ ​និង​មជ្ឈមណ្ឌល​ជាតិ​គ្រប់​គ្រង​កង​កម្លាំង​រក្សា​សន្តិភាព ​បោស​សម្អាត​មីន​ និង​កាក​សំណល់​សង្គ្រាម ​(NPMEC)​។ 

នាយ​ឧត្តម​សេនីយ៍​ នាង​ ផាត​ រដ្ឋលេខា​ធិការ​ប្រចាំ​ការ​ ក្រសួង​ការ​ពារ​ជាតិ ​និងលោក​វរនាវីឯក​ ដូម៉ាស់ ​ហ្វេដេ​រិ​ក (Daumas Federic) អនុព័ន្ធ​យោធា​បារាំង​ ប្រចាំ​កម្ពុជា​ ដែល​មាន​និវេសនដ្ឋាន​នៅ​ទី​ក្រុង​ហា​ណូយ ​ប្រទេស​វៀត​ណាម ​


        ជា​ការ​ឆ្លើយ​​តប​ លោក​វរនារីឯក ​ដូម៉ាស់ ​ហ្វេដេរិក ​បាន​សំ​ដែង​ពី​មនោ​សញ្ចេតនា ​ការ​គោរព​ស្រលាញ់​ចំពោះ​ភាព​ស្រស់​ស្រាយ ​និង​ការ​រាក់​ទាក់​របស់​ប្រជាជន​កម្ពុជា​ ចំពោះ​លោក​ព្រ​ម​ទាំង​បាន​ឃើញ​អំពី​វឌ្ឍនៈភាព​នៃការរី​ក​ចម្រើន​របស់​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន​នេះ​។ លោក​វរៈ​នាវីឯក​ ដូរ​ម៉ាស​ ហ្វេ​ដេរិក​ ក៏​បាន​រំលេច​អំពីចំណង​ផ្សារ​ភ្ជាប់​ដ៏​ជិត​ស្និទ្ធ​ រវា​ង​រដ្ឋាភិបាល ​កង​ទ័ព​បារាំង​ ជា​មួយ​នឹង​ប្រទេស​កម្ពុជា ​ខណៈ​ដែល​រដ្ឋាភិបាល​ និង​កង​ទ័ព​បារាំង​ ធ្លាប់​ជា​កម្លាំង​ថែ​រក្សា​សន្តិភាព​ របស់​អង្គការ​សហ​ប្រជា​ជាតិ​ នៃ​ប្រទេស​បារាំង ​ដែល​បាន​បំពេញ​បេសក​កម្ម​នៅ​កម្ពុជា​កាល​ពី​ជាង​ ៣០​ឆ្នាំ​មុន​ ក្នុង​សម័យ​កាល​ UNTAC ដែល​នេះ ​ក៏​អាច​ជាស​ក្ខីភាព​មួយ​នៃកិច្ច​សហប្រតិបត្តិការ​ដ៏​ជិ​ត​ស្និទ្ធ​ រវាង​បារាំង​ និង​កម្ពុជា​។ ម​ក​ទល់​សព្វ​ថ្ងៃនេះ ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​នេះ​ ក៏​នៅ​បន្ត​អនុវត្ត​រួម​គ្នា​ជាប់​ជា​ប្រចាំ ​តាម​រយៈ​ការ​បន្ត​ជួយ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស ​និង​ការ​ឧបត្ថម្ភ​គាំទ្រ ដល់​ការ​ពង្រឹង​សមត្ថភាពរ​បស់​កង​ទ័ព​កម្ពុជា​ លើ​ការ​ងារ​ថែ​រក្សា​សន្តិភាព​ ក្នុង​ក្រប​ខ័ណ្ឌ​អង្គការ​សហប្រជា​ជាតិ ​។ លោក ហ្វេដេរិក ក៏​បាន​សម្ដែង​នូវ​ការ​អបអរសាទរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​រប​ស់កម្ពុជា​ ដែល​បានធ្វើជា​ម្ចា​ស់​ផ្ទះ ​និង​ជា​ប្រធាន​រាល់​កិច្ច​ប្រជុំ​អាស៊ាន​លើក​ទី​ ១៦ ​និង​អាស៊ាន​បូក​ប្រចាំ​ឆ្នាំ ​២០២២​ នេះ​។ ក្រៅ​ពីនេះ ការ​ពិភាក្សា​ក៏​បាន​ផ្តោត​ផង​ដែ​រ លើ​ស្ថានភាព​វិវត្ត​ន៍​ថ្មីៗ​នៃ​បញ្ហា​សាកល​ និង​តំប​ន់​មួយចំ​នួន ​ដោយ​បាន​កត់​សម្គាល់​អំពី​សារៈសំខាន់​ នៃ​ការ​កសាង​ទំនុក​ចិត្ត​ទៅ​វិញ​ទៅ​មក​ ព្រម​ជា​មួយ​នឹង​សុឆន្ទៈ​ នៃ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ទ្វេ​ភាគី ​និង​ពហុ​ភាគី ​ដើម្បី​ចូល​រួម​ចំណែក​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​មាន ​និង​ការ​ថែ​រក្សា​សន្តិភាព ​ស្ថិរភាព ​និង​វិបុល​ភាព​សម្រា​ប់អាស៊ាន ​នៅ​ក្នុង​តំបន់​​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ