ព័ត៌មាន

កិច្ច​ប្រ​ជុំមេប​ញ្ជាការ​ក​ង​ទ័ព​ជើងអាកាសអាស៊ាន​លើក​ទី ១២ នៅខេត្ត​សៀម​រាប​បាន​ប្រ​ព្រឹត្ត​ទៅក្រោម​ប្រ​ធាន​ប​ទ កិច្ច​ស​ហ​ប្រ​តិប​ត្តិការ និង សំរ​ប​សំរួល​ដើម្បីរ​ក្សាស្ថេរ​ភាព​ក្នុង​តំប​ន់
នាយកដ្ឋានព័ត៌មាន(១)
573
74

ក​ង​ទ័ព​ជើងអាកាស​នៃខ​ភ​ម បាន​ទ​ទួល​ធ្វើជាម្ចាស់ផ្ទះក្នុង​កិច្ច​ប្រ​ជុំមេប​ញ្ជាការ​ក​ង​ទ័ព​ជើងអាកាសអាស៊ាន​លើក​ទី ១២ ​ដែល​បាន​ប្រារ​ព្ធ​ធ្វើនៅស​ណ្ឋាគារ​ សុខាអង្គ​រ ខេត្ត​សៀម​រាប ។ កិច្ច​ប្រ​ជុំមេប​ញ្ជាការ​ក​ង​ទ័ព​ជើងអាកាសអាស៊ាន​លើក​ទី ១២ នេះបាន​ប្រ​ព្រឹត្ត​ទៅក្រោម​ប្រ​ធាន​ប​ទ កិច្ច​ស​ហ​ប្រ​តិប​ត្តិការ និង សំរ​ប​សំរួល​ដើម្បីរ​ក្សាស្ថេរ​ភាព​ក្នុង​តំប​ន់​។ កិច្ច​ប្រ​ជុំនេះបាន​ប្រ​ព្រឹត្តិទៅក្រោមអធិប​តីភាព ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ សឹង​សំណាង មេប​ញ្ចាការ​ក​ង​ទ័ព​ជើងអាកាស ខ​ភ​ម និង មាន​ការអញ្ជើញ​ចូល​រួម​ពី មេប​ញ្ចាការ​ក​ង​ទ័ព​ជើងអាកាសអាស៊ាន​ម​ក​ពី ប្រ​ទេស​ប្រ៊ុយ​ណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ ភីលីពីន សឹង្ហ​បូរី មីយ៉ាន់ម៉ា ឡាវ និង វៀត​ណាម ។ គួរ​ក​ត់សំគាល់ថា៖ នេះជាលើក​ទី​១ និង ជាប្រ​វ​ត្តិសាស្រ្ត​រ​ប​ស់ក​ង​ទ័ព​ជើងអាកាស​ក​ម្ពុជាដែល​បាន​ទ​ទួល​ធ្វើជាម្ចាស់ផ្ទះក្នុង​កិច្ច​ប្រ​ជុំមេប​ញ្ជាការ​ក​ង​ទ័ព​ជើងអាកាសអស៊ាន ។
ថ្លែង​បើក​កិច្ច​ប្រ​ជុំមេប​ញ្ជាការ​ក​ង​ទ័ព​ជើងអាកាសអាស៊ាន​លើក​ទី ១២ នាឪកាស​នោះ ឯកឧត្ត​ម សឹង​សំណាង បាន​សំដែង​ការ​ស្វាគ​ម​ន៍ចំពោះមេប​ញ្ចាការ​ក​ង​ទ័ពអាស៊ាន​ទាំងអស់ដែល​បានអញ្ជើញ​ម​ក​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំមេប​ញ្ចាការ​ក​ង​ទ័ពអាកាសអាស៊ាន​លើក​ទី១២​ ដែល​បាន​ប្រ​ព្រឹត្តិទៅប្រ​ក​ប​ដោយអត្ថ​ន័យ​ដ៏ជ្រាល​ជ្រៅ និង​ជាប្រ​វ​ត្តិសាស្រ្ត​សំរាប់ក​ង​ទ័ព​ជើងអាកាស​ក​ម្ពុជា ក្នុង​ឆ្នាំ ២០១៥ ដែល​ជាឆ្នាំប​ង្កើត​ស​ហ​គ​ម​ន៍អាស៊ាន ។ ​​ឯកឧត្ត​ម បាន​ប​ញ្ជាក់ទៀត​ថា៖ កិច្ច​ស​ហ​ប្រ​តិប​ត្តិការ និង សំរ​ប​សំរួល​ដើម្បីរ​ក្សាស្ថេរ​ភាព​ក្នុង​តំប​ន់ ដែល​ជាប្រ​ធាន​ប​ទ​ក្នុង​កិច្ច​ប្រ​ជុំមេប​ញ្ចាការ​ក​ង​ទ័ព​ជើងអាកាសអាស៊ាន​លើក​ទី ១២ នេះ គឺ ជាវេទិការ​ព័ត៌មាន  ការ​ពិភាក្សា  ក្នុង​ការ​រួម​ចំណែក​ធ្វើកិច្ច​ស​ហ​ប្រ​តិប​ត្តិការ សំរាប់ដោះស្រាយ​នូវ​ការ​គំរាម​កំហែង​ផ្នែក​ស​ន្តិសុខ​ដែល​កើត​មាន​ឡើង​ក្ន​ង​តំប​ន់ ជាពិសេស​ការ​ប្រ​ឆាំងអំពើភារ​វ​ក​ម្ម និង ប្រ​តិប​ត្តិការ​ជំនួយ​ស​ង្គ្រោះ ។ ជាចុង​ក្រោយ ឯកឧត្ត​ម សឹង សំណាង បាន​ស​ង្ក​ត់ធ្ង​ន់ថា៖ យើង​ត្រូវ​តែជំរុញ​នូវ​វ​ប្ប​ធ​ម៌យោគ​យ​ល់គ្នា និង កិច្ច​ស​ហ​ប្រ​តិប​ត្តិការ ដើម្បីស​ន្តិភាព​និង
​ ស្ថេរ​ភាព នៅក្នុង​តំប​ន់ ។ នៅក្នុង​កិច្ច​ប្រ​ជុំនាឪកាស​នោះ​ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ទោទោ  សោម យ៉ុម  ស្ន​ង​ការ​ប​ច្ចេក​ទេស នៃប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ជើងអាកាស​​ ខ​ភ​ម និង​ជាប្រ​ធាន​ក្រុម​ការ​ងារ​ក​ង​ទ័ព​ជើងអាកាស ខ​ភ​ម  បាន​ឡើង​រាយ​ការអំពីល​ទ្ធ​ផ​ល​កិច្ច​ប្រ​ជុំក្រុម​ការ​ងារអប់រំ និង ហ្វឹក​ហ្វឺន​ក​ង​ទ័ព ក​ង​ទ័ព​ជើងអាកាសអាស៊ាន​លើក​ទី ២ ដែល​បាន​ពិភាក្សាគ្នាទៅលើប្រ​ធាន​ប​ទ​ស្តីពី និយាម​ប្រ​តិប​ត្តិការ សំរាប់ការ​ផ្ត​ល់ជំនួយ​ម​នុស្ស​ធ​ម៌​ និង ស​ង្គ្រោះគ្រោះម​ហ​ន្ត​រាយ ដែល​ក​ង​ទ័ព​ជើងអាកាសអាស៊ាន​ត្រូវ​ដើរ​តួនាទីយ៉ាង​សំខាន់ក្នុប​ញ្ហានេះ ។ ឯក​សារ​ប​ទ​ដ្ឋាន​និយាម​ប្រ​តិប​ត្តិការ ដែល​ក​ង​ទ័ព​ជើងអាកាសអាស៊ាន​រៀប​ចំឡើង​នេះគឺក្នុង​គោល​បំណ​ង​ផ្ត​ល់គោល​ការ​ណ៍ចំប​ង និង គំរូប្រ​តិប​ត្តិការ​មួយ ដើម្បីអោយ​ក​ង​ទ័ព​ជើងអាកាសអាស៊ានអាច​ធ្វើប្រ​តិប​ត្តិការ​ក្នុង​ការ
ផ្ត​ល់ជំនួយ​ម​នុស្ស​ធ​ម៌ និង​ស​ង្គ្រោះ គ្រោះម​ហ​ន្ត​រាយ ប្រ​ក​ប​ដោយ​ប្រ​សិទ្ធ​ភាព ។ ក្នុង​កិច្ច​ប្រ​ជុំនោះដែល​ប​ណ្តាល​មេប​ញ្ជាការ​ក​ង​ទ័ព​ជើងអាកាសអាស៊ាន​ទាំងអស់ក៏បាន​ចូល​រួម​ពីភាក្សា និង​បាន​ប​ង្ហាញ​ពីប្រ​តិប​ត្តិការ​រ​ប​ស់ខ្លួន​ដែល​ទាក់ទ​ង​ទៅនិង​ស​ក​ម្ម​ភាព​ដឹក​ជ​ញ្ជូន​ជំនួយ​ស​ង្គ្រោះម​នុស្ស​ធ​ម៌ ស​ក​ម្ម​ភាព​ហ្វឹក​ហ្វឺន​ទ័ពអាកាស ​និង​ស​ក​ម្ម​ភាព​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ក​ង​ទ័ពអាកាស​ ជាមួយ​ប​ណ្តាល​ប្រ​ទេស​ក្នុង​តំប​ន់អាស៊ាន ។ ក្នុង​ការ​ផ្លាស់ប្តូរ​ទ​ស្ស​នៈគ្នាទៅវិញ​ទៅម​ក​ មេប​ញ្ជាការ​ក​ង​ទ័ព​ជើងអាកាសអាស៊ាន​ទាំងអស់ បាន​ចាត់ទុក​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​គ្នាទៅវិញ​ទៅម​ក គឺមាន​សារៈសំខាន់ដើម្បីនាំ​ ម​ក​នូវ​ការ​រ​ក្សាស្ថេរ​ភាព ស​ន្តិភាព ក្ន​ង​តំប​ន់អោយ​បាន​កាន់តែល្អប្រ​សើរ ។ ប​ន្ទាប់ពីបាន​ពិភាក្ស​គ្នាទៅតាម​រ​បៀប​វីរៈដែល​បាន​គ្រោង​ទុក​រួច​ម​ក អង្គ​ប្រ​ជុំក៏បានអនុម​ត័លើកំណ​ត់ហេតុនៃកិច្ច​ប្រ​ជុំ ហើយ​មេប​ញ្ជាការ​ក​ង​ទ័ព​ជើងអាកាសអាស៊ាន​ទាំងអស់ក៏បាន​ចុះហ​ត្ថ​លេខាលើកំណ​ត់ហេតុនៃកិច្ច​ប្រ​ជុំមេប​ញ្ជាការ​ក​ង​ទ័ព​ជើងអាកាសអាស៊ាន​លើក​ទី ១២ ផ​ង​ដែល​ ។ សំរាប់កិច្ច​ប្រ​ជុំមេប​ញ្ជាការ​ក​ង​ទ័ព​ជើងអាកាសអាស៊ាន​លើក​ទី ១៣ ​ឆ្នាំ២០១៦ ក​ង​ទ័ព​ជើងអាកាសឥណ្ឌូនេស៊ីនឹង​ទ​ទួល​ធ្វើជាម្ចាស់ផ្ទះប​ន្ត​ពីក​ម្ពុជា ។

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ