ព័ត៌មាន

បញ្ជា​ការ​ដ្ឋាន​ការ​ពារ​អាកាស​កង​ទ័ព​ជើង​គោក ​បើក​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​កាំ​ភ្លើង​ការ​ពារ​អាកាស​ប្រចាំ​ឆ្នាំ​២០២១​
នាយកដ្ឋានព័ត៌មាន(៣)
140
2657 បញ្ជា​ការ​ដ្ឋាន​ការ​ពារ​អាកាស​កង​ទ័ព​ជើង​គោក ​បើក​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​កាំ​ភ្លើង​ការ​ពារ​អាកាស​ប្រចាំ​ឆ្នាំ​២០២១​

       ឧត្តម​សេនីយ៏​ទោ​ សុខ​ ប៉ាង​ នាយ​សេនា​ធិការ​រង​ កង​ទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជាការ​ បញ្ជាការ​ដ្ឋាន​ការ​ពារ​អាកាស ​បាន​លើក​ឡើង​ថា​ វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​កាំភ្លើង​ការ​ពារ​អាកាស​ប្រចាំ​ឆ្នាំ​២០២១​ ដែល​បាន​ដំណើរ​បើក​នា​ពេល​នេះ ​ពិត​ជា​បាន​រួម​ចំ​ណែក​យ៉ាង​ពិ​ត​ប្រាកដ​ ក្នុង​ការ​ពង្រឹង​ធន​ធាន​មនុស្ស ​ជា​ប្រភព​កម្លាំង​បន្ត​វេន​ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​បាន​ឆ្លើយ​តប​ទៅ​នឹង​កិច្ចការ ​ការ​ពារ​ជាតិ​មាតុ​ភូមិ​របស់​យើង​នា​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត​។ ​ការ​ថ្លែង​បែប​នេះ ​ខណៈ​ដែល​លោក​មេ​បញ្ជាការ​ បាន​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​ពិធី​បើក​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​កាំភ្លើង​ការ​ពារ​អាកាស ​ជូន​ដល់​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ នៃ​បញ្ជាការ​ដ្ឋាន​ការ​ពារ​អាកាស​កង​ទ័ព​ជើង​គោក​ ឆ្នាំ​២០២១​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២១ ​នៅ​មូល​ដ្ឋាន​កង​ការ​ពារ​អាកាស​ (ទួល​ត្រាច​)​ ខណ្ឌពោធិ​សែន​ជ័យ​ រាជ​ធានី​ភ្នំពេញ​។​

 ឧត្តម​សេនីយ៏​ទោ​ សុខ​ ប៉ាង​ នាយ​សេនា​ធិការ​រង​ កង​ទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជាការ​ បញ្ជាការ​ដ្ឋាន​ការ​ពារ​អាកាស


        ឧត្តម​សេនីយ៍​ទោ ​សុខ ​ប៉ាង ​បាន​មាន​ប្រសាសន៏​បន្ថែម​ទៀត​ថា​ ថ្វី​ត្បិត​តែ​បច្ចុប្បន្ន​ព្រះ​រាជាណា​ចក្រ​កម្ពុជា​យើង​មាន​សុខ​សន្តិភាព​ក៏​ពិត​មែន​ តែ​កង​ទ័ព​ត្រូវ​តែ​ធ្វើ​ការ​ហ្វឹក​ហ្វឺន​ជា​ប្រចាំ ​សំដៅ​លើក​កម្ពស់​ សមត្ថភាព​ ចំណេះ​ជំនាញ​ពិត​ប្រាកដ​ និង​ឆ្លើយ​តប​ទាន់​ពេ​ល​វេលា​ទៅ​នឹង​ភារកិច្ច​ការ​ពារ​ជាតិ​ ការ​ពារ​បូរណ​ភាព​ទឹក​ដី​ រក្សា​បាន​ភាព​សុខ​សាន្ត​ជូន​ប្រជាពលរដ្ឋ​ និង​សង្គម​ជាតិ​។ នៅ​ក្នុង​នាម ​ឯកឧត្តម​មេ​បញ្ចាការ​កង​ទ័ព​ជើង​គោក​ ឧត្តម​សេនីយ៍​ទោ​ សុខ​ ប៉ាង​ បាន​ថ្លែង​កោត​សរសើរ​ វាយ​តំលៃ​ខ្ព​ស់ និង​ថ្លែង​អំណរ​ចំពោះ​ឯកឧត្តម​ អស់​លោក​ជា​មេ​បញ្ជាការ ​មេ​បញ្ជាការ​រង​ នាយ​ទាហាន ​នាយ​ទាហាន​រ​ង និង​ពល​ទាហាន ​ចំណុះ​បញ្ជាការ​ដ្ឋាន​ការ​ពារ​អាកាស​ទាំង​អស់​ដែល​បាន​សហការ​គ្នា​ជា​ធ្លុង​មួយ ​ក្នុង​ការ​បំពេញ​ភារកិច្ច​នា​ពេល​កន្លង​ម​ក ដោយ​អនុវត្តន៏​តាម​ចរាចរណែនាំ​ ការ​ចង្អុ​ល​បង្ហាញ​ពី​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ បញ្ជាការ​ដ្ឋាន​ការពារ​អាកាស​ទទួល​បាន​លទ្ធផល​ជោគ​ជ័យ​គួរ​ជាទី​មោទន​  និ​ងមាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​។ ឯកឧត្តម​ បាន​ថ្លែង​អំណរ​គុណ​ផង​ដែ​រ ចំពោះ​បញ្ជាការដ្ឋាន​ការ​ពារ​អាកាស​កង​ទ័ព​ជើង​គោក​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ រួម​ទាំង​អង្គភាព​សម្ព័ន្ទ​មេត្រី​ភាព​ ដែល​បាន​រៀប​ចំ​ដំណើរ​ការ​បើក​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​កាំភ្លើង​ការ​ពារ​អាកាស​ប្រចាំ​ឆ្នាំ​២០២១​ បាន​ដំណើរ​ការ​ទៅ​តាម​ការ​គ្រោង​ទុក​នា​ពេល​នេះ​។

         ឧត្តម​សេនីយ៍​ទោ ​សុខ ​ប៉ាង​ បាន​គូស​បញ្ជាក់​ពី​លក្ខណៈ​ពិសេស​នៃ​ជំនាញ​ការពារ​អាកា​ស និ​ងតួនាទី ​ភារ​កិច្ច​កាំភ្លើ​ង​ការពារ​អាកាស​ថា​ ជា​ប្រភេទ​កាំភ្លើង​សំរាប់​កម្ទេច​រាល់​គោល​​ដៅ​ស​ត្រូវ​ ទោះនៅ​​លើផ្ទៃ​អាកាស ​ផ្ទៃដី ​និង​ផ្ទៃទឹក​ ព្រម​ទាំង​បាន​គូស​បញ្ជាក់​ពី​យុទ្ធសាស្ត្រ​យុទ្ធវិធី​ នៃ​ជំនាញ​នេះ​ដែល​បណ្តា​ប្រភេទ​ទ័ព​ត្រូវ​ខិត​ខំ​បង្កើន​ការ​ហ្វឹ​ក​ហាត់​ ក្នុង​ន័យ​សំខាន់​នៃ​ការ​ងារ​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ អោយ​បាន​រឹង​មាំ​។ ឧត្តមសេ​នីយ៍​ទោ​ សុខ ប៉ាង បាន​ផ្តាំផ្ញើដល់​​សិក្ខា​កាម​​ទាំ​ងអ​ស់ ត្រូវ​មាន​ភាព​ម៉ឺង​ម៉ា​ត់ តស៊ូ​ពុះពារ ​ខិត​ខំ​រៀន​សូត្រ ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ឲ្យ​បាន​សម្រេច​នូវ​ផែន​ការ​ហ្វឹ​កហ្វឺន​ គោរព​ឲ្យបាន​នូវ​បទ​បញ្ជា​ផ្ទៃក្នុង​វគ្គ​បាន​ល្អ​ ​ត្រូវ​ជំនះ​ឲ្យបាន​នូវភាព​អស​កម្ម​ទាំង​ឡាយ ​ដើម្បី​ប្រែ​ក្លាយ​ ជា​នាយ​ទាហាន​ ដែល​មាន​សមត្ថភាព​ពេញ​លេញ ​ជា​របង​ការ​ពារ​ជាតិ​ដ៏​រឹង​មាំ។ ចំពោះ​គ្រូ​យោធា​ចារ្យ​ត្រូវ​យក​ចិត្ត​ទុក​ប្រើប្រាស់​សមត្ថភាព​ជំនាញ​ខ្លួន​ដើម្បី​បង្ហាត់​បង្រៀន​ផ្ទេរ​ចំណេះ​ដឹង​ ចំណេះ​ធ្វើ​ និង​បទ​ពិសោធន៏​ល្អៗជូន​ដល់​សិក្ខា​កាម​ងាយ​យល់​ សង្ឍឹម​ថា​ពេល​បញ្ចប់​វគ្គ​ទទួល​​បាន​លទ្ធផល​ល្អ​​។

​        នៅ​ក្នុង​របាយ​ការណ៏​បើក​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​កាំភ្លើង​ការ​ពា​រអាកាស​ឆ្នាំ​២០២១​ ដែល​ផ្តល់​ដោយ ​ឧត្តម​សេនីយ៏​ត្រី​ ព្រំ​ ថារី​ មេ​បញ្ចាការ​រង​ នៃ​បញ្ចាការ​ដ្ឋាន​ការ​ពារ​អាកាស​កង​ទ័ព​ជើ​ងគោក​បាន​ឲ្យ​ដឹង​ថា​វគ្គ​ហ្វឹក​ហ្វឺន​នេះ​មាន​រយៈ​ពេល​ ០៣​ខែ ​ស្មើរ​ ៩១​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី​២៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១ ​រហូត​ដល់​ថ្ងៃ​ទី​២២ ​ខែ​កុម្ភៈ  ឆ្នាំ​២០២២ មា​ន​សមាសភាព​ចូល​រួម​ចំនួន ​១១០​នាក់​ កម្ម​សិក្សា​ការី​ចូល​រួម​រៀន​សូត្រ​ចំនួន​ ១០០​នាក់​ មក​ពី​បញ្ជាការ​ដ្ឋាន​ការ​ពារ​អាកាស ​និង​កង​ពល​តូ​ច​អន្ត​រាគមន៍​លេខ​ ១​ គ្រូ​យោធា​ចារ្យ​ចំនួន ​១០​នាក់​ សិក្សា​ខ្លឹម​សារ​មេ​រៀន​ ដែល​ត្រូវ​ហ្វឹក​ហ្វឺន​រួម​មាន​ លំហាត់​​របៀប ​អប់រំ​ចិត្ត​សាស្ត្រ​ ឋាន​លេខា ​បច្ចេក​ទេស​កាំភ្លើង​ការ​ពារ​អាកាស ​មុខ​វិជ្ជា​កាំ​ភ្លើង ​១២,៧​មម​ , ២៣មម ​និង​៣៧មម ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ