ព័ត៌មាន

សម្ដេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារ ជាមួយឯកឧត្តម ង្វៀន វ៉ាន់ហុង( Nguyen Van Hung ) រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍វៀតណាម នៅរដ្ឋធានីហាណូយ
នាយកដ្ឋានព័ត៌មាន(៥)
86
2874 សម្ដេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារ ជាមួយឯកឧត្តម ង្វៀន វ៉ាន់ហុង( Nguyen Van Hung ) រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍វៀតណាម នៅរដ្ឋធានីហាណូយ

បន្ទាប់ពីបានអញ្ជើញ ចូលរួមពីធីបិទការប្រកួតកីឡាស៊ីហ្គេមលើកទី ៣១ ដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ និងទទួលទង់ស៊ីហ្គេមលើកទី ៣២ សំរាប់កម្ពុជាធ្វើម្ចាស់ផ្ទះឆ្នាំ ២០២៣ ខាងមុខ នារាត្រីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២២ រួចមក នៅព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣ ខេម សុក ( CAMSOC) អមដំណើរដោយ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ជាអនុប្រធានគណៈកម្មាធិការ ( CAMSOC) ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ជាអគ្គលេខា ធិការនៃគណៈកម្មាធិការ ខេម សុខ ( CAMSOC ) និងជាប្រធានប្រតិភូកីឡាកម្ពុជាក្នុងការប្រកួតស៊ីហ្គេម ព្រមទាំង សមាជិកប្រតិភូអមដំណើរជាច្រើនរូបទៀត បានអញ្ជើញចូលជួបពិក្សាការងារជាមួយ ឯកឧត្តម ង្វៀន វ៉ាន់ហុង ( Nguyen Van Hung ) រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍វៀតណាម ស្ថិតនៅរដ្ឋធានីហាណូយ នៅ ប្រទេសវៀតណាម។ ក្នុងឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានសំដែងនូវការអបអរសាទរ និងកោត សរសើរចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានរៀបចំការប្រកួតកីឡា SEA Games លើកទី៣១ ឆ្នាំ២០២១ ដំណើរការ ប្រកបដោយជោគជ័យ និងទទួលបានមេដាយ មាស មេដាយប្រាក់ មេដាយ សំរិទ្ធ ច្រើនជាង គេនៅក្នុងបណ្តា ប្រទេសអាស៊ាន ដែលបានចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។

សម្តេចពិជ័យសេនាបានបញ្ជាក់ថា៖កម្ពុជា នឹងរៀនសូត្របន្ថែមទៀត តាមការគ្រប់គ្រង ដឹកនាំការប្រកួតកីឡា SEA Games លើកទី-៣១ នៅប្រទេសវៀតណាម ដែលបានដំណើរការទទួលបានលទ្ធផលជាផ្លែផ្កាលើកនេះ សម្រាប់ កម្ពុជា ធ្វើជាម្ចាស់ផ្ទះបន្តពីប្រទេសវៀតណាម ឲ្យទទួលបានជោគជ័យផងដែរ។ ទន្ទឹមនេះ កិច្ចសហប្រតិបត្តិការ SEA Games នៅកម្ពុជា នឹងត្រូវពង្រឹងកិច្ចសហការតាមរយៈគណៈកម្មាធិការជាតិអូឡាំពិកប្រទេស ទាំងពីរ កម្ពុជា- វៀតណាម។ សម្តេចពិជ័យសេនា បានបញ្ជាក់បន្ថែមថា៖ នៅឆ្នាំ២០២២ នេះ ដើម្បីចូលរួមអបអរសាទរខួបទី៥៥ នៃទំនាក់ទំនងការទូតកម្ពុជា-វៀត ណាម ភាគីទាំងពីរបាន និងកំពុងពិភាក្សាគ្នាបន្ត សកម្មភាព វប្បធម៌មួយ ចំនួន ។ កម្ពុជាត្រៀមសហការ រៀបចំសប្ដាហ៍ វប្បធម៌កម្ពុជា នៅប្រទេស វៀតណាម និង សប្ដាហ៍ វប្បធម៌ វៀតណាម នៅប្រទេសកម្ពុជា ។ មានមតិឆ្លើយតបវិញ ឯកឧត្តម ង្វៀន វ៉ាន់ហុង បានបញ្ជាក់ថា៖ ជោកជ័យការប្រកួតកីឡា SEA Games លើកទី៣១នៅវៀតណាមនាពេលនេះ គឺមិនអាចកាត់ផ្តាច់បាន ពីការចូលរួមចំណែករបស់មិត្តអន្តរជាតិ ក្នុងនោះមានទាំងប្រទេសកម្ពុជាផងដែរ ដែលបានបញ្ជូនកីឡាករ គ្រូបង្វឹក និង គណៈប្រតិភូមកចូលរួម ។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍វៀតណាម បានសំដែងនូវការ អបអរសាទរ និង កោត សរសើរដល់កម្ពុជា ដែលក្នុងឆ្នាំនេះកម្ពុជាបានប្រកួតទទួលបានលទ្ធផលល្អប្រសើរ សម្រេចបានជោគជ័យ លើវិស័យ កីឡា ។ឯកឧត្តម បានសំដែងនូវជំនឿជឿជាក់ថា៖ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងការដឹកនាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងថ្នាក់ដឹកនាំផ្សេងទៀតរបស់កម្ពុជា។ កម្ពុជានឹងសំរេចបាន ជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ខាងមុខនេះ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ