ព័ត៌មាន

ឯ.ឧ វ​ង សូត្រ បើក​ម​ហាស​ន្និបាត​តំណាង​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ទូទាំង​ប្រ​ទេស លើក​ទី ២
នាយកដ្ឋានព័ត៌មាន(១)
571
71


          នៅព្រឹក​ថ្ងៃទី ១ ខែ ក​ញ្ញា ឆ្នាំ ២០១៥  ឯ.ឧ វ​ង សូត្រ រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ស​ង្គ​ម​កិច្ច អតីត​យុទ្ធ​ជ​ន
និង​យុវ​នីតិស​ម្ប​ទានិង​ជាអគ្គ​លេខាធិការ​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ស្ដីទី      បានអញ្ជើញ​ជាអធិប​តីក្នុង​ពិធី បើក​ម​ហាស​ន្និបាត​តំណាង​ស​មាគ​មអតីត​យុទ្ធ​ជ​ន ទូទាំង​ប្រ​ទេស​លើក​ទី ២ ។ ម​ហាស​ន្និបាត​ក៏មាន​ការ
ចូល​រួម​ពីថ្នាក់ដឹក​នាំ ខ.ភ.ម រួម​មាន៖ ឯ.ឧ នាយឧត្ត​ម​សេនីយ៏ នាង ផាត រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ
ជាតិ , ឯ.ឧ នាយឧត្ត​ម​សេនីយ៏ គ​ន់ គីម អគ្គ​មេប​ញ្ជាការ​រ​ង , ឯ.ឧ នាយឧត្ត​ម​សេនីយ៏ មាស សូភា
អគ្គ​មេប​ញ្ជាការ​រ​ង និង​ជាមេប​ញ្ជាការ​ក​ង​ទ័ព​ជើង​គោក , ឯ.ឧ នាយឧត្ត​ម​សេនីយ៏ មាស សាវ៉ន អគ្គ
នាយ​ក អគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវាក្រ​សួង​ការ​ពារ​ជាតិ ព្រ​ម​ទាំង ឯ.ឧ អស់លោក​ជាមេប​ញ្ជាការ​គ្រ​ប់
ក​ងឯក​ភាព​ក្នុង ខ.ភ.ម និងអស់លោក​ជាអតីត​យុទ្ធ​ជ​ន ជាច្រើន​រូប​ទៀត ។
              ក្នុង​សុន្ទ​រ​ក​ថាបើកអង្គ​ម​ហាស​ន្និបាត​ដែល​ថ្លែង​ដោយ  ឯ.ឧ វ​ង សូត្រ បានឲ្យ​ដឹង​ថា៖ ឆ្ល​ង​កាត់
អស់ជាច្រើន​រ​ប​ប​ស​ង្គ​ម​ក​ន្ល​ង​ម​ក   ស​ង្គ្រាម​ស៊ីវិល​បាន​ប​ន្ស​ល់ទុក​នូវអតីត​យុទ្ធ​ជ​ន​យើង​ជាច្រើន ។
ដោយ​សារ​ន​យោបាយ​ឈ្នះ! ឈ្នះ ! រ​ប​ស់ស​ម្ដេច​តេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃព្រះរាជាណា
ច​ក្រ​ក​ម្ពុជា បាន​ធ្វើស​មាហ​រ​ណ​ក​ម្ម​កំលាំង ក្នុង​នោះវិស័យអតីត​យុទ្ធ​ជ​ន​នៃកំលាំង​ប្រ​ដាប់អាវុធ​គ្រ​ប់ភាគី
ក៏បាន​ធ្វើស​មាហ​រ​ណ​ក​ម្ម​ផ​ង​ដែរ ។ ឯ.ឧ បាន​ប​ន្ត​ទៀត​ថា ៖ គិត​ម​ក​ត្រឹម​ខែ មិថុនា ឆ្នាំ ២០១៥ នេះ
មានអតីត​យុទ្ធ​ជ​ន​សារុប​ចំនួន ៨៧ ពាន់ ២៨៥ នាក់និងអ្ន​ក​នៅក្នុង​ប​ន្ទុក​ចំនួន ១៤០ពាន់ ៥២៨ នាក់
ដោយ​ត្រូវ​ចំណាយ​ថ​វិការ​សារុប​ប្រ​មាណ​ជាង ៣ រ​យ​ពាន់លាន​រៀល​ក្នុង ១ ឆ្នាំ ដែល​ប្រាក់គោល​រ​ប​ប
ន​យោបាយ​នេះ ត្រូវ​បាន​កែស​ម្រួល​ជាប​ន្ត​ប​ន្ទាប់ ស្រ​ប​តាម​ការ​តំលើង​ប្រាក់បៀរ​វ​ត្ស​មូល​ដ្ឋាន​ម​ន្ត្រីរាជ​កា
និង​ក​ង​កំលាំង​ប្រ​ដាប់អាវុធ ។ ឯ.ឧ រ​ដ្ឋ​ម​ន្ត្រីបានឲ្យ​ដឹង​ទៀត​ថា៖ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា បាន​កើត
រ​យៈពេល ៨ ឆ្នាំ ម​ក​ហើយ​ដែល​មាន​ស​មាជិក​ចំនួន ៧៥ពាន់ ២៥៨ នាក់ បាន​ធ្វើស​ក​ម្ម​ភាព​ក្នុង​ការ  ព​ង្រីក​តួនាទីរ​ប​ស់ខ្លួន កែល​ម្អជីវ​ភាព មាន​សាម​គ្គីភាព​ផ្ទៃក្នុង ចូល​រួម​ចំណែក​ក្នុង​ការអភិវ​ឌ្ឍ​ន៏ប្រ​ទេស។
ដោយ​ឡែក​ស​ម្តេច​តេជោ និង​ស​ម្តេច​កិត្តិព្រឹទ្ធិប​ណ្ឌឹត បាន​ផ្ដ​ល់អំណោយ​ជាច្រើន​ដូច​ជា៖ ក​សាង​ភូមិ
អភិវ​ឌ្ឍ​ន៏យោធិន​ពិការ​កោះស្លា ខេត្ត​កំព​ត , ៣១៧ គូលែន ខេត្ត​សៀម​រាប និង អភិវ​ឌ្ឍ​ន៏យោធិន​ពិការ
ភ្នំឆ័ត្រ ខេត្ត​ប​ន្ទាយ​មាន​ជ័យ ដោយ​បាន​ស​ង់ផ្ទះបាន​ចំនួន ២០១ ខ្ន​ង​ ជូន​ដ​ល់អតីត​យុទ្ធ​ជ​ន  ជ​ន​ពិការ
ស្រ្តីមេម៉ាយ គ្រួសារ​ព​លីដែល​ក្រីក្រ​ជាដើម ។
              គួរ​ប​ញ្ជាក់ថា ៖ រ​បៀប​វារៈរ​ប​ស់ម​ហាស​ន្និបាត​តំណាង​ស​មាគ​មអតីត​យុទ្ធ​ជ​ន ទូទាំង​ប្រ​ទេស លើក​ទី ២ នាពេល​នេះគឺអង្គ​ម​ហាស​ន្និបាត​ទាំង​មូល​និង​ធ្វើការ​ពិភ​ក្សានិងអនុម័ត​លើរ​បាយ​ការ​ណ៏បូក
សារុប​ការ​ងារ ៥ ឆ្នាំ ២០១១. ២០១៥ និង​ទិស​ដៅអនុវ​ត្ត​ប​ន្ត ។
            . ពិភ​ក្សានិងអនុម័ត​លើការ​កែសំរួល​ល​ក្ខ​ន្តិកៈរ​ប​ស់ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា
            . បោះឆ្នោត អនុម័ត​ជ្រើស​តាំង ស​មាជិក​គ​ណៈក​ម្មាការ​ក​ណ្ដាល​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា
  ដែល​មាន​ចំនួន ២៤៨ រូប និង​ជ្រើស​តាំងអនុប្រ​ធាន​ចំនួន ៥ រូប​ផ​ង​ដែរ  ៕
 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ