ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ អនុញ្ញាត​អោយ​ ប្រតិភូ​ក្រសួង​ការពារ​ជាតិ​សឹង្ហ​បូរី ​ដឹក​នាំដោ​យ ឯកឧត្តម​ តែវ​ អេង​ឌី​ ចូល​ជួប​សំដែង​ការ​គួរ​ស​ម​
នាយកដ្ឋានព័ត៌មាន(៣)
751
2675 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ អនុញ្ញាត​អោយ​ ប្រតិភូ​ក្រសួង​ការពារ​ជាតិ​សឹង្ហ​បូរី ​ដឹក​នាំដោ​យ ឯកឧត្តម​ តែវ​ អេង​ឌី​ ចូល​ជួប​សំដែង​ការ​គួរ​ស​ម​

       សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​អនុញ្ញា​ត​ឲ្យ ឯកឧត្តម តែវ អេងឌី (Teo EngDih) អនុរដ្ឋ​លេខា​ធិការ​ ទទួល​បន្ទុ​ក​នយោបាយ ​និង​ជា​អនុប្រធាន​ អែដសុំ ​(ADSOM) សឹង្ហបុរី ចូល​ជួប​សម្តែ​ង​ការ​គួរ​សម​ នា​រសៀល​ថ្ងៃ​ទី​០៧​​ ខែ​ធ្នូ ​ឆ្នាំ​២០២១ ​នៅ​អគារ​មិត្តភាព ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ ក្នុង​ខណៈ​ឯកឧត្ត​ម បាន​អញ្ជើញ​បំពេញ​ទស្សន​កិច្ច​ការងារ​ នៅ​ព្រះ​រាជាណចក្រ​កម្ពុជា​។​

        នៅ​ក្នុង​ឱកាស​នោះ ​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បាន​សម្តែង​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​ ឯកឧត្តម តែវ អេងឌី (Teo EngDih) ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​ការងារ​ នៅ​ព្រះ​រាជាណចក្រ​កម្ពុជា ​នា​ពេល​នេះ ​ដែល​មាន​សារៈ​សំខាន់ ​ក្នុង​ការ​ពង្រឹង​ពង្រីក​បន្ថែម​ទៀត​ នូវ​ទំនាក់​ទំន​ងមិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស ​កង​ទ័ព​ និង​ប្រជាជន​ នៃ​ប្រទេស​ទាំង​ពីរ​ កម្ពុជា និង​សឹង្ហ​បូរី ​អោយ​បាន​កាន់​តែ​ប្រសើរ ​ទៅ​ថ្ងៃអនាគត​។​ ជា​មួយ​គ្នា​នេះ​ សម្តេច​ពិជ័យ​សេនា​ ក៏​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​ នៃ​កិច្ចសន្ទនា​របស់​ ឯកឧត្តម តែវ អេងឌី ជា​មួយ​នឹង​ នាយ​ឧត្តម​សេនីយ៍ ​ណឹម ​សុវត្ថិ ​អគ្គនាយក ​អគ្គនាយក​ដ្ឋាន​នយោបាយ ​និង​កិច្ចការ​បរទេស​ ក្រសួង​ការ​ពារ​ជាតិ​ និង​កិច្ច​ពិភាក្សា​ជា​មួយ ​និង​ ឧត្តមសេនីយ៍ឯក ហ៊ុន ណែត មេបញ្ជាការ ​កង​ទ័ព​ជើង​គោក​ ព្រម​ទាំ​ងគាំទ្រដ​ល់​ការ​ធ្វើជា​ម្ចាស់​ផ្ទះ​របស់​កម្ពុជា​ ក្នុង​នាម​ជា​ប្រធាន​ អាស៊ាន​ប្តូរ ​វេន​ នៅ​ក្នុង​ឆ្នាំ​២០២២​។​

ម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និងឯកឧត្តម តែវ អេងឌី (Teo EngDih) អនុរដ្ឋ​លេខា​ធិការ​ ទទួល​បន្ទុ​ក​នយោបាយ ​និង​ជា​អនុប្រធាន​ អែដសុំ ​(ADSOM)


        ឯកឧត្តម តែវ អេងឌី (Teo EngDih) អនុ​រដ្ឋលេខា​ធិការ​ ទទួល​បន្ទុក​នយោបាយ ​និង​ជា​អនុ​ប្រធាន ​អែដសុំ ​(ADSOM)​ សឹង្ហ​បូរី ​បាន​ថ្លែង​នូវ​ក្តី​រីករាយ​ និង​អំណ​រ​គុណ​ចំពោះ​សម្តេ​ចពិ​ជ័យ​សេនា​ ដែល​បាន​អនុញ្ញាត ​និង​ស្វាគមន៍​គណៈ​ប្រតិភូ ​ក្រសួង​ការ​ពារ​ជាតិ​សឹង្ហបូរី ​នា​ពេល​នេះ​, ហើយ​ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​រ​សាក​សួរ​សុខទុក្ខ​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល ​និង​ក្រសួង​ការពារ​ជាតិ​សឹង្ហ​បូរី​ផង​ដែរ​ មក​ជូន​ដល់​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ដែល​កន្លង​មក​ តែង​តែ​បាន​ចូល​រួម​នៅ​ក្នុង​វេទិកា​សន្ទនា​សាំង​គ្រីឡា ​(Shangri-La Dialogue )នៅ​ប្រទេស​សឹង្ហ​បូរី​។​ ឯកឧត្តម​ បាន​មាន​ប្រសាសន៍​ថា​ ក្នុង​រយៈ​ពេល​២​ឆ្នាំ​មក​នេះ ​ដោយ​សារការ​រីក​រាល​ដាល​ជម្ងឺកូវីដ-១៩ វេ​ទិកាសន្ទ​នា​សឹង្ហគ្រីឡា​ដាយ​ឡក់​ (Shangri-La Dialogue ) ត្រូវ​បាន​អាក់​ខាន​មិន​បាន​រៀប​ចំ​ តែ​ទោះបី​យ៉ាង​ណា​ក៏​ដោយ​ សង្ឃឹម​ថា​ នៅ​ឆ្នាំ​ក្រោយ​នេះ ​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​នឹង​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​វេទិកា​នេះ​។ ​ឯកឧត្តម ​អនុ​ប្រធាន ​អែដសុំ ​(ADSOM) ​សឹង្ហបូរី ​ក៏​បាន​ធ្វើ​សេចក្តី​រាយ​ការណ៍​ផង​ដែរ​ នូវ​លទ្ធផល​នៃ​ដំណើរ​ទស្សន​កិច្ច​របស់​ ឯកឧត្តម​ នៅ​​លើទឹ​ក​ដី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ក្នុង​នោះ​កា​​រធ្វើ​ទស្សន​កិច្ច​ស្វែង​យល់​នៅ​សារៈមន្ទី​រជាតិ​ នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជ​សាសន៍ ​គុក​ទួល​ស្តែង ​និង​នៅ​វិមាន​ឈ្នះ ឈ្នះ​ ព្រម​ទាំង​បាន​ធ្វើ​​សេចក្តី​រាយ​ការណ៍​ផង​ដែរ​ ពី​លទ្ធផល​ជួប​ពិភាក្សា​ការងារ​ជា​មួយ​នឹង​ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ និង ​កិច្ច​ពិភាក្សា​ជា​មួយ​នឹង​ ឧត្តមសេនីយ៍ឯក ហ៊ុន ណែត មេ​បញ្ជាការ​ កង​ទ័ព​ជើង​គោក​។​

        ឯកឧត្តម តែវ អេងឌី (Teo EngDih) ក៏​បាន​វា​យតម្លៃ​ខ្ពស់​ចំពោះ​ការ​វិវត្តន៍​រី​កចម្រើន​របស់​ប្រទេស​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន​នេះ​។​ ហើយ​ឯកឧត្តម ​ក៏​បាន​សម្តែង​នូវ​ការ​គាំទ្រ​យ៉ា​ពេញ​ទំហឹង​ចំពោះ​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រប​ស់​កម្ពុជា ​នៃ​កិច្ច​ប្រជុំ​អាស៊ាននៅ​ឆ្នាំ​២០២២​ខាង​មុខ​នេះ​ផង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ