ព័ត៌មាន

ឯកឧត្ត​ម​ទៀបាញ់បំពេញ​ទ​ស្ស​នៈកិច្ច​នៅសាធារ​ណ​រ​ដ្ឋ​ប្រ​ជាមានិត​ចិន ជាផ្លូវ​ការ​រ​យៈពេល៥ថ្ងៃ 8-12 ក​ក្ក​ដា 2015-07-17
នាយកដ្ឋានព័ត៌មាន(១)
561

អនុវ​ត្ត​តាម​ការអញ្ជើញ​រ​ប​ស់ឯក.នាយឧត្ត​ម​នេនីយ៍ ចាង វ៉ាន់ឈាន់ រ​ដ្ឋ​ម​ន្រ្តីក្រ​សួង ការ​ពារ​ជាតិ នៃសាធារ​ណ​រ​ដ្ឋ​ប្រ​ជាមានិត​ចិន ឯក. នាយឧត្ត​ម​សេនីយ៍ ទៀបាញ់ ឧប​នា យ​ក​រ​ដ្ឋ​ម​ន្រ្តីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាបាន​ដឹក​នាំគ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ ជាតិ ក​ម្ពុជា ទៅបំពេញ​ទ​ស្ស​នៈកិច្ច​ជាមិត្ត​ភាព និង​ជាផ្លូវ​ការ​នៅសាធារ​ណៈរ​ដ្ឋ​ប្រ​ជាមានិត​ចិន រ​យះពេល ៥ថ្ងៃចាប់ពីថ្ងៃទី ៨ ដ​ល់ទី១២ ខែក​ក្ក​ដា ឆ្នាំ២០១៥ អញ្ជើញអម​ដំណើរ ឯក.ទៀបាញ់ក្នុងឳកាស​នោះដែរ​មានឯក.នាយឧត្ត​ម​សេនីយ៍មឹង សំផ​ន រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ មាស​ សុភា អគ្គ​មេប​ញ្ជាការ ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ និង ជាមេប​ញ្ជាការ​ក​ង​ទ័ព​ជើង​គោក ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍សៅ សុខា អគ្គ​មេប​ញ្ជាការ​រ​ង និង​ជាមេប​ញ្ជាការ​ក​ង​រាជអាវុធ​ហ​ត្ថ​លើផ្ទៃប្រ​ទេស ព្រ​ម​ទាំង ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ជាអគ្គ​នាយ​ក អគ្គ​នាយ​ក​រ​ង មេប​ញ្ជាការ​ក​ង​ទ័ព​ជើង​ទឹក. ជើងអាកាស និង​នាយ​ទាហាន​ជាន់ខ្ព​ស់នៅក្នុង​ក្រ​សួង​ការ​ពារ​ជាតិមួយ​ចំនួន​ទៀត។

ក្នុងឳកាសអញ្ជើញ​ទៅបំពេញ​ទ​ស្ស​នៈកិច្ច​ជាមិត្ត​ភាព​និង ផ្លូវ​ការ​នៅសាធារ​ណៈ​រ​ដ្ឋ​ប្រ​ជាមានិត​ចិន នាព្រឹក​ថ្ងៃ ទី៩ ខែក​ក្ក​ដា ឆ្នាំ២០១៥ គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិ​ដឹក​នាំដោយឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តីទៀបាញ់ ព្រ​ម​ទាំង​ស​មាជិក​ប្រ​តិភូ អម​ដំណើរ ទាំងអស់បាន​ចូល​ជួប​សំដែង​ការ​គួរ​ស​ម​ជាមួយឯ.ឧនាយឧត្ត​ម​សេនីយ៍ ស៊ូ ជីលាំង អនុប្រ​ធាន​គ​ណៈក​ម្មាធិការ​យោធាម​ជ្ឈឹម ដែល​បាន​ប្រ​ព្រឹត្តិទៅនៅ​ក្រ​សួង​ការ​ពារ​ជាតិចិន​នាទី​ក្រុង​ប៉េកាំង។

នៅក្នុង​ជំនួប​នាឳកាស​នោះឯក.អ៊ូជីលាំង បាន​សំដែង​ការ​ស្វាគ​ម​ន៍ចំពោះគ​ណៈប្រ​តិភូ​ក្រ​សួង​ការ​ពារ​ជាតិនៃព្រះរាជាណាច​ក្រ​ក​ម្ពុជាដែល​បានអញ្ជើញ​ម​ក​បំពេញ​ទ​ស្ស​នៈកិច្ច​ជាផ្លូវ​ការ​នៅសាធារ​ណ​រ​ដ្ឋ​ប្រ​ជាមានិត​ចិន។ ឯ.ឧបាន​រំលឹក​ឡើង​វិញ​នូវ​ដំណើរ​ទ​ស្ស​ន​កិច្ជ​ដែល​ឯ.ឧត្ត​ម​​បាន​ដឹក​នាំគ​ណៈប្រ​តិភូក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន​ទៅធ្វើទ​ស្ស​ន​កិច្ច​នៅក​ម្ពុជា កាល​ពីឆ្នាំ ២០១៤ ក​ន្ល​ង​ទៅ ដែល​ក្នុង​ដំណើរ​ទ​ស្ស​នៈកិច្ច​នោះបាន​នាំម​ក​នូវ​ការ​រីត​ចំណ​ង​សាម​គ្គីភាព.​មិត្ត​ភាព និង កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​នៃប្រ​ទេស​ទាំង២យ៉ាង​ជិត​ស្និត​ប​ន្ថែម​ទៀត។​ ឯ.ឧសូជីណាំង បាន​ប​ញ្ចាក់ថាៈ ប្រ​ជាជ​ន​ចិន​បាន​ចាត់ទុក​ក​ម្ពុជា​គឺជា​មិត្ត​រ​ហូត​ម​ក ហើយ​ប្រ​ទេស​ចិន​បាន​យ​ក​ចិត្ត​ទុក​ដាក់យ៉ាង​ខ្លាំង​ចំពោះចំណ​ង​មិត្ត​ភាព​រ​វាង​ប្រ​ទេស​ទាំង២ ក​ម្ពុជា និង​ចិន ឯ.ឧបាន​ស​ង្ក​ត់ធ្ង​ន់ថា ប្រ​ទេស​ចិន​ក៏បាន​ចាត់ទុក​ប្រ​ទេស​ក​ម្ពុជា​គឺជាដៃគូដ៏ល្អ  មិត្ត​ជិត​ខាង​ល្អ  និង​ជិត​ស្និត​បំផុត។

          ឯ.ឧបាន​ចាត់ទុក​ដំណើរ​ទ​ស្ស​នៈកិច្ច​រ​ប​ស់គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា នៅ​ប្រ​ទេស​ចិន​លើក​នេះពិត​ជានាំម​ក​នូវ​ការ​ព​ង្រឹង​ទំនាក់ទំន​ង  កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ប្រ​ទេស​ទាំង២  ក​ង​ទ័ព​ទាំង២  អោយ​កាន់តែមាន​ការ​រីក​ចំរើន និង​រឹង​មាំប​ន្ថែម​ទៀត។

          មាន​ម​តិឆ្លើយ​ត​ប​វិញឯ.ឧទៀ បាញ់ បាន​វាយ​តំលៃខ្ព​ស់ចំពោះទំនាក់ទំន​ង​កិច្ច​ស​ហ​​​ប្រ​តិប​ត្តិការ​​​វាង​ក​ង​ទ័ព ប្រ​ទេស​ទាំង២ក​ម្ពុជា និង​ចិន​ ដែល​កាន់តែមាន​ការ​រឹង​មាំ រីក​ចំរើន​ទៅមុខ​ជាលំដាប់។  ឯ.ឧទៀបាញ់បាន​ប​ញ្ជាក់ថាៈ ក្នុង​ដំណើរ​ទ​ស្ស​នៈកិច្ច​រ​ប​ស់ឯ. ស៊ូ ជីលាំង នៅព្រះរាជាណាច​ក្រ​ក​ម្ពុជា  កាល​ពីឆ្នាំ​២០១៤ ក​ន្ល​ង​ម​ក បាន​នាំម​ក​ការ​ជួយ​ឧប​ត្ថ​ម​រ​ប​ស់ចិន​ដ​ល់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​បាន​រួម​ចំនែក​ប​ង្កើន​ប្រ​សិទ្ធ​ភាព​ដ​ល់កិច្ច​ការ​ពារ​ពារ​ជាតិផ​ង ការ​ពារ​ស​ន្តិសុខ​ផ​ង និង​ទៅរួម​ចំនែក​ដ​ល់ការ ប​ញ្ជូន​កំលាំង​ក​ង​រ​ក្សាស​ន្តិភាព​ក​ម្ពុជា​ទៅ​បំពេញ​បេស​ស​ក​ក​ម្ម ម​នុស្ស​ធ​ម៌ នៅប​រ​ទេស​ផ​ង​ដែរ។

          ឆ្លៀត​នៅក្នុងឳកាស​នោះដែរ ឯ.ទៀបាញ់ ក៏បាន​ជំរាប​ជូន​ដ​ល់ឯ.ស៊ូ ជីលាំង អំពីស​ភាព​ការ​ណ៍​វិវ​ត្ត​ន៍រីក​ចំរើន​នៅក្នុង​ព្រះរាជាណាច​ក្រ​ក​ម្ពុជា លើផ្នែក​ន​យោបាយ សេដ្ឋ​កិច្ច ស​ន្តិសុខ ជាពិសេស វ​ប្ប​ធ​ម៌ស​ន្ទ​នារ​វាង​គ​ណៈប​ក្ស​ន​យោបាយ​ទាំង២ សំដៅព​ង្រឹង​ស​ន្តិភាព ស្ថេរ​ភាព​នៅក្នុង​ផ្ទៃប្រ​ទេសអោយ​បាន​កាន់តែប្រ​សើរ​ឡើង​ថែម​ទៀត ឯ.ទៀបាញ់បាន​ប​ញ្ជាក់ប​ន្ថែម​ថា  ក្រោម​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ប្រ​ទេស​ទាំង២ ក​ម្ពុជា ចិន ក​ម្ពុជានឹង​មាន​ការអភិវ​ឌ្ឍ​ន៍រីក​ចំរើន​​សំរាប់ថ្ងៃអនាគ​ត។

          ប​ន្ទាប់ម​ក​នៅវេលារ​សៀល​ថ្ងៃទី ៩ ខែក​ក្ក​ដា ឆ្នាំ២០១៥ គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិ​នៃ​ព្រះ​រាជាណាច​ក្រ​ក​ម្ពុជា​ដឹក​នាំដោយឯ.ទៀបាញ់ អម​ដំណើរ​ដោយឯ.ឧ មឹង​សំផ​ន ឯ.ឧមាស សុភា ឯ.ឧសៅ សុខា ព្រ​ម​ទាំងឯកឧត្ត​ម​ជាអគ្គ​នាយ​ក និង​ស​មាជិក​គ​ណៈប្រ​តិភូ​ទាំងអស់ក៏បាន​ចូល​ជួប​ពិភាក្សាការ​ងារ​ជាមួយឯ.ឧនាយឧត្ត​ម​សេនីយ៍ ចាង វ៉ាន់ ណាន់ រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិចិន ប​ន្ត​ទៀត។ នៅក្នុងឳកាស ទ​ទួល​ការ​ស្វាគ​ម​ន៍ចំពោះ​គ​ណៈ​ប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា  នាពេល​នោះក៏បាន​រៀប​ចំពិធីគោរ​ព​ទ​ង់ជាតិ​នៃប្រ​ទេស​ទាំង​២​ក​ម្ពុជា.ចិន និង​ធ្វើពិធីត្រួត​ព​ល​ក​ង​កិត្តិយ​ស ក​ង​ទ័ព​នៃក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន​ផ​ង​ដែរ។

          នៅក្នុង​ជំនួប​ពិភាក្សាការ​ងារ​រ​វាង​រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិទាំង​ក​ម្ពុជា ចិន​នាឳកាស​នោះឯ.ឧចាង វ៉ាន់ឈាន់ រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិចិន​បាន​ចាត់ទុក​ទំនាក់ទំន​ង​ដ៏ល្អ រ​វាង​ក​ង​ទ័ព​ទាំង២ក​ម្ពុជា  ចិន​គឺជាគំរូមួយ​នៃទំនាក់ទំន​ង​ប្រ​ទេស​ទាំង២។ ឯ.ឧរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិ  ក៏បាន​ចាត់ទុក​ទំនាក់ទំន​ង​រ​វាង​ក​ង​ទ័ព​ទាំង២គឺជាផ្នែក​មួយ​នៃដៃគូយុទ្ធ​សាស្រ្ត​គ្រ​ប់ជ្រុង​ជ្រោយ​រ​វាង​ប្រ​ទេស​ទាំង២ក​ម្ពុជា  ចិន ឯ.ឧបាន​ស​ង្ក​ត់ធ្ង​ន់ថាទំនាក់ទំន​ង​ក​ង​ទ័ព​ទាំង២គឺជា​ផ្នែក​មួយ​ដ៏សំខាន់នៃទំនាក់ទំន​ង​ប្រ​ទេស​ទាំង២  ដែល​បាន​នាំម​ក​នូវ​ផ​ល​ប្រ​យោជ​ន៍សំរាប់ប្រ​ទេស​ទាំង២​ និង​ជំរុញអោយ​ទំនាក់ទំន​ង​ក​ង​ទ័ព​ទាំង២កាន់តែមាន​ភាព​ជិត​ស្និត រឹង​មាំថែម​ទៀត។

          មាន​ម​តិឆ្លើយ​ត​ប​វិញ ឯ.ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តីទៀបាញ់បាន​ចាត់ទុក​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ចិន  និង​ក​ម្ពុជាគីជាមូល​ដ្ឋាន​គ្រឹះ នាំម​ក​នូវ​ការអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ក​ម្ពុជា​អោយ​មាន​ការ​រីក​ចំរើន។  ឯ.ឧក៏បាន​ជំរាប​ជូន​ដ​ល់ រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិចិនអំពីការ​វិវ​ត្ត​ន៍រីក​ចំរើន​នៅក្នុង​ព្រះរាជា​ណាច​ក្រ​ក​ម្ពុជា  ដោយ​ឡែក​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​បាន​ធ្វើការអភិវ​ឌ្ឍ​ន៍ កែទំរ​ង់រ​ប​ស់ខ្លួន​ ដំ​ណើរ​ការ​ទៅមុខ​ជាលំដាប់ ដើម្បីធានាដ​ល់ការ​បំពេញ​ភារ​កិច្ច​ការ​ពារ បូរ​ណ​ភាព​ទឹក​ដី ការ​ពារ​ស​ន្តិសុខ​ជូន​ប្រ​ជាព​ល​រ​ដ្ឋ។  ឯ.ឧបាន​ប​ញ្ជាក់ថា  ការ​ប​ណ្តុះប​ណ្តាល​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ទាំង​នៅក​ម្ពុជាក៏ដូច​ជាប​ញ្ជូន​ម​ក​ប​ណ្តុះប​ណ្តាល​នៅចិន​បាន​ដំណើរ​ការ​បាន​ល្អតាម​តំរូវ​ការ   ដោយ​ឡែក​ការ​ប​ញ្ជូន​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ម​ក​ប​ណ្តុះប​ណ្តាល​នៅប្រ​ទេស​ចិន បាន​ក្លាយ​ជាមូល​ដ្ឋាន​គ្រឹះប្រ​ក​ប​ដោយ​ស​ម​ត្ថ​ភាព​ខ្ព​ស់  សំរាប់ព​ង្រឹង​វិស័យ​ការ​ពារ​ជាតិ និង​ស​ន្តិសុខ​នៅក​ម្ពុជា។ឯ.ទៀបាញ់បាន​ចាត់ទុក កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ក​ន្ល​ង​ម​ក​រ​វាង​ចិន និង​ក​ម្ពុជា​បាន​រួម​ចំណែក​ព​ង្រឹង​ស​ន្តិភាព  ស្ថេរ​ភាព​នៅក​ម្ពុជា។ ឯ.ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តីទៀ បាញ់ បាន​ប​ញ្ជាក់ប​ន្ថែម​ថា  ក​ម្ពុជាត្រៀម​ស្វាគ​ម​ន៍ចំពោះការ​ចូល​ច​ត​នាវាក​ង​ទ័ព​ជើង​ទឹក​ចិន​នៅ​ក​ម្ពុជានាពេល​ខាង​មុខ។

          នៅក្នុង​ជំនួប​ពិភាក្សានាឳកាស​នោះដែល​ក្រៅអំពីវាយ​តំលៃចំពោះស​ភាព​ការ​ណ៍ស​ន្តិសុខ​នៅក្នុង​តំប​ន់  ភាគីទាំង២បាន​វាយ​តំលៃខ្ព​ស់ចំពោះទំនាក់ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង២ ដែល​មាន​ការ​វិវ​ត្ត​ន៍ រីក​ចំរើន​ទៅមុខឥត​ឈ​ប់ឈ​រ។  នៅក្នុងឳកាស​នោះឯ. ទៀ  បាញ់ និងឯ. ចាង វ៉ាន់ឈាន់ក៏បាន​ចុះហ​ត្ថ​លេខាលើពិធីសារ កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង២ក​ម្ពុជាចិន​ផ​ង​ដែរ។

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ