ព័ត៌មាន

ឯកឧត្ត​ម នាង ផាត ទ​ទួល​ជួបអនុព័ទ្ធ​យោធាឡាវ​តែង​តាំង​ថ្មី
នាយកដ្ឋានព័ត៌មាន(១)
483
62

នៅព្រឹក​ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ នាង ផាត រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិបានអនុញ្ញាតិឲ្យ​លោក វ​រះសេនីយ៍ឯក សុវ​ត្ថិ សុទ្ធិស៊ុម អនុព័ទ្ធ​យោធាឡាវ​តែង​តាំង ថ្មីចូល​ជួប​ស​ម្តែង​ការ​គួរ​ស​ម​ក្នុងឪកាស​ដែល​លោក​វ​រៈសេនីយ៍ឯក​ត្រូវ​បាន​ម​ក​បំពេញ​បេស​ក​ក​ម្ម​ការ​ទូត នៅក​ម្ពុជា ។

          នៅក្នុង​ជំនួប​នាឪកាស​នោះ ក្នុង​នាមឲ្យឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី ទៀ បាញ់ ឯកឧត្ត​ម នាង ផាត បាន​ស​ម្តែង​ការ​ស្វាគ​ម​ន៍ចំពោះលោក​វ​រៈសេនីយ៍ឯក សុវ​ត្ថិ សុទ្ធិស៊ុម អនុព័ទ្ធ​យោធាឡាវ​ថ្មីប្រ​ចាំ នៅក​ម្ពុជា ។​ ឯកឧត្ត​ម នាង ផាត បាន​ប​ញ្ជាក់ថា ទំនាក់ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ប្រ​ទេស​យើង ទាំង​ពីរ ក​ម្ពុជា ឡាវ កាន់តែល្អប្រ​សើរ​រ​វាង​រ​ដ្ឋាភិបាល​ក្រ​សួង​ការ​ពារ​ជាតិ ក៏ដូច​ជាក​ង​ទ័ព​ប្រ​ជាជ​ន​ឡាវ និង ខ.ភ.ម ។ មាន​ម​តិឆ្លើយ​ត​ប​វិញ លោក វ​រៈសេនីយ៍ឯក សុវ​ត្ថិ សុទ្ធិស៊ុម បាន​ប​ញ្ជាក់ថា បេស​ស​ក​ម្ម ការ​ទូត​រ​ប​ស់លោក​នៅក​ម្ពុជាគឺដើម្បីព​ង្រឹង​ទំនាក់ទំន​ង​ចំណ​ង​មិត្ត​ភាព សាម​គ្គីភាព រ​វាង​ស្ថាប័ន ក្រ​សួង​ការ​ពារ​ជាតិទាំង​ពីរ ក​ម្ពុជា ឡាវ ពិសេស​ប​ន្ត​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង​ពីរ​ក​ម្ពុជា ឡាវ ឲ្យ​បាន​កាន់តែល្អប្រ​សើរ ។ លោកអនុព័ទ្ធ​យោធាឡាវ​ថ្មីបាន​ស​ន្យាថា នឹង​ខិត​ខំបំពេញ​ការ​ងារ​ជាមួយ ខ.ភ.មឲ្យ​បាន​ល្អ។ ក្នុងឪកាស​នោះលោក​ក៏បាន​ពាំនាំនូវ​ការ​ផ្តាំផ្ញើរ​សាក​សួរ​សុខ​ទុក្ខ​ពីសំណាក់ឯកឧត្ត​ម ចាន់សាម៉ន ចាន់យ៉ាឡាត អនុរ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិឡាវ ជូន​ចំពោះឯកឧត្ត​ម នាង ផាត ដោយ ឯកឧត្ត​ម ចាន់សាម៉ន ចាន់យ៉ាឡាត បាន​ជូន​ព​រឲ្យឯកឧត្ត​ម នាង ផាត សូមឲ្យ​មាន​សុខ​ភាព​ល្អ និង​ស​ម្រេច​គ្រ​ប់ភារ​កិច្ច ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ