ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ចុះ​ពិនិត្យ​យុទ្ធ​នា​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​កូវីដ​-​១៩ ​ដូសទី​៣ ​ឬ​ដូស​ជម្រុញ ​ក្នុង​ខេត្ត​សៀម​រាប​
នាយកដ្ឋានព័ត៌មាន(៣)
334
2699 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ចុះ​ពិនិត្យ​យុទ្ធ​នា​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​កូវីដ​-​១៩ ​ដូសទី​៣ ​ឬ​ដូស​ជម្រុញ ​ក្នុង​ខេត្ត​សៀម​រាប​

       សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បាន​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​ស្មារតី​ចូល​រួម​របស់​ប្រជា​ពល​រដ្ឋ​ ដែល​បាន​មក​ទទួល​ការ​ចាក់​វ៉ាក់​សាំង​ ដែល​រា​ជរដ្ឋាភិ​បាល​ ផ្តល់​ជូន​ដោយ​ឥត​គិត​ថ្លៃ ​ថា​៖ ជា​ចលនា​ប្រជា​ជាតិ​ ​ពង្រឹង​សមត្ថភាព ​ការ​រើ​បម្រះ​ចេញ​ពី​វិបត្តិ​កូវីដ​-​១៩​ និង​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​ ២០ កុម្ភៈ​ និង​បាន​បើក​ប្រទេស​ឡើង​វិញ​។

        ក្នុង​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជម្ងឺ​កូវីដ​-​១៩​ ដូស​ទី៣​ ឬ​ដូស​ជម្រុញ​ជូន​ដល់​ប្រជាពលរដ្ឋ​ខេត្ត​សៀម​រាប ​បាន​ចាប់​ផ្តើម ដំណើរ​ការ​ហើយ​ នា​ព្រឹក​ថ្ងៃ​ទី​១០​ ខែ​មករា​ ឆ្នាំ​២០២២​នេះ​។ ​សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​រាជ​រដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​សៀម​រាប ​ក្នុង​វត្ត​មាន​ នៃ​ដំណើរ​ការ​ចាប់​ផ្តើម ​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​ដូស​ជំរុញ​នេះ ​ដើម្បី​ជា​សក្ខី​ភាព ​ក្នុង​កា​រឆ្លើយ​តប​ទៅលើ​អ្វី​ដែល​ជា​បំណង​ប្រាថ្នា​​ចង់​​បាន​ របស់​ប្រជាពល​រដ្ឋ​កម្ពុជា ​គឺការ​ផ្តល់​សិទ្ធិ​រស់​រាន​មាន​ជីវិត​ តាម​រយៈ​ នៃ​ការ​ផ្តល់​វ៉ាក់​សាំង​បង្កា​រ ការ​កាត់​បន្ថយ​ហានី​ភ័យ​ លើ​ស្ថានភាព​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​-​១៩ ​ដែល​កំពុង​បន្ត​យាយី ​នៅ​លើ​ពិភព​លោក​។

         សម្តេច​ពិជ័យ​សេនា​ បាន​មាន​ប្រសាសន៍​ថា៖ ដំណាក់​កាល​ នៃ​ការ​បើក​ប្រទេស ​និង​ការ​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ គឺ​ពិត​ជា​ត្រូវ​និយាយ​ដោយ​ខាន​មិន​បាន​នោះ​ឡើយ ​អំពី​ផែន​កា​រចាក់​ស្រោច​វ៉ាក់​សាំង​ ដែល​ជា​នយោ​បាយ​យុទ្ធសាស្រ្ត​គន្លឹះ​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្តេច​តេជោ ​ហ៊ុន​ សែន​ ប្រមុខ​នៃ​រាជ​រដ្ឋាភិបាល ​ដើម្បី​បង្ហូរ​ចរន្ត​សេដ្ឋកិច្ច​សង្គម​លើ​គ្រប់​វិស័យ ​ជួស​ជុល​សសៃឈាម​សេដ្ឋកិច្ច​កម្ពុជា​ឡើង​វិញ​។​ ជា​មួយ​គ្នា​នេះ ​វិធាន​ការ​សុវត្តិភាព ​៣​ការ​ពារ​ ៣​កុំ ​ក៏​នៅ​តែ​ជា​រូប​មន្ត​ដ៏​មាន​ប្រសិទ្ធ​ភាព​ ដើម្បី​ចលនា​រៀន​រ​ស់តាម​គន្លង​បែប​ថ្មី​ជា​មួយ​កូវីដ​-​១៩​។ ​សម្តេច​ពិជ័យ​សេនា​ បាន​បញ្ជាក់​ទៀត​ថា៖​ នៅ​ក្នុង​យុទ្ធនា​ការ​នេះ ​ចំពោះ​ប្រជា​ពល​រដ្ឋ​ដែល​មិន​ទាន់​បាន​ទទួល​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​នៅ​ឡើយ​នោះ​ ក៏​អាច​មក​ទទួល​ការ​ចាក់​វ៉ាក់​សាំង​ដូស​ទី​១ បាន​ផង​ដែរ​​។

​        យោង​តាម​ផែន​ការ​ដែល​បាន​គ្រោង​ទុក ​បេសកកម្ម​នៅ​ក្នុង​យុទ្ធនា​ការ​ចាក់​វ៉ា​ក់សាំ​ងបង្កា​រជម្ងឺ​កូវីដ​-១៩ ​សម្រាប់​ប្រជាពលរដ្ឋ​ខេត្ត​សៀម​រាប​ ចាប់​ពី​អាយុ​១៨​ឆ្នាំ​ឡើង ​និង​ចាប់​ពី​អាយុ​១២​ឆ្នាំ​ ដល់​ក្រោម​១​៨ឆ្នាំ​ អនុវត្ត​ដោយ​ក្រុម​គ្រូ​ពេទ្យ​ស៊ីវិល​ មាន​រយៈ​ពេល​១៤​ថៃ្ង ​នៅតាម​បណ្តា​ទី​តាំង​ចំនួន​២២​កន្លែង​ទូទាំង​ខេត្ត ​ដូច​ជា​មាន​នៅ​តាម​មន្ទីរពេទ្យ​បង្អែក​ខេត្ត ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ ​និង​តាម​បណ្តា​មណ្ឌល​សុខភាព​នានា​ផង​ដែរ​​។  ក្នុង​យុទ្ធនា​ការ​ជា​មួយ​គ្នា​នេះ ​ការ​ចាក់​វ៉ាក់​សាំង​សម្រាប់​ពល​រដ្ឋ​ខេត្ត​សៀម​រាប​ ចាប់​ពី​អាយុ​១៨​ឆ្នាំ​ឡើង ​ដោយ​ក្រុម​គ្រូ​ពេទ្យ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ មាន​រយៈ​ពេល​១០​ថ្ងៃ ​នៅ​បណ្តា​ទី​តាំង​ចំ​នួ​ន​៤២ ​កន្លែង ​រួម​មាន​តាម​ទីវត្ត​អារាម​ សាលា​រៀន​ និង​សាលា​ឃុំ​។​ ជា​រួម​ក្នុង​យុទ្ធនា​ការ​នេះ​​ទាំ​ងមូល ​ទាំង​បេសកកម្ម​រប​ស់ក្រុម​គ្រូ​ពេទ្យ​ស៊ីវិល ​និង​ក្រុម​គ្រូ​ពេទ្យ​កង​ទ័ព​ ត្រូ​វបាន​អនុវត្ត​លើ ​៦៤​ទី​តាំង​​។

        តាម​ការ​ជូន​ដំណឹង​របស់​​រដ្ឋបាល​ខេត្ត​សៀម​រា​ប ប្រជា​ពលរដ្ឋ​ ដែល​ត្រូវ​ទទួល​ការ​ចាក់​វ៉ាក់​សាំង​ដូស​ទី​៣ ​ត្រូវ​យក​ប័ណ្ណ​ចាក់​វ៉ាក់​សាំង​លើក​ទី​២ ​ទៅ​ជា​មួយ​ផង​ដែរ​ ដើម្បី​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ និង​ត្រូវ​មាន​គម្លាត​ពេល​វេលា​ ពី​ការ​ចាក់​លើក​ទី២ ​មក​ដល់​ការ​ទទួល​ចាក់​លើក​ទី៣​នេះ ​ពី​៤​ខែ ​ទៅ​៦​ខែ​។​ ​បើទោះជា​បាន​ទទួល​ការ​ចាក់​វ៉ាក់​សាំងនេះ​ក៏​ដោ​យ ​វិធាន​សុខាភិ​បាល ​៣​ការពារ​ និ​ង៣កុំ ​ការ​រក្សា​គម្លាត​ និង​ពាក់​ម៉ាស់​ ក៏​នៅតែ​បន្ត​អនុវត្ត​ជា​កាតព្វ​កិច្ច ​ជាប់​ជា​ប្រចាំ​ផង​ដែរ​ ​៕