ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍ ​មាស​ សា​វ៉ន​ អញ្ជើញជាកិត្តិយសផ្តល់អនុក្រឹត្យ និងបំពាក់​ឋានន្តរសក្តិ​ជូន​ឧត្តម​សេនីយ៍ ​គីម​ វីរៈ
នាយកដ្ឋានព័ត៌មាន(៣)
350
2666 នាយ​ឧត្តម​សេនីយ៍ ​មាស​ សា​វ៉ន​ អញ្ជើញជាកិត្តិយសផ្តល់អនុក្រឹត្យ និងបំពាក់​ឋានន្តរសក្តិ​ជូន​ឧត្តម​សេនីយ៍ ​គីម​ វីរៈ

       នៅ​​ព្រឹក​ថ្ងៃ​សុក្រ ​១៤​រោជ​ ខែ​កក្តិក​ ឆ្នាំ​ឆ្លូវ ​ត្រី​ស័ក​ ពុទ្ធ​សក​រាជ ​២៥៦៥ ​ត្រូវ​នឹង​ថ្ងៃ​ទី​០៣​ ខែ​ធ្នូ ឆ្នាំ​២០២១​​ នៅ​អគ្គ​នាយកដ្ឋាន​យោធ​សេវា​ ក្រសួង​ការ​ពារ​ជាតិ​ ក្នុង​រាជ​ធានី​ភ្នំពេញ​ បាន​ប្រារព្ធ​ពិធី​បំពាក់​ឋានន្តរសក្តិ​ជូន​នាយ​ទាហាន​ជាន់​ខ្ពស់​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ១​រូប​ ថ្នាក់​អគ្គនាយក​រ​ង ស្ថិត​ក្រោម​អធិបតី​ភាព​ ឯកឧត្តម​​ នាយ​ឧត្តម​សេនីយ៍​ មាស​ សា​វ៉ន​ អគ្គ​នាយក​ អគ្គនាយក​ដ្ឋាន​យោធ​សេវា​ ​ក្រសួង​ការ​ពារ​ជាតិ ​និង​នាយ​ទាហាន​ជា​ច្រើន​រូប​ទៀត។​ 

        ឧត្តម​សេនីយ៍​ត្រី​ ទេស​ កុសល ​នាយ​ការិយាល័យ​បុគ្គលិក ​អគ្គនាយក​ដ្ឋាន​យោធ​សេវា​ ​បាន​ឡើង​អាន​អនុក្រឹត្យ​ ស្តី​ពី​ការ​តែង​តាំង​មុខ​តំ​ណែង​នាយ​ទាហាន​​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ជូន ​ឧត្តម​សេនីយ​ត្រី​ គីម ​វីរៈ ​ជា​អគ្គនាយក​រង​ ​អគ្គ​នាយក​ដ្ឋាន​យោធ​សេវា​ ក្រសួង​ការ​ពារ​ជាតិ​ និង​អាន​ព្រះ​រា​ជ​ក្រឹត្យ​ ស្តី​ពី​ការ​តម្លើង​ឋានន្តរ​សក្តិ​ថ្នាក់​ ឧត្តម​សេនីយ៍​ទោ​ ដល់ ឧត្តម​សេនីយ​ត្រី​ គីម​ វីរៈ ​ព្រម​ទាំង​ផ្តល់​កិត្តិយស​បំពាក់​ឋានន្តរ​សក្តិ ​ថ្នាក់​ឧត្តម​សេនីយ៍​ទោ ​ជូន​ឧត្តម​សេនីយ​ត្រី​ គីម ​វីរៈ​ និង​ប្រគល់​អនុក្រឹត្យ​របស់​រាជ​រដ្ឋាភិបាល​ ស្តី​ពីការ​តែង​តាំង​មុខ​តំ​ណែង​ ជា​អគ្គនាយក​រ​ង អគ្គនាយក​ដ្ឋាន​យោធ​សេវា​ រួច​មក​  នាយ​ឧត្តម​សេនីយ៍ ​មាស ​សាវ៉ន​ ក្នុងនាម​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ បាន​សម្តែង​នូវ​មោទន​ភាព ​ដែល​ព្រះ​មហាក្សត្រ​ ប្រមុខ​រា​ជរដ្ឋាភិបាល ​និង​ក្រសួង​ការ​ពារ​ជាតិ​ បាន​ផ្តល់​នូវ ​ឋានន្តរសក្តិ​ជូន​ដល់​នាយ​ទាហាន ​ជាន់​ខ្ពស់​ ខភម ​ជា​អគ្គនាយក​រង​ ក្នុង​អគ្កនាយក​ដ្ឋាន​យោធ​សេវា​ ក្រសួង​ការ​ពារ​ជាតិ ​នា​ពេល​នេះ​​។ ឯកឧត្តម​ បាន​បញ្ជាក់​ថា៖ ​ថ្ងៃ​នេះ​អគ្គនាយក​ដ្ឋាន​យោធ​សេវា​ បាន​ទទួល​ថ្នាក់​ដឹក​នាំ​មួយ​រូប​ទៀត​ ប្រកប​ដោយ​ថាមពល ​និងស​មត្ថភាព​ក្នុង​ការ​បំពេញ​ភារកិច្ច​ ក្នុង​ពេល​ដែល​ថ្នាក់​អគ្គនាយក​រង​ នីមួយៗ​បាន​ទទួល​បន្ទុក​ នាយក​ដ្ឋាន​ចំណុះ​រួច​ហើយ​ តែ​បច្ចុប្បន្ន​នៅ​ខ្វះ​អ្ន​កទទួល​ការ​ងារ​សមាគមន៍​អតីត​យុទ្ធជន​ ដូច្នេះ​ ឯកឧត្តម ​អគ្គនាយក​ បាន​ប្រគល់​ភារកិច្ច​ឲ្យ​ ឧត្តម​សេនីយ៍​ទោ ​គីម ​វីរៈ​ អគ្គនាយក​រង​ អគ្គនាយក​ដ្ឋាន​យោធ​សេវា ​ជួយ​ទទួល​ការងារ​ សមាគមន៍​អតីត​យុទ្ធជន​ និង​ការ​ងារ​ ​ផ្សេងៗ​ទៀត​ ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​អតីត​យុទ្ធជន​នេះ ព្រ​ម​ទាំង​រង់​ចាំទ​ទួល​ការងារ​ជាក់​ស្តែង​បន្ត​។ 

ឯកឧត្តម​​ នាយ​ឧត្តម​សេនីយ៍​ មាស​ សា​វ៉ន​ អគ្គ​នាយក​ អគ្គនាយក​ដ្ឋាន​យោធ​សេវា​ ​ក្រសួង​ការ​ពារ​ជាតិ


        ឯកឧត្តម មាស សាវ៉ន បាន​ផ្តាំផ្ញើ​ដល់​យោធិន​ ដែល​ទទួល​បាន​តំណែង ​និង​ឋានន្តរសក្តីថ្មី​នា​ថ្ងៃ​នេះ​ ត្រូវ​សិក្សា​ស្វែង​យល់​អំពី​ទួនាទី​ភារកិច្ច​របស់​អគ្គ​នាយកដ្ឋា​ន​យោធ​សេវា​នេះ​ គឺ​យើង​ធ្វើ​ការងារ​ប្រកប​ដោយ​ឆន្ទៈ ​ដោយ​សម្បជញ្ញៈ ​ដោយ​មនោ​សញ្ចេតនា​ លើ​ការងា​រ​នយោបាយ ​សតិ​អារម្មណ៍​របស់​កង​ទ័ព​ ​ពី​ព្រោះ​អគ្កនាយក​ដ្ឋាន​យោធសេវា​ មិន​មែន​ជា​អង្គភា​ព​ប្រយុទ្ធ​ ជា​អង្គភាព​សេដ្ឋកិច្ច​ ឬ​ហិរញ្ញ​វត្ថុ​នោះទេ​ គឺ​ជា​ការងារ​ធ្វើ​ដោយ​ឆន្ទៈ ​ស្នេហា​ជាតិ ​ហើយ​ទួនាទី​ភារកិច្ច​របស់​អគ្គ​យោធ​សេវា គឺ​បំរើ​ឲ្យ​គោល​នយោបា ​របស់​រាជ​រដ្ឋាភិបាល ​អប់រំ​កង​ទ័ព​ អោយ​មាន​វិន័យ ​សីលធម៌​រ​ស់​នៅ​ល្អ​ មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​ជាតិ ​សាសនា ​ព្រះ​មហាក្សត្រ ​មាន​ឆន្ទះ​មោះ​មុត​ ក្នុ​ង​កិច្ច​ការពារ​បូរណភាព​ទឹក​ដី ​ការ​ពារ​សន្តិភាព ​និង​ការ​ពារ​រាជ​រដ្ឋាភិបាល ​ដែលមា​ន​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​។ ឯកឧត្តម​​ អគ្គ​នាយក ​សង្ឃឹម​ថា​ យោធិន​ដែល​ទទួល​ការ​តែង​តាំង​ថ្មី​ នឹង​ខិត​ខំ​ប្រឹង​ប្រែង​ស្វែង​យល់​អស់​ពី​ស្មារតី​ ក្នុងការ​បំ​ពេញ​តួនាទីភារកិច្ច​សមាគមន៍​អតីត​យុទ្ធជន​ ដែល​មាន​ នាយ​ឧត្តម​សេនីយ៍ ​ទេស​រដ្ឋមន្ត្រី​ គន់ ​គីម​ ជា​អគ្គ​លេខា​ធិការ​សមាគមន៍​អតីត​យុទ្ធជន​កម្ពុជា​។ ​ឯកឧត្តម​ ​មាស ​សា​វ៉ន ​ក៏​បាន​សម្តែង​នូវ​ក្តី​សង្ឃឹង​យ៉ាង​មុត​មាំ​ថា៖ ​ឧត្តម​សេនីយ​ទោ ​គីម​ វីរៈ ​អគ្គ​នាយក​រង​ថ្មី​ នឹង​ជួយ​លើ​ការងារ​អតី​ត​យុទ្ធ​ឲ្យ​បាន​កាន់​តែ​សកម្ម​បន្ថែម​ទៀត​។​ ជា​ចុង​ក្រោយ ​ឯកឧត្តម មាស សាវ៉ន ផ្តាំ​ផ្ញើរ​ដល់​នាយ​ទាហាន ​ដែល​បាន​ទទួល​បាន​ការ​តែង​តាំង​ថ្មី​ត្រូវ​ធ្វើ​ការ​សហការ ​សាមគ្គី​គ្នា​ ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​ពេល​បំពេញ​ភារកិច្ច ​ដើម្បី​បំរើ​ការ​ងារ​ជូន ​រាជ​រដ្ឋភិបាល ​ក្រសួង​ការ​ពារ​ជាតិ​ និង​ខភម ​ទាំង​មូល​ អោយ​សំរេច​បាន​ជោគ​ជ័យ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ