ព័ត៌មាន

កិច្ចប្រជុំយេនឌ័រក្រោមអធិបតីភាព លោកជំទាវ ឧត្តមសេនីយ៍ទោ មាស​ រាជ្ជនី អគ្គនាយករង អគ្គនាយកដ្ឋាន យោធសេវា
នាយកដ្ឋានព័ត៌មាន(៥)
84
2871 កិច្ចប្រជុំយេនឌ័រក្រោមអធិបតីភាព លោកជំទាវ ឧត្តមសេនីយ៍ទោ មាស​ រាជ្ជនី អគ្គនាយករង អគ្គនាយកដ្ឋាន យោធសេវា

   នៅព្រឹកថ្ងៃ ទី ២៥ ខែឧសភា ឆ្នាំ ២០២២ លោកជំទាវ ឧត្ដមសេនីយ៍ ទោ មាស រាជ្ជនី អគ្គនាយករង អគ្គនាយកដ្ឋាន យោធសេវា ទទួលបន្ទុកការងារ កិច្ចការ នារី និងយេនឌ័រ បានរៀបចំ ពិធីសំណេះសំណាលជាមួយ តំណាងយោធិននារីតាមបណ្តានាយកដ្ឋាន និងអង្គភាព ចំណុះ អគ្គ នាយកដ្ឋាន យោធសេវា ។


    លោកជំទាវ ឧត្ដមសេនីយ៍ទោ មាស រាជ្ជនី បានលើកឡើងថា នេះជាជំនួបលើកដំបូងហើយ ក្រោយពីលោកជំទាវ ទទួលបានអនុក្រឹត្យតែងតាំងរបស់រាជរដ្ឋាភិបាល ជាអគ្គនាយករង នៃអគ្គ នាយកដ្ឋាន យោធសេវា និងដោយមាន សេចក្តីសម្រេចចុះថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២ ដែលចុះ ហត្ថលេខាដោយ ឯកឧត្តម អគ្គនាយក បានប្រគល់ តួនាទីភារកិច្ច ទទួលបន្ទុកកិច្ចការនារីនិងយេនឌ័រ ក្នុង អគ្គនាយកដ្ឋានយោធសេវា ។


    លោកជំទាវ បានបន្តថា ការអញ្ជើញបងប្អូននារី ដែលជាតំណាង ចូលរួមដើម្បីពិភាក្សាការងារ មួយចំនួន ហើយក៏ ជាការបង្ហាញមុខដើម្បីស្គាល់គ្នា និងសហការបំពេញតួនាទីភារកិច្ចឱ្យ បានប្រសើរ ឡើង ស្របតាម គោលនយោបាយ និងផែនការយុទ្ធសាស្រ្តរបស់ជាតិ ដែលបានកំណត់ថា «ស្រ្តីជាឆ្អឹង ខ្នងនៃសេដ្ឋកិច្ចនិងសង្គមជាតិ» ជាពិសេស ការចូល រួមក្នុងផែនការយុទ្ធសាស្រ្ត បញ្ជ្រាបយេនឌ័រក្នុង វិស័យការពារជាតិ ក៏ដូចជាការលើកកម្ពស់សមភាពយោធិន នារីក្នុង កងយោធពលខេមរភូមិន្ទ ដើម្បី ពង្រឹងសមត្ថភាពការងារ និងសមភាពយេនឌ័រកាន់តែប្រសើរឡើង ជាពិសេស គឺ ដើម្បីចូលរួមថែរក្សានូវសន្តិភាព ។


    មុននឹងបញ្ចប់លោកជំទាវ បានផ្តាំផ្ញើជូនដល់យោធិននារីទាំងអស់ ត្រូវក្រើនរំលឹកដល់សមាជិក គ្រួសារ ទៅពិនិត្យ ព័ត៌មាន និងត្រៀមរាល់ឯកសារ ដែលបម្រើអោយការបោះឆ្នោត និងទៅបោះឆ្នោត អោយបានគ្រប់គ្នា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះកុំបីខាន ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ