ព័ត៌មាន

សម្តេច​​ពិជ័យ​​សេនា​​ ទៀ​ ​បាញ់ ​អនុញ្ញាតិ​ជូន​អនុព័ន្ធ​​យោ​ធា​​វៀ​​ត​​ណាម​​ថ្មី-ចាស់ ចូល​​ជួប​​សម្តែង​​កា​រ​​គួរ​​ស​ម ​និង​​ជម្រា​ប​​លា​
នាយកដ្ឋានព័ត៌មាន(៣)
103
2806

      នៅ​រសៀល​ថ្ងៃ​ទី​២៩ ​ខែ​មីនា​ ឆ្នាំ​២០២២​ នៅទី​ស្តីការ​ក្រសួង​ការ​ពារ​ជាតិ​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋ​មន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពា​រជាតិ​ បាន​អនុញ្ញាត​ជូន​ លោក​វរសេនីយ៍​ឯ​ក Nguyen Thanh Chinh ​នាយ​ការិយា​ល័យ​អនុព័ន្ធ​យោធា​វៀ​ត​ណាម​ ដែល​បា​នបញ្ច​ប់​បេសក​កម្ម​នៅ​កម្ពុជា​ ចូល​ជួប​សម្តែង​កា​រ​គួរ​សម ​និង​ជម្រាប​លា​ និង​លោក​វរសេនីយ៍​ឯ​ក​បម្រុង ​Tran Van Tam នាយ​​ការិយាល័យ​អនុព័ន្ធ​យោធា​វៀត​ណាម​ថ្មី​ប្រចាំ​កម្ពុជា​ ចូល​ជួប​សម្តែង​កា​រគួរ​សម​ និង​បង្ហាញ​មុខ​។

        សម្តេច​ពិជ័យ​សេនា​ សម្តែង​ការ​កោត​ស​រសើ​រ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ លោក​វរសេនីយ៍​ឯក​ Nguyen ​Thanh Chinh ដែល​បាន​បំពេញ​បេសក​កម្ម​នៅ​កម្ពុជា​នា​ពេល​កន្លង​មក​ ប្រក​ប​ដោយ​ជោគ​ជ័យ​ ដោយ​ស្មារតី​ខិត​ខំ​ប្រឹង​ប្រែង​រួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​ និង​ពង្រឹង​ទំនាក់​ទំនង​ជា​អ្នក​ជិត​ខាង​ល្អ​ មិត្ត​ភាព​ជា​ប្រពៃ​ណី ​និង​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោង​ រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​។​ សម្តេចពិ​ជ័យ​សេនា ​សូម​អបអរសាទរ​ចំពោះ​ លោក​វរសេនីយ៍​ឯក​បម្រុង​ Tra​n Van Tam ដែល​ក្រសួង​ការ​ពារ​​ប្រទេស​វៀតណា​ម ​ទើប​តែង​តាំង​ជា​អនុ​ព័ន្ធ​យោធា​វៀត​ណាម​ថ្មី​ ប្រចាំ​កម្ពុជា​។​ ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ ត្រៀម​រួច​​ជា​ស្រេច​​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​។​ សម្តេច​ពិជ័យ​សេនា​ បាន​បញ្ជាក់​ជូន​ លោក​វរសេនីយ៍​ឯក​បម្រុង​ Tran Van Tam អនុព័ន្ធ​យោធា​វៀត​ណាម​ថ្មី​ប្រចាំ​​កម្ពុជា​ នូវ​ភារ​កិច្ច​ចំពោះ​មុខ​ដែល​ត្រូវ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិកា​រ​សម្រាប់​ឆ្នាំ​២០២២​ រួម​មាន​ ​៖​

        ១.​បន្ត​អនុវត្ត​ផែន​ការ​កិច្ច​សហប្រតិបត្តិការ​ឆ្នាំ​២០២២ ​រវា​ង​ក្រសួង​ការ​ពារ​ប្រទេស​ទាំង​ពីរ​ កម្ពុជា​-​វៀត​ណាម​ តាម​រយៈ​បញ្ជូន​សិក្ខា​កាម​យោធា​កម្ពុជា ​ទៅ​បណ្តុះ​បណ្តា​ល​ហ្វឹក​ហ្វឺ​ននៅ​ប្រទេស​វៀត​ណាម​ និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​វៀត​ណាម​ និង​ភាគី ​វៀតណា​មចាត់​បញ្ជូន​យោធា​ចារ្យ​មក​បង្ហាត់​នៅ​កម្ពុជា​។​ 

        ក្រសួង​ការ​ពារ​ជាតិ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀតណា​ម និង​ខិត​ខំ​បង្កើន​កិច្ចស​ហប្រតិបត្តិការ​នានា​ថែម​ទៀត​ ដូច​ជា​​ការ​ផ្លាស់​ប្តូរ​ទស្សន​កិច្ច​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ នាយ​ទាហាន​វ័យ​ក្មេង​ នាយ​ទាហាន​នារី​ សម្រាក​បំប៉ន​សុខ​ភាព​ និង​ការ​ពិនិត្យ​ព្យា​បាល​។ ជា​មួយគ្នា​នេះ ​នឹង​ជំរុញ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ប្រចាំ​ឆ្នាំ​ រវាង​កង​ទ័​ពជើង​គោក​ នៃ​កង​យោធ​ពល​ខេម​រភូមិន្ទ​​ជាមួយ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​វៀត​ណាម​ កង​ទ័ព​ជើង​ទឹក​ប្រទេស​ទាំ​ងពីរ​ គាំទ្រ​លំហាត់​សម​យុទ្ធ​រួម​គ្នា​ ស្តី​ពី​ការ​ប្រឆាំង​អំពើ​ភេរវកម្ម ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ ការ​ជួញ​ដូរ​គ្រឿ​ង​ញៀន ​និង​ការ​សង្គ្រោះ​គ្រោះ​មហន្តរាយ​ សម្រាប់​កិច្ច​ការ​​មនុស្ស​ធម៌​នៅ​តាម​ព្រំ​ដែន​ សំដៅ​ពង្រឹង​សាមគ្គី​ភា​ព មិត្តភាព ​ការ​យោគ​យ​ល់គ្នា​ទៅ​វិញ​ទៅ​ម​ក សំដៅ​ថែ​រក្សា​ព្រំ​ដែន​សន្តិភាព មិត្តភាព កិច្ចសហប្រតិ​បត្តិ​​ការ​ និង​ការ​អភិវឌ្ឍន៍​។​

         សម្តេច​ពិជ័យ​សេនា​ បាន​បញ្ជាក់​បន្ថែម​ថា៖ នៅ​អំឡុង​សប្តាហ៍​ទី​២​ ​ខែ​មិ​ថុនា​ ឆ្នាំ​២០២​២​ខាង​មុខ​ ក្រសួង​ការ​ពារ​​ប្រទេ​សទាំង​ពីរ​ ​នឹង​រៀបចំ​ពិធី​ជំនួប​ប្រាស្រ័​​យ​មិត្តភាព​ការ​ពារ​ជាតិ​ព្រំ​ដែន​កម្ពុជា​-​វៀតណាម ​ថ្នាក់​រដ្ឋមន្ត្រី​ទី១​ និង​កិច្ច​សន្ទនា​គោល​នយោ​បាយ​ការ​ពារ​ជាតិ​ថ្នាក់​អនុរដ្ឋ​មន្ត្រី​ផង​ដែរ​។ ជា​មួយ​គ្នា​នេះ​ ភាគី​ទាំង​ពីរ​ប្តេជ្ញា​ចិត្ត​ខិ​តខំ​ជួយ​គាំទ្រ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​​ការ​ពារ​ជាតិ​អាស៊ាន​ និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ឆ្នាំ​២០២២​ ក្នុង​នាម​កម្ពុជា​ធ្វើ​ជា​ម្ចា​ស់​ផ្ទះ ​ដែល​ជា​កត្តា​គន្លឹះ​ស​ម្រាប់​បម្រើ​ឲ្យ​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ និង​ប្តេជ្ញា​ចិត្ត​ជំរុញ​ការ​រៀប​ចំ​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៥ ​ទិវា​នៃ​ការ​ចង​ចាំ​ដំណើរ​ឆ្ពោះទៅ​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល ពត​ ២០​ មិថុនា ​១៩៧៧​-​២០ ​មិថុនា ២០២២។

         សម្តេ​ចពិជ័យ​សេនា ​ស្នើ​ក្រសួង​ការ​ពា​រប្រទេ​សវៀត​ណាម​ ជួយ​សម្រប​សម្រួល​ជូន​ក្រុម​ការ​ងារ​ក្រសួង​ការ​ពារ​ជាតិ​ចុះ​​សិក្សា​ស្រាវ​ជ្រាវ​វត្ថុតាង ​ឧបករណ៍ ​សម្ភារៈ​ហ្វឹ​ក​ហ្វឺន​ និង​ទីតាំ​ងទុក​ជា​ឯកសារ​ប្រវត្តិ​សាស្រ្ត​សម្រា​ប់​ក្មេង​ជំនាន់​ក្រោយ​សិក្សា​រៀនសូត្រ​។ ​ជួយ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ផ្តល់​អាទិភាព​ជូន​គណៈ​ប្រតិភូ ​ថ្នាក់​ដឹក​នាំ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ ​ប្រតិភូ​ក្រុម​ការងារ​ ក្រុម​កីឡាករ ​កីឡាកា​រីនី ​ទៅ​ចូល​រួម​ពិធី​ប្រគល់​ ទទួល​ទង់​ ដក​បទ​​ពិសោធន៍​ការ​ងារ​ ចូល​រួម​ប្រកួត​ព្រឹត្តិ​ការណ៍​SEA​ Game​s​ លើក​ទី​៣១ ​នៅ​ប្រទេស​វៀត​ណាម​។​

          លោក​វរសេនីយ៍​ឯ​ក ​Nguyen​ Thanh​ Chinh​ បាន​ថ្លែង​អំណ​រ​គុណ​ចំពោះ​ សម្តេច​ពិជ័យ​សេនា​ នាយ​ទាហាន​ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដែល​បាន​សហ​ការ​ល្អ​ក្នុង​ពេល​លោក​បំពេញ​បេសក​កម្ម​នៅ​កម្ពុជា​ សម្រេច​បាន​ជោគ​ជ័យ​នា​ពេល​​កន្លង​ម​ក​។ ជា​មួយ​គ្នា​នេះ​ លោក​វរសេនីយ៍ឯ​ក​បម្រុង​ Tran​ Van​ Tam​ សំណូម​ពរ​សម្តេច​ពិជ័យ​សេនា ​និង​នាយ​ទាហាន​ក្នុង​​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​បន្ត​ជួយ​គាំទ្រ​ និង​សហការ​ជាមួ​យ​លោក​ ដើម្បី​បំពេញ​បេសក​កម្ម​ឱ្យ​សម្រេច​ជោគ​ជ័យ​តាម​ការ​​ប្រគល់​ភារកិច្ច​របស់​ក្រសួង​ការ​ពារ​ជាតិ​។​

          សម្តេច​ពិជ័យ​សេនា ​ជូន​ពរ​​លោក​វរសេនីយ៍ឯ​ក​ Nguyen ​Thanh​ Ohinh​ ដែល​ត្រូវ​ចប់​អាណត្តិ​បេសក​កម្ម​​ប្រកប​ដោយ​ជោគ​ជ័យ​នៅ​កម្ពុជា ​បន្ត​ទៅ​បំពេញ​បេសក​កម្ម​ថ្មី​ ទទួល​បាន​ជោគ​ជ័យ​ និង​ជូន​ពរ​ចំពោះ​លោក​វរសេនីយ៍ឯក​បម្រុង​ Tra​n Va​n Tam ​ទើប​តែង​តាំង​ជា​អនុព័ន្ធ​យោធា​វៀត​ណាម​ថ្មី​ប្រចាំ​កម្ពុជា ​សូម​ទទួល​បាន​ជោគ​ជ័យ​បេសក​កម្ម​នៅ​កម្ពុជា​នា​ពេល​ខាង​មុខ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ