ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍ ​នាង​ ផាត​ ចុះ​សួរ​សុខ​ទុក្ខ​ កង​ពល​ធំ​អន្តរាគន៍​លេខ​២​
នាយកដ្ឋានព័ត៌មាន(៣)
330
2696 នាយ​ឧត្តម​សេនីយ៍ ​នាង​ ផាត​ ចុះ​សួរ​សុខ​ទុក្ខ​ កង​ពល​ធំ​អន្តរាគន៍​លេខ​២​

      ការ​ហ្វឹក​ហ្វឺន​ និង​អប់រំ​ចិត្ត​សាស្ត្រ​ ឲ្យ​ដល់ជួ​រ​នា​យ​ទាហាន និង​ពល​ទាហាន ​ខ.ភ.ម ពិត​ជា​មាន​សារៈ​សំខាន់ ​ក្នុង​ការ​លើកក​ម្ពស់​សមត្ថភាព​ជំនាញ​ផ្សេងៗ​ឲ្យ​ដល់​កង​ទ័ព​ និង​បង្កើន​ឆន្ទៈ​មនសិកា​ស្នេហា​ស្មោះ​ត្រង់​ចំពោះ​ជាតិ ​សាសនា ​ព្រះ​មហា​ក្សត្រ​ និង​ដើម្បី​ការ​ពារ​សុខ​សន្តិភាព​នៅ​កម្ពុជា​។

       នាយ​ឧត្តម​សេនីយ៍ ​នាង ​ផាត ​រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ ​ក្រសួង​ការ​ពារ​ជាតិ​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​ពិជ័យ​សេ​នា ទៀ ​បាញ់​ បាន​ថ្លែង​ដូច​នេះ ​ក្នុង​ឱកាស​អញ្ជើញ​ចុះសួរ​សុខ​ទុក្ខ ​នាយ​ទាហាន​ ពល​ទាហាន ​កង​ពល​ធំ​អន្ត​រាគមន៍​លេខ​២​ (ស្ថិត​នៅ​ស្រុក​គូ​លែន​ ខេត្ត​សៀម​រាប​)​ កាលពី​ថ្ងៃទី​០៤​ ខែ​មក​រា កន្លង​មក​នេះ ​នៅក្នុង​ឱកាស​អបអរសាទ​រខួប​អនុស្សាវរី​យ៍​លើក​ទី​៤៣ ​ទិវាជ័យ​ជំនះ​ ៧​មករា​។

        នាយ​ឧត្តម​សេនីយ៍​ បានប​ន្ត​ថា៖ ក្រសួ​ងបាន​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​កែទ​ម្រង់​ និងបាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ ​ក្នុង​ការ​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​ដល់​យោធិន​គ្រប់​រូប​ មាន​សមត្ថ​ភាព​ ជំនាញ​បច្ចេក​ទេសលើ​គ្រប់​វិស័យ​ទាំង​ចំណេះ​ដឹង​ចំណេះ​ធ្វើ​ឲ្យ​ស្រប​តាម​បច្ចេក​វិទ្យា​វិវឌ្ឍន៍​រីក​ចម្រើនថ្មីៗ​នា​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត ​តាម​រយៈ​ការ​បណ្ដុះ​បណ្ដាល​ហ្វឹក​ហ្វឺន​ សំដៅ​ពង្រឹង ​វិន័យ​កង​ទ័ព​ កាយ​សម្បទា ​អប់រំ​ដល់​នាយ​ទាហា​ន​វ័យ​ក្មេង​អោយ​មាន​វិជ្ជាជីវៈ​ សីលធម៌​ គុណ​ធម៌​ និង​មាន​ឆន្ទៈ​ស្នេហា​ជាតិ​ខ្ពស់​សម្រាប់​បន្ត​វេន​នា​ពេល​អនាគត​។​

        ក្នុង​សន្ទរកថា​ស្វាគន៍​របស់​ ឧត្ត​ម​សេនីយ៍ឯ​ក​ កែ​វ​ ធី​ មេ​បញ្ជាការ​រង​ កង​ទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជាការ​ កង​ពល​ធំ​អន្តរាគមន៍​លេខ​២​ បាន​ឲ្យដឹ​ង​ថា​៖ ក្នុង​ការ​រាត​ត្បាត​ជម្ងឺ​កូវីដ​១៩​ កង​ព​លធំ​បាន​ចូល​រួម​ការ​ពារ​ទប់​ស្កាត់​ជម្ងឺ ​ស្រប​តាម​វិធាន​ការ​ក្រសួង​សុខា​ភិបាល ​៣​ការពារ​ និង ​៣​កុំ ​និងបា​ន​ចូល​រួមចា​ក់​វ៉ាក់​សាំង​ជូន​ប្រជា​ពលរដ្ឋ​ នៅ​ខេត្ត​សៀមរាប ​មាន​ចំនួន​៤​ស្រុក​។​ បច្ចុប្បន្ន ​កង​ពល​ធំ ​បាន​យក​ចិត្ត​ទុក​ដាក់​ការ​បណ្ដុះ​បណ្ដាល​ហ្វឹក​ហ្វឺន​ សំដៅ​ពង្រឹង​វិន័យ​កង​ទ័ព​ កាយ​សម្បទា​ អប់រំ​ចិត្ត​សាស្ត្រ​ដល់​នាយ​ទាហាន​ពល​ទាហាន​ មាន​វិជ្ជាជីវៈ​ វិន័យ​សីលធម៌​ និង​មាន​ឆន្ទៈ​ស្នេហា​ជាតិ​ខ្ពស់​ ធ្វើ​ការ​កែ​ទម្រង់ ​អភិវឌ្ឍន៍​អង្គភាព​ និង​ជីវិភា​ព​រស់​នៅ​កង​ទ័​ព និង​ក្រុម​គ្រួសារ​កង​ទ័ព​។​

  នាយ​ឧត្តម​សេនីយ៍ ​នាង ​ផាត ​រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ ​ក្រសួង​ការ​ពារ​ជាតិ​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​ពិជ័យ​សេ​នា ទៀ ​បាញ់​ 


        ក្នុង​ឱកាស​ អបអរសាទ​រ​ខួប​អនុស្សាវរី​យ៍​ លើក​ទី​៤៣ ​ទិវា​ជ័យ​ជំនះ​ ៧​មករា​ និង​សេចក្តី​សោមនស្ស​រីក​រាយ ​ឱកាស​ចូល​ឆ្នាំ​ថ្មី ​ឆ្នាំ​សាកល​ ២០២២​,​ ឯកឧត្តម​ នាង​ ផាត​ បាន​សម្តែង​នូវ​ការ​កោត​សរសើរ​ ចំពោះ​ស្នាដៃ ​និងសមិទ្ធផល​ទាំ​ងឡាយ ​ដែល​នា​យទាហាន​ ពល​ទាហាន​ កង​ព​លធំ​អន្តរាគមន៍​លេខ​២​ទាំង​អស់​ បាន​ខិត​ខំ​ប្រឹង​ប្រែង​ពុះពារ​សម្រេ​ច​បាន​ដោយ​ជម្នះ​គ្រប់​ការ​លំបាក ​និង​ធ្វើ​ពលិកម្ម​គ្រប់​បែប​យ៉ាង​ ក្នុង​ភារកិច្ច​ការពារ​បូរណភាព​ទឹ​កដី​, ការ​ពារ​សុខ​សន្តិភាព ​សន្តិសុខ​ និង​សណ្តាប់​ធ្នាប់​សាធារណៈ ​ក៏​ដូច​ជា​ការ​ចូល​រួម​ចំ​ណែក​ក្នុង​ការ​អភិវឌ្ឍ​ជាតិ​។​ នាយ​ឧត្តម​សេនីយ៍​ រដ្ឋលេខា​ធិការ​ប្រចាំ​ការ​ បាន​មាន​ប្រសាសន៍​ថា​៖ ក្នុ​ង​រយៈ​ពេល​៤៣​ឆ្នាំ​កន្លង​មក​នេះ ​ក្រោម​ការ​ដឹក​នាំ​របស់​គណៈ​បក្សប្រជាជន​ និង​ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​ សម្ដេច​អគ្គ​មហា​សនា​បតី​តេជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បាន​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំងក្លា​ ក្នុ​ង​កសាង​​អភិវឌ្ឍ​ជាតិ​មាតុ​ភូមិ​ និង​បាន​ស្វែង​រ​កសន្តិភាព​សម្រាប់​ប្រទេស​ជាតិ​ និ​ង​ជូន​ប្រជាជន​កម្ពុជា ​ធ្វើ​ឲ្យ​ប្រទេស​ជា​តិបា​នរីក​ចម្រើន​លើ​គ្រប់​វិស័​យ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។​​

     ឯកឧត្តម នាង ផាត បា​ន​ផ្តាំផ្ញើ​ដល់​នាយ​ទាហាន​ ពល​ទាហាន​ កង​ព​លធំ​អន្តរាគមន៍​លេខ​ ២​ ត្រូវ​ចូល​រួម​ប្ដេជ្ញា​ចិត្ត​អនុវត្ត​ឱ្យបាន​ម៉ឺង​ម៉ាត់​នូវ​អនុសាសន៍ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្តេច​តេជោ ​ដែល​បាន​ថ្លែងកា​ល​ពី​ថ្ងៃ​ទី​២៩ ​ខែធ្នូ​ កន្លង​ទៅនេះ​ និង​គាំទ្រ​នូវ​បេក្ខ​ភាព ​ឯកឧត្តម ​ហ៊ុន​ ម៉ា​ណែត​ ជា​នាយក​រដ្ឋមន្រ្តី​សម្រាប់​ពេល​អនាគត​ ពិសេស​បន្ត​ចូល​រួម​ការពារ​ទប់​ស្កាត់​ការ​រាត​ត្បាត​ជម្ងឺ​កូវីដ​-​១៩ ​(បម្លែង​ថ្មី)​ ស្រប​តាម​វិធាន​ការ​ក្រសួង​សុខា​ភិបាល​ ៣​ការពារ​ និង​ ៣​កុំ ​អោយ​បាន​ជាប់​ជា​ប្រចាំ​។​ ក្នុង​ឱកាស​នោះ​ នាយ​ឧត្តម​សេនីយ៍​ នា​ង ផា​ត បាន​នាំយ​ក​អំណោយ​ក្រសួង​ការ​ពារ​ជាតិ​ ឧបត្ថម្ភ​ដល់​កង​ពល​ធំ​អន្តរាគម​ន៍លេ​ខ​២ ​មាន​មី​ចំនួន ​១០​០​កេស​ និង​ត្រី​ខ​កំប៉ុង ​ចំនួន​ ២០​កេស​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ