ព័ត៌មាន

សាលា​នាយ​ទាហាន​សកម្ម​ ប្រារព្ធ​ពិធី​ប្រកួត​កីឡា​អបអរ​សាទ​រ ខួប​លើក​ទី​៤៣​ ទិវា​ថ្ងៃ​ជ័យ​ជម្នះ ៧ មករា​
នាយកដ្ឋានព័ត៌មាន(៣)
386
2698 សាលា​នាយ​ទាហាន​សកម្ម​ ប្រារព្ធ​ពិធី​ប្រកួត​កីឡា​អបអរ​សាទ​រ ខួប​លើក​ទី​៤៣​ ទិវា​ថ្ងៃ​ជ័យ​ជម្នះ ៧ មករា​

       នៅ​ថ្ងៃ​ទី​ ០៧ ​ខែ​មករា ឆ្នាំ២០២២​ នៅ​សា​លា​នាយ​ទាហានស​កម្ម​ បាន​ប្រារព្ធ​ពិធី​ប្រកួត​កីឡា​កង​យុទ្ធពល​ខេមរ​ភូមិន​ ដើម្បី​ចូល​រួម​អបអរ​សាទរខួប​អនុស្សាវរី​យ៍​លើក​ទី​៤៣​ ទិវា​ថ្ងៃ​ជ័យ​ជម្នះ​ ថ្ងៃ ៧ ​មករា​ឆ្នាំ​ ១៩៧៩​-​ថ្ងៃ ៧ មករា​ ឆ្នាំ២០២២​ ដែល​ពិធី​ប្រកួត​កីឡា​កង​យុទ្ធពល​ខេមរ​ភូមិន ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភា​ព ឧត្តម​សេនីយ៍​ឯក​ ប៊ុត​ សុភាព​ នាយក​សាលា​នាយ​ទាហាន​សកម្ម ​ក្នុង​នោះ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី ​ឯកឧត្តម ​នាយក​រង​ យោធា​ចារ្យ ​នាយ​ទាហាន​ នាយ​ទាហាន​រ​ង​ពល​ទាហាន ​និង​និស្សិត​នាយ​ទាហាន​សកម្ម​ទាំង​ ៣ ​ជំនាន់ ​ក៏​បាន​ចូល​រួម​ប្រកួត​កីឡាករ​ផង​ដែរ​។​

        តាម​របាយ​ការណ៍​របស់​គណៈ​កម្មាការ​រៀប​ចំ​ការ​ប្រកួត​បាន​ឲ្យ​ដឹង​ថា​៖ កីឡាករ​ចូល​រួម​ប្រកួត​មាន​ចំនួន ​៥១០​នាក់ ​ដោយ​ធ្វើ​កា​រប្រកួត​ចំនួន​ ៧​វិញ្ញាសារ ​ក្នុង​នោះ ​វិញ្ញាសារ​ទី១ រត់ប្រណាំង, ​វិញ្ញាសា​រទី២​ បាញ់​កាំ​ភ្លើង​ ២០០ម៉ែត្រ, ទី៣​ រ​ត់​ប្រដាប់​​អាវុធ​ ៦​គីឡូម៉ែត្រ​, វិញ្ញាសា​ទី​៤​ ហែល​ទឹក​ចម្ងា​យ​ ៥០​ម៉ែត្រ​បុរស​ និង​ហែលទឹ​ក​៣០ ​ផ្នែក​នារី, វិញ្ញាសា​ទី៥​ លំហាត់​របៀប​, ទី៦​ ក្បាច់​គុន​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ទី​៧ ​ដោះ​ដា​ក់​អា​វុធ​។ ឆ្លង​កាត់​ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​រយៈ​ពេល​ពេញ​មួយ​ព្រឹ​ក គណៈ​កម្មាធិការ​រៀប​ចំ​ការ​ប្រកួត​កីឡា​បាន​រក​ឃើញ ​និសិ្សត​ជំនាន់ ​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ បាន​ទៅ​លើ​និសិ្សត​នាយ​ទាហាន​សកម្ម​ជំ​នាន់​ទី២២​ ក្នុង​នោះ​ដែល​រង្វា​ន់ទទួល​បាន​ មាន​ពាន​ប្រចាំ​សាលា​មួយ​ និង​ថវិ​កា​ចំនួន​ ២​លាន​រៀល​។

        ក្នុង​ឱកាស​នោះ​បន្ទាប់​ពី​បាន​ប្រគល់​ពាន​រង្វាន់​ និង​ថវិ​កា​ជូន​ដល់ ​ក្រុម​កីឡាករ​ ដែល​ទទួល​ជ័យ​លាភី ​ក្នុង​ការ​ប្រកួត​រួច​មក​ ឯកឧត្តម​ ឧត្ត​មសេនីយ៍​ឯ​ក ប៊ុត​ សុ​ភាព​ នាយក​សាលា​នាយ​ទាហាន​សកម្ម​ បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ ​គណៈ​កម្មការ​រៀប​ចំ​ការ​ប្រកួត ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​ការ​ប្រកួត​ដើម្បី​ចូល​រួម​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ​៤៣​ ទិវា​ថ្ងៃ​ជ័យ​ជម្នះ​ ថ្ងៃ ៧ ​មករា​ ដែល​ជា​ថ្ងៃកំណើត​ទី​​២​ របស់​យើង​ទាំង​អស់​គ្នា​។ ក្នុង​ឱកា​សនោះ​ឯកឧត្ត​ម​ក៏​បាន​កោត​សរសើ​រដ​ល់​និស្សិត​ទាំង​បី​ជំនាន់​ ដែល​មា​នទំនាក់​ទំនង​គ្នា​ល្អ​ មាន​សាមគ្គីភាព​ជិត​ស្និទ្ធ​ធ្វើ​អោយ​កម្ម​វិធី​ប្រកួត​កីឡា​លើក​នេះ​ទទួល​បាន​ជោគ​ជ័យ​។

        ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ត​ម នាយ​កសាលា ​បាន​អោយ​ដឹង​ថា​៖ កម្ម​វិធី​ប្រកួត​កីឡានេះ​ ឯកឧត្តម ហ៊ុន ​ម៉ាណែត ​អគ្គ​មេ​បញ្ជាការ​រង ​មេប​ញ្ជាការក​ងទ័ព​ជើង​គោក​ បាន​ផ្តល់​ថវិកា​ ២០​លាន​រៀល ​និង ​លោក​វរសេនីយ៍​ទោ ​ឈាង ​សុវណ្ណ​រតនា ​ឧបត្ថម​​ទឹក​បរិសុទ្ធ ២០​កេស ​ដល់​កម្ម​វីធី​ប្រកួត​ផង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ