ព័ត៌មាន

សម្តេ​ច​តេជោ ​ហ៊ុន​ សែន ​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​អគារ​រដ្ឋបាល ​និង​សាល​ប្រជុំ ​ទី​ស្តី​ការ​ក្រសួង​ការ​ពារ​ជាតិ​
នាយកដ្ឋានព័ត៌មាន(៣)
319
2687 សម្តេ​ច​តេជោ ​ហ៊ុន​ សែន ​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​អគារ​រដ្ឋបាល ​និង​សាល​ប្រជុំ ​ទី​ស្តី​ការ​ក្រសួង​ការ​ពារ​ជាតិ​

       សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន ​នាយ​ឧត្តម​សេនីយ៍​ ផុត​លេខ​ ផ្កាយ​មាស​៥,​ នាយក​រដ្ឋមន្រ្តី​  នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​ សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ អគារ​រដ្ឋបាល ​និង​សាល​ប្រជុំ ​នៃទី​ស្តីការ​ក្រសួង​ការ​ពារ​ជាតិ​ ដែល​បាន​សាង​សង់​ថ្មី​យ៉ាង​ស្កឹម​ស្កៃ ​នៅ​លើទី​តាំង​ចាស់​​។

       សម្ដេ​ច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​គូស​បញ្ជាក់​ថា​៖ ពិធី​សម្ពោធ​ អគារ​រដ្ឋបាល​ និង​សាល​ប្រជុំ​ទី​ស្តីការ​ក្រសួង​ការ​ពារ​ជាតិ​ថ្មី​ នា​ព្រឹក​ថ្ងៃ​ទី​​២៩​ ធ្នូ​នេះ ​បាន​ប្រព្រឹត្ត​ទៅ​ស្រប​ ពេល​ទិវា​នយោបាយ​ឈ្នះ ឈ្នះ ​ខួប​២៣​ឆ្នាំ​ នៃ​ការ​បញ្ចប់​សង្គ្រា​ម​ស៊ីវិល​នៅក​ម្ពុជា ​«២៩ ធ្នូ ១៩៩៨​-​២៩ ធ្នូ ២០២១» ​និង​ក្នុង​ស្ថានភាព​ប្រទេស​ជាតិ​ មាន​ភាព​ប្រសើរ​ឡើង​វិញ​ ក្រោយ​ពី​រាជ​រដ្ឋាភិបាល​សម្រេច​បាន​ ជោគ​ជ័យ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រីករាល​ដាល​ជំងឺ​កូវីដ-១៩ ​ជាពិ​សេស​នៅ​ក្នុង​យុទ្ធនា​ការ​ជាតិ​ចាក់​​វ៉ាក់​​សាំ​ង​ ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ​ក្រោម​ការ​ដឹក​នាំដ៏​ឈ្លាស​វៃ​ និង​ប៉ិន​ប្រសប់​របស់​សម្តេច​តេជោ ​នាយក​រដ្ឋមន្រ្តី ​ដែល​ជា​និច្ចកាល​ បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខ​ទុក្ខ​ និង​សុខ​មាលភាព​របស់​ប្រជាពលរដ្ឋ​ គ្រប់​គ្រង​ស្ថាន​ការណ៍​ នៃ​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូរ៉ដ-១៩​ បាន​ទាន់​ពេល​វេលា ​និង​មាន​ប្រសិទ្ធភាព​។​

 សម្ដេ​ច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ 


       ចំពោះ​ការ​សាង​ស​ង់​អគារ​រដ្ឋបាល​ និង​សាល​ប្រជុំ ទី​ស្តីការ​ក្រសួង​ការ​ពារ​ជាតិ​ ដែល​បាន​ចំណាយ​ថវិកា​សរុប ​ជាង​ ៣០​លាន​ ៥សែន​ដុល្លា​អាមេរិក​ នោះ ​សម្ដេច​ពិជ័យ​សេនា ​បញ្ជាក់​ថា​៖ ក្នុង​នេះ​មាន​​តម្លៃ​រចនាបថ ​ប្លង់ ​ស្ថាបត្យ​កម្ម​ ជាង​៥​សែន​៩​ម៉ឺន​ដុល្លា​​អាមេរិក ​​និង​តម្លៃ​សាង​សង់​ជាង ​២៩​លាន​៩​សែន​ដុល្លារ​អាមេរិក​,​ ហើយ​ការ​ចំណាយ​នេះ ​ពុំទាន់​គិត​បញ្ចូល​នូវ​ថវិកា​មួយ​ចំនួន​ដូច​ជា៖​

        -​ពន្ធ​អាករ ​និង​ពន្ធ​នាំ​ចូល ​ជា​បន្ទុក​របស់​រដ្ឋ​ ជាង​៣​លាន​ដុល្លារ​អាមេរិក​

        -​គ្រឿង​បំពាក់​ ដូច​ជា​មជ្ឈមណ្ឌល​គ្រប់​គ្រង​ទិន្នន័យ ​បច្ចេក​វិទ្យា​ទំនើប ​រួម​មាន​ ផ្ទាំង​LED​, ប្រព័ន្ធ​សំឡេង ​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​ ទ្វា​រ​ចេញ​ចូល​សុវត្ថិភាព​ វិទ្យុ​ទាក់​ទង​ អ៊ីន​ធឺ​ណេត​ និង​ការ​រៀបចំ ​ជណ្តើរ​យន្ត​ ជណ្តើ​រយោង​ ម៉ាស៊ីន​ត្រជាក់​ ម៉ាស៊ីន​ពន្លត់​អគ្គិភ័យ​ និង​គ្រឿង​សង្ហារឹម​ផ្សេងៗ​សរុប ​ជាង​៩​លាន​ដុល្លារ​​អាមេរិក ​ថែម​ទៀត​។

        -ព្រម​ជា​មួយ​រចនា​សម្ព័ន្ធ​រណប​ ដូច​ជា​ការ​ជួស​ជុល​រៀប​ចំ​ឡើង​វិញ ​ផ្លូវ​ជុំវិញ ​និង​ទីលាន​មុខ​ក្រសួង ​ដង​ទង់​ជាតិ​ សួន​ច្បារ​ ប្រព័ន្ធ​លូ​ទឹក​កខ្វក់​ បណ្ដាញ​ទឹក​ភ្លើង ​បន្ទប់​ចរន្ត​អគ្គិសនី​​។ល។​

       អគារ​ក្រសួង​ការ​ពារ​ជាតិ​ថ្មី​នេះ​ ត្រូវ​បាន​សាង​សង់​ក្រោម​ថវិកា​បដិភាគ​របស់​រាជ​រដ្ឋាភិបាល ​និង​ការ​ចូល​រួម ​ជួយ​គាំទ្រ​ឧបត្ថម្ភ​ ទាំង​ថវិកា ​ឧបករណ៍ ​សម្ភារៈ ​ពី​ដៃគូ​កិច្ច​សហប្រតិបត្តិ​ការ​ សប្បុរស​ជន​ និង​ក្រុម​ហ៊ុន។​ អគារ​ថ្មី​នេះ ​មាន​ទទឹង ​២៨​ម៉ែត្រ​ បណ្តោយ​១៩១​ម៉ែត្រ​ និង​កំពស់ ​៣២​ម៉ែត្រ​ ដែល​មាន​ផ្ទៃ​ក្រឡា​សរុប​ ៣​ម៉ឺន​ ៤​ពាន់​ម៉ែត្រ​ក្រឡា ​និងមា​ន​ចំណត​រថយន្ត​ នៅ​ជាន់​ក្រោម​ដី​មួយ​ជាន់​ ដែល​អាច​ចត​រថយន្ត​បាន​ ១៥០​គ្រឿង​​។ តាម​គម្រោង​កិច្ច​សន្យា​សាង​សង់​ សំណង់​អគារ​នេះ​គ្រោង​នឹង​បញ្ចប់​រយៈ​ពេល​ ៣៦​ខែ ​ប៉ុន្តែ​ដោយ​សារ​ការ ​រីក​រាល​ដាល​ជំងឺ​កូដ​១៩ ​បាន​ពន្យា​ពេល​៤​ខែ​បន្ត​ ដូច​នេះ ​ប្រើ​ប្រាស់​រយៈពេល​សាង​សង់​ ៤០​ខែ ​គិត​ចាប់​ ពី​ ថ្ងៃ​សាង​សង់​រហូត​ដល់​ពេល​​បិទ​បញ្ចប់​ នៅ​ថ្ងៃ​ទី​៣១​ ខែ​តុលា ​ឆ្នាំ​២០២១​។​ សំណង់​អគារ​ទីស្តីការ​ក្រសួង​ការពារ​ជាតិ​ មាន​ រចនា​បថ​តាម​ស្ថាបត្យ​កម្ម​បែប​ទំនើប​ទាន់​សម័​យ ស្រប​នឹង​ភាព​រីក​ចម្រើន​ប្រទេស​ជាតិ ​លើ​គ្រប់​វិស័យ​ សម្រាប់​បំពេញ​ការងា​រ​តាម​តួនាទី ​ភារកិច្ច​ ដែល​រាជ​រដ្ឋា​ភិបាល​ប្រគល់​ជូន​។​

       ថវិកា​ដែល​ចំណាយ ​លើ​ការ​សាង​សង់​​រួម​មាន​ ៖

     -​ថវិកា​បដិភាគ​រាជ​រដ្ឋាភិបាល ​ប្រហែល​ ២​លាន​៨​សែន​ដុល្លារ​អាមេរិក​

     -​ការ​ជួយ​គាំទ្រ​ឧបត្ថម្ភ​ពី​ប្រទេស​ជា​ដៃ​គូ ​មាន​ក្រសួង​ការពារ​ជាតិ​ចិន​ និង​ក្រសួង​ការពា​រប្រទេស​វៀត​ណាម​ ។

     -​ការ​ជួយ​គាំទ្រ​ពី​សប្បុរសជន​ និង​ក្រុម​ហ៊ុន​នានា​ក្នុង​ស្រុក​ 

     -​ការ​ជួយគាំ​ទ្រ​ពី​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ ​កែស​ម្រួល​ផ្លូវ​ និង​រៀបចំ​លំ​អរ​ឡើង​វិញ​សួន​ច្បា​រ​នៅ​មុខ​ក្រសួង​ការ​ពារ​ជាតិ​។​

      សម្ដេច​តេជោ ​ហ៊ុន​ សែន ​បាន​សម្ដែង​នូវ​អបអរសាទរ​ និង​មោទន​ភាព​ ចំពោះ​សមិទ្ធផល​ អគារ​រដ្ឋបាល​ និង​សាល​ប្រជុំ ​នៃ​ទី​ស្ដី​ការ​ក្រសួង​ការ​ពារ​ជាតិ​ ដែល​ត្រូវ​បាន​សាង​សង់​ ឲ្យ​មាន​ទំហំ​យ៉ាង​ធំ ​ឆ្លើយ​តប​ទៅ ​ស្ថាន​ភាព​ នៃកា​រ​រី​ក​ចម្រើន ​និង​តម្រូវ​ការ​ នៃ​ការ​ប្រើប្រាស់​ក្នុង​វិស័យ​ការពារ​ជាតិ​ ហើយ​សម្ដេច​តេជោ ​ក៏​ចូល​រួម​ជា​មួយ​សម្ដេច​ពិជ័យ​សេនា​ ថ្លែង​នូវ​ការ​អរគុណ ​ដល់​ថ្នា​ក់ដឹក​នាំ ​ទាំង​រដ្ឋ ​ទាំង​វិស័យ​ឯកជន ​ក៏​ដូច​ជា​ការ​ចូល​រួម​ពី​កង​ទ័​ព សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ និង​សាធារណរដ្ឋ​សង្គ​មនិ​យម​វៀត​ណាម​ផង​ដែរ​​។

សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន ​នាយ​ឧត្តម​សេនីយ៍​ ផុត​លេខ​ ផ្កាយ​មាស​៥,​ នាយក​រដ្ឋមន្រ្តី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​


       បន្ថែម​លើ​នេះ ​ក្នុង​នាម​រាជ​រដ្ឋាភិបាល ​សម្ដេចតេជោ បាន​កោត​សរសើ​រ​ ចំពោះ​ថ្នាក់​ដឹ​កនាំ​ក្រសួង​ការពារ​ជាតិ​ អគ្គ​បញ្ជាការ​ដ្ឋាន​ និង​មេ​បញ្ជាការ​ដ្ឋាន​ នៃ​គ្រ​ប់​ប្រភេទ​ទ័ព​ ទាំង​ជើង​ទឹក​, ជើង​គោក​ និង​ជើង​អាកាស ​ព្រម​ទាំង​ យោធ​ភូមិភាគ​, កង​ពល​ និង​តំបន់​ប្រតិបត្តិការ​សឹក​ទាំង​ឡាយ​ នៅ​ក្នុង​ក្រ​បខណ្ឌ​ទូទាំង​ប្រទេស ​ដោយ​ សម្ដេច​ គូស​បញ្ជាក់​ថា​៖ កង​ទ័ព​របស់​យើង​ បន្ទាប់​ពី​សង្គ្រា​ម យើង​បា​នចូល​រួម​យ៉ាង​សកម្ម​ នៅ​ក្នុង​យុទ្ធនាការ ​ទាំង​ឡាយ ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​កើត​ឡើង​នូ​វ​គ្រោះ​មហន្តរាយ​ យើង​បាន​ឆ្លង​កាត់​នូវ​ការ​ងារ​លំបាកៗ​ជា​ច្រើន​ ដែល​ក្នុ​ងនោះ​ ការ​ជួប​ប្រទះ​កាន់​តែ​ច្រើន​ឡើង​ ទាក់​ទិន​នឹង​គ្រោះ​មហន្តរាយ​ ដូច​ជា​ទឹក​ជំនន់​ ខ្យល់​ព្យុះ ​គ្រោះ​រាំង​ស្ងួត ​ក៏​ដូច​ជាកា​រ​រ​លំ​បាក់​អាគារ​ជា​ដើម​ ហើយ​ចុ​ងក្រោយ​នេះ​ យុទ្ធនាការ ​នៅ​ក្នុង​ការ​ចាក់​វ៉ាក់​សាំង​ សម្រាប់​ប្រជាជន​ទូទាំង​ប្រទេស​ រួម​ចំណែក​ ដើម្បី​ទប់​ស្កាត់​នូវ​ការ​រីក​រាល​ដាល​ នៃកូវីដ-១៩​។ ជា​ពិសេស​​កង​ទ័ព​របស់​យើង​ ក្នុ​ង​រយៈ​ពេល​កន្លង​ទៅនេះ​ ​បាន​ធ្វើ​កិច្ចការ​ជា​ច្រើន​ ស្រប​ជា​មួយ​នឹង​​គោល​នយោ​បាយ​ នៃ​ខឿន​ការ​ពារ​ជាតិ​រប​ស់​ប្រជាជន​។ ជា​មួយ​នេះដែ​រ​ សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ បាន​រំលឹក​បញ្ហា​មួយ​ចំនួន​ ពាក់​ព័ន្ធ​ទៅ​នឹង​កាតព្វ​កិច្ច​ ហើយ​និង​បក​ស្រាយទៅ​នឹង​បញ្ហា​ខ្លះ ​ដែល​ទាក់​ទង​ទៅ​នឹង​កិច្ចការ​នៅ​ពេល​ខាង​មុខ ​ដែល​ក្នុ​ងនេះ ​សម្ដេច​តេជោ​ បាន​ឲ្យ​ក្រសួង​រ៉ែ​ និង​ថាមពល ​និង​ក្រុម​ហ៊ុន​អគ្គិសនី​កម្ពុជា​ ពិនិត្យ​លើ​លទ្ធ​ភាព ​ក្នុង​ការ​លុប​បំណុល​ចាស់​ ដែល​ក្រសួង​ការ​ពារ​ជាតិ​ ជំពាក់​ថ្លៃ​អគ្គិសនី​ ដែល​មាន​ប្រមាណ​ ៩​ពា​ន់​លាន ​រៀល​ ឬ​ប្រមាណ​ជាង​២​លាន​ដុល្លា​។

        បន្ថែម​លើ​នេះ ​សម្ដេចតេជោ ​​ក៏​នឹ​​ង​ចេញ​បទ​បញ្ជា ​លើ​បញ្ហា​ការ​រៀប​ចំ​​បន្ថែម​ថវិកា​ សម្រាប់​ការ​ប្រើប្រាស់​អគ្គីសនី ​ប្រចាំ​ឆ្នាំ ​របស់​ក្រសួង​ការ​ពារ​ជាតិ​​, ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ សម្ដេចតេជោ ក៏​សុំ​ត្រឡប់​មក​វិញ​ ពី​បណ្ដា​អង្គភាព ​ទាំង​អស់​ទូទាំង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ឲ្យ​សំចៃ​ក្នុង​ការ​ប្រើប្រា​ស់​អគ្គិសនី​ ដែល​នេះ​ជា​ផ្នែក​មួយ ​ប្រឆាំង ​នឹង​ភាព​ខ្ជះ​ខ្ជាយ​ ខ្វះ​ការ​សន្សំ​សំចៃ។​​ ចំណុច​មួយ​ទៀត​ សម្ដេចតេជោ បាន​ស្នើ​ឲ្យ​ពិនិត្យ​មើល​ ដើម្បី​ដាក់​ចូល​ទៅ​ក្នុង​ប្រក្រតិ​ទិន ​នូវ​ទិវា​អបអរ​សាទរ​ រំលឹក​ខួប ​នៃ​ការ​បញ្ចប់​សង្គ្រា​មស៊ីវិល​នៅ​កម្ពុជា​ តាម​រយៈ​នយោ​បាយ​ឈ្នះ​ឈ្នះ​។​ សម្ដេចតេជោ​បានបញ្ជាក់ថា ​​គ្រា​​ន់តែ​​ដា​ក់បញ្ចូល​ក្នុង​ប្រក្រតិ​ទិន ​ហើយ​ធ្វើ​ពិធី​រំលឹក​រៀង​រាល់​ឆ្នាំ ​ ប៉ុន្តែ​មិនបាច់​ដាក់​ការ​ឈប់​សម្រាក​ទេ​។ ជាង​នេះ​ទៀត ​និង​ជា​ថ្មី​ម្ដង​ទៀត​ សម្ដេ​ចតេជោ បា​ន​ប្រកាស​ថា​ មិន​អនុញ្ញាត​ឲ្យ​អ្ន​កណា​ មក​ធ្វើ​បដិវត្តន៍​ព៌ណ នៅ​លើ​ទឹក​ដី​កម្ពុជា​​បាន​ទេ​។ សម្ដេច​បន្ថែម​​ថា៖ យើង​ស្គាល់​រសជាតិ​ នៃ​ការ​ឈឺចា​ប់នៅ​ពេល​ដែល​កើត​សង្គ្រាម​ យើង​មិន​ធ្វេស​ប្រហែស​ជា​មួយ​នឹង​ការ​គិត​គូរ​ទាំង​ឡាយ ​ទៅ​លើ​សន្តិ​សុខ​ជាតិ​របស់​យើង​ទេ​។​ ក្នុង​បញ្ហា​នេះ​ដែរ ជា​ចំណុច​ប​ន្ថែម​ សម្ដេចតេជោ បាន​ប្រាប់​ពី​គន្លឹះ ​របស់​មេ​បដិវត្តន៍​ព៌ណ​ គឺ​អព្យា​ក្រឹត​កម្លាំង​ប្រដាប់​អាវុធ​ និង​រដ្ឋបាល​ស៊ីវិល​,​ ឯ​គន្លឹះ​នៃ​អ្ន​កការពារ​ប្រទេស ​ការ​ពារ​រដ្ឋ​ធម្មនុញ្ញ​ គឺ​ត្រូវ​តែ​ក្ដាប់​ឱ្យ​ជាប់​កម្លាំង​ប្រដាប់​អាវុធ​ និង​រដ្ឋបាល​ស៊ីវិល​។ បន្ថែ​មលើ​នេះ​ សម្ដេចតេជោ ក៏រំ​លឹក​ផ្ដាំ​ផ្ញើ​ផ​ង​ដែរ ​លើ​ការ​បន្ត​ការ​កែ​ទម្រង់​កង​ទ័ព​ត​ទៅ​ទៀត ​ដោយ​ក្នុង​នោះ ​ការ​ហ្វឹក​ហ្វឺន​ត្រូវ​ធ្វើ​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​ ដើម្បី​ពង្រឹង​កម្លាំង​កង​ទ័ព​ឲ្យ​រឹង​មាំ​ និង​ត្រូវ​តែព​ង្រឹង​ នូវ​នយោបាយ ​ខឿន​ការពារ​ជាតិ​រប​ស់​ប្រជាជន​។

       បន្ទាប់​ពី​​បញ្ចប់​ប្រសាសន៍ ​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ បាន​ផ្ដល់​កិត្តិយស ​បំពាក់​ឥស្សរិយ​យស​ សហ​មេត្រី ​ជូន​ដល់​តំណាង​ក្រសួង​ការ​ពារ​ជាតិ​ចិន​, តំណាង​ក្រសួង​ការពារ​ប្រទេស​វៀត​ណាម​ និង​បំពាក់​ឥស្សរិយ​យស​ជូន ​នាយ​ទាហាន​ជាន់​ខ្ពស់​មួយ​ចំនួន ​ផង​ដែរ​ ៕