ព័ត៌មាន

កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​-​ចិន​
នាយកដ្ឋានព័ត៌មាន(៣)
412
2892 កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​-​ចិន​

        បន្ទា​ប់​ពី​បាន​បញ្ច​ប់កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ ADMM និង​កិច្ច​ប្រជុំក្រៅ​ផ្លូវ​ការ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​-​ជប៉ុន​ រួច​ម​ក ​នៅ​រសៀលថ្ងៃ​ទី​២២​ ខែ​មិថុនា ​ឆ្នាំ​២០២២​ ​សម្តេ​ច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ និង នាយ​ឧត្ត​មសេនីយ៍​ វៃ​ ហ្វេ​ង​ហ័រ​ សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ​ និង​ជា​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន ​បាន​ដឹក​នាំ​ បើក​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​ រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​-​ចិន ​តាម​ប្រព័ន្ធ​​វីដេអូ​អន​ឡាញ ​ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ឯ​ទីស្តីការ​ក្រសួង​ការ​ពារ​ជាតិ​។​

       ថ្លែង​បើក​កិច្ច​ប្រជុំក្រៅ​ផ្លូវ​ការ​ រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​-​ចិន ​សម្តេច​ពិជ័យ​សេនា​ ទៀ​ បាញ់​ បាន​មាន​ប្រសាសន៍​ថា៖​ ​ចិន​ និង​អាស៊ាន​ ប្ដេជ្ញា​ពង្រឹង​ជំនួប​ការ​ពារ​ជាតិ ​និង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​ តាម​រយៈ​ក្រប​ខណ្ឌ ​និង​យន្ត​ការ​ដែល​មាន​ស្រាប់​ដូច​ជា​ កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក​ និង​វេទិកា​តំបន់​អាស៊ាន ​និង​ការ​គាំទ្រ​ដល់​ការ​ខិត​ខំ​របស់​អាស៊ាន ​ក្នុង​ការ​រក្សា​តំបន់​អាស៊ី​អាគ្នេយ៍​គ្មាន​អាវុធ​នុយ​ក្លេអ៊ែរ ​ដើម្បី​ឈាន​ទៅ​ដល់​ការ​កសាង​សហគមន៍​ជោគ​វាសនា​រួម​។​

       សម្តេច​ពិជ័យ​សេនា​ បាន​បន្ត​ថា៖ ​នៅ​ក្នុង​រយៈពេល​៣០​ឆ្នាំ​ចុង​ក្រោយ​នេះ​ កិច្ច​សហប្រតិបត្តិការ​អាស៊ាន​-​ចិន ​មានកា​រ​រីក​ចម្រើន​ខ្លាំង​គួរ​ឱ្យ​កត់​សម្គាល់​លើ​គ្រប់​វិស័យ​ ដែល​បាន​ផ្តល់​នូវ​គុណ​ប្រយោជន៍ទៅ​វិញទៅ​មក ​និង​បាន​រួម​ចំ​ណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើក​ក​ម្ព​ស់​សន្តិភាព ​ស្ថិរភាព​ សន្តិសុខ​ការ​អភិវឌ្ឍ​ និង​វិបុល​ភាព​ក្នុង​តំបន់​។​

       សូម​រំលឹក​​ថា ​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​ចិន​ ដើម្បី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០​ នៃ​ទំនាក់​ទំនង​ដៃគូ​សន្ទនា ​អាស៊ាន-​ចិន​ កាល​ពីថ្ងៃ​ទី​២២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ ថ្នាក់​ដឹក​នាំអា​ស៊ាន​-​ចិន​ បាន​ឯកភាព​បង្កើត​ភាព​ជាដៃគូ​យុទ្ធសាស្ត្រ​ ​គ្រប់​ជ្រុង​ជ្រោយ ​ដែល​គឺ​ជា​ការ​បើក​ទំព័រ​ថ្មី​នៃ​ប្រវត្តិសាស្ត្រ​ទំនាក់​ទំនង​អាស៊ាន​-​ចិន​ ជា​ពិសេស​សម្រាប់​ទំនាក់​ទំនង​ការ​ពារ​ជាតិ​អាស៊ាន​-​ចិន។​

       សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ បាន​បញ្ជាក់​បន្ថែម​ថា៖ ​ថ្នាក់​ដឹក​នាំ​អាស៊ាន​-​ចិន​ បាន​ឯកភាព​គ្នា​បន្ត​លើក​កម្ពស់​ ​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​ នយោបា​យ​តាម​រយៈ​ការរក្សា​ឱ្យមាន​ជំនួប​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ និង​គ្រប់​ជាន់​ថ្នាក់​ ដើម្បី​ចែករំលែកបទ​ពិសោធន៍​ និង​ធ្វើឱ្យមាន​ការ​ជឿជាក់​គ្នា​ទៅ​វិញទៅ​មក​កាន់​តែ​ស៊ី​ជម្រៅ​ និង​លើក​កម្ពស់​កិច្ចសន្ទនា​ និង​ការ​សម្រប​សម្រួល​តាម​រយៈ​ក្រប​ខណ្ឌ​ដែល​ដឹ​ក​នាំ​ដោយ​អាស៊ាន​។

​       ជា​មួយគ្នា​នេះ​ដែរ​ សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ កំពុង​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​អនុវត្ត​សេចក្ដី​ថ្លែង​ការណ៍​ស្ដី​ពី​​ការ​ប្រតិបត្តិ​របស់​បណ្តា​ភាគី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ឌី អូ ស៊ី (DOC) និង​បន្តជំរុញ​ក្នុ​ងកា​រ​ឆ្ពោះទៅ​រក​ការ​សម្រេច​បា​ន​នូវ​ ក្រ​ម​ប្រតិបត្តិ ​ស៊ី អូ ស៊ី (COC) ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ និង​ចីរភាព ​ដើម្បី​ធានា​ដល់​ស្ថិរភាព ​និង​សន្តិភាព​ក្នុង​តំបន់​។​

       នៅ​ក្នុង​កិច្ច​ប្រជុំក្រៅ​ផ្លូវ​ការ​ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ា​ន​-​ចិន​ ភាគី​អាស៊ាន​-​ចិន​ បាន​ធ្វើការ​ពិភាក្សា​ និង​ផ្លាស់​ប្តូរ ​នូវ​ទស្សន​ទៅ​លើ​ប្រធាន​បទ​នៃ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​នៅ​ក្នុង​តំបន់​ និង​ពិភព​លោក​ រួម​មាន​ទាំង ​បញ្ហា​សន្តិសុខ​ប្រពៃណី ​និង​មិ​នប្រពៃ​ណី​ ក៏​ដូច​ជំងឺ​កូវីដ​១៩​ ដែល​បាន​នឹង​កំពុង​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​វិស័យ​សេដ្ឋកិច្ច ​សន្តិសុខ​ថាមពល ​ស្បៀង ​បង្ក​ឱ្យមានភាព​មិន​ច្បាស់​លាស់​ និង​ព្រួយ​បារម្ភ​ចំពោះអនាគត​សន្តិសុខ​ពិភ​ព​លោក​។​

       សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់​ បា​ន​គូស​បញ្ជាក់​ថា​៖ ជាមួយ​គ្នានេះ​ផង​ដែរ​ យើង​ហាក់​មាន​សុទិដ្ឋិ​និយម ​ចំពោះ ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​-​ចិន​ នៅ​ក្នុង​វិស័យ​ការ​ពារ​ជាតិ​ ជា​ពិសេស​នៅ​ក្រោ​ម​ក្រ​បខណ្ឌ​ដៃ​គូយុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ ដែល​នឹង​បន្ត​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ការ​ពារ​ជាតិ​រវាង​អាស៊ាន​-​ចិន ​ឱ្យ​កាន់​តែរីក​ចម្រើន​បន្ថែម​ទៀត ​ពង្រឹង​ជំនឿ​ទុក​ចិត្ត​លើ​គ្នា​ទៅ​វិញ​ទៅ​មក​ ចូល​រួម​ដោះ​ស្រាយ​បញ្ហា​ដែល​ជា​កង្វល់​រួម ​និង​ចូល​រួម​លើក​កម្ពស់​ការ​កសាង​សមត្ថភាព​ ក្នុង​វិស័យ​ការ​ពារ​ជាតិ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ