ព័ត៌មាន

​ពិធីបើ​ក​សិក្ខា​សាលា​ ពិគ្រោះ​យោបល់​ លើ​សេចក្តី​ព្រាង​ផែន​ការ​យុទ្ធ​សាស្រ្ត​បញ្ជ្រាប​យេន​ឌ័រ​របស់​ក្រសួង​ការ​ពារ​ជាតិ​ឆ្នាំ​(២០២២​-​២០២៦​)
នាយកដ្ឋានព័ត៌មាន(៣)
312
2664 ​ពិធីបើ​ក​សិក្ខា​សាលា​ ពិគ្រោះ​យោបល់​ លើ​សេចក្តី​ព្រាង​ផែន​ការ​យុទ្ធ​សាស្រ្ត​បញ្ជ្រាប​យេន​ឌ័រ​របស់​ក្រសួង​ការ​ពារ​ជាតិ​ឆ្នាំ​(២០២២​-​២០២៦​)

     ព្រឹ​ក​ថ្ងៃ​ទី​០៣​ ខែ​ធ្នូ ​ឆ្នាំ​២០២១​ នៅ​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​ លោក​ជំទាវ​ ដាំ ​ដា​រីនី​ រដ្ឋលេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​ បាន​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធីបើ​ក​សិក្ខា​សាលា​ ពិគ្រោះ​យោបល់​ លើ​សេចក្តី​ព្រាង​ផែន​ការ​យុទ្ធ​សាស្រ្ត​បញ្ជ្រាប​យេន​ឌ័រ​របស់​ក្រសួង​ការ​ពារ​ជាតិ​ឆ្នាំ​(២០២២​-​២០២៦​)​។ 

លោក​ជំទាវ​ ដាំ ​ដា​រីនី​ រដ្ឋលេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​ 


    ថ្លែង​​ក្នុ​ងសិក្ខា​សាលា ​លោក​ជំទាវ​ ដាំ ​ដា​រីនី​ រដ្ឋលេខា​ធិកា​រ ​សូម​កោត​សរសើរ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ក្រុម​ការ​ងារ​យេន​ឌ័រ​ ក្រសួង​កា​រ​ពារ​ជាតិ ​និង​បណ្តា​អង្គភាព​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​រៀប​ចំ​សេចក្តី​ព្រាង​ផែន​ការ​យុទ្ធ​សាស្រ្ត​បញ្ជ្រាប​យ៉េន​ឌ័រ​ រយៈ​ពេល​៥​ឆ្នាំ​ (២០១៦​-​២០២១)​ កន្លងមក​ ជា​លទ្ធផល​យើង​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ត្រចេះ​ត្រចង់​ ដោយ​មាន​ការ​គិត​គូរ​យក​ចិត្ត​ទុក​ដាក់​ ពី​សំណាក់​ថ្នាក់​ដឹក​នាំ​អង្គភាព​ចំណុះ​ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​បញ្ជាការ​ ដោយ​បាន​ផ្តល់​ឱកាស​ការ​ងារ​ដល់​យោធិន​នារី​ ដំ​ឡើង​តួនាទី ​ឋានន្តរសក្តិ​ស្រប​តាម​បទ​ពិសោធន៍​ការ​ងារ​ ចំណេះ​ដឹង​ និង​ជំនាញ​។ លោក​ជំទាវ ​រដ្ឋលេខា​ធិការ​ បាន​ផ្តាំ​ផ្ញើ​ឱ្យ​សិក្ខា​កាម​ទាំង​អស់​ពិភាក្សា​ឱ្យ​បាន​ផុស​ផុល​នូវ​សេចក្តី​ព្រាង​យុទ្ធ​សាស្រ្ត​បញ្រ្ជាប​យេន​ឌ័រ​ ក្នុ​ងឆ្នាំ​​(២០២២​-​២០២៦) ​មាន​​ ៦​ចំណុច​ បន្ត​គឺ​៖​

    *ទី​១​-​​ បង្កើន​​ការ​​យ​ល់​​ដឹង​​ និ​ងការ​វិភាគ​យេន​ឌ័រ​ ដល់​ក្រុម​ការ​ងារ​យេន​ឌ័រ​តាម​បណ្តា​កង​ឯកភាព​

   *ទី២- បង្កើន​ការ​យល់​ដឹង​អំពី​ទស្សនៈ​យេន​ឌ័រ​ដល់​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​ទាំង​ពីរ​ភេទ​

   *ទី៣- បង្កើន​សមត្ថភាព​ដល់​យោធិ​ន​នារី​ ក្នុង​វិស័យ​ការ​ពារ​ជាតិ

​   *ទី៤- បង្កើន​បរិមាណ​ដល់​យោធិន​នារី​

   *ទី៥-​ ​​ផ្តល់​ឱកាស​ និង​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​យោធិន​​នារី​ អោយ​ទទួល​បាន​តួនាទី​ធ្វើ​សេចក្តី​សម្រេច​

   *ទី៦- ត្រូវ​ពិនិត្យ ​និង​វាយ​តម្លៃ​ការ​អនុវត្ត​ផែន​ការ​យុទ្ធ​សាស្រ្ត​បញ្ជ្រាប​យេន​ឌ័រ​ក្រសួង​ការ​ពារ​ជាតិ​ ដំណាក់​កាល​ទី​២​ឆ្នាំ​ (២០២២​-​២០២៦)​។

     លោកជំទា​វ​ ប្រធា​នក្រុម​ការ​ងារ​ក្រសួង​ការ​ពារ​ជាតិ​ និង​យោធិន​នារី​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ទាំង​អស់​ប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ប្រសាសន៍​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្តេច​អគ្គ​មហា​សេនា​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្រ្តី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ដែល​បាន​ប្រកាស​ជូន​ ឯកឧត្តម​ ហ៊ុន​ ម៉ា​ណែត ​ជា​បេក្ខភាព​នាយក​រដ្ឋមន្រ្តី ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ នា​ពេល​អនាគត​ បន្ទាប់​ពី​សម្តេច​តេជោ ​តាម​រយៈ​ការ​បោះ​ឆ្នោត​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ