ព័ត៌មាន

យុទ្ធនា​ការចា​ក់​​វ៉ាក់​​សាំ​ង​ដូស​​ជម្រុញ​ របស់​​កង​យោធ​ពល​ខេរ​ភូមិន្ទ​តាម​បណ្តា​ខេត្ត​ ក្រុង​
នាយកដ្ឋានព័ត៌មាន(៣)
355
2701 យុទ្ធនា​ការចា​ក់​​វ៉ាក់​​សាំ​ង​ដូស​​ជម្រុញ​ របស់​​កង​យោធ​ពល​ខេរ​ភូមិន្ទ​តាម​បណ្តា​ខេត្ត​ ក្រុង​

      ឆ្លើយ​តប​ទៅ​​នឹង​សភាព​ការណ៍​ នៃ​ការ​រាត​ត្បាត​ជម្ងឺ​កូវីដ​-១​៩​ថ្មី​ និង​ដើម្បី​ចាក់​ផ្តល់​ធាតុ​ស៊ាំ​ជូន​ប្រជាពល​រដ្ឋ​ទាន់​ពេល​វេលា ​ប្រឆាំង​ទប់​ទល់​នឹង​ការ​ឆ្លង​រាល​ដាល​ដោយ​វីរុស​បំប្លែងខ្លួនថ្មី ​អូមីក្រុង​ ​(Omicron)​ នៅ​តាម​បណ្តា​ខេត្ត​ ក្រុង​​ ទូទាំង​ព្រះ​រាជាណាចក្រ​កម្ពុជា​។ អនុ​គណៈ​កម្មា​ធិការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់​សាំង​ក្រសួង​ការ​ពារជាតិ​ បាន​ផ្តើម​បើក​យុទ្ធ​នា​ការ​ចាក់​វ៉ាក់​សាំង​ដូស​ទី៣ ​(ដូស​ជម្រុញ) សំដៅ​បង្កើន​ប្រសិទ្ធ​ការ​ពារ​ជូន​ប្រជាពល​រដ្ឋ​នៅ​តាម​បណ្តា​ខេត្ត ​ក្រុង​នៅ​ថ្ងៃ​ទី​១០​ ខែ​មក​រា ដូច​ខាង​ក្រោម៖

        ថ្ងៃ​ទី​១០​,​០១​,២០២២​ ក្រុម​ការ​ងារ​ចាក់​វ៉ាក់​សាំង​កូវីដ-១៩​ កង​ពល​ធំ​អន្ត​រាគមន៍​លេខ​២​ បាន​សហ​ការ​ជា​មួយ​រដ្ឋ​បាល​ស្រុក​បន្ទាយ​ស្រី​ ស្រុក​វ៉ារិន​ ស្រុក​អង្គរ​ជុំ​ និង​ស្រុក​ស្រី​ស្នំ​ ខេត្ត​សៀម​រា​ប ចាក់​វ៉ាក់​សាំង​ដូស​ទី​៣​ «ដូស​ជម្រុញ»​ ជូន​ប្រជា​ពលរដ្ឋ​ បាន​ចំនួន ​៧,៧២០​នាក់​ ស្រី​ ៤,២៩៧​នាក់​។​

        ក្រុ​ម​គ្រូ​ពេ​ទ្យ​ចាក់​វ៉ាក់​សាំង​ នៃ​កង​ពល​តូច​អន្ត​រាគមន៏​លេខ​៥​ បាន​ផ្តើម​ដំណើរ​ការ​ចា​ក់វ៉ាក់​សាំង​ដូស​ជម្រុញ​(ដូស​ទី៣​)ចាក់​ជូន​ប្រជាជន​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន​ ខេត្ត​សៀម​រា​ប (គោល​ដៅ​ទីមួយ​វត្ត​ស្រែ​ណូយ)​ នៅថ្ងៃ​ទី​១​០ ខែ​មករា​ ដោយ​សរុប​លទ្ធផ​ល​ចាក់​បាន​ចំនួន​១,៤១០​នាក់ ស្រី​ចំនួន​ ៦២៥​នាក់ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ