ព័ត៌មាន

ឯ.ឧ នាង ផាត ផ្ស​ព្វ​ផ្សាយ​ស​ភាព​ការ​ណ៍ថ្មី ៗនៅក្រ​សួង​ការ​ពារ​ជាតិ
នាយកដ្ឋានព័ត៌មាន(១)
571

   ការ​ចាប់ខ្លួនឯ.ឧ ស​មាជិក​ព្រឹទ្ធ​ស​ភា ហុង សុខ​ហួរ ម​ក​ពីគ​ណ​ប​ក្ស​ស​ង្គ្រោះ ជាតិ កាល​ពីព្រឹក​ថ្ងៃទី១៥ខែសីហាឆ្នាំ ២០១៥ក​ន្ល​ង​ទៅ គឺជាប​ទ​ល្មើស ព្រ​ហ្ម​ទ​ណ្ឌ​ជាក់ស្តែង ដោយអនុវ​ត្ត​តាម​ប​ញ្ញ​ត្តិនៃមាត្រ​ទី៨៦ នៃក្រ​ម​ព្រ​ហ្ម​ទ​ណ្ឌ។

   នេះជាប្រ​សាស​ន៍រ​ប​ស់ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ នាង ផាត រ​ដ្ឋ​លេខាធិការ ក្រ​សួង ការ​ពារ​ជាតិ ដែល​បាន​លើក​ឡើង​នៅក្នុង​ពិធីផ្ស​ព្វ​ផ្សាយ​ព្រឹត្តិការ​ណ៍ថ្មីៗជូន​ដ​ល់ នាយ​ទាហាន​ជាន់ខ្ព​ស់ នៃខ.ភ.ម ប្រ​មាណ​ជាង ៣០០ នាក់ នៅសាល​ប្រ​ជុំ ទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិ នាព្រឹក​ថ្ងៃទី១៩ ខែសីហានេះ។

    ឯ.ឧ នាយឧត្ត​ម​សេនីយ៍ នាង ផាត បាន​មាន​ប្រ​សាស​ន៍ថា ការ​ផ្ស​ព្វ​ផ្សាយ ព្រឹត្តិការ​ណ៍ថ្មីៗនាពេល​នេះ គឺបាន​ធ្វើឡើង​ដោយ​មាន​ការអនុញ្ញាត្តិពី ឯ.ឧ នាយ ឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ ដើម្បីឲ្យ នាយ​ទាហាន ខ.ភ.ម ស្វែង​យ​ល់និង​យ​ល់ជ្រួត​ជ្រាបអំពីស​ភាព​ការ​ណ៍វិវ​ត្ត​ន៍អន្ត​រ​ជាតិ និង​ជាតិ ជាពិសេសអំពីអង្គ​ហេតុ និង​ការអនុវ​ត្ត​នៃនីតិវិធីច្បាប់ ក្នុង ការ​ចាប់ខ្លួន​រ​ប​ស់ ឯ.ឧ ហុង សុខ​ហួរ នាពេល​ក​ន្ល​ង​ម​ក ។ ឯ.ឧ នាង ផាត បាន​ប​ន្ត​ថាការ​ចាប់ខ្លួនឯ.ឧ ហុង សុខ​ហួរ នេះគឺបាន​ធ្វើឡើង​ប​ន្ទាប់ពីលោក​បាន ប​ង្ហោះផ្ស​ព្វ​ផ្សាយ​វីដេអូឃ្លីប នៅក្នុង​គេហ​ទំព័រ​ហ្វេស​ប៊ុក ឈ្មោះស​ម​រ​ង្សី កាល​ពីថ្ងៃទី ១២ និង​នៅព្រឹក​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ ដែល​បាន​ប​ក​ស្រាយអះអាង​ថា លោក ហេង​សំរិន ដែល​ជាប្រ​មុខ​រ​ដ្ឋ​បាន​ចុះហ​ត្ថ​លេខាជាមួយ​ប្រ​មុខ​រ​ដ្ឋ​រ​ប​ស់វៀត​ណាម នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៧៩ ថា ប្រ​ទេស​ទាំង​ពីរឯក​ភាព​គ្នារំលាយ​ព្រំដែន​រ​ដ្ឋ​ទាំង ពីរ ព្រ​ម​ទាំង​បាន​លើក​យ​កអត្ថ​ប​ទ​នៃស​ន្ធិស​ញ្ញានេះដាក់ប​ញ្ចូល​ក្នុង​វីដេអូឃ្លីប​នេះ ទៀត​ផ​ង។ ចំពោះអង្គ​ហេតុខាង​លើនេះ ត្រូវ​បានអយ្យ​ការអម​សាលាដំបូង​រាជ​ធានី ភ្នំពេញ​ស​ម្រេច​ចោទ​ប្រ​កាន់ ៣ប​ទ​ល្មើស គឺប​ទ​ល្មើស​ក្លែង​ប​ន្លំឯក​សារ​សាធារ​ណៈ ប​ទ​ល្មើស​ប្រើប្រាស់ឯក​សារ​សាធារ​ណៈក្លែង​ក្លាយ និង​ប​ទ​ញុះញ​ង់ប​ង្កឲ្យ​មាន​ភាព វឹក​វ​រ​ធ្ង​ន់ធ្ង​រ​ដ​ល់ស​ន្តិសុខ​ស​ង្គ​ម តាម​ប​ញ្ញ​ត្តិនៃមាត្រា៦២៩, ៦៣០ និង​មាត្រា៤៩៥ នៃក្រ​ម​ព្រ​ហ្ម​ទ​ណ្ឌ​នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា។ ឯ.ឧ រ​ដ្ឋ​លេខាធិការ បាន​ប​ញ្ជាក់ថា ការ​ដំណើរ​ការ​ដឹក​នាំប្រ​ទេស​រ​ប​ស់ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល ដែល​មាន​ស​ម្តេច​តេជោ ហ៊ុន​សែន​ក​ន្ល​ង​ម​ក​នេះ គឺការ​ព​ង្រឹង​ស្ថេរ​ភាព ន​យោបាយ ស​ន្តិសុខ និង​ស​ណ្តាប់ធ្នាប់ ស​ង្គ​ម និង​ធានាឲ្យ​បាន​នូវ​ប្រ​ក្រ​តីភាព​ជីវ​ភាព​រ​ស់នៅរ​ប​ស់ប្រ​ជាជ​ន​ក​ម្ពុជា។ ចំពោះ ស​ភាព​ការ​ណ៍អន្ត​រ​ជាតិ ឯ.ឧ នាង ផាត ក៏បាន​ធ្វើលើក​ឡើង​ពីស​ភាព​ការ​ណ៏ កំពុង​វិវ​ត្ត​ន៍ប​ត់បែប និង​ច​ម្រោង​ច​ម្រះស្មុគ​ស្មាញ​ជាច្រើន​ទាំង​ក្នុង​តំប​ន់ និង​លើពិភ​ព លោក ជាពិសេស​ប​ញ្ហាប​ដិវ​ត្ត​ព​ណ៌ដែល​បាន​និង​កំពុង​រីក​រាល​ដាល​យ៉ាង​ខ្លាំង នៅ ប​ណ្តាប្រ​ទេស​មួយ​ចំនួន​នៅលើពិភ​ព​លោក ហើយ​ប​ញ្ហានេះក៏បាន​និង​កំពុង​ហូរ​ចូល ម​ក​ក្នុង​ប្រ​ទេស​ក​ម្ពុជាផ​ង​ដែរ​នៅចុង​ឆ្នាំ២០១៣ និង​ដើម​ឆ្នាំ២០១៤ ដែល​ប​ង្ក អស្ថេរ​ភាព​ដ​ល់ស​ន្តិសុខ​ស​ង្គ​ម និង​ការ​បែក​បាក់ជាតិ ។ ទាក់ទ​ង​ទៅនិង ស​ន្តិភាព និង ស្ថេរ​ភាព ក្នុង​ប្រ​ទេស​ក៏ដូច​ជាមួយ​ប្រ​ទេស​ជិត​ខាង​និង​ក្នុង​តំប​ន់ ឯ.ឧ នាង ផាត បាន​លើក​យ​ក​ប្រ​សាស​ន៍ រ​ប​ស់ ស​ម្តេច​តេជោ ហ៊ុន​សែន ដែល​បាន​ប​ញ្ជាក់ថា ៖ អស្ថេរ​ភាព​ក្នុង​ប្រ​ទេស​មួយ វាបាន​ជះឥទ្ធិព​ល​រ​ង​គ្រោះ និង មាន​ផ​ល​ប៉ះពាល់ ដ​ល់ប្រ​ទេស​ជិត​ខាង នៅក្នុង​តំប​ន់ និង​ពិភ​ព​លោក ប៉ុន្តែសុខ ស​ន្តិភាព​ស្ថេរ​ភាព ន​យោបាយ​ល្អក្នុង​ប្រ​ទេស​មួយ វាបាន​ជះឥទ្ធិព​ល​ល្អដ​ល់ប្រ​ទេស ជិត​ខាង ទាំង​នៅក្នុង​តំប​ន់ និង​លើពិភ​ព​លោក​ផ​ង​ដែរ។ ឯ.ឧ រ​ដ្ឋ​លេខាធិការ បាន លើក​ទឹក​ចិត្ត និង​ជំរុញឲ្យ​នាយ​ទាហាន​នៃខ.ភ.ម ប​ន្ត​ការ​ចូល​រួមអនុវ​ត្ត​តួនាទីភារ​កិច្ច រ​ប​ស់ខ្លួន ជាពិសេសអនុវ​ត្តឲ្យ​បាន​ម៉ឺង​មាត់នូវអនុសាស​ន៍រ​ប​ស់ស​ម្តេច​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី តេជោ ហ៊ុន​សែន ដែល​បាន​ថ្លែង កាល​ពីថ្ងៃទី ២៣ ខែក​ក្ក​ដា ក​ន្ល​ង​ទៅនេះ នៅប​ញ្ចាការ​ដ្ឋានអង្គ​រ​ក្ស​ក្រុង​តាខ្មៅ ដែល​ក្នុង​នោះ ស​ម្តេច​តេជោ បាន​ផ្តាំ​ផ្ញើ​ដ​ល់​ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ​គ្រ​ប់ប្រ​ភេទ ត្រូវ​ធានាមិនឱ្យ​មាន ប​ដិវ​ត្ត​ព​ណ៌នៅក​ម្ពុជា​ ទោះ​ត​ម្លៃ​ណាក៏​ដោយ គឺត្រូវ​កំចាត់ចោល​ភ្លាម ដើម្បីការ​ពារ​រាជ​រ​ដ្ឋាភិបាល ស្រ​ប​ច្បាប់។

នៅក្នុង​ពិធីផ្ស​ព្វ​ផ្សាយ​ស​ភាព​ការ​ណ៍ថ្មីៗក្នុងឱកាស​នោះដែរ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ណឹម សុវ​ត្ថិ អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន ន​យោបាយ និង​កិច្ច​ការ​ប​រ​ទេស ក៏បាន​ឡើង​ផ្ស​ព្វ​ផ្សាយអំពី ទ​ស្ស​ន​ទាន នៃ ការ​ក​សាង​វិមាន​ន​យោបាយ​ឈ្នះៗ និង ការ​ប​ញ្ច​ប់ស​ង្គ្រាម​ស៊ីវិល​នៅក​ម្ពុជា ហៅកាត់ថាវិមាន​ឈ្នះៗ ដែល​កំពុង​សិក្សាលើ គ​ម្រោង​ប្ល​ង់ ដើម្បីធ្វើការ​សាង ស​ង់នាពេល​ឆាប់ៗ ខាង​មុខ​នេះ។​ ឯ.ឧ បាន​ប​ញ្ជាក់ថា វិមាន​ឈ្នះៗ គឺជាសំណ​ង់ ប្រ​វ​ត្តិសាស្ត្រ​មួយ ដែល​មិន​ត្រូវ​បាន​ន​រ​ណាមួយ​ទៅរំលោភ និង​ប៉ះពាល់បាន​ឡើយ ស​ម្រាប់ ទុក​ជាម​រ​ត​ក​នៃន​យោបាយ​ឈ្នះៗ និង​ស​ម្រាប់ ម​នុស្ស​ជំនាន់ក្រោយៗទៀត បាន​យ​ល់ដឹង​ពីសុខ​ដុម​រ​ម្យ​នីយ៍ក​ម្ម និង​សុខ​ស​ន្តិភាព នៅក​ម្ពុជា ដែល​មិន​ដែល​មានអស់រ​យៈពេល​ជាង ៥០០ឆ្នាំម​ក​នេះ។ ឯកឧត្ត​ម បាន​ប​ញ្ចាក់ថា​៖ សំណ​ង់វិមាន​ឈ្នះៗនេះដែល​កំព​ង់ដំណើរ​ការ​សាង​ស​ង់នេះ ត្រូវ​បាន​ចែក​ចេញ​ជា ៣ តំប​ន់ រួម​មាន តំប​ន់សុខ​ដុម​ណីក​ម្ម តំប​ន់ស​ន្តិភាព និង តំប​ន់ស​មិទ្ធ​ផ​ល ។ គួរ​ប​ញ្ជាក់ថា ៖ វិមាន​ឈ្នះៗបាន​ផ្តួច​ផ្តើម​គំនិត​ដោយឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ ហើយ​គ្រោង​សាង​ស​ង់លើផ្ទៃដីប្រ​មាណ ១០ ហិច​តា នៅមុខ​ព​ហុកីឡាដ្ឋាន ជាតិម​រ​ត​ក​តេជោ ខ័ណ្ឌ​ជ្រោយ​ច​ង្វា រាជ​ធានីភ្នំពេញ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ