ព័ត៌មាន

ឯកឧត្ត​ម នាង ផាត ជួប​ពីភាក្សាជាមួយ​រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិសិង្ហ​បុរី
នាយកដ្ឋានព័ត៌មាន(១)
504
63

នៅព្រឹក​ថ្ងៃទី០៣ ខែ​សីហា នេះដែលឯកឧត្ត​ម នាង ផាត រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ក៏បាន ទ​ទួល​ជួប​ពិភាក្សាការ​ងារ​ជាមួយឯកឧត្ត​ម ចាន់ យឺង​ឃីត (Chan Yerng Kit) រ​ដ្ឋ​លេខាធិការ​ក្រ​សួង ការ​ពារ​ជាតិសឹង្ហ​បុរី ក្នុងឪកាស​ដែល​គ​ណៈប្រ​តិភូបាន​ម​ក​បំពេញ​ទ​ស្ស​ន​កិច្ច​នៅក​ម្ពុជា ។

          នៅក្នុង​ជំនួប​នោះ​ឯកឧត្ត​ម នាង ផាត ក្នុង​នាមឲ្យ​ឯកឧត្ត​ម ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិបាន​ស​ម្តែង​ការ​ស្វាគ​ម​ន៍ចំពោះឯកឧត្ត​ម ចាន់ យឺង​ឃីត ដែល​បាន​ដឹក​នាំគ​ណៈ ប្រ​តិភូម​ក​ទ​ស្ស​ន​កិច្ច​នៅក​ម្ពុជា ដោយឯកឧត្ត​ម បាន​ចាត់ទុក​ថាដំណើរ​ទ​ស្ស​នៈកិច្ច​រ​ប​ស់គ​ណៈប្រ​តិភូ ក្រ​សួង​ការ​ពារ​ជាតិសឹង្ហ​បុរី នៅក​ម្ពុជាលើក​នេះ នឹង​នាំម​ក​នូវ​ទំនាក់ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អរ​វាង ក​ង​ទ័ព​ទាំង​ពីរ​ក៏ដូច​ជាប្រ​ទេស​ទាំង​ពីរ ក​ម្ពុជា សឹង្ហ​បុរី ។ ឯកឧត្ត​ម នាង ផាត ក៏ចាត់ទុក​ដំណើរ​ទ​ស្ស​ន កិច្ច​នោះថា បាន​នាំម​ក​នូវ​កិច្ច​ស​ហ​ការ​ល្អរ​វាង​ប្រ​ទេស​ទាំង​ពីរ​ពិសេស​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អលើវិស័យ ស​ន្តិសុខ​នៅក្នុង​តំប​ន់ ។ ឯកឧត្ត​ម រ​ដ្ឋ​លេខាធិការ​បាន​ប​ញ្ចាក់ថា ក​ម្ពុជា និង​សឹង្ហ​បុរី មាន​ទំនាក់ទំន​ង​ជា មួយ​គ្នាយ៉ាង​ជិត​ស្និត​ជាពិសេស​តាំង​ពីស​ម័យ​ព្រះម​ហាវីរៈក្ស​ត្រ ស​ម្តេច​ព្រះន​រោត្ត​ម​សីហ​នុ ព្រះប​រ​ម​រ​ត​កោដ​បាន​ដឹក​នាំប្រ​ទេស​ក​ម្ពុជាម​ក ។ ឆ្លៀត​ក្នុងឪកាស​នេះ ឯកឧត្ត​ម នាង ផាត ក៏បាន​ថ្លែងអំណ​រ​គុណ ដ​ល់ប្រ​ទេស​សឹង្ហ​បុរី ដែល​បាន​ជួយ​ផ្ត​ល់នូវឯក​សារ​ទ​ស្ស​នៈទាន​នៅក​ម្ពុជាលើក​នេះ ។ ឯកឧត្ត​ម​បាន ប​ញ្ជាក់ថា ក​ម្ពុជា និង​សឹង្ហ​បុរីមាន​ទំនាក់ទំន​ង​ចំន​ង​មិត្ត​ភាព​យ៉ាង​ជិត​ស្និត​ជាមួយ​គ្នាតាំង​ពីយូរ​ណាស់ម​ក ហើយ​ ហើយ​ប្រ​វ​ត្តិទំនាក់ទំន​ង​នេះបាន​កើត​ឡើង​រ​វាង​ថ្នាក់ដឹក​នាំនៃប្រ​ទេស​ទាំង​ពីរ និង​ប​ន្ត​រ​ហូត​ម​ក​ដ​ល់ស​ព្វ​ថ្ងៃនេះ ។ ឯកឧត្ត​ម​រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិសឹង្ហ​បុរី​ ក៏បាន​ថ្លែងអំណ​រ​គុណ​ដ​ល់ ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំកំពូល​ស​ន្តិសុខអាស៊ី ឬកិច្ច​ស​ន្ទ​នា សឹង​គ្រឹឡា នៅប្រ​ទេស​សឹង្ហ​បុរីជារៀង​រាល់ឆ្នាំ ដែល​ជាការ​ចូល​រួម​ចំណែក​ក្នុង​ការ​ផ្លាស់ប្តូរ​ទ​ស្ស​នៈប​ទ​ពិសោធ​ន៍សំ ខាន់ៗជាមួយ​ប្រ​ទេស​នៅលើពិភ​ព​លោក ។ នៅក្នុង​ជំនួប​ពិភាក្សាការ​ងារ​នោះដែរ ឯកឧត្ត​ម នាង ផាត និង ឯកឧត្ត​ម ចាន់ យឺង​ឃីត ក៏បាន​ធ្វើការ​ផ្លាស់ប្តូរ​ទ​ស្ស​នៈគ្នាទៅវិញ​ទៅ​ម​ក​ជុំវិញ​ស​ភាព​ការ​ណ៍ដែល កើត​មាន​ឡើង​នៅក្នុង​តំប​ន់ ក្នុងអាស៊ាន អំពីប​ញ្ហាប្រ​ឈ​ម​ផ្នែក​ស​ន្តិសុខ និង​យ​ន្ត​ការ​នានាដែល​បាន​ដំណើរ​ការ​ក​ន្ល​ង​ម​ក ដើម្បីដោះស្រាយ​ធ្វើយ៉ាង​ណាឲ្យអាស៊ាន មាន​ស​ន្តិភាព និង​ស្ថេរ​ភាព​ល្អប្រ​សើរ ស​ម្រាប់ថ្ងៃអនាគ​ត់ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ