ព័ត៌មាន

ឧត្តម​​សេនីយ៍ឯ​ក​ ខៀវ​ សា​ផាត​ បំពាក់​ឋានន្តរសក្តិ​ និង​ប្រគល់​ភារកិច្ច​ជូន​សិក្ខា​កាម​បញ្ចប់​វគ្គ​សិក្សា ​មក​ពី​ក្រៅ​ប្រទេស​
នាយកដ្ឋានព័ត៌មាន(៣)
567
2725 ឧត្តម​​សេនីយ៍ឯ​ក​ ខៀវ​ សា​ផាត​ បំពាក់​ឋានន្តរសក្តិ​ និង​ប្រគល់​ភារកិច្ច​ជូន​សិក្ខា​កាម​បញ្ចប់​វគ្គ​សិក្សា ​មក​ពី​ក្រៅ​ប្រទេស​

      ឧត្ត​ម​សេនីយ៍ឯ​ក ​ខៀវ ​សាផាត ​អគ្គ​លេខាធិការ​រង​ ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​នាយក​រង​ នាយកដា្ឋន​បុគ្គលិក​ បាន​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​បំពាក់​ឋានន្តរសក្តិ ​និង​ប្រគល់​ភារកិច្ច​ជូន​សិក្ខា​កាម​ ដែល​បាន​បញ្ចប់​វគ្គសិក្សា​​មក​ពី​ក្រៅ​ប្រទេស​ នា​ព្រឹក​ថ្ងៃ​ទី​២​០ ខែ​មករា​ ឆ្នាំ​២០២២​ នៅ​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​។

       លោក​​វរសេនីយ៍​ឯក​ សុន​ សុវណ្ណ​បញ្ញា​ នាយ​រង​ការិយាល័យ​បណ្ដុះ​បណ្ដាល​ បាន​ឲ្យដឹង​ថា៖​ សិក្ខាកាម​យោធា​កម្ពុជា​ ដែល​បាន​បញ្ចប់​វគ្គសិក្សា​នៅ​ក្រៅ​ប្រទេស​ ពី​ឆ្នាំ​សិក្សា ​២០១៣ ​ដល់​ ២០២១​ មាន​ចំនួន​សរុប ​៣៩១​នាក់ ​មក​ពី​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម​ មាន​ចំនួន​៣២៣​នាក់​ និង​មក​ពី​សហព័ន្ធ​រុស្ស៊ី ​មាន​ចំនួន ​៦៨​នាក់​។ ​លទ្ធផ​ល​សម្រេច​បាន​ ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សិក្សា​រៀន​សូត្រ ​គោរព​វិន័យ​បាន​ល្អ​ សាមគ្គី​ជាតិ ​និង​អន្តរជាតិ​បាន​ល្អ​ សិក្ខា​ទាំង​អស់​បាន​បញ្ចប់​វគ្គ​យ៉ាង​ជោគ​ជ័យ​ ក្នុង​នោះ​សិក្ខាកាម​បញ្ចប់​វគ្គ​ម​កពី​សាធារណ​រដ្ឋ​សង្គ​ម​និយម​វៀត​ណាម​ ទទួល​បាន​និទ្ទេស​ល្អ​ ១៥% ​និទ្ទេស​ល្អ​បង្ហួរ​ ៤៥% ​និទ្ទេស​មធ្យម​ ៤០%។​ សិក្ខា​កាម​បញ្ចប់​វគ្គ​ម​កពី​សហព័ន្ធ​រុស្ស៊ី​ ទ​ទួ​លបាន​និទ្ទេស​ល្អ​ ២៥% និ​ទ្ទេសល្អ​បង្គួរ​ ៤០% ​និទ្ទេស​មធ្យម​ ៥% និ​ង​នៅ​មាន​សិក្ខាកា​មមួយ​ចំនួន​ទៀត ​កំពុង​សុំបន្ត​ការ​​សិក្សា​នៅ​ក្នុង​មុខ​ជំនាញ់​ឯ​កទេស​របស់​ខ្លួន​បន្ថែម​។

ឧត្តមសេនីយ៍​ត្រី​ បូ ​គឹម​ជួន​ ​នាយ​ការិយាល័យ​បណ្តុះ​បណ្តាល​ នាយក​ដ្ឋាន​បុគ្គលិក


        ក្នុង​សេចក្តី​ប្រកាស​តម្លើង​ឋានន្តរសក្តិ​ របស់​ក្រសួង​ការ​ពារ​ជាតិ ​ដែល​អាន​ដោយ​ ឧត្តមសេនីយ៍​ត្រី​ បូ ​គឹម​ជួន​ ​នាយ​ការិយាល័យ​បណ្តុះ​បណ្តាល​ នាយក​ដ្ឋាន​បុគ្គលិក ​បាន​ប្រកាស​តម្លើង​ និ​ង​បំពាក់​ឋានន្តរសក្តិ​ជូន​ មាន​ថ្នាក់​វរសេនីយ៍ទោ ​៧​រូប,​ វរនាវីទោ ​១​រូប​, ថ្នាក់​វរសេនីយ៍​ត្រី​ ១៦រូប​, ថ្នាក់​អនុសេនីយ៍ឯ​ក ​១២​រូប,​ ថ្នាក់​អនុសេនីយ៍​ទោ ​២៩៨ ​រូប,​ អនុនាវី​ទោ ​៣៨​រូប​ និង​ថ្នាក់​អនុសេនីយ៍​ត្រី​ ៣​រូប​ ព្រម​ទាំ​ងបាន​ប្រគល់​ប័ណ្ណ​សរសើរ​ជូន​ដល់​និស្សិត​ថ្នាក់​បណ្ឌិត ​ចំនួន​៣​រូប​ផង​ដែរ​។

ឧត្ត​ម​សេនីយ៍ឯ​ក ​ខៀវ ​សាផាត ​អគ្គ​លេខាធិការ​រង​ ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​នាយក​រង​ នាយកដា្ឋន​បុគ្គលិក​ 


         ឧត្តម​សេនីយ៍​ឯ​ក ខៀវ ​សាផាត​ ក្នុង​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​ បាន​មាន​ប្រសាសន៍​ថា​៖ ពិធី​បំពាក់​ឋានន្តរសក្តិ ​និង​ប្រកាស​ប្រគល់​ភារកិច្ច​សិក្ខាកាម​បញ្ចប់​វគ្គ​សិក្សា​ពី​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម ​និង​សហព័ន្ធរុស្ស៊ី ​នា​ថ្ងៃ​នេះ​ បាន​ឆ្លុះ​បញ្ចាំង​ពី​កិច្ចខិត​ខំ​ប្រឹង​ប្រែង​ និង​គាំទ្រ​ពេញ​ទំ​​​ហឹង​ពី​ថ្នាក់​ដឹ​កនាំ​ ក្នុង​ការសម្រិត​សម្រាំង​ជ្រើស​រើស​នាយ​ទាហាន ​នាយ​ទាហាន​រង​ ដែល​មាន​លក្ខណៈសម្បត្តិ​ល្អ​ប្រសើរ ​ពី​បណ្តាកង​ឯកភាព​នៃ​កង​យោធព​លខេ​មរ​ភូមិន្ទ ​​ទៅបណ្តុះបណ្តា​ល​នៅក្រៅ​ប្រទេស​។ ឯកឧត្តម​ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការ​ងារ​បណ្តុះ​បណ្តាល​សិក្ខាកាម ​យោធា​កម្ពុជា​ ដែល​បាន​បញ្ជូន​ទៅសិក្សា​នៅ​តាម​បណ្តា​សាលា​យោធា​ នៃ​សាធារណរដ្ឋ​សង្គ​ម​និយ​ម​វៀ​ត​ណាម​ និង​សហព័ន្ធរុស្ស៊ី ​តាំង​ពី​ដើម​រហូត​ដល់​ឆ្នាំ​២០២១​នេះ។​ លទ្ធផលនេះ​ជា​ជោគជ័យ​ដ៏​ធំធេង ​ដែល​ក្រសួង​ការពារជាតិ​កម្ពុជា ​និង​ក្រសួង​ការ​ពារ​ប្រទេស​ នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​ និង​សហព័ន្ធ​រុស្ស៊ី ​បាន​ខិ​តខំ​ប្រឹងប្រែ​ង​ពុះពារ​រាល់​ឧបសគ្គ ​ដើម្បី​បង្កើត​វគ្គបណ្តុះ​បណ្តាល​ជំនាញ​ជូន​ដល់​នាយ​ទា​ហាន នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ប្រែ​ក្លាយ​ជា​ធនធា​ន​ដ៏​ល្អ​សម្រាប់​បំរើ​ ក្នុង​វិស័យ​ការ​ពារ​ជាតិ​។

         ឧត្តម​សេនីយ៍​ឯ​ក ខៀវ ​សាផាត ​បាន​បញ្ជាក់​ថា​៖ ក្រោយ​ពេល​ក្រសួង​ការ​ពារ​ជាតិ​ និង​អគ្គ​បញ្ជាការ​ដ្ឋាន​ បាន​ចាត់​តាំង​នាយ​ទាហាន​ និង​ប្រគល់​តួនាទី​ភារកិច្ច​តាម​ជំនាញ​និមួយៗ ​នៅ​តាម​បណ្តា​យោធភូមិ​ភាគ ​កង​ពល​ធំ ​កង​ព​លតូច ​និង​តំបន់​ប្រតិបត្តិការ​សឹក​រ​ង, នាយ​ទាហាន​ទាំង​អស់​នេះ ​ពិត​ជា​មាន​ចំណេះដឹ​ង ​និង​ជំនាញ​សម​ស្រប​តាម​ស្ដង់​ដាគុ​ណភាព​ និង​យ​កចំណេះដឹ​ង​ពី​សាលាទៅ​បំពេញ និង​អនុវត្តន៍​ តួនាទី​ភារកិច្ច​បាន​ល្អ​ប្រសើរ​ នៅ​តាម​បណ្តា​កង​ឯកភាព​ ហើយ​នេះ​ជាមោទភាព​ភាព​ដ៏​ឧត្តុង​ឧត្តម​សម្រាប់​ កង​យោពល​ខេមរ​ភូមិន្ទ​​របស់​​យើ​ងទៅ​ថ្ងៃ​អនាគត ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ