ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍​ មាស​ សា​វ៉​ន ដឹក​នាំ​ប្រតិភូ​ជូន​ពរ​ឆ្មាំ​ថ្មី​ដល់​អនុ​ពន្ធ័​យោធា​ចិន​ វៀត​ណាម​
នាយកដ្ឋានព័ត៌មាន(៣)
423
2734 នាយ​ឧត្តម​សេនីយ៍​ មាស​ សា​វ៉​ន ដឹក​នាំ​ប្រតិភូ​ជូន​ពរ​ឆ្មាំ​ថ្មី​ដល់​អនុ​ពន្ធ័​យោធា​ចិន​ វៀត​ណាម​

       នៅ​ព្រឹក​ថ្ងៃ​ពុធ ​៩រោ​ជ ​ខែ​បុស្ស ​ឆ្នាំ​ឆ្លូវ ​ត្រី​ស័​ក ពុទ្ធសក​រា​ជ ២៥៦៥ ​ត្រូវ​នឹង​ថ្ងៃ​ទី​ ២៦ ​ខែម​ករា ​ឆ្នាំ​២០២២​នេះ​ ប្រតិភូ​ក្រសួង​ការពារ​ជាតិ​ដឹ​ក​នាំ​ដោយ​ នាយ​ឧត្តម​សេនីយ៍​ មាស ​សា​វ៉ន​ អគ្គ​នាយក ​អគ្គ​នាយក​ដ្ឋាន​យោធ​សេវា​ ក្រសួ​ង​ការ​ពារ​ជាតិ​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្ដេ​ច​ពិជ័យ​សេនា​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​នាំ​យក​នៅ​កន្ត្រក​ផ្កា ​និង​ការដូរ​វត្ថុ​អនុស្សាវរី​យ៍ ទៅ​កាន់​ការិយាល័យ​អនុព័ន្ធ​យោធា​អម​ស្ថាន​ទូត​វៀត​ណាម​ និង​ការិយា​ល័យ​អនុព័ន្ធ​យោធា​អម​ស្ថាន​ទូត​ចិន​ ប្រចាំ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ នា​ទីក្រុង​ភ្នំពេញ ​ដើម្បី​ជួប​សំណេះ​សំណាល​ សាក​សួរ​សុខ​ទុក្ខ​ និង​ជូន​ពរ​សព្វ​សាធុការ​ពរ​ជ័យ​ សិរីសួរស្តី ​ជ័យ​មង្គល​ បវរមហា​ប្រសើរ ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី ​ចិន ​និង​វៀត​ណាម ​ដែល​នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​០១​ ដល់​ថ្ងៃ​ទី​០៣ ​ខែ​កុម្ភៈ ឆ្នាំ​២០២២​ខាង​មុខ​នេះ ​ជូន​ដល់​ លោក​វរសេនីយ៍​ឯក​ ង្វៀន​ ថាញ់​ជីញ ​ប្រធាន​ការិយា​ល័យ​អនុព័ន្ធ​យោធា ​នៃ​សាធារណៈ​រដ្ឋ​សង្គ​ម​និយម​វៀ​ត​ណាម​ប្រចាំ​នៅ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ និង​សហការី ​និង​លោក​វរសេនីយ៍​ឯក ​ជូ ​ស៊ាហ្វៃ​ (Zhu Shuai fei)​ ប្រធាន​ការិយាល័យ​អនុព័ន្ធ​យោធា ​ស្តី​ទី​ អម​ស្ថាន​ទូត​ចិន​ និង​សហការី​ប្រចាំ​នៅ​កម្ពុជា​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ និង ​វៀត​ណាម​ នា​​ឆ្នាំ​២០២២​នេះ​។

នាយ​ឧត្តម​សេនីយ៍​ មាស ​សា​វ៉ន​ អគ្គ​នាយក ​អគ្គ​នាយក​ដ្ឋាន​យោធ​សេវា​ ក្រសួ​ង​ការ​ពារ​ជាតិ​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្ដេ​ច​ពិជ័យ​សេនា​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ​​ និងលោក​វរសេនីយ៍​ឯក ​ជូ ​ស៊ាហ្វៃ​ (Zhu Shuai fei)​ ប្រធាន​ការិយាល័យ​អនុព័ន្ធ​យោធា ​ស្តី​ទី​ អម​ស្ថាន​ទូត​ចិន​ និង​សហការី​ប្រចាំ​នៅ​កម្ពុជា


       ​ក្នុង​ឱកាស​ជួប​សំណេះ​សំណាល​សាក​សួរ​សុខ​ទុក្ខ និង​ជូនពរ​ឆ្នាំ​ថ្មី​ប្រពៃណី​ប្រទេស​ទាំង​ពីរ​ចិន​ និង​វៀតណា​ម​នា​ឆ្នាំ​នេះ​ នាយ​ឧត្តម​សេនីយ៍​ មាស សាវ៉ន ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្ដេច​ពិជ័យ​សេនា​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួងការពារជាតិ និងថ្នាក់ដឹ​ក​នាំនៃ​​កង​យោធ​ពល​ខេមរ​ភូមិន្ទ​គ្រប់​លំដាប់​ថ្នាក់​ បាន​សម្ដែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​លោក​ប្រធា​ន​ការិយា​ល័យ​អនុព័ន្ធ​យោធា​ប្រទេស​ទាំង​ពីរ​ចិន ​និង​វៀត​ណាម​ ដែល​ក្នុង​បណ្ដា​ឆ្នាំ​កន្ល​ងមក​បាន​បំពេញ​ការ​ងារ​ក្នុង​ការ​ពង្រឹ​ងពង្រីក​កិច្ច​សហប្រតិបត្តិការ​ទំនាក់​ទំនង​ នៃ​ការ​រឹត​ចំណង​សាមគ្គី​ភាព​ មិត្ត​ភាព​ ដ៍​ល្អ​ជា​មួយ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ពិសេស​តាម​ ​រយៈ​នៃ​ប្រធាន​ការិយាល័យ​អនុ​ព័ន្ធ​យោធា​ប្រទេស​ទាំង​ពីរ​ចិន​ និង​វៀត​ណាម​ប្រចាំ​នៅ​កម្ពុជា ​បាន​ជួយ​បង្ក​ភាព​ងាយ​ស្រួល និ​ង​គ្រប់​លក្ខណៈ​សម្បត្តិ​ដល់​កង​យោធ​ព​លខេមរ​ភូមិន្ទ​ គ្រប់​បណ្ដា​កង​ឯក​ភាព​ លើកា​រងារ​ទំនាក់​ទំនង​​ជាមួយ​ថ្នាក់​ដឹក​នាំ​ និង​កង​ទ័ព​របស់​ប្រទេស​ទាំង​ពីរ​ចិ​ន និង​វៀតណា​ម​ ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ទាំង​ស្មារតី​ សម្ភារៈ ​និង​ថវិកា ​ក្នុង​ការ​ទទួល​យក​នាយ​ទាហាន​របស់​កម្ពុជា​ បាន​ទៅ​ធ្វើការ​បណ្ដុះ​បណ្ដាល​លើ​គ្រប់​ជំនាញ​នៅ​ប្រទេស​ចិន ​និង​វៀត​ណាម​ ពិសេស​ជាង​នេះ​បំផុត​នោះ ​គឺ​ប្រទេស​ទាំង​ពីរ​បាន​ផ្ដល់​យ៉ាង​ទាន់​ពេល​វេលា​នូវ​អ្វី​ដែល​ជា​សេចក្តី​ត្រូវ​ការ​ចាំបា​ច់បំផុត ​នូវ​ជំនួយ​ជា​ច្រើន​សន្ធឹ​ក​សន្ធាប់​ មាន​គ្រឿង​យោធ​បរិក្ខា​រពេទ្យ​ វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​១៩​ ម៉ាស់​ការ​ពារ​ និង​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​១៩​ដល់​កម្ពុជា​មុន​គេ​បង្អស់ ​ក្នុង​ការ​ចូល​រួម​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ នៅ​កម្ពុជា​។ នាយ​ឧត្ដម​សេនីយ៍ ​មាស ​សា​វ៉ន​ ជំនួស​មុខ​ឲ្យថ្នាក់​ដឹ​កនាំ​ក្រសួង​ការពារ​ជាតិ​ ពិសេស​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​បាន​ជូន​ពរ​សព្វ​សាធុការ​ពរ​ជ័យ​ សិរី​មង្គល​ បវរ​មហា​ប្រសើរ ​ក្នុង​ឱកាស​ឆ្នាំថ្មី​ប្រពៃណី​ចិ​ន និង​វៀត​ណា​ម ជូន​ដល់ ​លោ​ក​វរសេនីយ៍​ឯក ​ង្វៀន ​ថាញ់ជី​ង ​និង​សហការី ​នៃកា​រិយាល័យ​អនុព័ន្ធ​យោធា​វៀត​ណា​ម និង​លោក​វ​រសេនីយ៍​ឯ​ក ជូ ស៊ាហ្វៃ ​(Zhu Shuai fei) ប្រធាន​ការិយាល័យ​ស្តីទី ​អនុព័ន្ធ​យោធា ​និង សហការី​ក្នុង​ការិយាល័​យ​អនុព័ន្ធ​យោធា​អម​ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ក្នុង​ឱកាស​ឆ្នាំថ្មី​នេះ​ផង​ដែរ​។ តាម​រយៈ​លោក​ប្រធា​ន​ការិយាល័យអ​នុព័ន្ធ​យោធា​ប្រទេស​ទាំង​ពីរ​ជា​មិត្ត​ វៀត​ណាម​ និង​ចិន​ ប្រចាំ​នៅ​កម្ពុជា​ ឯកឧត្តម​ មាស​ សាវ៉​ន​ ក៏​បាន​ជូន​ពរ​ផង​ដែរ​ ដល់​ថ្នាក់​ដឹក​នាំ​បក្ស ​រដ្ឋ ​រដ្ឋាភិបាល ​ក្រសួង​ការពារជាតិ ​នៃ​ប្រទេស​ទាំង​ពីរ​ ចិន​ និ​ងវៀតណា​ម ​ក្នុង​ឱកាស​ឆ្នាំថ្មី​នេះ ​សូម​មាន​សិរី​សួស្ដី​ជ័យ​មង្គល​ បវរម​ហាប្រសើរ ​សំណាង​ល្អ​ សុខ​ភាព​ល្អ​ គ្រប់​ៗ​គ្នា ​និង​គ្រប់​ក្រុ​ម​គ្រួសារ​ ជៀស​ផុត​ពី​ជំងឺ​ដង្កាត់​ផ្សេងៗ​ ពិសេស ​ជំងឺ​ឆ្លង​ជាស​កល​ដ៏​កាច​សាហាវ​ចាស់​ ថ្មី ​កូវីដ​-​១៩ ​គ្រប់​ទិវា​រាត្រី​។

នាយ​ឧត្តម​សេនីយ៍​ មាស ​សា​វ៉ន​ អគ្គ​នាយក ​អគ្គ​នាយក​ដ្ឋាន​យោធ​សេវា​ ក្រសួ​ង​ការ​ពារ​ជាតិ​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្ដេ​ច​ពិជ័យ​សេនា​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ និងលោក​វរសេនីយ៍ឯក​ ង្វៀន ​ថាញ់ជី​ង​ ប្រធាន​ការិយាល័យ​អនុព័ន្ធ​យោធា​វៀត​ណា​ម ប្រចាំនៅកម្ពុជា


        លោក​វរសេនីយ៍ឯក​ ង្វៀន ​ថាញ់ជី​ង​ ប្រធាន​ការិយាល័យ​អនុព័ន្ធ​យោធា​វៀត​ណា​ម និង​លោក​វរសេនីយ៍​ឯក ​ជូ ​ស៊ាហ្វៃ​ (Zhu Shuai fei) ប្រធាន​ការិយាល័​យ​ស្តី​ទី​ អនុព័ន្ធ​យោធា​ចិន​ប្រចាំ​នៅ​កម្ពុជា​ បាន​សំ​ដែង​នូវ​ការ​ស្វាគមន៍​ ចំពោះ​វត្តមាន​របស់​គណៈប្រតិភូ​នាយ​ទាហាន​ជាន់​ខ្ពស់​ រប​ស់​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ ដែល​បាន​អញ្ជើញ​មក​កាន់​ការិយាល័យ​អនុព័ន្ធ​យោធា​​ប្រទេស​ទាំង​ពីរ​ចិន​ និង​វៀត​ណាម​ ប្រចាំ​កម្ពុជា ​ដើម្បី​ជូន​ពរ​ឆ្នាំថ្មី​ប្រពៃណី​ចិន​ និង​វៀត​ណាម​ នៅ​ពេល​នេះ ​ដោយ​លោក​ប្រធាន​អនុព័ន្ធ​យោធា​ប្រទេស​ទាំង​ពីរ​ បាន​ចាត់​ទុក​ថា​ តាម​រយៈ​នៃកា​រ​អញ្ជើញ​មក​ជូន​ពរ​ឆ្នាំ​ថ្មី​ប្រពៃណី​ចិ​ន និង​វៀត​ណាម​ នៅ​ពេល​នេះ ​នឹង​នាំ​មក​នូវ​ការ​ពង្រឹង​ពង្រីក​កាន់តែ​មាន​ភាព​ស្និត​ស្នា​ល នៃ​ការ​ចំណង​សាមគ្គីភាព ​មិត្ត​ភាព​ កិច្ច​សហប្រតិបត្តិការ​ ក្នុង​នាម​ប្រទេស​ជា​បង​ប្អូន ​រវាង​បក្ស​ រដ្ឋា​ភិបាល ​ប្រជា​ជន​ និង​កង​ទ័ព​ប្រទេស​ទាំង​បី​ វៀត​ណាម​ កម្ពុជា ​និង​ចិន​ កម្ពុជា​ កាន់​តែ​ល្អ​ប្រសើរ​ឡើង​។ ក្នុង​ឱកាស​ដែល​ប្រជាជន​ចិន​ និ​ងវៀត​ណាម​ កំពុង​ត្រៀម​ខ្លួន​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​របស់​ខ្លួន​ ដែល​នឹង​ឈាន​ចូល​មក​ដល់​នៅ​ពេល​ដ៏​ខ្លី​ខា​ងមុខ​នេះ​។ លោក​ប្រធាន​ការិយាល័យ​អនុព័ន្ធ​យោធា​ទាំង​ពី​រប្រទេស ​ចិន​ និង​វៀតណា​ម ​ជំនួស​មុខ​ឱ្យ​ថ្នាក់​ដឹក​នាំ​បក្ស ​រដ្ឋាភិបាល​ កង​ទ័ព​ និ​ងប្រជាជន​ ចិន​ និង​វៀត​ណាម​ ក៏​បាន​ជូន​ពរ​ឆ្នាំ​ថ្មី​ ផង​ដែរ​ ដល់​ថ្នាក់​ដឹក​នាំក​ង​យោធ​ពល​ខេមរ​ភូមិន្ទ​ ពិសេស​ថ្នាក់​ដឹក​នាំក្រសួង​ការពា​រ​ជាតិ ​អគ្គ​មេ​បញ្ជាការ​ និង​គ្រប់​ស្ថាប័ន​ប្រភេទ​ទ័ព​ទាំង​អស់​ របស់​កង​យោធ​ពលខេ​មរ​ភូមិន្ទ ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ វៀត​ណាម​ នា​ឆ្នាំនេះ​ សូម​ឲ្យ​​គ្រប់ៗ​គ្នា និង​គ្រប់​ក្រុម​គ្រួសារ​កង​ទ័ព​ និង​ប្រជាជន​កម្ពុជា ​មានសំ​ណាង​ល្អ​ សុខភា​ពល្អ​ ដើម្បី​ដឹ​កនាំ​នាវា​កម្ពុជា​ឈាន​ឆ្ពោះ​ទៅ​រក​ភាព​សំបូរ​រុង​រឿង ​រឹង​មាំ ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ​ក្នុង​ការ​បន្ត​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទំនាក់​ទំនង នៃ​ការ​រឹត​ចំណង​សាមគ្គី​ភាព​ មិត្ត​ភា​ព ដ៏​ល្អ ​និង​យូរ​អង្វែង​ ថែម​ទៀត​ រវាង​ចិន​ និង​កម្ពុជា​ និង​វៀតណាម ​កម្ពុជា ​កាន់​តែ​រីក​ចម្រើន​រឹង​មាំ​ អមតៈ​ទៅថ្ងៃ​អនាគត់​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ