ព័ត៌មាន

ពិធី​អបអរ​សាទរ​​ខួប​ ២៣​ឆ្នាំ​ ទិវា​នយោ​បាយ​ឈ្នះ ឈ្នះ ​និង​ខួប​៣​ឆ្នាំ​ នៃ​ការ​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ​
នាយកដ្ឋានព័ត៌មាន(៣)
325
2688 ពិធី​អបអរ​សាទរ​​ខួប​ ២៣​ឆ្នាំ​ ទិវា​នយោ​បាយ​ឈ្នះ ឈ្នះ ​និង​ខួប​៣​ឆ្នាំ​ នៃ​ការ​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ​

       ពិធី​អបអរ​សាទ​រ​ខួប​លើក​ទី​២៣ ​ឆ្នាំ​នៃ​ការ​បញ្ចប់​សង្រ្គា​មស៊ីវិល​នៅ​កម្ពុជា​ និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោគ​ជ័យ​នយោបាយ​ ​ឈ្នះ​ ឈ្នះ ​របស់​  សម្តេច​តេជោ ​ហ៊ុន ​សែន ​និង​ខួប​៣​ឆ្នាំ​ ថ្ងៃ​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​វិមាន​ឈ្នះ ឈ្នះ​ ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​ធ្នូ ​ឆ្នាំ​២០២១ ​ក្រោម​អធិបតី​ភាព​ សម្តេច​ពិជ័យ​សេនា​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​គណៈកម្មការ​ សាង​ស​ង់វិមាន​ឈ្នះ ឈ្នះ​ តំណាង​ដ៏ខ្ពង់​ខ្ពស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​​ នាយក​រដ្ឋមន្ដ្រី ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​។

 នាយ​ឧត្តម​សេនីយ៍ ​ណឹម ​សុវត្ថិ​ ទី​ប្រឹក្សា​ពិសេស ​សម្តេច​ពិជ័យ​សេនា​ អគ្គនាយក ​អគ្គនាយក​ដ្ឋាន​នយោបាយ​ និង​កិច្ច​ការ​បរទេស​ និង​​ជាប្រធាន​ក្រុម​ការងារ​សិក្សា​ស្រាវ​ជ្រាវ​ សាង​សង់​វិមាន​ឈ្នះ ឈ្នះ 


         ក្នុង​ឱកាស​នោះ​ នាយ​ឧត្តម​សេនីយ៍ ​ណឹម ​សុវត្ថិ​ ទី​ប្រឹក្សា​ពិសេស ​សម្តេច​ពិជ័យ​សេនា​ អគ្គនាយក ​អគ្គនាយក​ដ្ឋាន​នយោបាយ​ និង​កិច្ច​ការ​បរទេស​ និង​​ជាប្រធាន​ក្រុម​ការងារ​សិក្សា​ស្រាវ​ជ្រាវ​ សាង​សង់​វិមាន​ឈ្នះ ឈ្នះ ​បាន​ថ្លៃង​សន្ទរកថា​ស្វាគមន៍ ​និង​របាការណ៍ ​ដោយ​បាន​គូស​បញ្ជាក់​​​ថា៖ ​បន្ទាប់​ពី​បាន​ទទួល​អនុសាសន៍​សំខាន់ៗ ​របស់​សម្តេច​ពិជ័យ​សេនា​ ក្នុង​អង្គ​ពិធី​កាល​ពី ​ថ្ងៃ​ទី​២៩​ ខែ​ធ្នូ ​ឆ្នាំ២០១៩​ និង​ក្រុម​ការងារ​ក៏​បាន​ទទួល​នូវ​អនុសាសន៍ ​និង​ការ​សម្រេចដ៏​ខ្ពង់​ខ្ពស់​របស់​ សម្ដេច​តេជោ ​ប្រមុខ​រាជ​រដ្ឋាភិបាល ​នៅ​ក្នុង​អង្គ​សន្និបាត​កាល​ពី​ថ្ងៃទី០២​ ខែ​កុម្ភៈ ​ឆ្នាំ​២០២០ ​ស្តី​ពី​ការ​ លើក​កម្ពស់​គោល​នយោបាយ​ឈ្នះ ឈ្នះ ​នេះ ​តាម​រយៈ​ខ្លឹម​សារ​ ៣​ចំណុចធំ​ៗ ​ដែល​មាន​រួម​មាន៖​ ទី​១-​ការ​ប្រារព្ធ​ទិវា​នយោបាយ​ឈ្នះ ឈ្នះ ​នៅថ្ងៃទី​២៩ ​ខែ​ធ្នូ ​ជា​រៀង​រាល់​ឆ្នាំ​។ ទី២-​ដំណើរ​ការ​រៀប​ចំ​ តំបន់​ប្រវត្តិ​សាស្ត្រ​យោធា​នានា​ និងទី៣-​ផ្សព្វផ្សាយ​បញ្ជ្រា​បខ្លឹមសារ​ នៃ​នយោបាយ​ឈ្នះ ឈ្នះ​។ ឯកឧត្តម​ ណឹម ​សុវត្ថិ​ ​ក៏បាន​លើក​ឡើង​ពី​លទ្ធផ​ល​ការងារ​ ដែល​សំរេច​បាន​ លើ​ការងារ​ ជួស​ជុល​ ថែទាំ ​និង​វិធាន​ការ​សន្តិសុខ ​សម្រាប់​និរន្តរភា​ព​ នៃ​វិមាន​ឈ្នះ ឈ្នះ​ បាន​ប្រតិបត្តិការ​សកម្មភាព ​ការ​ងារ​សំខាន់ៗ​ដូច​ជា​៖ ការ​គ្រប់​គ្រង​ ថែ​ទាំ​សំណង់​ស្ថាបត្យកម្ម​ទូទៅ ​ជួស​ជុល​ ហេដ្ឋា​រចនា​សម្ព័ន្ធ​រូប​វន្ត​ នានា ​ដែល​មាន​ការ​ខូចខា​ត ​ត្រួត​ពិនិត្យ​សម្ភារៈ​បច្ចេកទេស​ និង​សារមនី្ទរ​ជា​ប្រចាំ។ វិមាន​ឈ្នះ ឈ្នះ ​ក៏​ទទួល​បាន​ការ​សហការ​គាំទ្រ​ពី​កម្លាំង​សាលា​រាជ​ធានី​ភ្នំពេញ ​ក្នុង​សកម្មភាព​ការ​ងារ​ ការ​ថែ​រក្សា​សួន​ច្បារ​ខាង​មុខ​ ការ​ប្រមូល​សំរាម​ ការ​ផ្គត់ផ្គង់​ទឹក​ស្អាត ​និង​អគ្គិសនី​សម្រាប់​ប្រើប្រា​ស់ក្នុង​បរិវេណ​វិមាន​ឈ្នះ ឈ្នះ ​ជា​ប្រចាំ​ផង​ដែរ​។ បច្ចុប្បន្ន​នេះ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ កំពុង​បន្ត​ថែ​ទាំ​សមិទ្ធផល​”សួន​តេជោ​សន្តិភាព”​ ប្រក​បដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត​។​ ​ដោយ​លែក​ចំពោះ​ភ្ញៀវ​ចូល​ទស្សនា​វិមាន​ឈ្នះ ឈ្នះ ​គិត​ចាប់​ពី​ឆ្នាំ​២០១៩​ មក​ដល់​បច្ចុប្បន្ន ​ក្រុម​ការងារ​វិមាន​ឈ្នះ ឈ្នះ​ បាន​ទទួល​បដិសណ្ឋារ​កិច្ច​ ប្រតិភូ​ជាតិ​ និង​អន្តរជាតិ ​មក​ទស្សន​កិច្ច​នៅ​វិមាន​ឈ្នះ ឈ្នះ ​និង​ពី​គ្រប់​ក្រសួង​ស្ថាប័ន​រដ្ឋ និង​ឯកជន​ សិស្សានុ​សិស្ស ​អ្ន​ក​សិក្សា​ស្រាវជ្រាវ​ យុវជន ​ជា​ពិសេស​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​របស់​ជាតិ​-​អន្តរជាតិ ​ទាំង ថ្នាក់រ​ដ្ឋមន្ត្រី​ និង​នាយក​រដ្ឋមន្ត្រី​ សរុប​ចំនួន ​៣៦០​លើក​ មាន​ចំនួន​មនុស្ស​ប្រមាណ​ជិត ​៤​លាន​នាក់​​។ ក្រៅ​ពី​នេះ​បាន​សាង​សង់​នូវ​សួន​សមិទ្ធផល​តេជោទាំ​ង ​៣ ​ដែល​រួមមា​ន៖​ សួន​ខឿន ​ការ​ពារ​ជាតិ ​អគ្គ​បញ្ជាការ​ដ្ឋាន ​សួន​សណ្តាប់​ធ្នាប់ ​សុវត្ថិភាព​សន្តិសុខ​សាធារណៈ ​សួន​រក្សា​សន្តិភាព​អង្គ​ការ​សហ​ប្រជា​ជាតិ​និង​ដោះ​មីន​។ ចំណែក​ឯ​សួន​ប្រវត្តិកាល​ នៃ​កា​រសាង​សង់​វិមាន​ឈ្នះ ឈ្នះ ​បាន​ចាប់​ផ្តើម​សាង​សង់​ ដោយ​មាន​ការ​ឧបត្ថម្ភ​គាំទ្រ​ ពី​ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ ​និង​ថាមពល​។ ចំពោះ​ការរៀប​ចំ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​ នានា ​បាន​ដំណើរកា​រ​បាន​យ៉ាង​សកម្ម​ ហើយ​ដោយ​មមា​ញឹក​ និង​ពុះពារ​បាន​នូវ​ការ​លំបាក​ស្មុគ​ស្មាញ ​ហើយ​បាន​ដំណើរ​ការ​សិក្សា​ស្រា​វ​ជ្រាវ​ រៀប​ចំ​បាន​ ចំនួន ​៥៥​ទីតាំង​។

សម្តេច​ពិជ័យ​សេនា​  ទៀ បាញ៉ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​គណៈកម្មការ​ សាង​ស​ង់វិមាន​ឈ្នះ ឈ្នះ​ តំណាង​ដ៏ខ្ពង់​ខ្ពស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​​ នាយក​រដ្ឋមន្ដ្រី ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​


​         ថ្លែង​នៅ​ក្នុង​ពិធី​អបអរសាទរ ​ខួប​ ២៣​ឆ្នាំ ​ទិវា​នយោបាយ​ឈ្នះ ឈ្នះ ​និង ​ខួប​៣ឆ្នាំ​ នៃ​ការ​សម្ពោធ​វិមាន​ឈ្នះ ​ឈ្នះ ​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បាន​មាន​ប្រសាសន៍​ថា៖​ កាល​ពី​ ​២៣​ឆ្នាំ​មុន​ ពោលគឺ​នៅ​ថ្ងៃទី​២៩​ ខែ​ធ្នូ ​ឆ្នាំ​១៩៩៨​ ត្រូវ​បាន​កំណត់​ជា​ថ្ងៃ​បញ្ចប់​សង្គ្រា​មស៊ីវិល ​ទាំង​ស្រុង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ទទួល​បាន​សន្តិភាព ​និង​ការ​ឯកភាព​ជាតិ​ពេញ​លេញ ​ដែលជា​ឱកាស​នៃ​ការ​ចាប់​ផ្តើម​កសាង ​និង​អភិវឌ្ឍ​ប្រទេស​ជាតិ​ឡើង​វិញ​។​ សន្តិភាព​ពេញ​លេញ​រយៈ​ពេល​ ២៣​ឆ្នាំ​កន្លង​មក​នេះ ​ទទួល​បាន​មក​ដោយ​លំបាក ​ឆ្លង​កាត់​ នូវ​ដំណាក់​កាល​អភិវឌ្ឍ​វែង​ឆ្ងាយ​ ទាំង​ដំណាក់​កាល​របប​ប្រល័យ​ពូជ​សាសន៍​ ដំណាក់​កាល​សង្គ្រា​ម​ផង​ ចរចា​ផង​ រហូត​ដល់​លេច​ឡើង​វត្តមាន​របស់​នយោបាយ​ឈ្នះ ឈ្នះ ​ដែល​ជា​នយោបាយ ​បាន​បញ្ចប់​ ​សង្គ្រា​មស៊ីវិល​ ទាំង​ស្រុង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​មិ​នមាន​ការ​បង្ហូរ​ឈាម​ ហើយ​ផ្អែក​លើ​គោល​ការណ៍​ឯកភាព​ជាតិ​ជាធំ​​។​ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​បាន​បញ្ជាក់​ទៀតថា​៖ ក្នុង​រយៈ​កាល​ ២៣​ឆ្នាំ​កន្លង​មក​នេះ​ មាតុភូមិ​កម្ពុជា​យើង​បាន​សុខ​សន្តិភាព​ និង​ការ​ឯកភាព​ជាតិ​ពេញ​លេញ ​ហើយ​បាន​បង្កើត​នូវ​សមិទ្ធផល​ និង​មរតក​ជា​ច្រើន​អនេក​ រាប់​មិន​អស់​ ដោយ​សារការ​អភិវឌ្ឍ​ដែល​បាន​មក​ដោយ​ ​ សន្តិភាព​ តាម​រយៈ​នយោបាយ​​ឈ្នះ ឈ្នះ​។ នេះ​គឺជា​ស្នាដៃ​ដឹកនាំ​ប្រាកដ​និយម ​របស់​ សម្ដេច​តេជោ ហ៊ុន សែន ដែល​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​ នាំ​ប្រទេស​ចេញ​ពី​ភាព​ក្រីក្រ ​ខ្វះ​ខាត​ រហូត​ដល់មាន​កិត្តិយ​ស សម្បូ​រ​បែប ​និង​ប្រក​បដោយ​សុខ​ដុមភាពដូ​ចស​ព្វថ្ងៃ​នេះ​។ សម្តេច​ពិជ័យ​សេនា ​បាន​បន្ត​ថា៖​ នៅ​វិមាន​ឈ្នះ ឈ្នះ​នេះ ​គឺ​ជាតឹក​តាង​ដែល​បង្ហាញ​ពី​ខ្លឹមសារ​ នៃ​នយោបាយ​ឈ្នះ ឈ្នះ​ និង​អ្វី​ដែល​ជា​ជីវិត​ជាក់​ស្តែង​របស់​សម្តេច​តេជោ ​ក្នុង​នាម​ជា​ស្ថាប​និក​ និង​ជា​មគ្គុទ្ទេស​ក៍​ឯក ​ដែល​បាន​បង្កើត​គោល​នយោ​បាយ​សម្រាប់​សន្តិភាព ​និង​ការ​ឯកភាព​ជាតិ​ ហើយ​ក៏​បាន​រំលេច​ថែម​ទៀត​នូវ​ការ​ចូ​លរួម ​និងស​មិទ្ធផល​ នានា​ដែល​មាន​ជាហូរ​ហែ។​ ទី​នេះ​នឹង​ចារឹក​ថែម​ទៀត​នូវ​គុណូបក្ការៈ ​របស់​សម្តេច​តេជោ ​ក្នុង​បរិបទ​ថ្មី​នេះ ​ដូច​ជា​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ-១៩ ​ការ​ដឹក​នាំ​តស៊ូ​ទប់​ទល់​ការ​ជ្រៀត​ជ្រែក​ពី​បរទេស ​អមិត្ត ​និង​សមិទ្ធ​ផល​នានា ​ដែល ​មិនចេះរី​ង​ស្ងួត​។ សម្តេច​ពិជ័យ​សេនា​ បាន​បញ្ជាក់​ទៀត​ថា៖ ​លទ្ធផល​នៃ​ការ​គ្រប់​គ្រ​ងវិមាន​ ឈ្នះ ឈ្នះ​ ការ​ជំរុញ​សិក្សា​ស្រា​វ​ជ្រាវ​បន្ថែ​ម​នូវ​ខ្លឹម​សារ​ទាក់​ទង​ នឹង​ការ​អនុវត្ត​នយោបាយ​ឈ្នះ ឈ្នះ ​និង​ការ​កសាង ​វិមាន​ឈ្នះ ឈ្នះ​ ដែល​មាន​តឹក​តាង​ជាក់​ស្ដែង​នៅ​ទីនេះ​បាន​រៀប​ចំ​ជា​ក្បួន​តម្រា ​មាន​ជា​អាទិ៍៖ ​ទស្សន​ទាន​ និង​ដំណាក់​កាល​ទាំ​ង៥ ​នៃ​វិមាន​ឈ្នះ ឈ្នះ ​សៀវភៅ​ចម្លា​ក់​វិមាន​ឈ្នះ ឈ្នះ ​និងសៀ​វ​ភៅ​ស្ថាបត្យ​កម្ម​ នៃ​វិមាន ​ឈ្នះ ឈ្នះ​។ ឆ្លៀត​ក្នុង​ឱកាស​នេះ ​សម្តេ​ចពិជ័យ​សេនា​ ទៀ ​បាញ់ ​ក៏​បាន​សម្ដែ​ង​ការ​កោត​សរសើរ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ក្រសួង ​ស្ថាប័ន​ពាក់​ព័ន្ធ​ ដែល​បាន​ចូល​រួម​កសាង​សមិទ្ធផល​នានា​ នៅ​សួន​សមិទ្ធផល​តេជោ ​អោយមា​ន​ភាព​លេច​ធ្លោ និង​បាន​លើក​សោភ​ណ្ឌភាព​វិមា​ន ឈ្នះ ឈ្នះ កាន់​តែ​ត្រដែត​ឡើងថែម​ទៀត​។​ សមិទ្ធ​ទាំង​អស់​ ដែល​សម្រេច​បាន​នេះ ​គឺ​ជាស្នាដៃ​បន្ថែម​ទៀត ​និង​ជា​គំនិត​រួម​មួយ​ក្នុ​ងការ​រៀបចំ​ព្រឹត្តិការ​ណ៍ប្រវត្តិសាស្ត្រ​ ប្រកប​ដោយ​ការទទួល​ខុស​ត្រូវ ​ការ​អនុវត្ត​ភារកិច្ច​ដែល​បាន​ប្រគល់​ជូន​។​ ជា​មួយ​គ្នា​នេះ​ ក៏​បាន​ឆ្លុះ​បញ្ចាំង​​ពី​ឆន្ទៈ ​ស្មារ​តី​ចូល​រួម​នៅ​ក្នុង​រយៈពេល​ ២​ឆ្នាំ​នេះ ​ដោយ​ការ​ស្ម័គ្រ​ចិត្ត​ ទឹក​ចិត្ត​សប្បុរស​ ភាព​កត្តញ្ញូ​ និង​ការដឹង​គុណ​ចំពោះ​សម្ដេច​តេជោ ​នាយក​រដ្ឋមន្ត្រី​ ដែល​ជា​និច្ចកាល​តែង​យក​ជីវិត​ធ្វើ​ជា​ដើម​ទុន​ ដើម្បី​ទទួល ​បាន​សន្តិភាព ​និង​ការ​ឯកភាព​ជាតិ​។ 

        ឆ្លៀត​ក្នុ​ងឱកាស​នោះ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានថ្លែង​អំណរ​គុណ ​និង​គោរព​ដឹង​គុណ​ចំពោះ​ សម្តេច​តេជោ ​នាយក​រដ្ឋមន្ត្រី​ ដែល​បា​នដឹ​កនាំ​ប្រយុទ្ធ​ប្រឆាំង​រោគ​រាត​ត្បាត​កូវីដ-១៩​ ដោយ​ប្រើ​ប្រាស់​វិធា​ន​យុទ្ធសាស្ត្រ​ សក្តានុពល ​និង​ប្តូរ​ផ្តាច់​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ទទួល​វ៉ាក់​សាំង​គ្រប់ៗ​គ្នា​ដោយ​ឥត​គិត​ថ្លៃ ​ដែល​ជា​កត្តា​ធ្វើ​ឲ្យ​កម្ពុជា​វិល​មក​ស្ថាន​ភាព​ប្រក្រតី​ដូច​ពេល​បច្ចុប្បន្ន​នេះ ​និង​បាន​ផ្តួចផ្តើម​កំណែ​ទម្រង់​នានា ​ការ​សម្រេច​បាន​នូវ​សមិទ្ធ​ផល​ធំៗ ​ដូច​​ជា​ ស្ពាន​ ផ្លូវ ​ថ្នល់ វិមាន ​ពហុកីឡដ្ឋាន​មរតតេជោ ដែ​​លនៅ​ខាង​មុខ​វិមា​ន​ឈ្នះ ឈ្នះ ​នេះ​ផង​ដែរ​។

         ក្នុ​ង​ឱកាស​នោះ​ដែល ​សម្តេច​ពិជ័យ​សេនា​ ឧបនាយករ​ដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ព្រ​មទាំ​ងគណៈអធិបតី ​បាន​អញ្ជើញ​ បើក ​និង​ទស្ស​នា ពិព័រណ៍​ ​អបអរ​សាទរ​ ខួប​លើក​ទី​២៣​ឆ្នាំ នៃកា​រ​បញ្ចប់​សង្រ្គា​មស៊ី​វិលនៅ​កម្ពុជា ​និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោគ​ជ័យ​នយោបាយ​ឈ្នះ ឈ្នះ ​របស់​ សម្តេចតេជោ ហ៊ុន សែន និ​ង​ខួប​លើក​ទី​៣ នៃ​ការ​ដាក់​ឲ្យ​ដំណើរ​ជា​សាធារណៈ នៃ​វិមាន​ឈ្នះ ឈ្នះ​។ ការ​តាំង​ពិព៌ណ័​នេះមា​នកា​រ​ចូល​រួម​ពី​ស្ថាបន័ ​កង​ឯកភាព​នានា ​ចំណុះ​អោ​យ​ក្រសួង​ការពារ​ជាតិ​ អគ្គ​បញ្ជាការ​ និង​មា​នការ​ចូល​រួម​ពី​កង​ទ័ព​ជើង​គោក ​ជើង​ទឹក​ ជើង​អាកាស​ កង​រាជ​អាវុធ​ហត្ថ ​និង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​។ ក្នុង​ឱកាស​នោះ ​សម្តេចពិជ័យសេនា ក៏​បា​​ន​សម្ពោធ​ចម្លាក់​និមិត្ត​សញ្ញា ​តំណាង​ក្រសួង ​ស្ថាប័ន​ និង​សមិទ្ធផល​រាជ​ធានី​-​ខេត្ត​ ដែល​បាន​ឆ្លាក់​បិត​ភ្ជា​ប់​នៅ​វិមាន​ឈ្នះ ឈ្នះ ​ព្រម​ទាំង​បាន​បន្ត​អញ្ជើញ​ទៅ​ទស្សនា​សារមន្ទីរ​មគ្គុទ្ទេសក៍​តេជោ​ ទស្សនា​គម្រោង​អភិវឌ្ឍន៍​ នៃ​ស្ថាបយ្យ​កម្ម​វិមាន​ឈ្នះ ឈ្នះ ​នានា​។ បន្ទាប់​មក​ទៀត​ សម្តេច​ពិជ័យ​សេនា​ ព្រម​ទាំង​គណៈអធិបតី​ទាំង​អស់​ បាន​អញ្ជើញ​ទៅ​ទស្សនា​សួន​តេជោ​សន្តិភាព ​និង​សួន​សមិទ្ធផល​តេជោ​ នៃ​វិមានឈ្នះ ឈ្នះ​ ដែល​បាន​សាង​សង់​រួច​ ដែល​សួន​នេះ​ បាន​រួម​ចំ​ណែក​លើក​កំពស់​សោភណ្ឌភាព​វិមាន​ ឈ្នះ ឈ្នះ​ កាន់​តែ​ត្រដែត​ឡើង​ថែម​ទៀត ​ក្នុ​ង​នោះ រួ​ម​មាន​​៖ ​សួន​ខឿនកា​រ​ពារ​ជាតិ​ រៀបចំ​ដោយ​អគ្គ​បញ្ជាការ​ដ្ឋា​ន កង​យោធ​ពល​ខេមរភូមិន្ទ​​ សួន​វិស័យ​រក្សា​​សន្តិភាព​ និង​សកម្មភាព​មីន​ រៀប​ចំ​ដោយ​មជ្ឈមណ្ឌល​ជាតិ​គ្រប់​គ្រង​កង​កម្លាំងរក្សា​ សន្តិភាព​ បោស​សំ​អាត​មីន​ និ​ង​កាក​សំណល់​សង្គ្រាម​ និង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុ​ជា និង​សួន​សមិទ្ធ​ផល​សន្តិសុខ ​សណ្តាប់​ធ្នាប់​សាធារណៈ ​និង​សុវត្ថិភាព​សង្គម​ រៀបចំ​ដោយ​កង​រាជ​អាវុធហត្ថ​ លើ​ផ្ទៃ​ប្រទេស ​និង​អគ្គស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​​។ ចំណែកឯ សួន​ប្រវត្តិកាល ​ដែល​ទើ​បចាប់​ផ្តើម​ដំណើរការ​សាង​សង់​ ត្រូវ​បាន​ទទួល​ការ​ជួយ​គាំទ្រ​ពី​ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួងរ៉ែ​ និង​ថាមពល ​ហើយ​តាម​រយៈ​ការ​ទស្សនា​សួន​ទាំង​បី​នោះ ​សម្តេច​ពិជ័យ​សេនា​ មាន​ជំនឿជឿ​ជាក់​ថា ​ការ​សាង​សង់​សួន​ប្រវត្តិកាល​ នេះ​នឹង​សម្រេច​ជោគ​ជ័យ​តាម​ផែន​ការ​គ្រោង​ទុក​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ