ព័ត៌មាន

ពិធី​បើក​ការ​ដ្ឋាន​ជួស​ជុល​ផ្លូវ​គ្រួស​ដី​ក្រហម​មួយ​ខែ្ស​ ក្នុ​ងភូមិ​ខ្ទីង​ ឃុំ​ពាក់​ស្នែង​
នាយកដ្ឋានព័ត៌មាន(៣)
43
2856 ពិធី​បើក​ការ​ដ្ឋាន​ជួស​ជុល​ផ្លូវ​គ្រួស​ដី​ក្រហម​មួយ​ខែ្ស​ ក្នុ​ងភូមិ​ខ្ទីង​ ឃុំ​ពាក់​ស្នែង​

       ផ្លូវ​គ្រួស​ដី​ក្រហម​ប្រវែង​ ១៤​គីឡូ​ម៉ែត្រ​ ស្ថិត​នៅ​ក្នុង​ភូមិ​ខ្ទីង​ ឃុំ​ពាក់​ស្នែង​ ដែល​ត​ភ្ជាប់​ទៅ​ភូមិ​ត្រពាំង​ទូក ​ឃុំ​ជប់​តា​ត្រាវ​ ក្នុង​ស្រុក​អង្គរ​ធំ​ ដែល​រង​ការ​ខូច​ខាត​ ត្រូវ​បាន​ក្រុម​ការ​ងារ​រាជ​រដ្ឋាភិបាល​ចុះ​មូល​ដ្ឋាន​ឃុំ​ពាក់​ស្នែង​ ធ្វើ​ការ​​ដឹក​នាំ​ជួស​ជុល​ឡើង​វិញ​ ដោយ​មាន​ការ​ចូល​រួម​ពី​សប្បុរស​ជន​ក្នុង​ស្រុក​ រួម​ទាំង​អាជ្ញាធរ​មូល​ដ្ឋាន​ ត្រូវ​បាន​បើក​ការ​ដ្ឋាន​ជួស​ជុល​ នា​ព្រឹក​ថ្ងៃទី​១២ ​ខែ​ឧសភា​ ឆ្នាំ​២០២២​ ក្រោ​ម​វត្ត​មាន​របស់​ ឧត្តម​សេនីយ៍​ឯក​ ​ស ​ថាវី ​អនុ​រដ្ឋលេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​ ជា​អនុ​ប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូល​ដ្ឋាន​ស្រុក​អង្គរ​ធំ ​ និង​ជាប្រធាន​កិត្តិយស​ក្រុម​ការ​ងារ​ចុះ​មូល​ដ្ឋា​ន ឃុំ​ពាក់​ស្នែង​ និង​លោក ​ឡុង ​រដ្ឋា​រក្ស​ អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​អង្គ​រ​ធំ ​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សមាជិក​ក្រុម​ការ​ងារ​ អាជ្ញាធ​រ​ឃុំ ​ភូមិ ​និង​ប្រជា​ពល​រដ្ឋ​ផង​ដែរ​។

        មាន​ប្រសាសន៍​ក្នុង​កិច្ច​ស្វាគមន៍​នោះ​ លោក ​ឡុង ​រដ្ឋា​រក្ស ​ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា៖ ផ្លូវ​ជា​ឆ្អឹង​ខ្នង​ នៃ​សេដ្ឋ​កិច្ច​ របស់​ប្រជា​ពលរដ្ឋ​ យើង​មាន​ផ្លូវ​គឺ​មាន​ក្តី​សង្ឃឹម​។ ផ្លូវ​គ្រួស​ដី​ក្រហម​មួយ​ខ្សែ​នេះ​ មាន​ប្រវែង​ ១៤​គីឡូ​ម៉ែត្រ​ ស្ថិ​ត​ក្នុ​ង​ភូមិ​ខ្ទីង​ ឃុំ​ពាក់​ស្នែង​ ទៅ​ត​ភ្ជាប់​ភូមិ​ត្រពាំង​ទូក ​ឃុំ​ជប់​តា​ត្រាវ​ ក្នុង​ភូមិ​សាស្ត្រ​ស្រុក​អង្គ​រ​ធំ ​នឹង ​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ដល់​បង​ប្អូន ​ក្នុង​ការ​ដឹក​ជញ្ជូន​កសិផល​ទៅ​កាន់​ទីផ្សារ​ និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​បង​ប្អូន ​សិស្សា​នុ​សិស្ស​ធ្វើ​ដំណើរ​ទៅ​សាលា​រៀន​ និង​ទៅ​មណ្ឌ​ល​សុខភាព​បាន​ទាល់​ពេល​ផ​ង​ដែរ​។ ក្នុង​រយៈ​ពេល​កន្លង​មក​ដោយ​ផ្លូវ​នេះ ​ឃុំ​គ្មាន​ថវិកា​ធ្វើការ​ជួស​ជុល​ ទើប​រដ្ឋ​បាល​ស្រុក ​និង​ក្រុម​ការ​ងារ​ បាន​ធ្វើកា​រ​គៀង​គរ​ប្រមូល​សប្បុរស​ជន​ ដើមី្ប​រួម​គ្នា​ធ្វើ​ការ​ជួស​ជុល​ផ្លូវ ​នេះ​ឡើង​វិញ​ ដោយ​មា​នការ​ស្ម័ត្រ​ចិត្ត​ពី​ក្រុម​ហ៊ុន​រថយន្ត​ដឹក​ដី​ចូល​រួម​ជួស​ជុល​ដោយ​ឥត​គិត​កម្រៃ ​ក្រោម​ការ​ជួយ​ឧបត្ថម្ភ ​ប្រេង​ឥន្ធនៈ​ ពី​ក្រុម​ការងារ​ អាជ្ញាធ​រ​ស្រុក ​ឃុំ និង​សប្បុរសជន​ផ​ង​ដែរ​។

        មា​នប្រសាន៍​សំណេះ​សំណាល​នោះ​ដែរ​ ឯកឧត្តម ស ថាវី ក៏​បាន​គូស​បញ្ជាក់​ថា៖ ស្ថិត​នៅ​ក្រោម​ម្លប់​សន្តិភាព​ បាន​ធ្វើឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា​ បាន​ជ្រោង​ទង់​សាមគ្គី​គ្នា​ឡើង ​ក្នុង​ការ​ការពារ​ថែរក្សា​សន្តិភាព​នៅ​កម្ពុជា​ឲ្យ​បាន​គង់​វង្ស​ ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​របស់​ សម្តេច​តេជោ ​ហ៊ុន​ សែន​ បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​យើង​ មាន​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ និង​ធ្វើ​ឲ្យជីវភាព​រប​ស់​ប្រជា​ពលរដ្ឋ ​នៅ​គ្រប់​មូល​ដ្ឋាន​មាន​ភាព​ល្អ​ប្រសើរ ​ទោះ​បី​ ប្រទេស​ជាតិ​យើង​ ក៏​ដូច​ពិភព​លោក​ទាំង​មូល​ជួប​វិបត្តិ​កូវិដ​ ១៩​ ប្រមុខ​រាជរដ្ឋា​ភិបាល​កម្ពុជា​ បាន​ខិត​ខំ​ពុះពារ​ស្វែង​រក​នូវ​វ៉ាក់​សាំង​ប្រយុទ្ធ​ប្រឆាំង​ ​ជម្ងឺ​កូវិដ​១​៩​ ចាក់​ជូន​បង​ប្អូន​ដោយ​ឥតគិត​ថ្លៃ​ថែម​ទៀត​។ ឯកឧត្តម​ក៏​បាន​ថ្លែង​អំណរគុ​ណ​ ចំពោះ​ស្មារតី​ចូល​រួម​របស់​សប្បុរស​ជន​ ក្នុង​ការ​ជួស​ជុល​ផ្លូវមួយ​ខ្សែនេះ​ឡើង​វិញ​ ដែល​បាន​រង​កា​រខូច​ខាត​ ដោយ​ការ​ដឹក​ជញ្ជូ​ន​លើស​ទម្ងន់​នៃ​ផ្លូវ​ជន​បទ​។ ឯកឧត្តម​បានឲ្យ​ដឹង​ផង​ដែ​រ ចំពោះ​ការស្ថាបនា​ផ្លូវ​មួយ​ខ្សែ​ឡើង​វិញ​ ពីស្រុក​អង្គ​រ​ធំទៅ​ដល់​ឃុំគោកដូ​ង​ ស្រុក​អង្គ​រ​ជុំ ដែលមានប្រវែង២​៨​គីឡូម៉ែ​ត្រ និ​ង​ត្រូវធ្វើ​ការ​ស្ថាបនា​ឡើង​ក្នុង​ខែ​​កក្កដា​ខាង​មុខ​នេះ​ ដោយ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​។  ឯកឧត្តម ​ក៏បា​ន​ធ្វើការ​អំពាវ​នាវ​ ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​ពីរ​ឃុំ ​សូម​អញ្ជើញ​ទៅ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជម្ងឺ​កូវីដ​-​១៩​ ដូស​ទី​៣ ​និង​ដូស​ទី​៤ ដែល​ជាដូ​ស​ជម្រុញ ​និង​សូម​ឲ្យ​បង​ប្អូន​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​នៅថ្ងៃ​អាទិត្យ​ ទី​០៥​ ខែ​មិថុនា ​ឆ្នាំ២០២២​ខាង​មុខ​ឲ្យ​បាន​គ្រប់ៗ​គ្នា ​និង​ចូល​រួមគោរព​នូវ​ច្បាប់​ចរាចរណ៍​ជើង​គោក​ សំខាន់​ក្មួយៗ​បើក​បរ​រថយន្ត​ទាំ​ងអស់​ ត្រូវ​គោរព​នូវ​សីលធម៌​ក្នុង​ពេល​បើក​ប​រ​ផង​ដែរ​។ ក្នុង​នោះ​ដែរ​ ឯកឧត្តម ស ថាវី ក៏​បាន​ឧបត្ថម្ភ​នូវ​ប្រេង​ម៉ាស៊ូត ​៣០០​លីត្រ​ រួម​ទាំង​អាជ្ញាធរ​ សប្បុរស​ជ​ន សរុប​ជា​រួម​បាន​ប្រមាណ​ជាង​៨០០​លីត្រ​ សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ជួសជុល​ផ្លូវ​មួយ​ខ្សែ​នេះ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ