ព័ត៌មាន

​សម្ដេច​​ពិជ័យ​សេនា ​​ទៀ​ ​បាញ់ ​​អនុញ្ញាត​​ជូ​ន​​ឯកឧត្ត​ម​​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ប្រទេស​ នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម ​​ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​
នាយកដ្ឋានព័ត៌មាន(៣)
404
2681 ​សម្ដេច​​ពិជ័យ​សេនា ​​ទៀ​ ​បាញ់ ​​អនុញ្ញាត​​ជូ​ន​​ឯកឧត្ត​ម​​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ប្រទេស​ នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម ​​ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​

       នៅ​ព្រឹក​ថ្ងៃ​ទី​២២ ​ខែ​ធ្នូ ​ឆ្នាំ​២០២១ ​សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​ជួប​ពិភាក្សា​ជា​មួយ​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​Phan​ Van​ Giang ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​វៀត​ណាម​ នៅ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​។​

​សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និងឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​Phan​ Van​ Giang ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​វៀត​ណាម​


       នៅ​ក្នុង​កិច្ច​ពិភាក្សា​ខាង​លើ ​រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀត​ណាម ​បាន​ឯកភាព​លើ​ការងារ​មួយ​ចំនួន​ ដូច​ត​ទៅ​៖​

        ១-​ សម្តែង​ការ​អបអរសាទរ​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​៧៧​ឆ្នាំ​ ថ្ងៃ​បង្កើត​កង​ទ័ព​ប្រជាជន​វៀត​ណាម​ “២២ ធ្នូ ១៩៤៤​-​២២ ធ្នូ ២០២១”​។ បន្ត​ជួយ​គាំទ្រគ្នា​ទៅ​វិញ​ទៅ​មក​ជម្រុញ​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តំបន់​កោះ​ថ្ម​ ដើម្បី​ត្រៀម​ចូល​រួម​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​៤៥ ​“២០ ​មិថុនា ១​៩៧៧​-​២០​ មិថុនា ​២០២២”​ នៃទិវាចង​ចាំ​ដំណើរ​ឆ្ពោះទៅ​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល​ ពត​ នៅ​តំបន់​កោះថ្ម​ “X-16”​។​

        ២- ពង្រឹង​កិច្ច​សហប្រតិ​បត្តិការ ​តាម​ផែន​ការ​កិច្ច​សហប្រតិបត្តិ​ការ​ឆ្នាំ​២០២២ ​រវា​ងក្រសួង​ការ​ពារ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀត​ណាម​ ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃទី​២១ ​ខែ​ធ្នូ ​ឆ្នាំ​២០២១​ នៅ​វិមាន​សន្តិភាព​។ ​ជម្រុញ​លើក​កម្ពស់​ការងារ​អប់រំ​ បណ្តុះ​បណ្តាល​ ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេ​វ​រកម្ម​ ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ បង្ក្រា​ប​ការ​ផលិត ​និង​ជួញ​ដូរ​គ្រឿ​ង​ញៀននៅតាម​ព្រំ​ដែន​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀត​ណាម​។​

        ៣- ជម្រុញ​ការ​កសាង ​និង​ផ្សព្វ​ផ្សាយ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ប្រវត្តិ​សាស្រ្ត​យោធា​ថែម​ទៀត ​ក្នុង​នោះ​បំពេញ​បន្ថែម​ខ្លឹមសារ​មួយ​ចំនួន​ នៅ​ក្នុង​ប្រទេស​វៀត​ណាម​ ដោយ​ផ្តោត​សំខាន់​លើ​សមិទ្ធផល​ និង​ការ​លះ​បង់​របស់​កម្ពុជា​ ដែល​បាន​ជួយ​រំដោះ​ជាតិ​ និង​បញ្ច្រប់​សង្គ្រា​មទាំង​ស្រុង​នៅ​ប្រទេស​វៀត​ណាម​ នៅ​ខែ​មេសា ​ឆ្នាំ​១៩៧៥​។​

        ៤- ថ្នាក់​ដឹក​នាំ​វៀត​ណាម​ ប្តេជ្ញា​ជួយ​សម្រួល​ដល់​គណៈ​ប្រតិភូ ​គ្រូ​បង្វឹក​ ក្រុម​កីឡករ​ កីឡាការិនី ​សិល្បៈ ​នៃ​គណៈ​កម្មាធិការ​ជាតិ​CAM​SOC​ ទៅ​ចូល​រួម​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា ​SEA Games ​លើក​ទី​៣១​ នៅ​ប្រទេស​វៀត​ណាម​ នៅ​អំឡុង​ខែ​ឧសភា ​ឆ្នាំ​២០២២​ ដើម្បី​កម្ពុជា​មាន​លទ្ធភាព​ដក​បទ​ពិសោធន៍​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា ​SEA​ Games-ASEAN Para Games លើក​ទី​៣២ ​ឲ្យ​ទទួល​បាន​ជោគ​ជ័យ​។​

        ៥- ថ្នាក់​ដឹ​ក​នាំ​ការពារ​ជាតិ​ប្រទេស​ទាំង​ពីរ​ បាន​ឯកភាព​គ្នា​ជម្រុញ​ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ ​ថ្នាក់​រដ្ឋមន្ត្រី​ ថ្នាក់​អគ្គ​មេ​បញ្ជាការ ​ថ្នា​ក់​មេ​បញ្ជាការ​ប្រភេទ​ទ័ព​ និង​ថ្នាក់​ដឹក​នាំ​ក្រសួង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀត​ណាម​។​ ប្តេជ្ញា​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ​រក្សា​ចំណង​មិត្តភាព​ជា​ប្រពៃណី ​កិច្ច​សហប្រតិបត្តិការ​ល្អ​គ្រប់​កាលៈ​ទេសៈ ​ទប់​ស្កាត់​មិន​ឲ្យ​កម្លាំង​ប្រឆាំង​ណា​មួយ​មក​បំបែក​បំបាក់​ចំណង​មិត្ត​ភាព​ដ៏​រឹង​មាំ​បាន​ឡើយ ​និង​ប្តេជ្ញា​រួម​គ្នា​កសាង​ខ្សែ​បន្ទាត់​ព្រំដែន​ឲ្យ​មាន​សន្តិភាព ​ស្ថេរភាព ​និង​ការ​អភិវឌ្ឍ​សម្រាប់​បម្រើ​ផល​ប្រយោជន៍​ជូន​ប្រជាជន​ទាំង​ពី​រ។​

       ៦- ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​Phan Van Giang បាន​ប្រកាស​គាំទ្រ​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន ​និង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ ឆ្នាំ​២០២២​។​ ភាគី​វៀត​ណាម​ ត្រៀម​លក្ខណៈ​គ្រប់​បែប​យ៉ាង​ត្រៀម​គាំទ្រ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ទាំង​កម្រិត​ក្រុម​ការងារ​ មន្រ្តី​ជាន់​ខ្ព​ស់ និង​ថ្នាក់​រដ្ឋមន្រ្តី​តាម​ការ​អញ្ជើញ​របស់​ សម្តេច​ពិជ័យ​សេនា ​ប្រធាន​កិច្ច​ប្រជុំ​ នៅ​ឆ្នាំ​២០២២​ខាង​មុខ​នេះ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ