ព័ត៌មាន

ឯ.ទៀបាញ់ ជួបឯកអគ្គ​រាជ​ទូត​ថៃតែង​តាំង​ថ្មី
នាយកដ្ឋានព័ត៌មាន(១)
570
55

ដោយ​បាន​ការអនុញ្ញាត​ពីក្រ​សួង​ការ​ពារ​ជាតិ កាល​ពីរ​សៀល ថ្ងៃទី ២១ ខែ ក​ក្ក​ដា ឆ្នាំ ២០១៥ ឯកឧត្ត​ម នុត​ថាវុធ ភូទីសារ៉ូ ( Nuttavudh PHOTISARO  ) ឯកអគ្គ​រាជ​ទូត​ថៃ តែង​តាំង​ថ្មីប្រ​ចាំក​ម្ពុជាបាន ចូល​ជួប​ស​ម្តែង​ការ​គួរ​ស​ម​ចំពោះ ឯកឧត្ត​ម ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ នៅទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិ។

 

នៅក្នុង​ជំនួប​ស​ម្តែង​ការ​គួរ​ស​ម​នាឪកាស​នោះ ឯកឧត្ត​ម នុត​ថាវុធបាន​ប​ញ្ជាក់ថា នៅក្នុង​រ​យៈពេល ០៨ខែក​ន្ល​ង​ម​ក​នេះ ស្ថាន​ភាព​នៅតាម​ព្រំដែន​ប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា-ថៃ មាន​ល​ក្ខ​ណៈល្អប្រ​សើរ ទាំង​ស​ន្តិសុខ ស​ណ្តាប់ធ្នាប់ ប្រ​ក​ប​ដោយ​សុវ​ត្ថិភាព បាន​កាត់ប​ន្ថ​យអំពើហឹង្សាផ្សេងៗដែល​មាន​ពីមុន  ហើយ បាន​វិល​ម​ក​ភាព​ប្រ​ក្រ​តីឡើង​វិញ ។ ឯកឧត្ត​ម បាន ថ្លែងអំណ​រ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ខ្ព​ង់ខ្ព​ស់បំផុត​ចំពោះ ស​ម្តេច តេជោ ហ៊ុន សែន ដែល​បាន​ដឹក​នាំប្រ​ទេស​ក​ម្ពុជា ឆ្ពោះទៅរ​ក​ស​ន្តិភាព និង​ការអភិវ​ឌ្ឍ​ន៍ ដែល​ជាក​ត្តាមួយ​ផ្ត​ល់នូវ​សារៈសំខាន់ ស​ម្រាប់ប្រ​ទេស​ទាំង​ពីរ ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ មាន​កិច្ច​ស​ហ-ប្រ​តិប​ត្តិការ​កាន់តែល្អប្រ​សើរ​ឡើងឥត​ឈ​ប់ឈ​រ ។  

 

ឯកឧត្ត​ម ឯកអគ្គ​រាជ​ទូត​ថៃថ្មី បាន​លើក​ឡើង​ថា កិច្ច​ដំណើរ​ការ​ដ៏ល្អប្រ​សើរ​នាពេល​ក​ន្ល​ង​ម​ក ក៏ដូច​ប​ច្ចុប្ប​ន្ន គឺសុទ្ធ​សឹង​តែមាន​ការ​ខិត​ខំប្រឹង​ប្រែង និង​ចូល​រួម​យ៉ាង​ស​ក​ម្ម ពីសំណាក់ថ្នាក់ដឹក​នាំ គ្រ​ប់លំដាប់ថ្នាក់ ពិសេសឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ ហើយ​ការ​ងារ​នេះ មិនអាច​ចេះតែកើត ឡើង​ដោយឯកឯង​បាន​ទេ ប្រ​សិន​បើពុំមាន​ការ​ខិត​ខំប្រឹង​ប្រែង ព្រ​ម​ទាំង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​គាំទ្រ  និង​ទំនាក់ទំន​ង​ដ៏ជិត​ស្នីទ​រ​វាង​ថ្នាក់ដឹក​នាំ   រាជ​រ​ដ្ឋាភិបាល ក​ង​ទ័ព និង​ប្រ​ជាជ​ន​ប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា-ថៃ

 

 

ឯកឧត្ត​ម ស​ម្តែង​ការអបអរ​សាទ​រ​ចំពោះឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី          ទៀ បាញ់ ដែល​គ្រោង​នឹង​ទ​ទួល​ស​ញ្ញាប​ត្រ​ប​ណ្ឌិត​កិតិ្ត​យ​ស​រ​ដ្ឋ​បាល​សាធារ​ណៈ ផ្ត​ល់ដោយ​សាក​ល​​​វិទ្យាល័យ Rambhai Barni Rajabhat  ដែល​បាន​ធ្វើការ​វាយ​ត​ម្លៃខ្ព​ស់ និង​ទ​ទួល​ស្គាល់ពីចំណេះដឹង​ដ៏ឧត្តុង្គឧត្ត​ម​រ​ប​ស់   ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ ក្នុង​ការ​ចូល​រួម​វិភាគ​ទាន​កិច្ច​ការ​ស​ង្គ​ម ការ​ព​ង្រឹង​ទំនាក់ទំន​ង​យោធា     ក​ម្ពុជា-ថៃលើទ​ស្ស​នៈ លើក​ក​ម្ព​ស់ស​ន្តិភាព​ប្រ​ក​ប​ដោយ​ចីរ​ភាព ភាព​​​​ជាអ្ន​ក​ជិត​ខាង​ល្អ ការ​លើក​ក​ម្ព​ស់សុខុមាល​ភាព ប្រ​ជាជ​ន​តាម​ប​ណ្តោយ​ព្រំដែន​ប្រ​ទេស​ទាំង​ពីរ ព្រ​ម​ទាំង​ចូល​រួម​ការ​ប​ង្រ្កាប ការ​ទ​ប់ស្កាត់ការ​ជួញ​ដូរ​ថ្នាំញៀន និង​ជួញ​ដូរអាវុធ​ផ​ង​ដែរ ។

 

ជាការ​ឆ្លើយ​ត​ប នៅក្នុង​ជំនួប​ស​ម្តែង​ការ​គួរ​ស​ម​នេះ ឯកឧត្ត​ម ទៀ បាញ់ បាន​ប​ញ្ជាក់ថា៖ ដោយ​មាន​កិច្ច ស​ហ​ប្រ​តិប​ត្តិការ​យ៉ាង​ជិត​ស្នីទ និង​ភាព​យោគ​យ​ល់គ្នា ទើប​នាពេល​ថ្មីៗនេះ រាជ​រ​ដ្ឋាភិបាល​ប្រ​ទេស​ទាំង​ពីរ បាន​ខិត​ខំរិះរ​ក​គ្រ​ប់ម​ធ្យោបាយ ស​ម្រាប់ដោះស្រាយ​ជូន​ប្រ​ជាជ​ន​ក្នុង​គោល​បំណ​ង ស​ម្រ​ប​ស​ម្រួល ការ​ងារ​លើគ្រ​ប់វិស័យ ស​ម្រាប់ប្រ​ក​ប​មុខ​រ​ប​រ និង​ជំនួញ​ជួញ​ដូរ សំដៅលើក​ក​ម្ព​ស់ជីវ​ភាព​រ​ស់ នៅរ​ប​ស់ប្រ​ជាជ​ន​ប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា-ថៃ ឲ្យ​កាន់តែប្រ​សើរ​ឡើង​ប​ន្ថែម​ទៀត ។

 

 

ជាការ​ឆ្លើយ​ត​ប​ទៅនឹង​ការ​លើក​ឡើង ការ​ផ្ត​ល់ស​ញ្ញាប​ត្រ​ប​ណ្ឌិត​កិតិ្ត​យ​ស​រ​ដ្ឋ​បាល​​​​សាធារ​ណៈ ដែល​ត្រៀម រៀប​ចំដោយ​សាក​ល​វិទ្យាល័យ Rambhai Barni Rajabhat ស​ម្រាប់ប្រ​គ​ល់ជូនឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី   ទៀ បាញ់ នាពេល​ខាង​មុខ ឯកឧត្ត​ម​សូម​ថ្លែងអំណ​រ​គុណ​ចំពោះរាជ​រ​ដ្ឋាភិបាល និង​សាក​ល​វិទ្យាល័យ​ថៃ ដែល​បាន​ផ្ត​ល់កិត្តិយ​ស​ដ​ល់ឯកឧត្ត​ម​ផ្ទាល់ ។

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ