ព័ត៌មាន

ឯ.ទៀបាញ់ ជួបអតិត​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិថៃ
នាយកដ្ឋានព័ត៌មាន(១)
502
56

នារ​សៀល​ថ្ងៃទី ២១ ​ខែ ក​ក្ក​ដា ឆ្នាំ ២០១៥ ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ បានអនុញ្ញាតឲ្យ​គ​ណៈប្រ​តិភូថៃ ០១ ក្រុម​ដែល​ដឹក​នាំដោយ ឯកឧត្ត​ម ស៊ូព​ន់ ប៊ុន​យ៉ារុន ( Gen. Sumpun Bonnyarun ) ជាអតីត​រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិថៃ និង ជាអគ្គ​នាយ​ក​ក្រុម​ហ៊ុន GML Exhibition Thailand co.Ltd ចូល​ជួប​ស​ម្តែង​ការ​គួរ​ស​ម​នៅទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិ  ។

 

  នៅក្នុង​ជំនួប​ស​ម្តែង​ការ​គួរ​ស​មឯកឧត្ត​ម ស៊ូព​ន់ ប៊ុន​យ៉ារុន ក៏បាន​ថ្លែងអំណ​រ​គុណ​ចំពោះ    ឯកឧត្ត​ម  ទៀ បាញ់  ដែល​បានអនុញ្ញាតឲ្យ​គ​ណៈប្រ​តិភូរ​ប​ស់ ឯកឧត្ត​ម​ចូល​ជួប​ស​ម្តែង​ការ​គួរ​ស​ម​នាពេល​នេះ ក្នុង​គោល​បំណ​ង​ដើម្បីជ​ម្រាប​ជូន អំពីក​ម្ម​វិធីរៀប​ចំការ​តាំង​ពិព​រ​ណ៌វិស័យ​ការ​ពារ​ជាតិ និង​ស​ន្តិសុខ​ឆ្នាំ២០១៥  ដែល​រៀប​ចំ ដោយ​ក្រុម​ហ៊ុនGML Exhibition Thailand co.Ltd នៅព្រះរាជាណាច​ក្រ​ថៃនាពេល​ខាង​មុខ ។

 

ឯកឧត្ត​ម ស៊ូព​ន់ ប៊ុន​យ៉ារុន បាន​ប​ញ្ជាក់អោយ​ដឹង​ថា ៖ តាម​ការ​គ្រោង​ទុក​ការ​តាំង​ពិព​រ​ណ៌   វិស័យ​ការ​ពារ​ជាតិ និង ស​ន្តិសុខ​នេះ នឹង​រៀប​ចំចាប់ពីថ្ងៃទី ០២-០៥ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុង​បាង​ក​ក ប្រ​ទេស​ថៃ ដែល​ក្នុង​ពិធិតាំង​ពិព៌ណ​នេះ នឹង ប​ង្ហាញ​ពីការ​វិវ​ត្ត​ន៍នូវ​ប​ច្ចេក​វិទ្យាថ្មីៗ បំផុត​លើពិភ​ព​លោក ទាំង​លើដី ស​មុទ្រ អាកាស និង​ប្រ​ព័ន្ធ​ស​ន្តិសុខ ដែល​មាន​ជាង ៤០០ ប្រ​ភេទ​ម​ក​ពី ១៨០ ប្រ​ទេស​ចូល​រួម ហើយ​នៅក្នុង​ពិព​រ​ណ៌នេះក៏មាន​រៀប​ចំក​ម្ម​វិធីជំនួប​ទ្វេភាគី និង ការ​ធ្វើស​ន្និសីទ​រួម​គ្នាផ​ង​ដែរ ។

 

សូម​ប​ញ្ជាក់ថា៖ ការ​តាំង​ពិព​រ​ណ៌នៅក្នុង​ប្រ​ទេស​ថៃនាពេល​ខាង​មុខ​នេះ រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិថៃ គ្រោង នឹងអញ្ជើញ​គ​ណៈប្រ​តិភូតាម​ប​ណ្តាប្រ​ទេស​ចំនួន៣០ ដែល​ដឹក​នាំដោយ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិ និងអម​ដំណើរ ដោយ​មេប​ញ្ជាការ​ក​ង​ទ័ព​ជើង  គោក ជើង​ទឹក ជើងអាកាស ដែល​មាន​ស​មាជិក​ចំនួន ០៨ រូប  ក្នុង​នោះ ក៏មាន​ការអញ្ជើញ ឯកឧត្ត​ម ឧប​នាយ​ក-រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ ព្រ​ម​ទាំង​មេប​ញ្ជាការ ក​ង​ទ័ព​ទាំង ០៣ ប្រ​ភេទ​ចូល​រួម​ផ​ង​ដែរ ។

 

ជាការ​ឆ្លើយ​ត​ប ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ សូម​ថ្លែងអំណ​រ​គុណ​ចំពោះការ​ផ្ត​ល់កិត្តិយ​ស រ​ប​ស់ ឯកឧត្ត​ម​រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិថៃ ដែល​គ្រោង​នឹងអញ្ជើញ​ឯកឧត្ត​ម ឲ្យ​ទៅចូល​រួម​ក្នុង​ពិធីតាំង        ពិព​រ​ណ៌វិស័យ​ការ​ពារ​ជាតិ និង ស​ន្តិសុខ​ឆ្នាំ២០១៥ ដ៏មាន​សារៈសំខាន់ ស​ម្រាប់វិស័យ​ស​ន្តិសុខ នៅក្នុង​តំប​ន់យើង​​នេះ ។

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ