ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ជួប​អនុព័ន្ធ​យោធា​ឥណ្ឌូនេស៊ី ​ចប់​អាណត្តិ​ការ​ទូត​នៅ​កម្ពុជា​
នាយកដ្ឋានព័ត៌មាន(៣)
273
2636 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ជួប​អនុព័ន្ធ​យោធា​ឥណ្ឌូនេស៊ី ​ចប់​អាណត្តិ​ការ​ទូត​នៅ​កម្ពុជា​

        សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​ធ្វើ​ការ​វាយ​តម្លៃ​​ខ្ពស់​ ចំពោះ​កិច្ច​ខិ​ត​ខំ​ប្រឹង​ប្រែង​របស់​លោក​អនុព័ន្ធ​យោធា​ឥណ្ឌូនេស៊ី ច​ប់​អាណត្តិ ​ក្នុង​ពេល​បំពេញ ​បេសក​កម្ម​ការ ទូត​យោធា​នៅ​កម្ពុជា ​ទទួល​បាន​ជោគ​ជ័យ​ ជា​បន្ត​បន្ទាប់​ ដែល​ជា​ការ​រួម​ចំ​ណែក​ពង្រឹង ​ចំណង​មិត្តភាព ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​យោធា​ទាំង​ពីរ​ កម្ពុជា​-​ឥណ្ឌូនេស៊ី ​ប្រកប​ដោយ​ស្មារតី​សាមគ្គី​ភាព​ មិត្តភាព​ និង​វិបុល​ភាព​រួម​គ្នា​។​

 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និងលោក​វរសេនីយ៍​ឯក​ អ៊ីយ៉ូ​ម៉ាន់​ ស៊ូ​កា​សា​ណា ​(Inyoman​ Sukasana) អនុព័ន្ធយោធា​ នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ​ចប់អាណត្តិការទូតនៅកម្ពុជា


        ការ​ប្រកាស​ស្វាគមន៍​បែប​នេះ​របស់​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​០៣ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២១​ នៅ​ក្នុង​ឱកាស​ដែល​សម្តេច​ បាន​អនុញ្ញាត​ឱ្យ​ លោក​វរសេនីយ៍​ឯក​ អ៊ីយ៉ូ​ម៉ាន់​ ស៊ូ​កា​សា​ណា ​(Inyoman​ Sukasana) អនុព័ន្ធយោធា​ នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ​ប្រចាំ​នៅ​កម្ពុជា ​ចូល​ជួប​សំ​ដែង​ការ​គួរ​សម ​ និង​ជម្រាបលា​ ក្នុង​ឱកាស​ដែល​លោក​ត្រូវ​បញ្ចប់​បេសក​កម្ម​ការ​ងារ​ និង​អម​ដោយ​វត្តមាន​​របស់ ​លោកវរសេនីយ៍​ឯក​ ម៉ូហា​មេត​ រីហ្ស៊ាល ​(Mochammad Rizal)​ អនុព័ន្ធ​យោធា​ឥណ្ឌូនេស៊ី ​ដែល​ទទួល​ការ​តែង​តាំង​ថ្មី​ ដើម្បី​ណែ​នាំ​ខ្លួ​ន​។ នៅ​ក្នុង​ជំនួប​ពិភាក្សា​នេះ ​សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ក៏​បាន​ប្រកាស​ស្វាគមន៍​យ៉ាង​កក់​ក្តៅ ​ចំពោះ​អនុព័ន្ធ​យោធា​ថ្មី​ ឥណ្ឌូនេ​ស៊ី ​ដែល​នឹង​បន្ត​បំពេញ​បេសក​កម្ម​ការ​ទូត​យោធា​នៅ​កម្ពុជា​ នា​ពេល​ខាងមុខ​ និង​បា​នណែនាំ​ដល់​ស្ថាប័ន​ពាក់​ព័ន្ធ ​បន្ត​ធ្វើការ​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​នេះ​ ឱ្យកាន់​តែ​ជិត​ស្និទ្ធ​ថែមទៀត​។​ សម្តេច​ពិជ័យ​សេនា​ ក៏បា​ន​ថ្លែង​អំណរគុណ​ដល់​ឥណ្ឌូនេស៊ី ​ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ ទាំង​ស្មារតី​ សម្ភារៈ ​គ្រឿង​បំពាក់​ផ្សេងៗ ​ជា​ពិសេស​ការ​បណ្ដុះ​បណ្ដាល​ ធន​ធាន​មនុស្ស​ក្នុង​ជួរ​ក​ង​យោធ​ពល​ខេមរ​ភូមិន្ទ​កន្លង​មក​​។ សម្តេច​ពិជ័យ​សេនា​ បាន​សំ​ដែង​នូវ​ជំនឿ​ជឿ​ជាក់​ថា​ ទៅ​ថ្ងៃ​អនាគត​កង​ទ័ព​ប្រទេស​ទាំង​ពីរ ​កម្ពុជា​-​ឥណ្ឌូនេស៊ី ​នៅតែ​បន្ត​សហប្រតិបត្តិការ​ជា​មួយ​គ្នា​ ដើម្បី​ឲ្យ​ចំណង​មិត្តភាព​ សាមគ្គី​ភាព​ កិច្ច​សហប្រតិបត្តិការ​ រវាង​រដ្ឋាភិបាល​ កង​ទ័ព​ និង​ប្រជាជន​ប្រទេស​ទាំង​ពីរ​ មា​នភាព​ល្អ​ប្រសើរ​ទ្វេ​ឡើង​ថែម​ទៀត​។

        ឆ្លើយតប​ក្នុ​ង​ឱកាស​នោះ​ លោក​វរសេនីយ៏​ឯក​ អ៊ីយ៉ូ​ម៉ាន់​ ស៊ូកា​សា​ណា​ បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ សម្តេចពិជ័យ​សេនា​ ដែល​បាន​ផ្តល់​ឱកាស​ឲ្យ​រូប​លោក​ទាំង​ពីរ​បាន​ចូល​ជួប​សំ​ដែង​ការ​គួរ​សម ​ដោយ លោក​វរសេនីយ៍​ឯក​បាន​គូស​បញ្ជាក់​ថា៖ ​ក្នុង​រយៈ​ពេល​៣​ឆ្នាំ ​កន្លង​ម​កនេះ​ រូប​លោក​បាន​បំពេញ​បេសក​កម្មការ​ទូត​នៅ​កម្ពុជា​ ទទួល​បាន​នូវ​ភាព​កក់​ក្តៅ ​ទាំង​ក្នុង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ជួរ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ក៏​ដូច​ជា​មួយ​បង​ប្អូន​ប្រជាពលរ​ដ្ឋ​កម្ពុជា​នៅ​ទូទាំង​ប្រទេស​។​ លោក​វរសេនី​យ៍​ឯក​ បា​ន​បង្ហាញ​ពី​មោទន​ភាព​ ចំពោះ​ការ​បំពេញ​ភារកិច្ច​ជោគ​ជ័យ​ជា​ច្រើន​នៅ​កម្ពុជា​ ក្នុង​នោះ​គ្រ​ប់​បណ្តា​ប្រភេទ​ទ័ព​ របស់​ខ.ភ.ម​។

         លោក​អនុព័ន្ធយោធា​ឥណ្ឌូនេស៊ី​បាន​សម្ដែង​នូវ​ការ​ជឿ​ជាក់​ថា​៖​ ក្រោយ​បញ្ចប់​ការ​ប្រឈម​ជំងឺ​កូវីដ-១៩ ​កង​ទ័​ពប្រទេស​ទាំង​ពីរ​ នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ឲ្យ​បាន​ជិត​ស្និទ្ធ​ថែម​ទៀត ​ដោយ​យើង​នឹ​ងបន្ត​ អនុវត្ត​ ​ទៅ​តាម​ពិធី​សារ​របស់​ក្រសួង​ការពារ​ជាតិ​ ប្រទេស​ទាំង​ ២​ ឲ្យ​បាន​កាន់​តែ​ទូលំ​ទូលាយ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ