ព័ត៌មាន

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ អនុញ្ញាតអោយ​គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិ សឹង្ហ​បុរីចូល​ជួប​សំដែង​ការ​ស្វាគ​ម​ន៍
នាយកដ្ឋានព័ត៌មាន(១)
458
65

ក្នុងឳកាសអញ្ជើញ​ម​ក​បំពេញ​ទ​ស្ស​នៈកិច្ច​ជាផ្លូវ​ការ​នៅក​ម្ពុជា គ​ណៈប្រ​តិភូក្រ​សួងការ​ពារ​ជាតិ សឹង្ហ​បុរី ដឹក​នាំដោយឯកឧត្ត​ម ចាន់ យឺង​ឃីក(Chan Yeng Kit) រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិសឹង្ហ​បុរី បាន​ចូល​ជួប​សំដែង​ការ​គួរ​ស​ម​ជាមួយ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ កាល​ពីរ​សៀល ថ្ងៃទី ខែ សីហា ក​ន្ល​ង​ទៅនេះ។

        ក្នុង​ជំនួប​នោះ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ បាន​ថ្លែង​ការ​ស្វាគ​ម​ន៍ចំពោះ គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិសឹង្ហ​បុរីដែល​បាន​ម​ក បំពេញ​ទ​ស្ស​នៈកិច្ច​នៅក​ម្ពុជា ដោយ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី បាន​ចាត់ទុក​ការ​ផ្លាស់ប្តូរ​ទ​ស្ស​នៈកិច្ច ជួប​ពិភាក្សាគ្នាទៅវិញ នេះបាន​នាំម​ក​នូវ ការ​ព​ង្រឹង​ទំនាក់ទំន​ង​រ​វាង​ប្រ​ទេស​ទាំង២ ក​ង​ទ័ព​ទាំង ពី អោយ​បាន​កាន់តែល្អប្រ​សើរ​ថែម​ទៀត កំណើន​ទ​ស្ស​នៈកិច្ច​នាពេល​នេះ នឹង​ជួយ​ប​ង្កើន​ទំនាក់ ទំន​ង​ការ​ងារ រ​វាង​ក្រ​សួង​ការ​ពារ​ជាតិទាំង២ អោយ​បាន​កាន់តែល្អប​ន្ថែម​ទៀត។ ឆ្លើយ​ត​ប​ទៅ នឹង​សំណូម​ព​រ​រ​ប​ស់ប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិសឹង្ហ​បុរី ទាក់ទ​ង​ទៅនឹង​ការ​ចូល​រួម​ក្នុង​ប្រ​ជុំរ​ដ្ឋ​ម​ន្រ្តី ការ​ពារ​ជាតិអាស៊ាន​នៅប្រ​ទេស​ម៉ាឡេស៊ី នៅក្នុង​ខែវិច្ចិកា ឆ្នាំ២០១៥ខាង​មុខ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់           ឯកឧត្ត​ម​នឹង​ដឹក​នាំគ​ណៈប្រ​តិភុក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា ទៅចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន​ក្រៅផ្លូវ​ការ និង​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិ អាស៊ាន​ពូក នៅក្នុង​ប្រ​ទេស​ម៉ាឡេស៊ីនាចុង​ឆ្នាំនេះ។ ឆ្លៀត​ក្នុងឳកាស​នោះ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ បាន​លើក​ឡើង​នូវ ទ​ស្ស​នៈវិស័យ​មួយ​ចំនួន​ជុំវិញ​ការ​ដោះស្រាយ ប​ញ្ហាប្រ​ឈ​ម​នានាដែល​កើត​មាន​ឡើង​នៅក្នុង​តំប​ន់ ក្រៅតំប​ន់តាម​រ​យៈយ​ន្ត​ការ​នានា ដោយ​ឈ​រ​លើគោល​ការ​ណ៍ច្បាប់ជាមូល​ដ្ឋាន មាន​ម​តិឆ្លើយ​ម​ក​វិញ ឯកឧត្ត​ម ចាន់យឺង ឃីក បាន​ប​ញ្ជាក់ថា៖  ចំពោះប្រ​ទេស​សឹង្ហ​បុរីបាន​ចាត់ទុក​វេទិការ កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិ អាស៊ាន និង​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​បូក គឺជាវេទិការ​មួយ​ដ៏សំខាន់ណាស់ ដែល ប​ញ្ហាប្រ​ទេស​ផ្សេងៗបាន​ម​ក​ចូល​រួម​ធ្វើការ​ពិភាក្សាគ្នា។ ឯកឧត្ត​ម បាន​ប​ន្ត​ថា៖ កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រី ការ​ពារ​ជាតិអាស៊ាន​បូក​ក្នុង៥ឆ្នាំក​ន្ល​ង​ទៅបាន​ផ្ត​ល់ផ​ល​ប្រ​យោជ​ន៍ច្រើន​គឺក្រៅពីប្រ​ទេសអាស៊ាន ទាំង១០បាន​ជ​ជែក​គ្នាក្នុង​ប​ញ្ហាស​ន្តិសុខ​ផ្នែក​ការ​ពារ​ជាតិនេះ គឺយើង បាន​ឃើញ​ដៃគូរ​បូក​បាន លើក​យ​ក​ប្រ​ធាន​ប​ទ​ជាច្រើន​ម​ក​ពិភាក្សាជាមួយអាស៊ាន៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ