ព័ត៌មាន

ជំនួប​ពិភា​ក្សា​​ការ​ងារ​រវាង ​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ជា​មួយ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ហ្វាន ​វ៉ាន់ ​ហ្សាង​ រដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​ប្រទេស​ នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​
នាយកដ្ឋានព័ត៌មាន(៣)
312
2870 ជំនួប​ពិភា​ក្សា​​ការ​ងារ​រវាង ​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ជា​មួយ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ហ្វាន ​វ៉ាន់ ​ហ្សាង​ រដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​ប្រទេស​ នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​

       នៅ​ថ្ងៃ​ទី​២៣​ ខែ​ឧសភា ​ឆ្នាំ​២០២២​ សម្តេច​​ពិជ័​យសេនា ​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ បាន​អនុញ្ញាត​ជូន​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ហ្វាន​ វ៉ាន់​ ហ្សាង​ រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ប្រទេស​ នៃ​សាធារណ​រដ្ឋ​សង្គម​និយ​ម​វៀត​ណាម​ ចូល​ជួប​សម្តែង​ការ​គួរ​សម ​និង​ពិភាក្សា​ការ​ងារ​ នៅ​ប្រទេស​វៀត​ណាម​។

        នៅ​ក្នុង​ជំនួប​ពិភាក្សា​នេះ ​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​អបអរ​សាទរ​ចំពោះ​ការ​ធ្វើ​ម្ចាស់​ផ្ទះ​រៀប​ចំ​ព្រឹត្តិការណ៍ ​ស៊ី​ហ្គេម​ ឆ្នាំ​២០២២​ នៅ​ប្រទេស​វៀត​ណាម​នា​ពេល​នេះ​ ដំណើរ​ការ​ប្រកប​ដោយ​ជោគ​ជ័យ​ និង​ទទួល​បាន​មេ​ដាយ​មាស​ មេ​ដាយ​ប្រាក់​ មេ​ដាយ​សំរិទ្ធ​ ច្រើន​ជា​ងគេនៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន ​ដែល​បាន​ចូល​រួម​ព្រឹត្តិ​ការណ៍​ជា​ប្រវត្តិ​សាស្រ្ត​។

         សម្តេច​ពិជ័យ​សេនា ​និង​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ហ្វាន​ វ៉ាន់​ ហ្សាង ​បាន​ឯកភាព​បន្ត​អនុវត្ត​តាម​ស្មារតី​ជំនួប​ប្រា​ស្រ័យ​មិត្ត​ភាព​ការ​ពារ​ជាតិ​កម្ពុជា​-​វៀត​ណាម ​ថ្នាក់​រដ្ឋមន្ត្រី ​លើកទី​១ ​កាល​ពី​ថ្ងៃទី​១​៥ ​ខែ​ឧសភា ​ឆ្នាំ​២០២២​ នៅ​ខេត្ត​ប៊ិញ​ភឿក ​ប្រទេស​វៀត​ណាម​។​ ជា​មួយ​គ្នា​នេះ​ កង​ទ័​ពប្រទេស​ទាំង​ពីរ​ កម្ពុជា​-​វៀតណាម ​ក៏​បាន​ឯកភាព​បន្ត​ដាក់​ចេញ​ទិស​ដៅ​ការ​ងារ​បន្ត​ និង​ប្តេជ្ញា​រួម​គ្នា​ធ្វើ​ការ​ឱ្យ​កាន់​តែ​ជិត​ស្និទ្ធ​ បន្ត​អនុវត្ត​ផែន​ការ​កិច្ច​សហប្រតិបត្តិការ​ “MoU” រវាង​ក្រសួង​ការ​ពារ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀត​ណាម​ ដោយ​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការ ​លើ​វិស័យ​អាទិភាព​ទាំង​អស់​ ដែល​បាន​លើក​ឡើង​ក្នុង​កិច្ច​ពិភាក្សា ​ដែល​នឹង​នាំ​ម​កនូវ​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ដល់​ប្រជាជន​ និង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ បាន​រួម​ចំ​ណែក​ដល់​សន្តិភាព​ ស្ថិរភាព​ និង​កំណើន​វិបុល​ភាព​ក្នុង​តំបន់​។​

        សម្តេច​ពិជ័យ​សេនា​ និង​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ហ្វាន វ៉ាន់ ហ្សាង ក៏​បាន​ធ្វើ​ការ​វាយ​តម្លៃ​ចំពោះ​សភាព​ការណ៍​ ដែល​កំពុង​វិវត្តនា​ពេល​បច្ចុប្បន្ន​នេះ​នៅ​ក្នុង​តំបន់ ​និង​សកល​លោក ​និង​គាំទ្រ​ជំរុញ​ដោះ​ស្រាយ​បញ្ហា​មីយ៉ាន់​ម៉ា​ ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ​ព្រម​ទាំង​សង្គ្រា​ម​រវា​​ង​រុស្សី ​និង​អ៊ុយ​ក្រែន​ ដែល​កំពុង​បង្ក​វិនាស​កម្ម​យ៉ាង​ធំ​ធេង​ដល់​សម្ភារៈ​ ទ្រព្យ​សម្បត្តិ ​និង​ជីវិត​មនុស្ស ​និង​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពិភព​លោក​ជួប​ការ​លំបាក​ទៀត​ផង​។​

       សម្តេច​ពិជ័យ​សេនា​ និង​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ហ្វាន វ៉ាន់ ហ្សាង នឹង​បន្ត​រួម​គ្នា​អនុវត្ត​ទៅ​តាម​លទ្ធផ​ល​ដែល ​សម្តេចតេជោ នាយករដ្ឋមន្រ្តី បាន​ជំនួប​ជា​មួយ​ឯកឧត្តម ​ផាម ​មិញ​ ជិញ ​នាយក​រដ្ឋមន្ត្រី ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម​ នៅ​អំឡុង​ពេល​ស្នាក់​អាស្រ័យ​នៅ​ទីក្រុង​វ៉ាស៊ីន​តោន​ សហរដ្ឋ​អាមេរិក​ ឱ្យ​កាន់​តែ​ប្រសើរ​ឡើង ​និង​សម្រេ​ច​ជោគជ័យ​​ថែម​ទៀត​​លើ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ​ពាណិជ្ជ​កម្ម​ ទេស​ចរណ៍ ​និង​ប្រវត្តិសាស្រ្ត ​។ល។​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ