ព័ត៌មាន

ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ា​ណែត​ ទទួល​ជួប​សប្បុរស​ជន​ ដែល​ឧបត្ថម្ភ​ការ​សាង​សង់​ផ្ទះ​ជូន​អតីត​យុទ្ធជន​
នាយកដ្ឋានព័ត៌មាន(៣)
412
2728 ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ា​ណែត​ ទទួល​ជួប​សប្បុរស​ជន​ ដែល​ឧបត្ថម្ភ​ការ​សាង​សង់​ផ្ទះ​ជូន​អតីត​យុទ្ធជន​

      នា​រសៀល​ថ្ងៃ​ចន្ទ ​ទី​១៧ ​ខែ​មករា ​កន្លង​ទៅនេះ ​នៅ​ទី​បញ្ជាការ​កង​ទ័ព​ជើង​គោក​ ស្ថិត​ក្នុង​ខណ្ឌ​កំបូល ​រាជ​ធានី​ភ្នំពេញ ​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ា​ណែត​ អគ្គ​មេ​បញ្ជាការ​រង​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ និង​ក្នុង​នាម​អគ្គលេខា​ធិការ​រង​សមាគម​អតីត​យុទ្ធជន​ បាន​ទទួល​ជួប​សំណេះ​សំណាល​ជា​មួយ​សប្បុរស​ជន​ចំនួន​ ២០​រូប ​ដែល​បាន​ចូល​រួម​ឧបត្ថម្ភ​ដល់​ការ​សាង​សង់​លំ​នៅ​ឋាន​ជូន​អតីត​យុទ្ធជន​។​

       ជា​មួយ​នឹង​ប្រសាសន៍​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ទៅ​កាន់​សប្បុរស​ជន​នា​ឱកាស​នោះ ​ឯកឧត្តម​ ហ៊ុន ​ម៉ា​ណែត​ ក្នុង​នាម ​ឯកឧត្តម​ អគ្គ​លេខា​ធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ក៏​បាន​កោត​សរសើរ ​និង​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​សមាន​ចិត្ត​របស់​សប្បុរស​ជន​ទាំង​អស់​ ដែល​បាន​ចូល​រួម​ឧបត្ថម្ភ​ជា​ថវិកា​ ដើម្បី​រួម​ចំ​ណែ​ក្នុង​ការ​កសាង​ផ្ទះ​ជូន​អតីត​យុទ្ធ​ជន​ និង​យោធិន​ចូល​និវត្តន៍​ដែល​មាន​ជីវភាព​ខ្វះ​ខាត​។​

         ឯកឧត្តម​ បាន​លើក​ឡើង​ថា​៖ ការ​ដោះ​ស្រាយ​លំ​នៅ​ឋាន​ជូន​អតីត​យុទ្ធជន ​និង​យោធិន​ចូល​និវត្តន៍​ដែល​មាន​ជីវភាព​ខ្វះ​ខា​តនា​ពេ​ល​នេះ ​គឺ​ជា​ការ​រួម​ចំ​ណែក​ដ៏​ថ្លៃថ្លា​ជា​មួយ​នឹង​រាជ​រដ្ឋាភិបាល ​ជា​ពិសេស​ក្រោម​ការ​ដឹក​នាំ​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្តេច​តេជោ ​នាយក​រដ្ឋមន្ត្រី​ ដែល​ជា​និច្ច​កាល​តែង​បាន​រំលឹក​ និង​ជំរុញ​ជាប់​ជា​ប្រចាំ ​ក្នុង​ការ​គិត​គូរ​យក​ចិត្ត​ទុក​ដាក់​ ចំពោះ​សុខ​ខុមាលភា​ព ​និង​ជីវភាព​រស់​នៅ​របស់​អតីត​យុទ្ធជន ​និង​យោធិន​ចូល​និវត្តន៍​ តាម​រយៈ​ការ​រៀប​ចំ​ផ្តល់​ដី​សម្បទាន​សម្រាប់​បង្ក​បង្កើន​ផល​ ដី​សង់​លំ​នៅ​ឋាន​ និង​ការ​ឧបត្ថម្ភ​ជាក់​ស្តែង​ផ្សេងៗ​មួយ​ចំនួន​ទៀត។​

         ឯកឧត្តម​ បន្ថែម​ទៀត​ថា​៖ លក្ខ​ខណ្ឌ​អំណោយ​ផល​នៃ​សន្តិភាព​ ស្ថិរភាព​នយោបាយ ​បាន​និង​កំពុង​បន្ត​ផ្តល់​ឱកាស​ដល់​ការ​រី​ក​ចម្រើ​នលូត​លាស់​ជា​លំដាប់​លើ​គ្រប់​វិស័យ​ ទាំង​វិស័យ​សាធារណៈ ​និង​ឯក​ជន​។ ជាក់​ស្តែង​ណាស់​ វឌ្ឍន​ភាព​ និង​សមិទ្ធផល​ទាំង​អ​ស់នេះ​ គឺ​បាន​កើត​ទ្បើង​ពី​ការ​ខិត​ខំ​តស៊ូ ​និង​ការ​បូ​ជា​លះ​បង់​សាច់​ស្រស់ ​ឈាម​ស្រស់​របស់​អ៊ំ​ពូ​មីង​អតីត​យុទ្ធជន​នៅ​លើ​សមរភូមិ​ជា​ច្រើន​ ដូច្នេះ ​ការ​ចូល​រួម​ចំ​ណែក​ជួយ​ដល់​ពួក​គាត់​នៅ​ពេល​នេះ​ គឺ​ប្រៀប​បាន​នឹង​ការ​តប​ស្នង​សង​គុណ​ ចំពោះ​អ្នក​ដែល​បាន​ផ្ត​ល់ឱកាស​ឱ្យ​កើត​មាន​សុខសន្តិភាព​នៅលើ​ទឹក​ដី​កម្ពុជា​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ