ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ជួប​ពិភាក្សា​ការ​ងារ​ជាមួ​យ ​អគ្គ​សេនា​ធិការ​ចម្រុះ ​នៃ​កង​ស្វ័យ​ការ​ពារ​ជប៉ុន
នាយកដ្ឋានព័ត៌មាន(៣)
70
2839 សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ជួប​ពិភាក្សា​ការ​ងារ​ជាមួ​យ ​អគ្គ​សេនា​ធិការ​ចម្រុះ ​នៃ​កង​ស្វ័យ​ការ​ពារ​ជប៉ុន

       ក្នុង​ឱកាស​បំពេញ​ទស្សន​កិច្ច​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ​នា​រសៀល​ថ្ងៃ​ទី​២៩​ ខែ​មេសា ​ឆ្នាំ​២០២២​ នាយ​ឧត្តម​សេនីយ៍ ​យ៉ា​ម៉ា​សាគិ​ កូជិ ​(Yamazaki Koji) អគ្គសេនា​ធិការ​ចម្រុះ ​នៃ​កង​កម្លាំង​ស្វ័យ​ការ​ពារ​ជប៉ុន ​បាន​អញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរ​សម​ ជា​មួយ​សម្ដេច​​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​នៅទី​ស្តីការ ​ក្រសួង​ការ​ពារ​ជាតិ។​

​សម្ដេច​​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​នៅទី​ស្តីការ ​ក្រសួង​ការ​ពារ​ជាតិ និងនាយ​ឧត្តម​សេនីយ៍ ​យ៉ា​ម៉ា​សាគិ​ កូជិ ​(Yamazaki Koji) អគ្គសេនា​ធិការ​ចម្រុះ ​នៃ​កង​កម្លាំង​ស្វ័យ​ការ​ពារ​ជប៉ុន


        សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់​ បាន​សម្តែង​នូវ​ការ​រីក​រា​យ និង​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ ចំពោះ​ដំណើរ​ទស្សន​កិច្ច​របស់​ នាយ​ឧត្តម​សេនីយ៍ ​យ៉ា​ម៉ាសា​គិ ​កូជិ ​មក​កាន់​កម្ពុជា ​ហើយ​សម្ដេច​ពិជ័យ​សេនា​ បាន​ចាត់​ទុក​ដំណើរ​ទស្សន​កិច្ច​នេះ ​បាន​ពង្រឹង​ពង្រីក​បន្ថែម​ទៀត​នូវ​ចំណង​មិត្តភាព​ និង​ទំនា​ក់ទំនង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការ​ពារ​ជាតិ ​កម្ពុជា ​និង​ជប៉ុន ​បាន​កាន់​តែ​ប្រសើរ​ និង​រឹ​ង​មាំឡើង​ថែម​ទៀត ​ដែល​មាន​តាំង​ពីយូរ​លុង​ណាស់​មក​ហើយ​។ ​សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ក៏​បាន​កត់​សម្គាល់​ថា​៖ ​ពិ​ត​ជាមា​ន​សារៈ​សំខាន់ ​ជប៉ុន​គឺ​ជា​ប្រទេស​មួយ​ ដែល​បាន​ចូល​រួម​ចំ​ណែក​យ៉ាង​សំខាន់​ ក្នុង​ការ​ស្វះស្វែ​ងរ​ក​សុខ​សន្តិភាព ​និង​ការ​កសាង​អភិវឌ្ឍ​ប្រទេស​ជាតិ​កម្ពុជា​ឡើង​វិញ​ ឲ្យ​មាន​ការ​រីក​ចម្រើ​ន​រហូត​មក​ដល់​សព្វថ្ងៃ​នេះ​។ ក្រៅ​ពី​នោះ ​បាន​ចូល​​រួម​ជួយ​ការ​ហ្វឹក​ហ្វឺន​ បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ និង​ការ​ចែក​រំលែក​បទ​ពិសោធន៍​ជា​ច្រើន​មក​ដល់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​។​ សម្ដេច​ពិជ័យ​សេនា​ បាន​លើក​ឡើង​ថា៖ ក្នុង​នាម​កម្ពុជា​ ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន ​ក្នុង​ការ​រៀប​ចំ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​និង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​បូក​ ឆ្នាំ​២០២​២​នេះ ​កម្ពុជា​ក៏​បាន​រៀប​ចំ​ជា​ស្រេច ​ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​ រវាង​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​និង​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ជប៉ុន​។ ហើយ​កម្ពុជា​ក៏​មាន​មោទន​ភាព​ ដែល​បា​នធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​រៀបចំ​លើការ​ហ្វឹក​ហ្វឺ​ន​គ្រឿង​ចក្រ​ធុន​ធ្ងន់​ ក្នុ​ង​កិច្ច​ប្រតិបត្តិការ​កង​រក្សា​សន្តិភាព ​ក្រប​ខណ្ឌ​អង្គការ​សហ​ប្រជា​ជាតិ ​ដែល​មាន​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពីប្រទេស​ជប៉ុន ​នៅ​ក្នុង​ឆ្នាំ​២០២៤​ខា​ង​មុខ​នេះ។​​

        នាយ​ឧត្តម​សេនីយ៍ ​យ៉ា​ម៉ាសា​គិ ​កូជិ ​បាន​សម្តែង​នូវ​អំណអ​រ​គុណ​​ចំពោះ សម្តេចពិជ័យសេនា ដែល​បាន​អនុញ្ញាតិ​ឯកឧត្តម​ និង​សហការី​បា​នចូល​ជួប​សម្តែង​ការ​គួរ​សម​នា​ពេល​នេះ​ ស្រប​ពេល​ដែល​ឆ្នាំ​២០២២​នេះ ប្រមុខ​រាជ​រដ្ឋាភិបាល​ នៃ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ផ្លាស់​ប្តូរ​ទស្សន​កិច្ច​ទៅ​វិញ​ទៅ​មក​ យ៉ាង​សកម្ម​ផង​នោះ។​ ជា​មួយ​គ្នា​នេះ​ ឯកឧត្តម​ ក៏​បាន​ថ្លែង​អំណរគុណ​ផង​ដែរ​ ចំពោះ​ការ​ទទួល​ស្វាគមន៍​ នៃ​ការ​ចូល​ចត​នាវា ​របស់​កង​កម្លាំង​ស្វ័យ​ការពារ​ជប៉ុន​នា​ពេល​ថ្មីៗ​នៅ​កំពុង​ផែ​ក្រុង​ព្រះ​សីហនុ ​ប្រទេស​កម្ពុជា​។ ​អគ្គសេនា​ធិការ​ចម្រុះ​ នៃ​កង​កម្លាំង​ស្វ័យ​ការពា​រជប៉ុន​ បា​នជម្រាប​ថា​៖ ក្នុង​ដំណើរ​ទស្សន​កិច្ច​នៅ​កម្ពុជា​នា​ពេល​នេះ ​ឯកឧត្តម​ បានចូល​ជួប​សម្តែង​ការ​គួរ​សម​ សម្តេចតេជោ នាយក​រដ្ឋមន្ត្រី​, នាយ​ឧត្ត​ម​សេនីយ៍ វង្ស ពិសេន ​អគ្គ​មេ​បញ្ជាការ​ នៃ​កងយោធ​ពលខេមរ​ភូមិន្ទ​ នាយ​ឧត្តម​សេនីយ៍ ​ឥត សារ៉ាត់ ​អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ​ចម្រុះ ​នៃក​ង​យោធ​ពល​ខេមរ​ភូមិន្ទ ​ឧត្តម​សេនីយ៍​ឯ​ក ហ៊ុន​ ម៉ា​ណែ​ត មេ​បញ្ជាការ ​កងទ័​ព​ជើង​គោក​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ព្រម​ទាំង​បាន​ធ្វើ​ទស្សកិច្ច​នៅ​វិមាន​ឈ្នះ ឈ្នះ ​និង​នៅ​មជ្ឈមណ្ឌល​ជាតិ​រក្សាសន្តិភាព​ផង​ដែរ​។​ នាយ​ឧត្តម​សេនីយ៍ ​យ៉ាម៉ា​សាគិ ​កូជិ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ជិត​ស្និទ្ធ​ និង​ប្រកប​ដោយ​ផ្លែផ្កា​ រវាង​ប្រទេស ​ប្រជាជន ​និង​កង​ទ័ព​ទាំង​ពីរ​ ដែល​អាច​ឆ្លុះ​បញ្ចាំង​បានអំពី​ចំណង​មិត្តភាព​ដ៏​រឹង​មាំប្រកប​ដោយ​ទំនុក​ចិត្ត​ និង​ការ​គោរព​គ្នា​ទៅវិញទៅ​មក​ក្នុង​ទំនាក់​ទំនង​ទ្វេភាគី​ដ៏​យូរ​អង្វែង​មួយ​នេះ​ ហើយ​ក្នុង​នាម​ជា​អគ្គ​សេនា​ធិការ​ចម្រុះ ​នៃ​កង​កម្លាំង​ស្វ័យ​ការពារ​ជប៉ុន​ ឯកឧត្ត​ម ក៏​នឹង​បន្ត​គាំទ្រ​ជំរុញ​ទំ​នាក់​ទំនង​ រវាង​កង​ទ័ព​ទាំង​ពីរ​ឱ្យ​កាន់​តែ​មាន​កម្រិត​ខ្ពស់​ឡើង​បន្ថែម​ទៀត ​រវាង​កង​កម្លាំង​ស្វ័យ​ការ​ពារ​ជប៉ុន ​និង​កង​យោធពល​ខេមរ​ភូមិន្ទ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ