ព័ត៌មាន

ឧត្តម​សេនីយ៍​ឯក​ ទុយ​ សម្បត្តិ​ ក្រុង​ពាលី​រុះរើ​អគារ​ឃ្លាំង​ភស្តុភារ​ចាស់​ ដើម្បី​សាង​សង់​អគារ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ ការងារ​រដ្ឋបាល​
នាយកដ្ឋានព័ត៌មាន(៣)
507
2668 ឧត្តម​សេនីយ៍​ឯក​ ទុយ​ សម្បត្តិ​ ក្រុង​ពាលី​រុះរើ​អគារ​ឃ្លាំង​ភស្តុភារ​ចាស់​ ដើម្បី​សាង​សង់​អគារ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ ការងារ​រដ្ឋបាល​

       អគ្គលេខា​ធិការ​ដ្ឋាន​ ក្រសួង​ការពារ​ជាតិ​ នា​ព្រឹក​ថ្ងៃ​ទី​០៣​ ខែ​ធ្នូ ​ឆ្នាំ​២០២១ ​បាន​រៀបចំ​ពិធី​ក្រុង​ពាលី ​បួង​សួង​ សុំកា​រ​អនុញ្ញាត​ម្ចាស់​ទឹក​ ម្ចាស់​ដី​ រុះរើ​អគារ​ឃ្លាំង​ភស្តុភារ​ចាស់​ ដើម្បី​សាង​សង់​ អគារ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ ការ​ងារ​រដ្ឋបាល ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ក្រោម​អធិបតី​ភា​ព ឧត្ត​មសេនីយ៍​ឯក​ ទុយ ​សម្បត្តិ ​អគ្គ​លេខា​ធិការ​រ​ង ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​អនុ​ប្រធា​ន​គណៈ​កម្មការ​សិក្សា​សាង​សង់​អគារ​ មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​ ការ​ងា​ររដ្ឋបាល​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​តំណាង​ នាយ​ឧត្តម​សេនីយ៍ ​សំ​ វណ្ណ​ថន​ អគ្គ​លេខា​ធិការ ​នៃ​ឧត្ត​ម​ក្រុម​ប្រឹក្សា​ការ​ពារ​ជាតិ​ និង​ជា​អគ្គ​លេខាធិ​ការ​ ក្រសួង​ការ​ពារ​ជាតិ​។​

       កា​ររុះ​រើ​អគារ​ឃ្លាំង​ភស្តុភារ​ចាស់​ ដើម្បី​សាង​សង់​ អគារ​មជ្ឈមណ្ឌ​ល​បណ្តុះ​បណ្តាល​ ការ​ងារ​រដ្ឋបាល ​នៃកង​យោធ​​ព​ល​ខេមរ​ភូមិន្ទ​នេះ ​មាន​ទីតាំង​ស្ថិ​តនៅ​ដីឡូលេ​ខ​១​ ភូមិ​ស្លែង​រលើង ​សង្កា​ត់​អូរ​បែក​ក្អ​ម ខណ្ឌ​សែន​សុខ ​រាជ​ធានី​ភ្នំពេញ​។

​       យោង​តាម​ប្រសាសន៍​របស់​ ឧត្តម​សេនីយ៍​ទោ​ ខៀវ ​ប៊ុន​ធឿន ​នាយក​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​ការងារ​រដ្ឋបាល​ នៃ​ខ.ភ.ម ​បាន​ឲ្យ​ដឹង​ថា​៖ ការ​រុះរើ​អគារ​ឃ្លាំង​ភស្តុភារ​ចាស់​នេះ​ ដោយ​ប្រើ​រយៈ​ពេល​៥ថ្ងៃ ​ដើម្បី​ធ្វើ​ការ​សាង​សង់​ អគារ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ ការ​ងារ​រដ្ឋបាល ​នៃក​ង​យោធ​ពល​ខេមរ​ភូមិន្ទ​ថ្មី​។​ ហើយ​អគារ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ ការ​ងារ​រដ្ឋបាល​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ថ្មី​ បាន​គ្រោង​នឹង​សាង​សង់​នៅ​លើ​ផ្ទៃដី​ទំហំ​ ៥៤១​ម៉ែត្រ​ការ៉េ។​ ដោយ​ឡែក ​អគារ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ ការ​ងារ​រដ្ឋបាល ​នៃ​កង​យោធ​ពលខេ​ម​រភូមិន្ទ​ថ្មី​ ដែល​នឹង​ត្រូវ​ធ្វើ​ការ​សាង​ស​ង់នេះ​ មាន​ទំហំ​ បណ្តោយ ​២៨,៨ម៉ែត្រ ​និង​ទទឹង ​១២,៤ម៉ែត្រ​ មា​ន​កម្ពស់ ​៣​ជាន់​ រាង​ជា​អក្សរ​អិល​ ធ្វើ​អំពី​បេតុង​អាមេ ​រចនា​បទ​សម័យ​ទំនើប ​និង​រឹង​មាំ​ទៀត​ផង​។​

       គួរ​រំលឹក​ថា​៖ មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​ការ​ងារ​រដ្ឋបាល​ នៃ​ខ.ភ.ម​ កន្លង​ម​កនេះ​ មិន​មាន​អគារ​ហ្វឹក​ហ្វឺន​ផ្ទាល់​ខ្លួន​នោះ​ទេ​ ទើប​ថ្នាក់​ដឹក​នាំ​អគ្គលេ​ខា​ធិការ​ដ្ឋា​ន នាយ​ឧត្តម​សេនីយ៍ ​សំ ​វណ្ណថន​ អគ្គ​លេខា​ធិការ ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ការ​ពារ​ជាតិ​ និង​ជា​អគ្គលេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ​ ស្នើ​សុំ​ទៅថ្នា​ក់​ដឹក​នាំ​ក្រសួង​ការពារ​ជាតិ​ ដើម្បី​សាង​សង់​ អគារ​មជ្ឈមណ្ឌ​ល​បណ្តុះ​បណ្តាល​ ការ​ងារ​រដ្ឋបាល ​នៃ​កង​យោធ​ពល​ខេមរភូមិន្ទ​ថ្មី​មួយ​នេះ​ឡើង​ ដើម្បី​ធ្វើ​កា​របណ្តុះ​បណ្តាល​ការ​ងារ​រដ្ឋបាល ​ដល់​ជួរ​នាយ​ទាហាន​ នៃ​ ខ.ភ.ម ​កាន់​តែ​មាន​លក្ខណៈ​ងាយស្រួល​ សំដៅ​ពង្រឹង​បន្ថែម​ការ​យល់​ដឹង​អំពី​នីតិរដ្ឋ​ធម្មនុញ្ញ ​នីតិរដ្ឋ​បាល​សាធារណៈ នី​តិអន្តរជាតិ​សាធារណៈ ​ច្បាប់​ និង​អនុ​ក្រឹត្យ​ពាក់​ព័ន្ធ​ ខ.ភ.ម​ ការ​ងារ​គ្រ​ប់គ្រ​ងអង្គភាព​ និង​ឋាន​លេខា​ជា​ដើម​។​ ហើយ​បើ​យោង​តាម​ អ្នក​ជំនាញឯ​កទ្ទេស​វិស្វករ​សាង​សង់​វិញ​ បាន​ឲ្យ​ដឹ​ង​ថា​៖ សំណង់​អគារ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ ការ​ងារ​រដ្ឋបាល ​នៃ​កង​យោធព​ល​ខេមរ​ភូមិន្ទ​ថ្មី​នេះ ​គ្រោង​នឹង​ប្រើប្រាស់​រយៈ​ពេល​សាង​សង់​ ចំនួន​ ១០​ខែ​ផង​ដែ​រ ទើប​សម្រេច​រួច​រាល់​ជា​ស្ថាពរ​ ៕